ព័ត៌មានក្នុងស្រុក
ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌អភិរក្សសំណង់បុរាណបានចំនួន ១៣៧សំណង់
ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្សសំណង់បុរាណ និងបេតិកភណ្ឌបានចំនួន ១៣៧សំណង់ ស្មើនឹង ២១៦ទីតាំង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។ ក្នុងនោះ សំណង់ដែលបានជួសជុលសរុបចំនួន ៤៨សំណង់ ស្មើនឹង ៧៥ទីតាំង និងសំណង់ដែលបានអភិរក្សក្រៅពីការជួសជុលសរុបចំនួន ៨៩សំណង់ ស្មើនឹង ១៤១ទីតាំង។ ជាមួយគ្នានេះផងដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងធ្វើការអភិរក្ស និងបេតិកភណ្ឌនៅឆ្នាំ២០២៣ ឱ្យបាន ២២៩ សំណង់ ស្មើនឹង ២៤៥ទីតាំង (ធៀបនឹងឆ្នាំ២០២២ កើនឡើង ៩២សំណង់)។ ដោយឡែក ក្រសួងក៏បានពិនិត្យ និងសម្រេចលើសំណើសុំសាងសង់ សំណើសុំជួសជុល និងសំណើសុំកែលម្អសំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបនបេតិកភណ្ឌសរុបចំនួន ៣២២៨ ករណី បានអនុញ្ញាតតាមសំណើចំនួន ៨៦៧ ករណី និងមិនអនុញ្ញាតតាមសំណើសុំចំនួន ១១៥៦ ករណី។
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធទឹកស្អាតតម្លៃ ២២លានដុល្លារ នៅពោធិ៍សាត់សម្រេចបានជាង ៦៤ភាគរយ
រហូតដល់ពេលនេះ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ ដែលមានតម្លៃជាង ២២លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណជិត២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន។ គម្រោងនេះស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ខាងមុខ។ គម្រោងនេះ រួមមាន ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ […]
អានបន្ថែមមូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត
រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការសាកល្បងយន្តការទីផ្សារមូលបត្រ គឺដើម្បីឈានទៅប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក នាពេលអនាគត ដោយមិនផ្អែកទាំងស្រុងលើបំណុលពីបរទេស។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “«ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ …..យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។ សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ដេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕
អានបន្ថែមម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន
តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ជាមួយគ្នានោះដែរ លោកក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានរិតតែច្រើនថែមទៀតផង។ លោកបានសន្យាទៀតថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនមាន ដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ លោកអភិបាលរងខេត្តលើកឡើងថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហនុ ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ […]
អានបន្ថែមរដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប
រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «បន្ទាប់ពីឆ្នាំ២០២៣ ឬ២០២៤ ខ្ញុំនឹងបញ្ចប់ការងារផ្លូវថ្នល់ ចាក់បេតុង AC ឬ DBST ឱ្យអស់ក្នុងក្រុងកំពង់ឆ្នាំង យើងនឹងចាប់ផ្តើមផែនការថ្មីបន្ត ធ្វើសួនច្បារតាមបណ្តោយទន្លេប្រវែង ១៦ គ.ម ទុកជាប្រវត្តិសាស្ត្រ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ចាំសុំការអនុញ្ញាតដល់ថ្នាក់ដឹកនាំ ដើម្បសុំដាក់ឈ្មោះសួននេះពីរាជរដ្ឋាភិបាល»។ លើសពីនេះ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានត្រៀមធ្វើសួនច្បារនៅបឹងធំ មុខវត្តយាយទេព ដោយរៀបចំទីនោះឱ្យក្លាយជាសួនសាធារណៈ ជុំវិញបឹងដែលមានទំហំជាង ២០០០ហិកតាផងដែរ។
អានបន្ថែមអន្តរក្រសួង កំពុងដាក់គោលដៅទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ
គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ បានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ គណៈកម្មាធិការ បានសម្រេចចេញនូវសេចក្តីព្រាងនេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការរៀបចំផែនការមេខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែ មករា ឯកឧត្តម ជា កុកហុង លើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងដែនដី នគតូបនីយកម្ម និងសំណង់, ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ រៀបចំជាគណៈកម្មាធិការ ដើម្បីធ្វើការសិក្សារៀបចំជាកញ្ចប់ក្នុងការដោះស្រាយ ដោយបានបង្កើតគណៈកម្មាធិការ។ ក្រុមការងារបានលើកជាសំណើរជាកញ្ចប់នៃសេចក្តីព្រាងចំនួពីរ គឺដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកទឹកចិត្តពន្ធ សម្រាប់ការអភិវឌ្ឍអគារដែលជាប់គាំង។ ឯកឧត្តម ជា កុកហុង ថ្លែងថា៖ “អង្គប្រជុំបានសម្រេចក្របខណ្ឌគោលនយោបាយ ដោះស្រាយ និងលើកទឹកចិត្ត ហើយយើងមានសល់ការងារមួយចំនួនទៀត ដូចជានិយមន័យ និងនីតិវិធី ហើយជាការងារបន្ទាប់ គឺយើងធ្វើការផ្សព្វផ្សាយ សំខាន់គឺធ្វើការទាក់ទាញវិនិយោគថ្មីៗចូលទៅកាន់ខេត្តព្រះសីហនុ”។ […]
អានបន្ថែម២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣
រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្តរំពឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួនបី រួមមាន គម្រោងទី១ គឺស្ពានកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៩០០ម៉ែត្រ ទី២ ផ្លូវភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ប្រវែង៥៧គីឡូម៉ែត្រ និងទី៣ កំពង់ផែពហុបំណង ដែលនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ។ លោកមានប្រសាសន៍ថា “ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើស្ពានតភ្ជាប់ពីក្រុង កំពង់ឆ្នាំង ទៅកាន់កំពង់ធំ ដែលមានប្រវែង៣.៩០០ម៉ែត្រ និងធ្វើផ្លូវ៥៧គីឡូម៉ែត្រទៀត នោះយើងជិះតែកន្លះម៉ោងទេ”។ គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ ដែលភ្ជាប់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្លាប់ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ ២០១៩ ហើយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ (អានបន្ថែម) លោកអភិបាលខេត្តលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងបីនេះ នឹងជួយសម្រួលការធ្វើដំណើរ […]
អានបន្ថែមគម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ថែមពីនេះ ប្រព័ន្ធទឹកស្អាតថ្មីនេះ នឹងមានសមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់ទឹកស្អាត ៥០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងមានបណ្តាញទុយោជាង ៩៤គីឡូម៉ែត្រ ដែលនឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន ១០០%។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាករទឹកខេត្តបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបាន […]
អានបន្ថែមរដ្ឋគ្រោងសង់អគារអន្តេវាសិកនៅរាជធានី និងខេត្ត ឱ្យច្រើនបន្ថែមទៀតសម្រាប់និស្សិតស្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានគម្រោងសាងសង់អគារអន្តេវាសិកសម្រាប់និស្សិតស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងជំរុញនិសិ្សតស្រីទាំងអស់ បានស្នាក់នៅ និងបន្តការរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៦ ខែមករា ២០២៣។ នាឱកាសនោះ សម្ដេចបានលើកឡើងថា៖«ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ ហេតុនេះខ្ញុំកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ ហើយចង់ឱ្យធនធានមនុស្សជាស្រ្ដីមានច្រើននៅកម្រិតឧត្តមសិក្សា»។ សម្ដេចបានបន្ថែមថា អន្តេវាសិកដ្ឋាននេះ មិនមែនធ្វើតែនៅទីក្រុងភ្នំពេញនោះទេ។ សម្តេចក៏បានស្នើឱ្យតាមបណ្ដាខេត្តនានាដែលមានសាកលវិទ្យាល័យត្រូវតែរៀបចំឱ្យមានអន្តេវាសិកដ្ឋានផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ ស្រុក មានឱកាសស្នាក់នៅរៀនសូត្រ ជាពិសេស និស្សិតជាស្ត្រី។ គួរបញ្ជាក់បន្ថែមទៀតថា បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបានទេ ដើម្បីបំពេញនូវសេចក្តីត្រូវការលើការអភិវឌ្ឍ។ ហេតុនេះ ការជំរុញឱ្យមានកន្លែងស្នាក់នៅរបស់សិស្សនិស្សិត ដើម្បីស្នាក់នៅរៀនសូត្រ គឺជារឿងចាំបាច់សម្រាប់បង្កើនធនធានមនុស្សនៅកម្ពុជា៕
អានបន្ថែមក្រសួង៖ ការបើកឡើងវិញនៃសេដ្ឋកិច្ចចិន នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍ ខណៈដែលFDI ពីប្រទេសចិននៅកម្ពុជា តំណាងប្រមាណ ៤២ភាគរយនៃវិនិយោគសរុប កាលពីឆ្នាំ២០២២។ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ប្រទេសចិន ជាដៃគូក្នុងចំណោមបួនធំៗរបស់កម្ពុជា ដោយបច្ចុប្បន្ន រំហូរFDIមកកម្ពុជា គឺ៤២ភាគរយ មកពីចិន ធ្វើឱ្យប្រទេសចិននៅតែដើរតួសំខាន់ ក្នុងការវិនិយោគនៅកម្ពុជា ហើយមិនត្រឹមតែ ឧស្សាហកម្មទេ ទាំងកសិកម្ម ទេសចរណ៍ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “ការបើកឡើងនៃសេដ្ឋកិច្ចចិន គឺជាឱកាសមួយដែលនាំរំហូរទុនពីចិនមកកម្ពុជា ហើយវិនិយោគមួយចំនួនដែលមានគោលដៅនាំចេញទៅទីផ្សារអន្តរជាតិ ក៏អាចផ្ទេរពីចិនមកកាន់កម្ពុជា”។ ឯកឧត្តម លើកឡើងទៀតថា ការបើកឡើងវិញនេះដែរ ក៏ជាឱកាសនៃការទាក់ទាញភ្ញៀវទេសចរណ៍ចិន ចូលមកកម្ពុជា […]
អានបន្ថែម