ព័ត៌មានក្នុងស្រុក
វិមានឯករាជ្យក្នុងក្រុងបាត់ដំបង សាងសង់សម្រេចបាន ៨៥ ភាគរយ
គិតមកទល់ពេលនេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥ ភាគរយហើយ និង គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅ ចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ។ បច្ចុប្បន្ននេះ ក្រុមការងារក៏កំពុងតែធ្វើការពន្លឿន ការសាងសង់ទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភា នាពេលដ៏ខ្លី ខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។ ដោយឡែក នៅថ្ងៃទី២៤ ខែមេសានេះ ក្រុមការងារសាងសង់វិមានឯករាជ្យក៏បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យផងដែរ។ គួររម្លឹកថា វិមានឯករាជ្យ ខេត្ត បាត់ដំបង ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានកន្លែងឆៀករថយន្តចំនួន ២៣ទីតាំង ខណៈទើបសម្ពោធថ្មី នៅសំរោងអណ្តែត
គិតត្រឹមបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អាជ្ញាបណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៥ ធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ស្មើនឹង ២៣ទីតាំងទូទាំងប្រទេស។ នេះបើតាមធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ក្នុងចំនួនទីតាំងសរុប ក្រុមហ៊ុន CMVIC បានទទួលអាជ្ញាបណ្ណច្រើនជាងគេរហូតដល់ទៅ ១៩ទីតាំង ដោយក្នុងនោះ ៦ទីតាំងនៅភ្នំពេញ និង ១៣ទីតាំងផ្សេងទៀត នៅតាមបណ្តាខេត្ត។ ក្រៅពីនេះ ក្រុមហ៊ុន HK Car Inspection មានចំនួន ១ទីតាំង ,ក្រុមហ៊ុន Future Automobile Inspection (FAI) មានចំនួន ១ទីតាំង ,ក្រុមហ៊ុន So Brothers Co.,Ltd មានចំនួន ១ទីតាំង និងក្រុមហ៊ុន Auto Checks […]
អានបន្ថែមកំពងផែទឹកជ្រៅជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ
កំពង់ផែកុងតាន័រទឹកជ្រៅជំហានទី១ ជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញទៅសំណេះសំណាលជាមួយនឹងមន្ត្រីបុគ្គលិក កម្មករ កម្មការនីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបើកសម្ពោធសមិទ្ធិផលដែលបានធ្វើហើយ និងបើកការដ្ឋាន ដើម្បីសាងសង់ការពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការពង្រីជំហានទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ ជម្រៅ ១៧,៥ម៉ែត្រ។ គួបញ្ជាក់ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះ នឹងអាចឲ្យនាវាធំៗដឹកទំនិញពីកម្ពុជាទៅកាន់អាមេរិក និងអឺរ៉ុប ដោយមិនបានឆ្លងកាត់កំពង់ផែប្រទេសជិតខាង ដូចជាសិង្ហបុរី ឬវៀតណាមទៀតនោះទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ ២ដង។ គួររម្លឹកថា គម្រោងសាងសងនេះ នឹងធ្វើការសាងសង់ដោយប្រើប្រាស់ប្រាក់កម្ចីពីប្រទេសជប៉ុន។ (អានបន្ថែម)
អានបន្ថែមរដ្ឋគ្រោងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដារអន្តរជាតិល្អគ្មាន២ ដើម្បីទប់ស្កាត់ជំងឺសត្វ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដាអន្តរជាតិល្អគ្មានពីរស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល។ នេះបើតាមកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងក្នុងកិច្ចប្រជុំខាងលើថា មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ហើយទីតាំងក្នុងឃុំសិត្បូនេះ គឺជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ការណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលលើបញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍/សម្ភារ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទជាច្រើនទៀត។ ខណៈដែលមន្ទីរពិសោធន៍ថ្មីនេះពុំទាន់លេចចេញជារូបរាងនឡើយ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីត្រូវបន្តបំពេញការងារដដែលសិន និងចាប់ផ្តើមគិតគូដល់កម្រិតថ្នាក់តំបន់ ដោយក្នុងនោះ មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។ សូមជម្រាបជូនថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិនេះ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ […]
អានបន្ថែមអាកាសយានដ្ឋានតារាសាគរសង់បានជាង៩០% និងចំណាយអស់ជាង១៨០លានដុល្លារហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចការសាងសង់បាន ៩០,៥ភាគរយហើយ ខណៈរហូតមកទល់នឹងពេលនេះ គម្រោងនេះបានចំណាយទឹកប្រាក់អស់ប្រមាណ ១៨០លានដុល្លារ។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចបានចំនួន ៩០,៥ភាគរយ នៃការងារសរុប ហើយគ្រោងដាក់សម្ពោធជាផ្លូវការយ៉ាងយូរបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ប្រសិនបើមិនមានការរំខាននានាផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានតារាសាគរចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុន Union Development Group លើផ្ទៃដីចំនួន ២១៨ហិចតា និងគ្រោងចំណាយពេលចំនួន ៤៨ខែ។ កន្លងមក ពាក់ព័ន្ធនឹងការបើកដំណើរការអាកាសយានដ្ឋាននេះផងដែរ អភិបាលខេត្តកោះកុង លោកជំទាវ ភូថង មិថុនា បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ (អានបន្ថែម)៕
អានបន្ថែមកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៩០ម៉ឺននាក់ ក្នុងត្រីមាសទី១-២០២៣
រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២.០៤៩នាក់ ខណៈចំនួនជើងហោះហើរនៅកម្ពុជាបានកើនឡើងដល់ ៦.៦៩៩ជើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចេញ-ចូលកម្ពុជាចំនួន ២.៤៦៤ជើង ដោយមានអ្នកដំណើរចេញចូលចំនួន ៣១៣.០៦៧នាក់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ គឺកើនឡើង ១១%។ នេះបើយោងតាមរបាយការណ៍បញ្ជាក់ដោយអ្នកនាំពាក្យរូបនេះ។ នៅក្នុងខែមីនា មានក្រុមហ៊ុនប្រតិបត្តិការចំនួន ២៦ក្រុមហ៊ុន ដែលហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ ក្នុងចំណោមនោះ ការធ្វើដំណើរចេញចូលកម្ពុជា-ថៃ មានចំនួនច្រើនជាងគេ គឺរហូតដល់ ៨៩០ជើង មានអ្នកដំណើរសរុបចំនូន ១០៣.៣៧៨នាក់ តាមពីក្រោយដោយប្រទេសចិន ដែលមានជើងហោះហើរចំនួន ៤១០ជើង មានអ្នកដំណើរសរុប ៤១.០៦៤នាក់។ គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ […]
អានបន្ថែមភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣
ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ ភូមិកីឡានេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%
គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ លោកអភិបាលខេត្តបានបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។ អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្តត្បូងឃ្មុំ មានផ្លូវជាតិឆ្លងកាត់ជាច្រើនខ្សែ ដូចជា ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៧៣ ផ្លូវជាតិលេខ៧២ និងផ្លូវជាតិលេខ៧១សេ ដែលកំពុងសាងសង់។ ជាមួយគ្នានេះ […]
អានបន្ថែមកម្ពុជាស្ថិតនៅលេខរៀងទី១៤ ដែលមានសេដ្ឋកិច្ចលូតលឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣
ប្រទេសកម្ពុជាត្រូវបានវាយតម្លៃ ជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្នុងឆ្នាំ២០២៣នេះ ដោយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨%។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ finance.yahoo ចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ គេហទំព័រខាងលើបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ផលិតផលក្នុងស្រុកសរុប (GDP) មានទំហំ ២៦,៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ និងមានកម្លាំងក្នុងការទិញរបស់ប្រជាជនកម្ពុជាបានកើនឡើងដល់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២២។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសកម្ពុជាបានបង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយប្រឈមនឹងជំងឺកូវីដ-១៩ ដោយសន្ទុះដ៏គួរឱ្យចាប់អារម្មណ៍នេះនៅតែរុញច្រានដោយកត្តាជំរុញដូចកាលពីមុនវិបត្តិដែរ ស្របពេលការនាំចេញទំនិញផលិតកម្ម និងទំនិញកសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។ យោងតាមការចាត់ចំណាត់ថ្នាក់នេះ ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ២ផ្សេងទៀត ក៏ត្រូវបានវាយតម្លៃថាមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងឆ្នាំនេះផងដែរ រួមមាន ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី១៥ (៥,៨%) និងប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី១២ (៦%)៕
អានបន្ថែមអគារសម្ភពទំនើបថ្មីនៃមន្ទីរពេទ្យកុមារជាតិ សម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ
អគារសម្ភពថ្មីនៃមនី្ទរពេទ្យកុមារជាតិ កម្ពស់ ៤ជាន់ ត្រូវបានសម្ពោធដាក់ដំណើរការផ្លូវការហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន។ នាឱកាសនោះ សម្តេចតេជោ បានចាត់ទុកថា អគារមន្ទីរពេទ្យថ្មីនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។ ឆ្លៀតឱកាសនោះ សម្តេច ក៏បានអំពាវនាវដល់គ្រូពេទ្យនៅទីនេះ បន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា អគារសម្ភពនេះមានកម្ពស់ ៤ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០គ្រែ។ អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រមានកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះ មានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗ ជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាលជាដើម៕
អានបន្ថែម