​បច្ចុប្បន្នខេ​ត្តមណ្ឌលគិរី​​ក​សា​ង​​​​ផ្លូវ​​បាន ៩៩ខ្សែ ប្រវែង​ជាង ៨៥ម៉ឺនគី​ឡូ​ម៉ែត្រ

គិតរហូតមកទល់នឹង​ម​កនេះ​ ​ ​រដ្ឋបាលខេ​ត្តមណ្ឌលគិរីមានបណ្តាញ​​​​ផ្លូវ​ក្នុង​ខេ​ត្ត​ប្រវែង​ស​រុ​បចំនួន ៨៥១.៣៧៦គី​ឡូ​ម៉ែត្រ ដែលក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ផ្លូវក្រុងចំនួន ៥៩ខ្សែ និងផ្លូវលំចំនួន ៣២ខ្សែ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា ប​ច្ចុប្ប​ន្ន រដ្ឋបាលខេត្ត​បាន​និ​ង​កំពុ​ង​យកចិ​ត្ដ​ទុក​ដា​ក់លើ​ការ​ជំ​រុ​ញដ​ល់​ការ​ងា​រ​កសា​ង​ជួ​សជុល ​ថែ​ទាំ​ ​ផ្លូ​វជា​តិ ​ផ្លូ​វខេ​ត្ត​និង​ប​ន្តក​សា​ង​ផ្លូវ​ខេ​ត្ត​ ផ្លូ​វ​ជ​នប​ទ​ ឱ្យមា​នគុ​ណ​ភា​ព​ខ្ពស់​ ​ក្នុង​គោល​បំ​ណង​តភ្ជា​ប់​ប​ណ្តាញ​ផ្លូ​វពី​ទីរួ​ម​ខេត្ត​ ​ទៅ​ស្រុក​ ​និង​ពីស្រុ​ក​មក​ទី​រួ​ម​ខ​ត្ត។​ ឯកឧត្តមមានប្រសាសន៍ថា «បច្ចុប្បន្ននេះ ​ពាក់​ព័ន្ធ​នឹ​ងវិ​ស័​យ​​គម​នា​គ​ម​ន៍ ​ខេ​ត្ត​​ក​សា​ង​​​​ផ្លូវ​ក្នុង​ខេ​ត្ត​បានប្រវែង​ស​រុ​ប ៨៥១.៣៧៦គី​ឡូ​ម៉ែត្រ។​ ក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ប្រវែងសរុប ៣៣០គីឡូម៉ែត្រ ផ្លូវក្រុង ៥៩ខ្សែ មានប្រវែង ៦៥គីឡូម៉ែត្រ ផ្លូវលំ ៣២ខ្សែ ប្រវែង ២៥៥គីឡូម៉ែត្រ»។ យោងតាមការបញ្ជាក់របស់អភិបាលរងខេត្ត សម្រាប់ផ្លូវជាតិ ដែលឆ្លងកាត់ខេត្តមណ្ឌលគិរី មានផ្លូវជាតិលេខ៧៦ ភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ មកកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី […]

អាន​បន្ថែម

រដ្ឋចេញវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី​​ មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ នេះបើតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ វិធានការជាកញ្ចប់នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦ មក ក្នុងខេត្តព្រះសីហនុ។ ក្នុងនោះ រដ្ឋបានកំណត់នូវនិយមន័យពាក្យ “គម្រោងវិនិយោគជាប់គាំង” សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ ពន្យារ ឬ បញ្ឈប់ការសាងសង់ និង/ ឬ ពុំមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។ ទន្ទឹមនឹង រដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ […]

អាន​បន្ថែម

ផ្សារទំនើប AEON ៣ តម្លៃ ២៩០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។ ផ្សារទំនើបមួយនេះ ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ស្ថិតនៅលើមហាវិថីសម្តេចតេជោ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេល ០៤ខែកន្លងមក។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ ត្រូវបានសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ ដែលមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុបដល់ទៅ ១៧៤.០០០ ម៉ែត្រការ៉េ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន Prince គ្រោងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨៨ម៉ែត្រ ១ទៀតនៅក្រុងព្រះសីហនុ

ក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក (Canopy Sands Development Co., Ltd) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុសាជីវកម្មធំជាងគេមួយនៅប្រទេសកម្ពុជា គ្រោងនឹងសាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់រហូតដល់ទៅ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាករ ដែលមានកម្ពស់ ៨៨ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក។ យោងតាមផែនទីបញ្ជាក់ពីទីតាំងគម្រោងបានឱ្យដឹងថា រូបសំណាកព្រះពុទ្ធប្បដិមាករនេះមានចម្ងាយ ១,២គីឡូម៉ែត្រពីរង្វង់មូលព្រះថោងតោងស្បៃនាងនាគ និងចម្ងាយ ២,៣គីឡូម៉ែត្រ ពីទីតាំងខ្មែរធ្វើបាន។ នេះគឺជាគម្រោងសាងសង់ពុទ្ធបដិមាករទី៣ នៅក្នុងខេត្តជាប់មាត់សមុទ្រ បន្ទាប់ពីគម្រោងសាងសង់រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើកំពូលភ្នំបូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដែលមានកម្ពស់រហូតដល់១០៨ម៉ែត្រ និងគម្រោងរបស់ក្រុមហ៊ុនឡាវ ដែលមានបំណងចង់សាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុនេះផងដែរ៕ (អានបន្ថែម និងបន្ថែម) បច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈពិនិត្យ និងពិភាក្សាលើទិដ្ឋភាពផ្លូវច្បាប់ និងរចនាបថនៃស្ថាបត្យកម្មខ្មែរ ដោយនៅថ្ងៃទី០៤​ […]

អាន​បន្ថែម

រហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម

គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរី​បាន​ជាង ៦.០០០​គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរហូតមកដល់ពេលនេះ ការចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​អូ​ខ្វាវ ខេត្តមណ្ឌលគិរី ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Renaissance Mineral សម្រេចបាន​ប្រមាណប្រមាណ ៦តោនហើយ។ ក្រុមហ៊ុន​នេះ​បានក្លាយជាក្រុមហ៊ុនទី១ ដែលចាប់ផ្តើម​ដំណើរការ​ចម្រាញ់​រ៉ែ​មាសនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ​២០២១។​ បើតាមផែនការ​  ក្រុមហ៊ុន​អូស្ត្រាលី​មួយ​នេះ​ អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​១​ឆ្នាំ ដែល​រំពឹង​ថា នឹង​អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ ១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ៧ផ្សេងទៀតបាននិងកំពុងធ្វើអាជីវកម្មនៅខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី រតនៈគីរី បាត់ដំបង និងខេត្តព្រះវិហារ។ (អានបន្ថែម) អភិបាលរងខេត្តបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១​៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ […]

អាន​បន្ថែម

រដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា

បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ លោក Tony Wong អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC បានឱ្យដឹងថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន។ លោកបន្ថែមថា អ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់ម្ពុជានៅចុងខែនេះ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា គម្រោងដ៏ធំនេះ នឹងឱ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេសនៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក   និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ   ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយ​​យកប្រភពទឹកពីអាងទន្លេមគង្គ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំនេះ នឹងអាចរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះជាដើម ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ  […]

អាន​បន្ថែម

កម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ

កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម  ញ៉ែម សំអឿន អភិបាល នៃ​គណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា​ និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ ដោយពីស្រុកវើនសៃ ទៅបង្គោលលេខ ១០៣ មានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយពីស្រុកភូវង់ទៅបង្គោលលេខ១០៣ មានប្រវែងជិត ២០គីឡូម៉ែត្រ។ ចំពោះទីតាំងទី១ នេះ ភាគីឡាវ បានស្នើមកកម្ពុជា​ឱ្យបើកច្រកព្រំដែនមួយនៅទីនោះ។ ឯកឧត្តមអភិបាល បានបន្ថែមថា ចំពោះទីតាំងទី២ វិញ គឺនៅបង្គោលលេខ ១៤៥ ដែលស្ថិតនៅកៀកនឹងតំបន់កន្ទុយនាគមុំបីប្រហែល ២០គីឡូម៉ែត្រ ដែលមានផលចំណេញច្រើនដល់វិស័យទេសចរណ៍ ព្រោះឆ្លងកាត់តំបន់ឧទ្យានជាតិវីរៈជ័យ។ បើបើកច្រកព្រំដែន ទីតាំងទី២ នេះ មិនសូវប៉ះពាល់បរិស្ថាន ដូចក្នុងតំបន់បង្គោលលេខ១០៣ ដែលស្ថិតក្នុងតំបន់ស្នូលការពារបរិ​ស្ថាន។ មកទល់ពេលនេះ ភាគីកម្ពុជា […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។ តួលេខនេះ​ត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម​បណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋកូរ៉េ ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមេសា។ យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥លានដុល្លារ និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ ដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ បានសន្យា ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជាង ១.៨០០ លានដុល្លារ។​ ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩។​ ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត […]

អាន​បន្ថែម

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៥៥% ហើយ

គម្រោងសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេ​​ចការសាងសង់បាន ៥៥% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានដឹកនាំដោយ ឯកឧត្តម  ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់អំឡុងដើមខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ (អានបន្ថែម)

អាន​បន្ថែម

អភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច

រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុងឆ្នាំនេះនឹងមានសមិទ្ធផលប្លែកៗជាច្រើនទៀត។ ក្នុងនោះរដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះ ដែលមានទីតាំងរហូតដល់ ១៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ទីតាំងព្រលានយន្តហោះនោះគឺ ជាចំណុចកណ្តាល រវាងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ នៅក្នុងខេត្តនាភូមិភាគឦសានមួយនេះឱ្យទាល់តែបាន។ ចំពោះទីតាំងព្រលានយន្តហោះចាស់ក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាលដកចេញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមានសួនច្បារសាធារណៈ និងវិមានឯករាជ្យជាដើម ដែលនឹងប្រែក្លាយមុខមាត់ខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ យ៉ាងណាមិញ ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយជាប់ជាមួយនឹងខេត្តរតនគិរី ក៏មានគម្រោងសាងសង់ព្រលានយន្តហោះមួយផងដែរ ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មានអាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។ (អានបន្ថែម) […]

អាន​បន្ថែម