ខេត្តព្រះសីហនុមានគម្រោងវិនិយោគជាង១០០០គម្រោង ខណៈបានបញ្ចប់ជិត ៦០០គម្រោង

ខេត្តព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១.១៨៦គម្រោង ក្នុងនោះបានបញ្ចប់ ៥៩៥គម្រោងហើយ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ​ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគ ទៅលើកោះ និងឆ្នេរ ដល់ក្រុមហ៊ុនចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៨.៩០០.៥៧០.២៥១ដុល្លារអាមេរិក។ បច្ចុប្បន្ន ខេត្តនេះសំណង់អគារសរុប ចំនួន ១.០០៦អគារ កោះចំនួន៣០ និងថ្មប៉ប្រះទឹកចំនួន ២ទីតាំង។ បន្ថែមពីនេះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន១១តំបន់ ក្នុងនោះមាន ៣តំបន់កំពុងដំណើរការ និង ៨ទីតាំងផ្សេងទៀតត្រៀមដំណើរការ។ ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប ១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប ៧១រោងចក្រ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងតំបន់មានចំនួនសរុប ៣៤.៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន ២.២១១​.៦៧១​.០០០ដុល្លារអាម៉េរិក។ ចំណែក គម្រោងវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ មានទុនវិនិយោគសរុប ១.៧៥៣.៩០០ដុល្លារអាម៉េរិ​កផងដែរ។ ដោយឡែក សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មវិញ ខេត្តមានសរុបចំនួន […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី២ តម្លៃជាង ១៨លានដុល្លារ បង្កើតការងារបាន៣.១៩៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុប ១៨.៣លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។ ២- “HUANG THENG PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង។

អាន​បន្ថែម

ចិនប្រកាសជួយពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗពីរបន្ថែមទៀតនៅកម្ពុជា

ជាថ្មីម្តងទៀត ចិនបានប្រកាសជួយកម្ពុជាបង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។ លោកបានបន្តថា ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាដើម។ (អានបន្ថែម) ថ្មីៗនេះដែរ ភាគីចិនក៏ធ្លាប់បានប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា  ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូងនៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។​ (អានបន្ថែម) លោកលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាបអគ្គិសនី ឃ្លាំង និងភស្តុភារ។ លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម […]

អាន​បន្ថែម

ខេត្តព្រះសីហនុផលិតអគ្គិសនីបានជាង ១ពាន់មេហ្គាវ៉ាត់ ខណៈប្រើអស់ត្រឹម ១៥០មេហ្គាវ៉ាត់

បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិត និងផ្គត់ផ្គង់អគ្គិសនីបានរហូតដល់ ១.៣៩៥មេហ្គាវ៉ាត់ ខណៈខេត្តប្រើប្រាស់អគ្គិសនីអស់ត្រឹមតែ ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបានថ្លែងថា កាលពី ០៥ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលមានកង្វះខាតផ្នែកថាមពលអគ្គិសនី តែមកទល់ពេលនេះ ខេត្តនេះ ជាអ្នកផលិត និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ការចែកចាយទូទាំងប្រទេស។ ឯកឧត្តមបានបន្ថែមថា ខេត្តបានផលិតអគ្គិសនី ដោយអាចផ្គត់ផ្គង់ទៅបណ្តាញជាតិ និងបន្តចែកចាយក្នុងរាជធានី ខេត្តថែមទៀតផង។ ឯកឧត្តមបញ្ជាក់ថា ឥឡូវនេះ ខេត្តព្រះសីហនុ មានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ ១៣៩៥ មេហ្គា​វ៉ាត់។ ចំណែកការប្រើប្រាស់ក្នុងក្រុងព្រះសីហនុ មានត្រឹមតែរង្វង់ ១៥០មេហ្គាវ៉ាត់ ឬប្រើត្រឹមជាង ១១០មេហ្គាវ៉ា​ត់ ក្នុងអំឡុងថ្ងៃសៅរ៍-អាទិត្យ។ ចំពោះការផ្គង់ផ្គង់ទឹកស្អាត ក្រុងព្រះសីហនុ មានទឹកស្អាតគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ដែលប្រើត្រឹមតែ ៨ម៉ឺន ទៅ៩ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុន្តែចំពោះតំបន់ជនបទ ការផ្គត់ផ្គង់ទឹកស្អាតនៅមិនទាន់បានពេញលេញនៅឡើយ ដោយ​សារ​បណ្តាញទឹកស្អាតនៅឆ្ងាយពីតំបន់ទាំងនោះ។

អាន​បន្ថែម

ចិនជួយកម្ពុជាលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ប្រវែង៩៦គ.ម ពីក្រចេះទៅស្ទឹងត្រែងជាប់ព្រំដែនឡាវ

ប្រទេសចិននឹងផ្តល់ជំនួយឥតសំណង ដល់ប្រទេសកម្ពុជា ក្នុងការលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ដែលមានប្រវែងជាង ៩៦គីឡូម៉ែត្រ ភ្ជាប់ពីទីរួមខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ។ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោង ជាមួយក្រុមហ៊ុនសាងសង់ ដែលមានលោក Li Xiangming ជាតំណាងក្រុមហ៊ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ តភ្ជាប់ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងកំណាត់ផ្លូវជាតិលេខ ៧​ នេះត្រូវបានសិក្សាដោយក្រុមហ៊ុនចិន China Railway First Survey & Design Institute Group Co., Ltd ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ កន្លងមក សម្តេចតេជោ ហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុនប៊ូយ៉ុងនឹងផ្តល់រថយន្តក្រុង៦០គ្រឿង សម្រាប់រៀបចំសេវាដឹកជញ្ជូនសាធារណៈក្នុងក្រុងព្រះសីហនុ

ក្រុមហ៊ុនកូរ៉េប៊ូយ៉ុង Booyoung Group គ្រោងនឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។ ដំណឹងនេះត្រូវបានប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅកាន់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុរួចរាល់ហើយ ដោយបច្ចុប្បន្នគម្រោងនេះកំពុងរៀបចំឈានទៅកាន់ការចុះកិច្ចសន្យាជាផ្លូវការនាពេលខាងមុខ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា “កាលពីពេលថ្មីៗ នេះ ខ្ញុំទទួលបានការដឹកនាំពីសម្តេចតេជោ ដោយក្រុមហ៊ុន Booyong  នឹងប្រគល់រថយន្តក្រុងមកកាន់ខេត្តព្រះសីហនុចំនួន ៦០ គ្រឿង។ ឥឡូវនេះយើងកំពុងត្រៀម តែមិនទាន់បានចុះកិច្ចសន្យាទេ”។ ឯកឧត្តមបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងអាចទទួលបានការប្រគល់រថយន្តនៅក្នុងរយៈពេល ១ឆ្នាំ ហើយរដ្ឋបាលខេត្តនឹងបន្តរៀបចំជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈដូចនៅក្នុងក្រុងភ្នំពេញ។ ឯកឧត្តមអភិបាលខេត្តរំពឹងទុកថា តាមរយៈគម្រោងនេះនឹងអាចជួយដោះស្រាយ និងកាត់បន្ថយការលំបាកសម្រាប់សិស្សនៅតំបន់ឆ្ងាយៗ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន៕

អាន​បន្ថែម

គម្រោងសង់ទីលានចាក់សំរាមនៅស្ទឹងត្រែងតម្លៃជិត ៥លានដុល្លារ សម្រេចបាន ៤០%

ទីលានចាក់សំរាមថ្មីតម្លៃជិត ៥លានដុល្លារ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចការសាងសង់បាន ៤០% ហើយ​។ នេះបើតាមដំណើរចុះពិនិត្យទីតាំងការដ្ឋានសាងសង់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឺងត្រែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងនេះ កំពុងសាងសង់នៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង ដែលបានចាប់បើកការ​ដ្ឋាន នៅថ្ងៃទី០៨មេសាឆ្នាំ២០២២  និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខនេះ។ ទីលានចាក់សំរាមថ្មីនេះ កំពុងសាងសង់លើផ្ទៃដីជាង ២០ហិកតា ដែលជាទីតាំងផ្ទុកសំរាមដ៏ធំមួយ មានទំហំជាង ១ម៉ឺន ៥ពាន់​ម៉ែត្រការ៉េ  និងអាងប្រព្រឹត្តិកម្ម ចំនួន៤  រួមនឹងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ រដ្ឋភ្ជាប់អគ្គិសនីបានជាង ៣​,៥ លានទីតាំង ខណៈផលិតបានជាង ៤ពាន់មេហ្គាវ៉ាត់

ត្រឹមឆ្នាំ២០២២ រដ្ឋបានភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទនៅកម្ពុជាបានចំនួន ៣.៥៣៣.៩៣៥​​ទីតាំង ខណៈការផលិតសរុបបានចំនួន ៤.៤៩៥មេហ្កាវ៉ាត់។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងងចំណោមទីតាំងដែលបានភ្ជាប់ចរន្តអគ្គិសនីរួចនេះ រួមមានមាន៖ លំនៅឋានចំនួន ៣.២៨២.៧០៣ កន្លែង ស្មើនឹង ៨៨.៤១% នៃលំនៅឋានសរុប ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈចំនួន ២២៣.១៣០ កន្លែង ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មធុនធំ និងធុនមធ្យមចំនួន ២១.៨៩៥កន្លែង ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលប្រើប្រាស់ថ្លៃអគ្គិសនីតាមពេលវេលាចំនួន ៣២កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន ៦.១៧៥កន្លែង ។ ទន្ទឹមនឹងនេះ សម្រាប់ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ផ្ទះជួល និងតូបលក់ដូរក្នុងផ្សារ អគ្គិសនីកម្ពុជាបានភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ៣៤៨.៥៧៧ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ៦៥ផ្សារ ស្មើនឹង ៣០. ២២០ តូប។ ចំពោះតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល […]

អាន​បន្ថែម

ក្រុមហ៊ុន World Bridge និង YCH រួមគ្នាបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃដំបូងគេនៅកម្ពុជា

សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានគាំទ្រដល់ក្រុមហ៊ុនព័ស្តុភារធំៗចំនួនពីរ គឺក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន YCH Group លើគម្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីនេះ ត្រូវបានធ្វើឡើងនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ IFC និងក្រុមហ៊ុនWorldBridge Group និងក្រុមហ៊ុន YCH Group។ យោងតាមសេចក្តីប្រកាសព័ត៌មាន ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ Cambodia SuperPort TM ឬ មជ្ឈមណ្ឌលព័ស្តុភារភ្នំពេញ PPLC នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការសហការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនព័ស្តុភារឈានមុខ។ ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTM នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន […]

អាន​បន្ថែម

អាល្លឺម៉ង់ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្ត និងគ្រឿងចក្រសំណង់នៅកម្ពុជា

ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។ សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេង​ៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។ បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករ​ណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ​។​ តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ​១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។

អាន​បន្ថែម