ព័ត៌មានក្នុងស្រុក
គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ
គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ក្រុមហ៊ុន Prince Holding Group នៃប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះថា Bay Of Lights។ គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Doppelmayr Gruppe ក្នុងការព្រមព្រៀងនាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់ កម្ពុជា កាលពីថ្ងៃទី១៥ […]
អានបន្ថែមថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ […]
អានបន្ថែមIFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល […]
អានបន្ថែមកម្ពុជានឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់លើសពីការរំពឹង ក្រោយសង់គម្រោងផ្លូវនាវាទន្លេបាសាក់រួច
ក្រោយការសិក្សាសមិទ្ធិលទ្ធភាពយ៉ាងល្អិតល្អន់អស់រយៈពេលជាង ២ឆ្នាំ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានរកឃើញថា ជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់សេដ្ឋកិច្ចជាតិ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានអ្វីឡើយ ព្រមទាំងត្រូវបានវាយតម្លៃថាអាចផ្តល់អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានអ្វីឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ ជាពិសេស គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consultant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃការសិក្សានេះ ហើយគម្រោងនេះនឹងត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍ ដើម្បីជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងដាក់ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី […]
អានបន្ថែមរដ្ឋអនុម័តសង់រោងចក្រតម្លើងបន្ទះសូឡាថ្មី១ទៀត តម្លៃ៧លានដុល្លារ នៅខណ្ឌកំបូល
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងបង្កើតរោងចក្រតម្លើងបន្ទះសូឡា១កន្លែងនៅរាជធានីភ្នំពេញ និង២ទៀតនៅ ខេត្តកំពង់ស្ពឺ និង តាកែវ។ ក្រុមហ៊ុនវិនិយោគទាំងបីរួមមានដូចខាងក្រោម៖ ទី១ “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។ ទី២ “EBELNO (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។ ទី៣ “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ៩៣១កន្លែង សម្រាប់ប្រជាជនកម្ពុជា […]
អានបន្ថែមរដ្ឋដាក់ចេញវិធានការ ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍវិស័យសំណង់ និងបុរី
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការជាកញ្ចប់ចំនួន ៨ចំណុច ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ខណៈសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ វិធានការ ជាកញ្ចប់ទាំងនោះរួមមាន៖ ១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ២០២៤។ ២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី ២៤ខែ ដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។ ៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។ ៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។ (អានបន្ថែម) ៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ […]
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបង្កើតកសិដ្ឋានចិញ្ចមគោខ្នាតយក្ស១ ម្លៃជាង ៧៣លានដុល្លារ នៅក្រចេះ
ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោដ៏ធំមួយ នៅខេត្តក្រចេះ និងកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) មួយទៀត នៅខេត្តព្រះវិហារ ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី១៧ មេសា ២០២៣។ តាមប្រភពដដែលបានបង្ហាញថា គម្រោងដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” ដែលធ្វើការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ មានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។ ជាមួយគ្នានេះដែរ CDC ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា “RITHY RUBBER (CAMBODIA) CO., LTD” ដើម្បីបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ២៣៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច […]
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា
ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។ គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។ កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។ គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម) ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម) […]
អានបន្ថែមគម្រោងសង់រោងចក្រផលិតបន្ទះសូឡា និងសម្ភារផ្សេងៗតម្លៃ ៣៦,២លានដុល្លារ ត្រូវបានអនុម័តហើយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៣៦,២លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន៤ នៅខេត្តកណ្តាល កំពង់ស្ពឺ និង ត្បូងឃ្មុំ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “SUNFLOWER ENERGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣៩កន្លែង។ ២- “JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០,៣លានដុល្លារ។ ៣- “MENG FENG PACKAGING (CAMBODIA) […]
អានបន្ថែម«កោះទទឹង» និង «កោះមួយ» នឹងត្រូវអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ ក្រោមទុនវិនិយោគជិត ៣៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុប ៣៧.៧លានដុល្លារ ដើម្បីអភិវឌ្ឍកោះចំនួនពីរគឺ «កោះទទឹង»នៅខេត្តកោះកុង និង«កោះមួយ»នៅខេត្តព្រះសីហនុ ជារមណីយដ្ឋានទេសចរណ៍ដ៏ទំនើប និងសម្បូរបែប ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។ ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖ ១- “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ។ ២- “G.T.V.C IMPORT EXPORT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ១៩១កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យទេសចរណ៍របស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
អានបន្ថែម