ព័ត៌មានក្នុងស្រុក
រដ្ឋជ្រើសមហាវិថីរាមប្រវែង ៩គ.ម ដាក់ឈ្មោះជា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»
ប្រទេសកម្ពុជាបានសម្រេចជ្រើសរើសមហាវិថីលេខ៤៥ ប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ឈ្មោះថា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពរួចរាល់ហើយ ដោយបានជ្រើសរើសយកផ្លូវលេខ ៤៥ ពោលគឺ មហាវិថីរាម ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ នៅត្រង់ចំណុចរង្វង់មូលត្រីកោណនាគ រហូតទៅដល់រង្វង់មូលព្រះឧមា-មហេសូ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះ គឺជាមហាវិថី ដែលសាងសង់រួចរាល់ហើយ ហើយមានប្រវែងជាង ៩ គីឡូម៉ែត្រ និងទទឹង ២៧,៧៥ ម៉ែត្រ និងមានអ័ក្សកណ្តាល ២ ម៉ែត្រ។ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជ្រើសរើសផ្លូវមួយខ្សែ ដោយដាក់ឈ្មោះជា មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព […]
អានបន្ថែមកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារទំហំ ១០០ ហិកតានឹងលេចរូបរាងឡើងក្នុងខេត្តកំពង់ឆ្នាំង
កំពង់ផែពហុបំណងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំជាង ១០០ហិកតា នឹងលេចជារូបរាងនាពេលខាងមុខនេះ ដើម្បីជួយជំរុញការដឹក ជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្តនិង បណ្តាខេត្តនៅជាប់បឹងទន្លេសាប។ កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារ មានទីតាំងស្ថិតនៅភូមិកែងតាសុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណជាង ១០០ហិកតា និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក ។ លោក ប្រាក់ វុទ្ធី ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.កបានឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជា ៣ដំណាក់កាលធំៗ ដែលជំហានទី១ នឹងធ្វើឱ្យដំណើរការអាជីវកម្ម ជំហានទី២ គឺ ការរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣ ការរៀបចំជាកំពង់ផែទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា កំពង់ផែថ្មីនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញ និងបែងចែកកសិផល […]
អានបន្ថែមត្រឹមឆ្នាំ២០២២ កម្ពុជាសង់ផ្លូវជាតិសរុបបានជាង ៨០០ខ្សែ ស្មើនឹងជាង ១៩ពាន់គីឡូម៉ែត្រ
គិតត្រឹមឆ្នាំ២០២២ ផ្លូវជាតិ និងផ្លូវខេត្ត ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានសរុបចំនួន ៨៣១ខ្សែ កើនឡើង ៨៤ខ្សែ ស្មើនឹង ១៩.៧៩៥,១ គ.ម កើនឡើងប្រវែង ៩៩១,៩០ គ.ម។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូបានប្រវែង ១០.៦៩២,៨៣ គ.ម (កើន ៦៩៨,៩៦ គ.ម) និងក្រាលបេតុងបានប្រវែង ៣៤៩,៣៨គ.ម (កើន ៦១,៦៦គ.ម) ស្មើនឹង ៥៥,៧៨% នៃប្រវែងផ្លូវសរុប។ ចំពោះ ផ្លូវជាតិកម្រិត១ ចំនួន ០៩ខ្សែ មានប្រវែង ២.២៥៤ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ១០០% ) ខណៈផ្លូវជាតិកម្រិត២ មានចំនួន ៧២ខ្សែ (កើន១ខ្សែ) មានប្រវែង ៥.១៦១,១០ គ.ម (ក្នុងនោះក្រាលកៅស៊ូ និងបេតុងមាន ៣.៩២៧,៦៣ គ.ម […]
អានបន្ថែម២០២២ ផែព្រះសីហនុរកចំណូលបានជិត ៩០លានដុល្លារ ខណៈចំណូលផែភ្នំពេញកើនជាង១៧%
ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ ខណៈចំណូលរបស់កំពង់ផែភ្នំពេញវិញ ក៏បានកើនជាង១៧%ផងដែរ។ នេះបើតាមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ។ «ចំណែកឯការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញ ក៏មានការកើនឡើងជាង១៧ភាគរយ ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ ផងដែរ» ឯកឧត្តមបន្ត។ ឯកឧត្តមបានឱ្យដឹងទៀតថា ភាពរីកចំរើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ ពិសេសការដាក់ឱ្យអនុវត្តន៍ ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)នៅកំពង់ផែព្រះសីហនុ៕ មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានរម្លឹកឡើង ពីការសហការរវាង កំពង់ផែក្រុងព្រះសីហនុនេះជាមួយ JICA ដើម្បីរៀបចំនិតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅ១៤,៥០ម ខណៈបច្ចុប្បន្ន្ននិតិវធីសិក្សាជិតចប់ហើយដោយមានក្រុមហ៊ុនចំនួន៣ តែយើងនឹងជ្រើសរើសក្រុមហ៊ុន១ ដើម្បីមកកសាងផែថ្មីនេះ ហើយសង្ឃឹមថានឹងចប់ឆាប់ៗនេះ ហើយឈានទៅសាងសង់នាពេលដ៏ខ្លីខាងមុខផងដែ។ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចចុះហត្ថលេខាលើក្របខណ្ឌការងារនៅខែកញ្ញាឆ្នាំនេះ
គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ក្នុងសន្និបាត ដោយជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគម្រោងនេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៤ បាននិងកំពុងសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ (អានបន្ថែម) ដោយឡែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣ នេះ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមគម្រោងផ្លូវសំខាន់ៗចំនួន៥ខ្សែ នឹងត្រូវបើកការដ្ឋានសង់នៅមុនចូលឆ្នាំខ្មែរឆ្នាំនេះ
ក្រសួងសាធារណការនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ គម្រោងផ្លូវសំខាន់ៗចំនួន ៥ខ្សែ បន្ថែមទៀត នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣នេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ នៅថ្ងៃទី១៥ កុម្ភៈ ២០២៣នេះថា គម្រោងដែលកំពុងពន្លឿនការបើកការដ្ឋានទាំងនោះ រួមមាន ផ្លូវលេខ២៣ ផ្លូវលេខ៣១២ ផ្លូវលេខ៧៣ ផ្លូវលេខ៧៣៣ និងផ្លូវលេខ៧៣៣A។ គម្រោងផ្លូវទី១ គឺ ផ្លូវលេខ២៣ តភ្ជាប់ពីឃុំលើកដែក ទៅកាន់ស្រុកលើកដែក ខេត្តកណ្តាលដែលជាគម្រោងក្រោមជំនួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ គម្រោងនេះត្រូវបានសិក្សាបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២។ ផ្លូវសំខាន់មួយខ្សែនេះនឹងអាចឲ្យពលរដ្ឋធ្វើដំណើរទៅអ្នកលឿង កាន់តែមានភាពងាយស្រួល និងចំណាយពេលតិចជាងមុន។ (អានបន្ថែម) គម្រោងផ្លូវទី២ គឺ ផ្លូវលេខ៣១២ មានប្រវែងប្រមាណ ២៨,៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅច្រកទ្វារព្រំដែនបន្ទាយចក្រី ច្រកព្រំដែនកម្ពុជាវៀតណាម។ គម្រោងផ្លូវផ្សេងទៀតរួមមាន ផ្លូវជាតិលេខ៧៣ តភ្ជាប់ខេត្ត២ គឺខេត្តត្បូងឃ្មុំមកទល់និងព្រំដែនខេត្តក្រចេះ មានចំងាយ ៥០គ.ម មានទុនវិនិយោគប្រមាណ ១៥,៧ លានដុល្លារអាមេរិក ក្រោមឥណទានហិរញ្ញប្បទានធនាគារពិភពលោក។ […]
អានបន្ថែមគម្រោងផ្លូវសំខាន់ៗចំនួន៤នឹងបើកសម្ពោធជាផ្លូវការក្នុងពេលប៉ុន្មានខែខាងមុខ
គម្រោងផ្លូវជាតិសំខាន់ៗចំនួន ៤ រួមមាន គម្រោងផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ២ និង ២២ នឹងត្រូវបានបើកសម្ពោធជាផ្លូវការ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីកាលបរិច្ឆេទបើកដំណើរការគម្រោងផ្លូវក្រវាត់ក្រុងទី៣ ថានឹងត្រូវបើកដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ លោកបានបញ្ជាក់ថា «ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសន្យាហើយថានឹងបញ្ចប់នៅខែមិថុនា ហើយសម្ពោធនៅខែមិថុនា ប៉ុន្តែខ្ញុំបាននិយាយថា កុំកៀកពេក។ ដាក់សម្ពោធខែឧសភាទៅ»។ គម្រោងនេះមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ហើយត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។ (អានបន្ថែម) ក្រៅពីនេះ លោកទេសរដ្ឋមន្ត្រីក៏កំពុងពិភាក្សាអំពីលទ្ធភាពក្នុងការបើកសម្ពោធផ្លូវជាតិលេខ ៥ ដែលកំពុងសាងសង់ភ្ជាប់ពីព្រែកក្តាមទៅធ្លាម្អម និងពីធ្លាម្អមទៅបាត់ដំបង។ លោកបានបញ្ជាក់ថា ប្រសិនបើអាចធ្វើទៅបាន គម្រោងផ្លូវជាតិដ៏សំខាន់នេះនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០២៣នេះផងដែរ។ (អានបន្ថែម) គម្រោង២ខ្សែទៀតនោះគឺ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣
រដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន បានប្រកាសថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ជាផ្លូវការគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្នក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ កំពុងពន្លឿនសិក្សាផលប៉ះពាល់ ដើម្បីពន្លឿនទៅសម្រេចបើកការដ្ឋានតាមផែនការកំណត់។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៥គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨លានដុល្លារ។ (អានបន្ថែម) ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាមថែមទៀត៕
អានបន្ថែមគម្រោងសង់ទីលានចាក់សំរាមស្តង់ដារនៅកំពង់ធំ នឹងបញ្ចាប់ក្នុងខែកក្កដាឆ្នាំនេះ
រដ្ឋបាលខេត្តកំពង់ធំបានរៀបចំទីលានចាក់សំរាមបែបស្តង់ដារអនាម័យ សាងសង់លើផ្ទៃដីប្រមាណជាង ១៩ហិកតា ដើម្បីរៀបចំចាត់ចែងកាកសំណល់រឹង និងលើកកម្ពស់សោភ័ណភាពខេត្តកំពង់ធំ ព្រមទាំងកំពុងសិក្សាទីតាំងរៀបចំបន្ថែម ក្នុងស្រុកចំនួន ៧ ផ្សេងទៀត ក្រោយបញ្ជប់គម្រោងទីមួយក្នុងខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា គម្រោងមួយនេះត្រូវការរយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ ដោយចាប់គិតពីពេលអនុវត្តតំាងពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣នេះ។ គួរបញ្ជាកថា ក្រោយបញ្ចាប់ការសាងសង់ ទីលានមួយនេះនឹងមានសមត្ថភាពផ្ទុកសំរាមបានរហូតដល់ ៤៨.០០០ម៉ែត្រគីប ដែលសំរាមទាំងនោះនឹងត្រូវប្រមូលមកពីទូទាំងក្នុងខេត្តកំពង់ធំ ជាពិសេស ក្នុងទីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ឯកឧត្តមបានបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំកំពុងពិនិត្យលទ្ធភាពក្នុងការរៀបចំទីតាំងបន្ថែមដើម្បីកសាង ទីលានចាក់សំរាម ឲ្យត្រូវតាមស្តង់ដារក្នុងស្រុកចំនួន ៧ ផ្សេងទៀត។ ឯកឧត្តមបានដាក់ទិសដៅក្នុងការពង្រីក ការគ្រប់គ្រងបរិស្ថាន ជាពិសេស ផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋចូលរួម និងពង្រឹងលទ្ធភាពក្នុងការគ្រប់គ្រងសំរាម ដោយកំណត់ការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។
អានបន្ថែមកម្ពុជា-ឡាវ កំពុងពិភាក្សាការតភ្ជាប់ផ្លូវដែក និងសហការគ្នាលើវិស័យសំខាន់ៗមួយចំនួន
កម្ពុជា និងឡាវ បានពិភាក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែករវាងប្រទេសទាំងពីរ ខណៈរថភ្លើងល្បឿនលឿនរវាងចិន និងឡាវ បានភ្ជាប់រួចរាល់។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ភាគីទាំងពីរ បានបង្ហាញពីគោលបំណងក្នុងតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។ ខណៈដែលប្រទេសឡាវពេលនេះ មានផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលផ្លូវរថភ្លើងល្បឿនលឿន ១ខ្សែនេះ បានតភ្ជាប់តភ្ជាប់ប្រទេសចិននិងឡាវ។ (អានបន្ថែម) កន្លងមក ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន ប្រទេសឡាវធ្លាប់បានប្រកាសពីផែនការចង់តភ្ជាប់ផ្លូវដែកជាមួយកម្ពុជា ក្នុងទិសដៅ ដើម្បីពង្រីកពាណិជ្ជកម្ម និងប្រព័ន្ធដឹកជញ្ជូនទ្វេភាគី ក៏ដូចជាបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនពេញលេញមួយរវាងកម្ពុជា ឡាវ និងចិន។ (អានបន្ថែម) ក្រៅពីបំណងតភ្ជាប់ផ្លូវដែក កម្ពុជា និងឡាវ ក៏បានពិភាក្សាលើការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាង ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជា មកឡាវ និងពីឡាវមកកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ […]
អានបន្ថែម