កំពតមានតំបន់ការពារទេសភាព ៤កន្លែង លើផ្ទៃដីទំហំ ២១៧ហិកតា

ខេត្តកំពត មានតំបន់ការពារទេសភាពចំនួន ០៤កន្លែង លើផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រដ្ឋក៏ទើបតែបានដាក់ឱ្យប្រើប្រាស់ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រ ថ្មីមួយ​ ស្ថិតក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ខាងលើ។ ប៉មនេះ បានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ដែលបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ​ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន​ ១០កន្លែងទៀត ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ក្នុងនោះប៉មចំនួន០៧ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ […]

អាន​បន្ថែម

ត្រឹមជាង១០ម៉ោង បេតុងលាយស្រេចជីប ម៉ុង ផ្គត់ផ្គង់បាន ៦ពាន់ម៉ែត្រគូប ដល់គម្រោង Naga III

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣  ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍  បានផ្គត់ផ្គង់ បេតុងលាយស្រេច  ចំនួន ៦ពាន់ម៉ែត្រគូប សម្រាប់ការចាក់ជើងតាង (Raft Foundation) របស់គម្រោង Naga III ដែលស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុន GLOBAL PILING SOLUTIONS CO., LTD.។ ក្នុងប្រតិបត្តការចាក់បេតុងដ៏សម្បើមនេះ ក្រុមហ៊ុនបាន ប្រើប្រាស់រថយន្តបាញ់បេតុង និងរថយន្តក្រឡុកបេតុងជាច្រើនរយគ្រឿង  ដែលត្រូវបានចាក់រូចរាល់ជាស្ថាពរក្នុងរយៈពេលត្រឹមជាង ១០ ម៉ោងតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍បានផ្គត់ផ្គង់បេតុងលាយស្រេចទៅគម្រោង Naga III តាំងពីដំណាក់កាលចាប់ផ្ដើមចាក់សសរគ្រឹះខួងនឹងជញ្ជាំងទប់ដីមកម្ល៉េះ។ រាល់ដំណាក់កាលនៃការផ្គត់ផ្គង់ បេតុងត្រូវបាន ធ្វើតេស្តនិងត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ជាមុន រួមជាមួយនឹងវត្ថុធាតុដើមយ៉ាងល្អបំផុត ដែលជ្រើសរើសឡើងដោយអ្នកជំនាញមានបទពិសោធន៍ជាង  ២ទសវត្សរ៍។ បេតុងលាយស្រេច ជីប ម៉ុង ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ ដែលមានបទដ្ឋាន ស្របតាម ISO 9001:2015 និងតែងតែប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាបាននូវបេតុងដែលមានគុណភាព និងភាពរឹងមាំយូរអង្វែង។ […]

អាន​បន្ថែម

គម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០%

គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០%​ ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម) នេះបើយោងតាមលោក ស្វាយ វុឌ្ឍី​ តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ​ក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។ «ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។ លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគ មានទុនវិនិយោគសរុបជិត ៣០០លានដុល្លារ​ក្នុងត្រីមាសទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ៣៩គម្រោង ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ២៩៤លានដុល្លារ។​ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ៨គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ២,២ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។​ គម្រោងវិនិយោគទាំង៣៩នេះ ត្រូវបានអនុម័តដោយ អាចបង្កើតការងារបានចំនួនប្រមាណ ៤៧.០០០ កន្លែង។​ ក្នុងចំណោមគម្រោងវិនិយោគទាំង៣៩ មានគម្រោងចំនួន ៣៨ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និង១គម្រោង ស្ថិតនៅក្នងវិស័យទេសចរណ៍។​ ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ និងបានចូលរួមចំណែកប្រមាណជាតិ ៧០ភាគរយភាគរយ នៃគម្រោង សរុប ខណៈការវិនិយោគក្នុងស្រុក ឈរលំដាប់ទី២។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី១ តម្លៃ៥,៣លានដុល្លារ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុប ៥,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JKD PACKAGING CO., LTD បានស្នើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់របស់ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ៣០០កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យផលិតកម្មរបស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

អាន​បន្ថែម

រដ្ឋបើកឱ្យប្រើស្ពានខ្សែកាបថ្មីឆ្លងទន្លេសាបជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ មេសា​នេះតទៅ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេ​សាបស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពីស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ស្ពានដែកបេឡេនោះ។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) ថ្មីៗនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ទើបតែបានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នកាលពីថ្ងៃទី0១ មីនា ២០២៣នេះផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ១៨លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ជប៉ុន បានសម្រេចផ្តល់កម្ចីចំនួន ២៤៨២លានយ៉េន (ប្រមាណ  ១៨,២៤ លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។ គួរបញ្ជាក់ថា កន្លងមក រដ្ឋបានដាក់ឱ្យដំណើរការនូវគម្រោងប្រព័ន្ធរំដោះទឹក ស្ថិតក្នុងខណ្ឌដូនពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលចាប់ផ្តើមសាងសង់នៅដើមខែមីនា ឆ្នាំ២០១៩។ គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥.០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងជួយបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។ (អានបន្ថែម)

អាន​បន្ថែម

ត្រីមាសទី១-២០២៣ កម្ពុជា​​នាំចូលដែកនិងដែកថែបជិត ៩៣លានដុល្លារ កើន១១ភាគរយ

កម្ពុជាបាននាំចូលដែក និងដែកថែប​មានទឹកប្រាក់សរុបជិត ៩៣លានដុល្លារ ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេលបីខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។​ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,៦ភាគរយ​ នៃទំហំនាំចូលសរុប៥,៨ ពាន់លានដុល្លារ ។​ ក្នុងខែមីនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣៤,២ លានដុល្លារ កើនឡើងជិត១,៥ភាគរយ។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងងើបឡើងវិញ។​ ក្នុងឆ្នាំ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៤.២៧៥គម្រោង និងមានតម្លៃគម្រោងសរុប ២.៩៦៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អាន​បន្ថែម

ក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ

ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ក្រៅពីក្រុមហ៊ុន Renaissance Mineral Limited (Cambodia) របស់ប្រទេសអូស្ត្រាលី ក៏មានក្រុមហ៊ុនចិនមួយទៀតផងដែរ​​ ដែលកំពុងរុករករ៉ែមាស នៅក្នុងភូមិសាស្រ្ត ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលទទួលបានច្បាប់អនុញ្ញាតធ្វើអាជីវកម្មរុករករ៉ែមាសមួយនេះមានឈ្មោះថា ក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី។ […]

អាន​បន្ថែម

ផ្លូវថ្មីពីបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ តភ្ជាប់គ្នាបាន ១០០ភាគរយហើយ

គិតត្រឹមថ្ងៃ០៩ ខែមេសា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបាន ១០០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក ចំពោះជំហានបន្ទាប់នៃការសាងសង់គម្រោងផ្លូវនេះ ក្រុមហ៊ុននៅមិនទាន់បង្ហើបពីប្រភេទផ្លូវថា ជាផ្លូវបេតុង ឬកៅស៊ូ នៅឡើយទេ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)  

អាន​បន្ថែម