ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនម៉ាឡេស៊ីចង់វិនិយោគគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា
ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ជាពិសេសនោះ ក្រុមហ៊ុន CREC ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងកំណត់ទិសដៅក្នុងការដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ កើតឡើងចំពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើក្រុមហ៊ុន China Metro Group Limited របស់ចិនផងដែរ ឱ្យជួយសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន CREC មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី ដែលមានសេវាកម្មផ្សេងៗរួមាន៖ ការរចនា សាងសង់សំណង់ អភិវឌ្ឍនអចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន។
អានបន្ថែមរោងចក្រតម្លៃជាង ៣៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺសម្ពោធបើកដំណើរការជាផ្លូវការហើយ
រោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយ Aroma Success Garment Co., LTD., តម្លៃជាង ៣៦លានដុល្លារ នៅលើទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារ និងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ គួរបញ្ជាក់ដែរថា រោងចក្រ Aroma Success Garment គឺជារោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ឆ្នាំមកហើយ បើគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុនបានបង្កើតការងារសរុបចំនួន ១៤.០០០កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះដូចជា ការលើកលែងពន្ធ ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។ ឯកឧត្តមបន្ត […]
អានបន្ថែមរដ្ឋគ្រោងសង់ស្ពានវែងជាងគេ និងផ្លូវសំខាន់១ខ្សែ ពីកំពង់ឆ្នាំង-កំពង់ធំ តម្លៃ ២៥០លានដុល្លារ ក្នុងឆ្នាំ២០២៤
រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវលេខ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤ ខណៈស្ពានវែងជាងគេប្រវែង ៣៣០០ម៉ែត្រ ក៏នឹងត្រូវចាប់ផ្តើមសាងសង់ដំណាលគ្នានេះផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានបញ្ជាក់ថា «ថ្មីៗនេះយើងខ្ញុំបានធ្វើលិខិតជូនសម្តេចតេជោដើម្បីស្នើសុំថវិកាពីមិត្តចិនរបស់យើង សម្រាប់កសាងផ្លូវ ៥០Cនេះ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ ក៏បានចារឯកភាពយកជម្រើសនេះ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា»។ គម្រោងផ្លូវ និងស្ពាននេះមានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ព្រមជាមួយនេះនេះដែរ ក៏នឹងមានសង់ស្ពាន ៣៣០០ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។ គួររម្លឹកដែរថា សម្រាប់គម្រោងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាគ្រោងស្នើសុំថវិការពីរមិត្តចិន។ គម្រោងស្ថាបនាផ្លូវ ៥០Cនេះ ក៏មានលូចំនួន […]
អានបន្ថែមរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង ៦ពាន់កន្លែង តម្លៃផលិតផលមានជាង ២ពាន់លានដុល្លារ
រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៦ពាន់កន្លែង ដែលបានផ្ដល់ការងារដោយផ្ទាល់ដល់កម្មករ និយោជិក បានចំនួនជាង ៥១ម៉ឺនកន្លែង។ រោងចក្រសហគ្រាសទាំងអស់នេះ មានតម្លៃផលិតផលប្រមាណជាង ២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានប្រកាសឡើងក្នុងពិធីបើកសន្និនិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មកំពុងមានការកើនឡើង នៅរាធធានីភ្នំពេញ ដោយក្នុងនោះរោងចក្រមានចំនួនជាង ៧៦០កន្លែង និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានជាង ៥.៤៧៦ កន្លែង។ ទាក់ទងនឹងគម្រោងសាងសង់វិញ ឯកឧត្តម ឃួង ស្រេង បន្ថែមថា ក្នុងឆ្នាំ២០២២កន្លងទៅ បើទោះបីជាពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងកូវីដ-១៩ ការស្នើសុំគម្រោងសាងសង់នៅរាជធានីភ្នំពេញ នៅតែបន្ត។ ក្នុងឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១,១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥ លានដុល្លារអាមេរិក ។
អានបន្ថែមកំណាត់ផ្លូវជាតិលេខ៥ ពីស្រុកក្រគរ ទៅស្រុកបាកានខេត្តពោធិ៍សាត់ សម្រេចបានជិត៩០ភាគរយ
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ និងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ប្រវែង៨៦,៣០គីឡូម៉ែត្រ ពីស្រុកក្រគរ រហូតដល់ស្រុកបាកាន ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រេចបាន ៨៩ភាគរយហើយ។ នេះបើយោងតាមការប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលគិតចាប់ពីស្រុកក្រគរ ព្រំប្រទល់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង រហូតដល់ស្រុកបាកាន ព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង មានប្រវែងសរុបចំនួន ៨៦,៣០គីឡូម៉ែត្រត្រូវបានស្ថាបនាឡើងវិញ បានសម្រេចការសាងសង់ចំនួន ៨៩ភាគរយហើយ។ ឯកឧត្តមបន្ថែមថា ផ្លូវជាតិមួយកំណាត់នេះត្រូវបានសាងសង់ដោយក្រាលបេតុងកៅស៊ូ AC ក្រោមថវិកាកម្ចីរបស់រាជរដ្ឋាភិបាលជប៉ុន។ គម្រោងសាងសង់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល៕ (អានបន្ថែម)
អានបន្ថែមកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោម សង់សម្រេចបាន ៦៩% ហើយ
គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោមក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែង ៩៦ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦៩% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា គម្រោងនេះ សាងសង់ដោយក្រាលកៅស៊ូ DBST ក្រោមកម្ចីពីរដ្ឋាភិបាលចិន។ សម្រាប់គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០នេះដែរ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចការសាងសង់បានជិត៧០% នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម) ចំពោះគម្រោងសង់ផ្លូវជាតិលេខ១០ ទាំងមូល មានប្រវែងសរុប ១៩៧គីឡូម៉ែត្រ សម្រេចបានជិត ៦០%ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ […]
អានបន្ថែមមហាវិថីឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន៩៥% ត្រៀមរួចស្រេចសម្រាប់ស៊ីហ្គេម
គិតត្រឹមថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គម្រោងសាងសង់កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន ៩៥% ហើយ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ការដ្ឋាននេះ ចាប់អនុវត្តពីគល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ដែលសម្រេចបានប្រមាណ ៩៥% នៃគម្រោងទាំងមូលរួមមាន៖ ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន១០០% ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៩៥% ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៩៥% ការងារជួសជុលគ្រឹះបេតុងសម្រេចបន១០០% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៩៥% ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន១០០% ការងារគំនូសសញ្ញាសម្រេចបានជាង៦៥%។ គួរបញ្ជាក់ថា គម្រោងការដ្ឋាននេះ អនុវត្តដោយសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាសសរុប ១.១៦២ កំពុងដំណើរការ
គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១.១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្រប់គ្រងទិន្នន័យស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦.៤១១មូលដ្ឋាន។ លើសពីនោះ ឯកឧត្តមបន្តថា ខេត្តក៏មានរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញក្នុងស្រុក និងក្រៅស្រុក ក្នុងខេត្តពោធិ៍សាត់ មានចំនួន ១០កន្លែង ឡសម្ងួតប្រមាណ ៦៣ឡ ដោយមានឈ្មូញប្រមូលទិញស្រូវមកពីតាមបណ្តាខេត្តមួយចំនួន ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាមផងដែរ។ ក្រៅពីចំនួនក្រុមហ៊ុនសហគ្រាស ខេត្តពោធិ៍សាត់នៅមានអាជីវកម្មធនធានរ៉ែមានចំនួន ៤៩មូលដ្ឋាន រួមមាន៖ ខ្សាច់បូម ចំនួន ២៥មូលដ្ឋាន, ខ្សាច់បក ចំនួន ១១មូលដ្ឋាន, ដីក្រហម ដីស ចំនួន […]
អានបន្ថែមបច្ចុប្បន្ន ខេត្តពោធិ៍សាត់កសាងផ្លូវជាតិ និងផ្លូវខេត្តបាន ៥៥ខែ្ស ប្រវែងជាង១.០៩៨គីឡូម៉ែត្រ
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៥៥ខែ្ស មានប្រវែងជាង ១០៩៨,២៩គីឡូម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមផ្លូវជាតិផ្លូវខេត្តសរុប ៥៥ខ្សែ រដ្ឋបាលខេត្តពោធិ៍សាត់មានផ្លូវជាតិឆ្លងកាត់ខេត្ត ដែលផ្លូវជាតិមានមួយលេខមានចំនួន ១ខ្សែ មានប្រវែងសរុប ៨៦,៣០គីឡូម៉ែត ផ្លូវជាតិពីរលេខមាន ៤ខ្សែ មានប្រវែងសរុប ៣០៤,៤៧គីឡូម៉ែត។ ជាមួយគ្នានេះ ផ្លូវខេត្តមានចំនួន ៥០ខ្សែ ប្រវែងសរុបមាន ៧០៧,៥៧គីឡូម៉ែត្រ រួមមាន ស្ពានចំនួន ១៦៩ ប្រវែង ៤,៣៩គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១០៨,៨០គីឡូម៉ែត្រ ផ្លូវក្នុងក្រុងប្រវែង ៥៧,១០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូមានប្រវែង ៣៦,៥២គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ បានចំនួន ៤២១ខ្សែ មានប្រវែងសរុបជាង ៩០១គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវក្រាសកៅស៊ូចំនួន ១៥ខ្សែ មានប្រវែង ២៧៩គីឡូម៉ែត្រ ក្រួសក្រហមចំនួន៨៣ខ្សែ […]
អានបន្ថែមGGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ
លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ គណៈប្រតិភូ បានឱ្យដឹងបន្ថែមថា យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ (អានបន្ថែម) ក្រៅពីគម្រោង E-Bus វិទ្យាស្ថាន GGGI មានផែនការបន្ទាប់ ដោយគម្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ០២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។ មួយវិញទៀត GGGI […]
អានបន្ថែម