ព័ត៌មានក្នុងស្រុក
គម្រោងសង់ទំនប់អាងទឹកដូនទ្រីនៅបាត់ដំបង សម្រេចបាន ៩១% គ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥
បច្ចុប្បន្នគម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបង សម្រេចបាន ៩១ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមដំណើរពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុល បានឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដូនទ្រី គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩១%។ ក្នុងនោះ ការងារតួទំនប់សម្រេចបានកម្រិតកម្ពស់ ៨១,៥ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលតាមគម្រោងខ្នងទំនប់នេះមានកម្រិតកម្ពស់ ៩៦ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានណែនាំក្រុមបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស របស់ប្រទេសកូរ៉េ ត្រូវបន្តយកចិត្តទុកដាក់សាងសង់ឱ្យមានគុណភាព ដើម្បីបញ្ចប់តាមផែនការកំណត់។ សូមបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង។ ក្រោយពេលសាងសង់រួច គម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំននប់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ […]
អានបន្ថែមសម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាការឆ្លើយតបសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ […]
អានបន្ថែមបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ខណៈក្នុងនោះ អាងស្តុកទឹក និងអាងទឹកចំនួន១៩៧ ស្មើនឹង ១៣% បានចុះបញ្ជីរួចរាល់។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ ដោយឡែក អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១០៩២ ស្មើនឹង ៧០%។ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយកដ្ឋានក្នុងការពន្លឿនដំណើរការចុះបញ្ជីអាងស្តុកទឹកដែលមិនទាន់បានចុះបញ្ជី ដោយធានាថាប្រព័ន្ធធារាសាស្ត្រទាំងអស់ត្រូវបានគណនា និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្គត់ផ្គង់តម្រូវការកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមដែលកំពុងបន្តមានគោលបំណងពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់សន្តិសុខស្បៀងក្នុងតំបន់។ នៅពេលដែលប្រទេសរីកចម្រើនឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ការផ្តោតសំខាន់នៅតែលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមបច្ចុប្បន្ន គម្រោងសង់ទំនប់អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សម្រេចបាន ៤៦%
គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៤៦ភាគរយ ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវគុណភាពសំណង់ និងស្តង់ដារសោភ័ណភាពខ្ពស់ក្នុងអំឡុងពេលត្រួតពិនិត្យ។ ឯកឧត្តមក៏បានជំរុញឲ្យក្រុមអ្នកបច្ចេកទេសមកពីក្រុមហ៊ុនសាងសង់ និងក្រុមអធិការកិច្ចផ្តល់អាទិភាពដល់ការបញ្ចប់គម្រោងតាមពេលវេលាកំណត់។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជាការរំពឹងទុក ក្រោយការសាងសង់រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំនឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ […]
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាមានគម្រោងវិនិយោគថ្មី ៤១៤ ស្មើនឹង $៦,៩ ពាន់លាន កើន ៥៤%
នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កើនពី ២៦៨ គម្រោងនៅឆ្នាំ២០២៣ ស្មើនឹង ៥៤%។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ។ គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតខាងលើនេះ មានទំហំទុនវិនិយោគសរុបចំនួន ៦.៩០០លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៤.៩២៧លានដុល្លារប៉ុណ្ណោះ។ សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលើកដំបូងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការងារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចាត់ទុកថា ការកើនឡើងនៃគម្រោងវិនិយោគនេះ គឺដោយសារ កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិកាន់តែប្រសើរ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់វិស័យឯកជនសំដៅបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។
អានបន្ថែមកម្ពុជាសម្រេចបង្កើតស្ថានទូត និងអគ្គកុងស៊ុលនៅថៃ និងទីម័រ ដើម្បីលើកកម្ពស់វត្តមានការទូតរបស់ខ្លួន
ក្នុងវិធានការដ៏សំខាន់មួយក្នុងការលើកកម្ពស់វត្តមានការទូតរបស់ខ្លួន កម្ពុជាបានប្រកាសបង្កើតស្ថានទូតនៅទីម័រខាងកើត និងស្ថានអគ្គកុងស៊ុលប្រចាំក្រុងសុងក្លា ប្រទេសថៃ ។ សេចក្តីសម្រេចនេះត្រូវបានធ្វើជាផ្លូវការតាមរយៈ អនុក្រឹត្យ២៤០ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ និងលេខ២៤១ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ស្ថានទូតថ្មីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនឹងមានទីតាំងនៅទីក្រុងដេលី ដែលត្រូវបានគេរំពឹងថានឹងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការចូលរួមទ្វេភាគី។ ទន្ទឹមនឹងនេះ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសុងខ្លា មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសថៃ ដោយផ្តោតលើកិច្ចសហការក្នុងតំបន់ និងសេវាកុងស៊ុលសម្រាប់ប្រជាជនកម្ពុជា។ ក្រៅពីប្រទេសទាំងពីរខាងលើនេះ ថ្មីៗនេះ ប្រទេសកាណាដា ទើបបានបញ្ជាក់ពីផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសដើម្បីពង្រឹងនិងពង្រីកសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ (អានបន្ថែម) ដោយសារកម្ពុជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងនេះ ឆ្ពោះទៅរកការពង្រីកការទូតរបស់ខ្លួន វិធានការនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្រទេសជិតខាង និងដៃគូ ដែលជាសញ្ញានៃអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងការបរទេសរបស់កម្ពុជា។
អានបន្ថែមខ្សែច្រវាក់ផ្គត់ផ្គង់នៃទីផ្សារសកលកំពុងផ្លាស់ប្តូរពីប្រទេសចិន តើកម្ពុជានឹងមានលទ្ធភាពក្នុងការចាប់ឱកាស១នេះដែរទេ?
ការធ្វើពិពិធកម្មយ៉ាងឆាប់រហ័សនៃផលិតកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ នឹងកំណត់ឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតំបន់នេះកំពុងលេចធ្លោជាអ្នកទទួលផលសំខាន់។ ក្រុមហ៊ុនចិនកំពុងអនុវត្តយុទ្ធសាស្រ្តចិនបូកមួយកាន់តែខ្លាំងឡើង ហើយតាមរយៈយុទ្ធសាស្ត្រនេះ មូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិនត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ យុទ្ធសាស្ត្រនេះ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) កំពុងហូរចូលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានប្រែក្លាយតំបន់នេះទៅជាមហាអំណាចផលិតកម្មថ្មី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ Asiapropertyawards នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤។ កម្លាំងនៅពីក្រោយការផ្លាស់ប្តូរទីតាំងផ្គត់ផ្គង់ខ្សែច្រវាក់ផលិតផលថ្មី យុទ្ធសាស្ត្រចិន+១ ទទួលបានសន្ទុះ៖ ក្រុមហ៊ុនចិន កំពុងពង្រីកទីតាំងផលិតទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើពិពិធកម្មការប្រឈមហានិភ័យ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្រ្តឆ្ពោះទៅរកឧស្សាហកម្មដែលកំពុងរីកចម្រើន រួមទាំងការផលិតឧបករណ៍កម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានវិទ្យា វេជ្ជសាស្ត្រ វិទ្យាសាស្ត្រជីវិត យានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ លោក Yin Hong ប្រធានផ្នែកភស្តុភារ និងឧស្សាហកម្មនៅ JLL China បាននិយាយថា “នៅអាស៊ីប៉ាស៊ីហ្វិក និន្នាការជិតស្និទ្ធជាមួយនឹងប្រទេសជាដៃគូនេះ បានបណ្តាលឱ្យមានយុទ្ធសាស្រ្តចិនបូក១ ដែលក្រុមហ៊ុនចិនបានបន្ថែមមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីការពារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចេញពីការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ»។ លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងយុទ្ធសាស្ត្រចិន+១ យុទ្ធសាស្ត្រ China+1 លើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃពលកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ […]
អានបន្ថែមកម្ពុជារំពឹងថា គម្រោងអភិវឌ្ឍដ៏ធំនៅព្រះសីហនុ នឹងអាចទាក់ទាញការវិនិយោគជាង $២០ពាន់លាន ក្នុងរយៈពេល១៥ឆ្នាំខាងមុខ
ក្នុងជំហានដ៏អង់អាចឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជាកំពុងកំណត់គោលដៅរបស់ខ្លួនលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពហុគោលបំណងខេត្តព្រះសីហនុ ដែលរំពឹងថានឹងទាក់ទាញការវិនិយោគជាង ២០ពាន់លានដុល្លារ ពីអ្នកវិនិយោគឯកជន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ នេះបើយោងតាមការចែករំលែករបស់ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ ធ្នូ ២០២៤។ លោកបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំពឹងថានឹងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកជាមធ្យមជាង ១ម៉ឺនដុល្លារ ក្នុងមនុស្សម្នាក់នៅរយៈពេល ១៥ឆ្នាំខាងមុខនេះ។ លោកបានពន្យល់ថា “គម្រោងអភិវឌ្ឍន៍ដ៏ធំរបស់រដ្ឋាភិបាលនេះ នឹងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ាន”។ ចាប់តាំងពីការសម្រេចចិត្តក្នុងឆ្នាំ២០២១ ដើម្បីកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងកើនឡើងជាលំដាប់ ដើម្បីទាញយកសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយនឹងចក្ខុវិស័យប្រកបដោយមហិច្ឆតា និងការវិនិយោគយ៉ាងច្រើន រដ្ឋាភិបាលមានសុទិដ្ឋិនិយមអំពីអនាគតរបស់តំបន់នេះថាក្លាយជាមជ្ឈមណ្ឌលដ៏រីកចម្រើនសម្រាប់អាជីវកម្ម និងទេសចរណ៍។ (អានបន្ថែម និងបន្ថែម) ខណៈដែលការត្រៀមរៀបចំកំពុងដំណើរការ ខេត្តព្រះសីហនុបានត្រៀមខ្លួនក្លាយជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលទាក់ទាញការចាប់អារម្មណ៍ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
អានបន្ថែមព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម)
អានបន្ថែមទីលានចាក់សំរាមទំហំជិត ១៩ហិកតា នៅក្រុងកំពង់ចាម សម្ពោធដាក់ឱ្យប្រើជាផ្លូវការហើយ
ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្ថិតលើផ្ទៃដីទំហំ ១៨,៦៧ហិកតា ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានចាក់សំរាមនេះ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិបត្តិការសាងសង់ដោយក្រុមហ៊ុន BM Construction & Electric Co., Ltd។ គម្រោងនេះចំណាយពេល ១១ខែ ដើម្បីបញ្ចប់ និងមានគោលបំណងបម្រើដល់តម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍។ នៅក្នុងដំណាក់កាលដំបូង ទីលានចាក់សំរាមនេះត្រូវបានរៀបចំឡើងសម្រាប់ទុកដាក់សំរាមក្នុងតំបន់សម្រាប់រយៈពេល៧ឆ្នាំខាងមុខ ដោយគិចចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។ គួរបញ្ជាក់ថា ប្រជាជនក្នុងតំបន់ប្រមាណជា ៨៥% ស្មើនឹងប្រមាណ ៩០៨.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដ៏សំខាន់មួយនេះ។ តំបន់ទាំងនោះរួមមានសហគមន៍នៅសង្កាត់បឹងកក់ សង្កាត់កំពង់ចាម សង្កាត់សំបួរមាស សង្កាត់វាលវង់ ព្រមទាំងឃុំអំពិល និងឃុំឃ្វាល ក្នុងស្រុកកំពង់សៀម។ យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ទីលានចាក់សំរាមក្រុងកំពង់ចាមនេះ គឺជាយុទ្ធសាស្រ្តត្រួសត្រាយផ្លូវសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្អាត និងសុវត្ថិភាពជាងមុន ដែលនេះជាសញ្ញាបង្ហាញពីការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គកាន់តែប្រសើរឡើង។
អានបន្ថែម