គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ

ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយត្រឹមតែ ១,២គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះកំពុងសាងសង់។ ជំហានដំបូងម្ចាស់គម្រោងគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ផ្លូវមេទំហំ ៣៧ម៉ែត្រ អ៊ុតកៅស៊ូ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែងជាច្រើន អមទៅដោយសួនច្បារ បង្គោលភ្លើងសូឡា – ប្រព័ន្ធលូទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងដើមឈើធំៗ ជាពិសេសមានចំណតឡានអមសងខាងផ្លូវ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្តផងដែរ។ នាឱកាសនោះ លោក ជិន ច័ន្ទឆាយា បានលើកឡើងថា «គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម នឹងមានជាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ រោងភាពយន្ត […]

អាន​បន្ថែម

ស្ពានថ្មីឆ្លងស្ទឹងសែន តម្លៃជាង១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

ស្ពានថ្មីឆ្លងស្ទឹងសែន “សំពៅត្រៃលោកត្រៃលក្ខណ៍” ដែលចំណាយថវិកាសាងសង់ ១,៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើងដោយវិស្វករខ្មែរ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ គុណនឹង ៨.៨ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ បន្ថែមពីនេះ ស្ពានឆ្លងស្ទឹងសែនថ្មីនេះ បានតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាមួយសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋក្នុងតំបន់ មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ដោយមិនចាំបាច់ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងឆ្លងកាត់  ដែលចំណាយទាំងពេលវេលា និងថវិកា។

អាន​បន្ថែម

ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ

ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថាបនាឡើងដើម្បីសម្រួលចរាចរណ៍ និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត។ គួរបញ្ជាក់ថា គម្រោងស្ពានទី១ មានប្រវែង២០ម៉ែត្រគុណ២៨,៥ម៉ែត្រ និងស្ពានទី២ មានប្រវែង១៦០ម៉ែត្រគុណ ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន ២៤ខែ។ ឯកឧត្ដម ឃួង ស្រេង បាន​ឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ស្ពានទាំងពីរនេះ នឹងតភ្ជាប់តួមហាវិថីអ្នកឧកញ៉មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូលដែល​ជាផ្លូវយុទ្ធសាស្ត្រ តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ ដែលនឹងធ្វើឱ្យទីក្រុង កាន់​តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិត​ផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។ ស្ពានទាំងពីរស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលរាជរដ្ឋាភិបាលបានសម្រេចកែលម្អតំបន់នេះ […]

អាន​បន្ថែម

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%

គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទន្ទឹមនឹងផ្លូវជាតិលេខ៣១ ផងដែរ  ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងអភិវឌ្ឍឆ្នេរស្តង់ដារប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ

គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ។​ នេះបើតាមពិធីសម្ពោធដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានបណ្តោយ ២.៧០០ម៉ែត្រ និងទទឹង ១៣០ម៉ែត្រ។ គួរបញ្ជាក់ថា ការបង្កើតគម្រោងនេះត្រូវបានបែងចែកជា ៦តំបន់រួមមាន៖ ១). ចំណែកដីសម្រាប់កាត់ជូនឯកជនមានទទឹង ៥០ម៉ែត្រ បណ្ដោយ ២.៧០០ម៉ែត្រ និងចាក់ដីបន្ថែមស្របតាមគំនូសប្លង់មេដែលមានក្នុងអនុក្រឹត្យលេខ ២៥៧អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ២). សួនច្បារសាធារណៈមានទទឹង ៥០ម៉ែត្រ បណ្តោយ២.៧០០ម៉ែត្រ  ៣). ឆ្នេរខ្សាច់កំសាន្តសាធារណៈទទឹង ៣០ម៉ែត្រ បណ្តោយ ២.៧០០ម៉ែត្រ ៤). ការងារចាក់ដីពង្រីករង្វង់មូល ០២កន្លែង ៥). ការងារសាងសងវិថី និងអនុវិថីចំនួន ៥ខ្សែ និង៦). ការងារបន្ថែមផ្សេងៗ។ ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តម ជា សុផារ៉ា […]

អាន​បន្ថែម

រដ្ឋគ្រោងរៀបចំច្រកទ្វារព្រំដែនអានសេះក្នុងខេត្តព្រះវិហារជាច្រកទ្វារព្រំដែនអន្ដរជាតិថ្មីមួយ

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំអភិវឌ្ឍន៍ច្រកព្រំដែន​អានសេះ​ ដែលជា​ច្រក​ពាណិជ្ជ​កម្មដ៍​ធំ​មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត ​នៃ​ខេត្តព្រះវិហារ និងមាន​ព្រំប្រទល់ភាគខាងជើងជាប់នឹង​ខេត្ដ​ឧ​ប៊ុ​ន នៃប្រទេស​ថៃ ឱ្យក្លាយទៅជាច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ យោងតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ​កន្លងមក រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ថៃ បានជួបពិភាក្សាគ្នា និងសម្រេចជាផ្លូវការក្នុងការកែប្រែនិងអភិវឌ្ឍន៍ច្រកព្រំដែនអានសេះជាច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-ថៃ ដែលមានទីតាំងក្នុងរដ្ឋបាលខេត្តព្រះវិហារ ​ដោយរហូតមកទល់នឹងបច្ចុប្បន្ន ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសគោលដៅនិងទីតាំងសម្រាប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់។ ឯកឧត្តមបានបញ្ជាក់ថា «រដ្ឋាភិបាលប្រទេសទាំងពីរ មានគោលការណ៍ដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ ដូចគ្នាដែរ ចំពោះការងារបច្ចេកទេស គណៈកម្មការទំនាក់ទំនងព្រំដែន កំពុងជជែកក្នុងលទ្ធភាពបើកច្រកនេះ ហើយក្រសួងមហាផ្ទៃរបស់កម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍បន្ដជំរុញបើកច្រកនេះផងដែរ ប៉ុន្តែការងារបច្ចេកទេសកំពុងតែបន្ដ»។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាការតភ្ជាប់ព្រំដែនអន្តរជាតិកម្ពុជា-ថៃនេះផងដែរ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅច្រកស្ទឹងបត់-បានណងអៀនបានសម្រចការសាងសង់បាន ៨២ភាគរយ ហើយគ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ដើម្បីឈានទៅបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ៕ (អានបន្ថែម)

អាន​បន្ថែម

៥ឆ្នាំខេត្តព្រៃវែង ប្រមូលចំណូលពីអាជីវកម្មច្នៃថ្មសំណង់គ្រប់ប្រភេទ បានជិត ៥លានដុល្លារ

រយៈពេល៥ឆ្នាំមកនេះ គិតពីឆ្នាំ២០១៨ -២០២២ ការងារប្រមូលចំណូលសារពើពន្ធពីទីតាំងកែច្នៃថ្មសំណង់គ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែងបានប្រមាណជា ៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម  ជា សុមេធី អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា រយៈពេល៥ឆ្នាំនេះ រដ្ឋបាលខេត្តបានប្រមូលចំណូលពីទីតាំងអាជីវកម្មខ្សាច់ និង កែច្នៃថ្មសំណង់គ្រប់ប្រភេទ សរុបបានប្រមាណជា ៤,៥៧ លានដុល្លារ ខណៈក្នុងឆ្នាំ២០២២ ប្រមូលបានចំនួន ២,១៩លានដុល្លាផងដែរ។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការងារប្រមូលចំណូលពន្ធអាករ និងកម្រៃផ្សេងៗ ដែលប្រមូលបានពីការបង់ពន្ធ និងការបង្ក្រាបទំនិញគេចវេសពន្ធ ក្នុងខេត្តសរុបបានចំនួន ១៧,៧៤លានដុល្លាដុល្លារ។ ដោយឡែក ចំណូលពន្ធដារខេត្តសរុប មាន ២៩,៦៩លានដុល្លារ ក្នុងនោះបានចូលជាចំណូលថវិកាថ្នាក់ជាតិចំនួន ១៣លានដុល្លារ និងចំណូលចូលថ្នាក់ក្រោមជាតិចំនួន ១៦,៦៩លានដុល្លារ។ ជាមួយគ្នានេះដែរ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ ក្នុងខេត្តសរុបចំនួន ៨៦.៦៤៣សេវា ដែលទទួលបានចំណូលសរុប ២,០២លានដុល្លារ៕

អាន​បន្ថែម

ក្រសួង និងអ្នកបច្ចេកទេសចិន កំពុងពន្លឿនសកម្មភាពគម្រោងផ្លូវដែកលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បី…

នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិន គាំទ្រយ៉ាងពេញទំហឹងលើគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃនាយកដ្ឋាននេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាការងារអាទិភាពក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗឱ្យបានលម្អិតសម្រាប់គម្រោងផ្លូវដែកមួយនេះ។ ដោយឡែកភាគីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាពលើការស្នើរបស់នាយកដ្ឋាន ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។ គួររម្លឹកដែរថា ចិនបានសម្រេចផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា ខណៈគម្រោងនេះនឹងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម) ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើគម្រោងផ្សេងទៀតរួមមាន៖ (១). គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC។ (អានបន្ថែម) (២). គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd។ […]

អាន​បន្ថែម

អាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ

បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា មានក្រុមហ៊ុនរ៉ែសរុបចំនួន ២២ បាននិងកំពុងទទួលបានអាជ្ញាប័ណ្ឌប្រកបអាជីវកម្ម និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះមានក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន Delcom បាន និងកំពុងដំណើរការ រុករករ៉ែមាសលើផ្ទៃដីសរុបប្រមាណ ១.៧០០ហិកតា។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បង នៅក្នុងខេត្តព្រះវិហារ កាលពីដើមខែសីហា ឆ្នាំ២០២២ ដោយធ្លាប់ទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ (អានបន្ថែម) ជាមួយគ្នានេះដែរ  ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដី ដែលកន្លងមកមានករណីអះអាងថា ដីរបស់ខ្លួនលក់មានរ៉ែច្រើន ដោយមុននឹងធ្វើការវិនិយោគត្រូវសិក្សាផ្នែកសក្តានុពលរ៉ែ និងបច្ចេកទេសឱ្យបានច្បាស់លាស់ ឲ្យបានច្បាស់លាស់ ជៀសវាងកុំឱ្យចាញ់បោកអ្នករកស៊ីដី ហើយខាតបង់ប្រាក់កាស។

អាន​បន្ថែម

រដ្ឋាករប្តេជា្ញផ្គត់ផ្តង់ទឹកឱ្យបាន ៨៤ម៉ឺនម៉ែត្រគូបចាប់ពីខែ៥ ខណៈបច្ចុប្បន្នខ្វះ ២៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នឹងអាចបន្ថែមសមត្ថភាពផលិតទឹកស្អាតបានរហូតដល់ ៨៤ម៉ឺនម៉ែត្រគូប ខណៈបច្ចប្បន្ន រ.ទ.ស.ភមានសមត្ថភាពផ្គត់ផ្គង់ទឹកបានត្រឹមតែ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅខ្វះដល់ទៅជាង ២៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ហើយតម្រូវការប្រើប្រាស់ជាក់ស្តែងមានរហូតដល់ ៨៩ម៉ឺនម៉ែត្រគូប ឯណោះ។ ជាមួយគ្នានេះផងដែរ រ.ទ.ស.ភ ក៏សុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាមួយនឹងជួយសន្សំសំចៃទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ចាប់ពីខែឧសភាខាងមុខទៅ ការផ្គត់ផ្គង់ទឹកប្រមាណ២០ម៉ឺនម៉ែត្រគូបពីស្ថានីយ៍ទឹកស្អាតបាក់ខែងដំណាក់កាលទី១ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ។​ ដោយឡែកចាប់ ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ។

អាន​បន្ថែម