ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបាន​ប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ:​ ឆ្នាំ២០២៣​ នេះ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល  រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ រួចរាល់មុនផែនការដែលបានស្នើសុំពន្យារពេល ១២ខែ កាលពីឆ្នាំមុន។ (អានបន្ថែម និង បន្ថែម) ឯកឧត្តមបន្ត ចំពោះគុណភាពផ្លូវវិញ ក្រោយការត្រួតពិនិត្យរួច អាចបញ្ជាក់បានថា ផ្លូវនេះមានគុណភាពល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០ភាគរយ ជាពិសេសគឺរឹងមាំតាមស្តង់ដាដែលយើងចង់បាន មិនមានអ្វីជាការព្រួយបារម្ភនោះទេ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងបន្ថែមពីគម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ គឺពាក់កណ្តាលទៀតនៅប៉ែកខាងកើត ដែលបច្ចុប្បន្នក្រសួងបានដាក់គម្រោងនេះ ក្នុងផែនការ៥ឆ្នាំងរំកិលរបស់មិត្តចិន ដើម្បីយកថវិកាមកសង់បន្ថែមឱ្យបាន១ជុំតែម្តង។ គួររម្លឹកថា ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ត្រូវបានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៣។ ទទ្ទឹមនិងការលើកឡើងពីបំណងចង់ប្រែក្លាយផ្លូវដែកទាំងអស់ក្នុងប្រទេសទៅជាផ្លូវដែកល្បឿនលឿន សម្តេចតេជោ ក៏បានបង្ហាញពីក្តីបារម្ភថា «មិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ចំណុចនេះនឹងពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ដែលកម្ពុជាខ្ចី អាចនឹងមានអត្រាការប្រាក់ខ្ពស់ជាងមុន»។ សម្តេចបន្តថា៖« កាលណាយើងចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេលែងឱ្យយើងខ្ចីលុយតាមគោលការណ៍សម្បទានហើយ តែគេនឹងឱ្យយើងខ្ចីតាមអត្រាការប្រាក់តាមគោលការណ៍ពាណិជ្ជកម្ម ចឹងគោលការណ៍ពាណិជ្ជកម្មនេះ គឺមានការប្រាក់ខ្ពស់ជាងមុន ពេលនោះកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីអង្គការអភិវឌ្ឍន៍នានា»។ សម្តេចលើកឡើងពីក្តីបារម្ភមួយនេះ ព្រោះវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការអភិវឌ្ឍផ្លូវដែរចាស់ៗ គឺត្រូវការទុនវិនិយោគធំ បើកកម្ចីតាមអត្រាការប្រាក់គោលការណ៍ពាណិជ្ជកម្ប វានឹងប៉ះពាល់ដល់ការអភិវឌ្ឍ ដូច្នេះហើយយើងនៅតែរំពឹងលើអត្រាការប្រាក់សម្បទានដដែលទើបចំណេញដល់ការអភិវឌ្ឍ។ គួរបញ្ជាក់ថា បើតាមក្រសួង​សាធារណការ ​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្លូវដែក​ចំនួន ៣​ខ្សែ រួមមាន៖១.ផ្លូវ​ដែក​ទិស​នីរតី (ភ្នំពេញ-ព្រះសីហនុ) មាន​ប្រវែង​សរុប​ ២៦៦ ​គីឡូម៉ែត្រ ២. ផ្លូវដែក ស្ថានីយ​ភ្នំពេញ-ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ប្រវែង​សរុប ១០​គីឡូម៉ែត្រ និង៣. ផ្លូវដែក​ទិស​ពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)​មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ៕

អាន​បន្ថែម

៧ចំនុចនេះ ធ្វើឱ្យក្រុងព្រះសីហនុជាប់ជ័យលាភីទីក្រុងស្អាតរំដួលបីទង

ក្រុងនិងខណ្ឌចំនួន៧ បានទទួលបានជ័យលាភីផ្ការំដួល៣ទង ពីការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣​ (២០២២~២០២៥) ដោយផ្អែកលើការវាយតម្លៃលើសូចនាករចំនួន៧ចំណុច។ ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃដោយផ្អែកលើ សូចនាករគោលចំនួន ៧ សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។ ក្នុងនោះ សូចនាករ​គោលមានចំនួន៧ រួមមាន ទី​១ ​ការរៀបចំ និង​គ្រប់គ្រង​បរិស្ថាន ទី​២ ភាព​ស្អាត ទី​៣ ​ការគ្រប់គ្រង​សំណល់ ទី​៤ ការបញ្ជ្រាប​ការយល់ដឹង ទី​៥ ​តំបន់​បៃតង ទី​៦ ​សុវត្ថិភាព សុខាភិបាល សន្តិសុខ និង​សណ្តាប់ធ្នាប់​ទីក្រុង និង​ទី​៧ ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទាន​ទេសចរណ៍​។ សម្រាប់ស្លាកសញ្ញារំដួល ៣ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៩០ និង១២០ រំដួល ២ទង ចន្លោះពី៧២ និង៨៩ រំដួល ១ទង ពិន្ទុចន្លោះពី៤៨ និង៧១។ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ មានបេក្ខភាពក្រុង/ខណ្ឌ ចូលប្រណាំងសរុបចំនួន៤១ […]

អាន​បន្ថែម

សក្តានុពលនៃឧស្សាហកម្មកែច្នៃវត្ថុធាតុដើមនៅកម្ពុជាកំពុងទាក់ទាញខ្លាំង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមពីកសិកម្ម មានសក្តានុពលច្រើនសម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេសធ្វើការវិនិយោគ ដើម្បីចូលរួមបង្កើតការងារ បង្កើនតម្លៃបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងនាំចេញ។​ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កសិផលសក្តានុពលសំខាន់ៗរបស់កម្ពុជា មានដូចជា ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្ករអំពៅ និងអង្ករជាដើម។​ សម្តេចតេជោមានប្រសាសន៍ថា៖ “កម្ពុជា មានវត្ថុធាតុដើម ក៏ប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់គ្រាន់ ដូច្នេះកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុកស្រាប់ វាផ្តល់ឪកាសដល់កសិករមានទីផ្សារ រោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើ និងផ្តល់នូវតម្លៃបន្ថែមសម្រាប់ផលិតផលរបស់យើង”។ សម្ដេចតេជោបន្តថា គ្មានការអភិវឌ្ឍណាមួយអាចរស់នៅបានក្រៅពីដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ៕  

អាន​បន្ថែម

រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ

រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់​ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុន​ថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងមក ក្រោមទុនវិនិយោគសរុបចំនួន ៥លានដុល្លារអាមេរិក និងអាច​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់បានមួយចំនួន ​៦៥កន្លែង។ លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា ក្រុមហ៊ុនពិតជាមានទំនុកចិត្តនឹងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរនេះ។ ឯកឧត្តម […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។​ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។ នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។

អាន​បន្ថែម

រដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប្រាស់ជាបណ្តោះអាសន្នបានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានអាកាសឬស្សីកែវ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ នៅសស់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ជប់ការដ្ឋានសាងសង់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គួររម្លឹកថា គម្រោងស្ពានអាកាសឬស្សីកែវនេះមានបណ្តោយប្រវែង ៤៨៣ម៉ែត្រ និងទទឺង ១៥,៨ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

ឆ្នាំ២០២២ រដ្ឋចំណាយជាង ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន

ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានថវិកាជាង ១ពាន់លានដុល្លារ ក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោងក្នុងមួយឆ្នាំៗ។ នេះបើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានថ្លែងថា រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១១១៦លានដុល្លារ ក្នុងឆ្នាំ២០២២។ សម្តេចបានបន្ថែមថា គិតត្រឹមឆ្នាំ២០២២ មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ ជាមួយនឹងការផ្ទេរថវិកាផ្សារភ្ជាប់ជាមួយនឹងមុខងារនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោងក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥ ២០៥សេវា […]

អាន​បន្ថែម

ព្រលានតារាសាគរ-កោះកុង កំណត់បើកដំណើរការពាក់កណ្តាល២០២៣ ដោយមិនពន្យាពេលទៀតទេ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងគ្រោងបើកដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍កំពុងពន្លឿនបញ្ចប់ដំណើរការសាងសង់ និងបំពេញនិតិវិធីសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាន់ការប្រកបអាជីវកម្មអាកាសចរណ៍ ដោយមិនចង់ឱ្យមានការពន្យារពេលទៀតទេ។ នេះបើតាម ប្រសាសន៍របស់លោកជំទាវ ភូថង មិថុនា អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកជំទាវ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ គួររម្លឹកដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យារជាច្រើនលើកជាច្រើនសារមកហើយ ដោយសារតែវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយគ្រែន បានធ្វើឲ្យដំណើការសាងសង់មានការរអាក់រអួលជួបបញ្ហាជាបន្តបន្ទាប់ ទើបមិនអាចបញ្ចប់តាមផែនការបាន។ យ៉ាងណាមិញ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ដើម្បីបើកដំណើរការអាកាយានដ្ឋានមួយបាន យើងត្រូវបំពេញនិតិវិធីជាច្រើន ដូចជា ក្រោយបញ្ចាប់ការងារសាងសង់ ក្រុមហ៊ុន ត្រូវដាក់សំណើរស្នើសុំវិញ្ញាបណ្ណបត្រអាកាសយានដ្ឋាន (Airport Certificate) ដោយឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ របស់អាកាសចរស៊ីវិល ទៅលើស្តង់ដារនៃការសាងសង់ បច្ចេកទេស […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣.៩៨៦លានយ៉េន ស្មើនឹង ៣០,៦ លានដុល្លារអាមេរិកដល់កម្ពុជា​ ដើម្បីពង្រីកប្រព័ន្ធផ្អត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈលិខិតប្តូរសារ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម តាកេ ហ្ស៉ឺនសឹកិ រដ្ឋលេខាធិកានៃក្រសួងការបរទេសជប៉ុន។ គួរបញ្ជាក់ថា លិខិតប្តូរសារខាងលើនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្តូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ អំឡុងពេលនោះ ជប៉ុនបានផ្តល់ជំនួយត្រឹមតែ ២៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងនេះ។ (អានបន្ថែម)

អាន​បន្ថែម