ព័ត៌មានក្នុងស្រុក
រដ្ឋតម្រូវម្ចាស់អគារ ឬរោងចក្រ ដែលសង់មុនច្បាប់សំណង់ចេញ ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់។ នេះបើតាមលិខិតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន។ (អានបន្ថែម) ដូចនេះ ម្ចាស់អគារ រោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់ដោយមិនទាន់មានលិខិតបិទការដ្ឋាន ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់បាននៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន។
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តព្រៃវែង មានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាផ្សេងៗ មានតម្លៃជិត២០០លានដុល្លារ
រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តព្រៃវែងមានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែងបានជំរុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិមកបណ្តាក់ទុនក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្នាំនេះ មានអ្នកវិនិយោគឯកជន បានមកវិនិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ចំនួន ១៩៥,៧៥លានដុល្លារ( ទំហំទឹកប្រាក់នេះ គឺមិនរាប់បញ្ចូលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះឡើយ)។ ឯកឧត្តមបញ្ជាក់ថា ការវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមាន៖ វិស័យសំណង់និងអចលនទ្រព្យ មានដូចជា (ដី ផ្សារ ផ្ទះលំហែរ…)៖ មានក្រុមហ៊ុនវិនិយោគចំនួន ១៧ក្រុមហ៊ុន លើផ្ទៃដីទំហំ ១៤០ហិកតា ក្រោមទុនវិនិយោគសរុប ១៤១លានដុលារ។ ចំពោះ រោងចក្រ សហគ្រាសវិញ ខេត្តមានរោងចក្រចំនួន ០៣មូលដ្ឋាន មានកម្មករ ៣.៥៤១នាក់ ទុនវិនិយោគ ៤,៩២លានដុល្លារ, សហគ្រាសធុនតូន និងមធ្យមចំនួន ៤២មូលដ្ឋាន មានកម្មករ ៣.៨៧៨នាក់ […]
អានបន្ថែមគណៈប្រតិភូអូស្ត្រាលីជាច្រើននាក់បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីជាច្រើននាក់ បានមកសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Real Estate Group និងមានកិច្ចសហជាមួយក្រុមហ៊ុនផ្សេងៗទៀតរួមមាន AusCham Cambodia, DCG, និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថែមទៀតផងដែរ។ ដោយឡែក គណៈប្រតិភូធុរកិច្ចអូស្ត្រាលីរួមមាន ស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និងAmtrade International។ នាឱកាសនោះដែរ ក្រុមហ៊ុន Prince Real Estate Group បានរៀបចំផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ម្ហូបអាហារនិងភេសជ្ជៈ និងការលក់រាយ សម្រាប់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីដែលកំពុងស្វែងរកការពង្រីកអាជីវកម្មនៅកម្ពុជា។ លោក Tom O’Sullivan ជាពាណិជ្ជករអូស្ត្រាលីម្នាក់ បានចាត់ទុកវេទិកានេះ មានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មក្នុងតំបន់ ដើម្បីបង្កើតភាពជាដៃគូដ៏មានតម្លៃ និងឱកាសវិនិយោគថ្មីៗ តាមរយៈការចាប់ដៃគូជាមួយអាជីវកម្មដែលគួរឱ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា និងការប្រមូលផ្តុំអ្នកជំនាញដែលមានទស្សនៈដូចៗគ្នា។ ក្រៅពីនេះ ក្រុមហ៊ុន Prince Real Estate […]
អានបន្ថែមត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តព្រៃវែងសង់ផ្លូវជាតិ-ខេត្ត ៤៣ខ្សែ ប្រវែងជាង ៨៥២គ.ម
ខេត្តព្រៃវែងមានផ្លូវជាតិ និងផ្លូវខេត្តសរុប ៤៣ខ្សែ ប្រវែងជាង ៨៥២គីឡូម៉ែត្រ ខណៈផ្លូវជនបទមាន ១.០៩៧ខ្សែ ប្រវែង ៣៥៧០គីឡូម៉ែត។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះ ខេត្តមានផ្លូវជាតិចំនួន ៦ខ្សែ ប្រវែង ២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន ៣៧ខ្សែ មានប្រវែង ៦៣៨,១៨គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះផងដែរ ខេត្តក៏មានផ្លូវជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បានតភ្ជាប់ពីក្រុង/ស្រុក ទៅកាន់បណ្តាឃុំ/សង្កាត់មានប្រវែងសរុប ១.០៩៧ខ្សែ ប្រវែង ៣.៥៧០គីឡូម៉ែត។ គួរបញ្ជាក់ថា ក្រៅពីការកសាងផ្លូវ ខេត្តក៏មានស្ពានបេតុងចំនួន ១២៩កន្លែង ប្រវែង ៦.៦១៣ម៉ែត្រ ស្ពានបេឡេត៍ចំនួន ០២កន្លែង ប្រវែង១១៧ម៉ែត្រ ស្ពានខ្សែកាបចំនួន ០១កន្លែង ប្រវែង ២២១៥ម៉ែត្រ។ ចំពោះការងារសាធារណការ និងអភិវឌ្ឍន៍ជនបទវិញ ៥ឆ្នាំកន្លងមកនេះ ខេត្តព្រៃវែងបានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង ២២៨,៧៧គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ២៣,៥១គ.ម ផ្លូវដីល្បាយថ្ម ក្រាលគ្រួសក្រហម និងខ្សាច់ភ្នំប្រវែង […]
អានបន្ថែមតើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា «លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ»។ ឯកឧត្តមបន្តថា ទំហំនៃទឹកប្រាក់វិនិយោគខាងលើបានគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ឯកឧត្តមបន្ថែមទៀតថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ សម្រាប់កម្ពុជានឹងផ្តោតសំខាន់លើការអភិវឌ្ឍវិស័យជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក៕
អានបន្ថែមក្រុមហ៊ុនថៃចង់វិនិយោគរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នា(កម្ពុជា-ថៃ) ខណៈភាគីទាំងពីរកំពុងពន្លឿនការចរចារ
ថ្មីៗនេះមានក្រុមហ៊ុន Onshore Logistics Services Co., Ltd (OLS) របស់ថៃ ចង់វិនិយោគលើការរុករកប្រេងប្រេងក្នុងនៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា-ថៃ។ នេះបើតាមជំនួបរវាងលោក ធុច ដាលីន អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកអគ្គនាយក Phakin Pataradittakul ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះក្រុមហ៊ុន បានបង្ហាញនូវគម្រោងវិនិយោគអភិវឌ្ឍប្រេង និងឧស្ម័នលក្ខណៈ Multi-Client Seismic 3D Survey (MC3D) នៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ។ ជាការឆ្លើយតប លោកអគ្គទីប្រឹក្សា បានស្នើលោកអគ្គនាយកក្រុមហ៊ុន OLS ដាក់លិខិតស្នើសុំវិនិយោគផ្លូវការទៅកាន់អាជ្ញាធរកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃផងដែរ។ គួរបញ្ជាក់ថា តំបន់ត្រួតស៊ីគ្នា (OCA) មានទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។ បន្ថែមពីនេះ ភាគីកម្ពុជា និងថៃ បាននឹងកំពុងជំរុញ និងពន្លឿនពិភាក្សាបញ្ចប់បញ្ហានេះ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងលើបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំមហាសាលមួយនេះ។ […]
អានបន្ថែមកម្ពុជាប្តេជ្ញាពង្រីកជើងហោះហើរជាមួយប្រទេសចិន ឱ្យបានដល់ ៣០០ជើងក្នុងមួយសប្ដាហ៍
រដ្ឋាភិបាលកម្ពុជារំពឹងទុកថា កំណើនភ្ញៀវទេសចរណ៍ចិននឹងចូលមកទស្សនាកម្ពុជាចាប់ពី ៣ ទៅ៥លាននាក់ក្នុងមួយឆ្នាំ តាមរយៈការពង្រីកជើងហោះហើររវាងប្រទេសចិននិងកម្ពុជាឱ្យបានដល់ ៣០០ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ។ សម្តេចតេជោបានបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង ២លាននាក់ក្នុងមួយឆ្នាំ ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ សម្ដេចតេជោនិងលោក ស៊ី ជីនពីន ប្រធានាធិបតីចិន បានពិភាក្សាក្នុងការបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត ខណៈចិនចាត់ទុកកម្ពុជាជាប្រទេសទី១ ដែលចិនចាប់ផ្តើមបើកឱ្យទេសចរណ៍របស់ខ្លួនចូលមកកម្ពុជាពេលបើកប្រទេសឡើងវិញ។ សម្ដេចតេជោបន្ថែមថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។ សម្តេចតេជោថ្លែងទៀតថា ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី ៣ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អ ពីព្រោះប្រទេសថៃ គេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ […]
អានបន្ថែមអាជ្ញាធរឧត្តរមានជ័យប្តេជ្ញាផ្គត់ផ្គង់អគ្គសនីឱ្យបានទូទាំងខេត្តក្នុងឆ្នាំនេះ ខណៈរោងចក្រអគ្គិសនីធំ១នឹងបើកដំណើរការឆាប់ៗ
អាជ្ញាធរខេត្តឧត្តរមានជ័យបានដាក់គោលដៅសម្រេចឱ្យមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិទាំងអស់ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ខណៈរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលមានកម្លាំង ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ នឹងបើកដំណើរការឆាប់ៗ ដើម្បីផ្គត់ផ្គង់អគ្គិសនី ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាបផងដែរ។ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា រហូតមកទល់នឹងខែមីនានេះ ខេត្តឧត្តរមានជ័យបានផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋបានចំនួន ២៧៦ភូមិ ស្មើនឹងជាង៦ម៉ឺនគ្រួសារ ត្រូវជា ៩០,៤៧ភាគរយហើយ ដែលមានអគ្គីសនីប្រើប្រាស់ ក្នុងចំណោម ៣០៨ភូមិ ខណៈភូមិ ដែលនៅមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់មានចំនួនត្រឹមតែ ៣២ ភូមិប៉ុណ្ណោះ។ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារអគ្គិសនីបាន និងកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀត ដល់គ្រប់មូលដ្ឋានភូមិ-ឃុំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ហើយនៅពេលរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មរបស់ក្រុមហ៊ុន ហាន់ សេងធ្យូងថ្ម ខូអិលធីឌី Han Seng Coal Mine Co., Ltd ’s សាងសង់រួចរាល់ នឹងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមួយចំនួនទៀត ចែកចាយទៅខេត្តសៀមរាប។ គួររម្លឹកថា […]
អានបន្ថែមផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម
គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម) រូបភាពដោយ Sokha Real Estate
អានបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ
សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Group ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីជំនាញជាច្រើនរូប។ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ នេះ បានបំពាក់នូវយន្តហោះ ប្រភេទ A320 តម្លៃ១០លានដុល្លារ សម្រាប់អនុវត្តជាក់ស្តែង។ ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ មានប្រសាសន៍ក្នុងពិធីបើកដំណើរការថា មជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនមេ -Lanmei Aviation Group សាកលវិទ្យាល័យ Lanmei កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍នៅកម្ពុជា”។ បើយោងតាមប្រធានក្រុមហ៊ុន Lanmei […]
អានបន្ថែម