រដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក

រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួន ៤នៅតាមបណ្តាប្រទេសអាស៊ានរួមមាន កម្ពុជា ឡាវ វៀតណាម ថៃ។ ដោយអនុវត្តរយៈពេល ០៤ឆ្នាំ គម្រោង AMUSE ប្រើប្រាស់ថវិកាប្រមាណ ៦លានអឺរ៉ូ ស្មើនឹងជាង ៦,៥ លានដុល្លារអាមេរិក ដែលផ្តោតសំខាន់ទៅលើ៖ សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់ កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន ដាក់បញ្ចូលការគ្រប់គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ ធានាបាននូវភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសាៈសំខាន់ខាងសេដ្ឋកិច្ច។ កន្លងមក រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការគិតគូរ និងយកចិត្តទុកដាក់ផងដែរ ក្នុងជំរុញនិងលើកកម្ពស់សោភ័ណភាព អនាម័យ នៅក្នុងទីក្រុងទាំងមូលឱ្យសក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្ត បានរៀបចំកែលម្អសោភ័ណភាពក្រុង តាមរយៈការដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កាភ្លើងបំភ្លឺសាធារណៈក្នុងក្រុង ប្រព័ន្ធចម្រោះ ទឹកកខ្វក់ ។ល។ ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នករំលោភបំពានតំបន់ការពារធម្មជាតិ […]

អាន​បន្ថែម

រដ្ឋបានបើកការដ្ឋានសង់ ផ្លូវ២ខ្សែភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់

ផ្លូវចំនួនពីរខ្សែ មានប្រវែងសរុប១៤គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ រួមមាន ផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ តភ្ជាប់ពីឃុំតាអុង​ ស្រុកចំការលើ រហូតដល់​ ឃុំសូភាស​ ទៅឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​ និងត្រូវបានសាងសង់ដោយក្រុមហ៊ុន MTA Construction Co., Ltd។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការងារសាងសង់ផ្លូវទាំងពីរនេះប្រើប្រាស់រយៈពេល១៨ខែ គិតតាំងពីថ្ងៃចាប់ផ្តើមសាងសង់ផ្លូវតទៅ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងរយៈពេលធានាសុពលភាពផ្លូវ មានរយៈពេល២ឆ្នាំ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវសម្រេចបាន ១០០%។ គួរបញ្ជាក់ថា ផ្លូវខ្សែទី១ ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ៩,៨ គ.ម ទទឹង៥ ម៉ែត្រ ក្រាលកៅស៊ូពីរជាន់។ ចំណែក […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចបាន ៨០%

ការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០% ហើយ ខណៈរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់។ នេះបើតាម  ឯកឧត្តម  អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានឱ្យដឹងថា «យើងដំណើរការស្រួលបួល មិនមានបញ្ហាអ្វីទេ យើងមានមន្រ្តីជំនាញគ្រប់គ្រាន់ មានទាំងនគរបាលអន្តោប្រវេសន៍ និងអ្នកពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ មានមន្ត្រីគ្រប់គ្រាន់ ក្នុងការពិនិត្យសម្របសម្រួលលើទំនិញចេញចូលច្រកអន្តរជាតិស្ទឹងបត់ ត្រង់មកតែម្តងឆ្លងពីថៃមក ដោយហេដ្ឋារចនាសម័ន្ធច្រកអន្តរជាតិស្ទឹងបត់ យើងបានរួចរាល់បានប្រហែលជា ៨០ភាគរយជិតរួចរាល់អស់ហើយអគារសម្រាប់ត្រួតពិនិត្យរដ្ឋបាល កំពុងមមាញឹកក្នុងការសាងសង់ផងដែរ»។ គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់ នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូ ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាជំរុញបារំាងវិនិយោគ ១០០ភាគរយ លើផ្លូវដែកល្បឿនលឿនភ្នំពេញ-ហូជីមិញ

រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអ្នកធុរកិច្ចបារាំងធ្វើការវិនិយោគ ក្នុងការសាងសង់រថភ្លើងល្បឿនលឿន និងការដឹកជញ្ជូននៅកម្ពុជា ដោយបានប្រកាសអនុញ្ញាតិឱ្យធុរជនបរទេសវិនិយោគ១០០ភាគរយលើផ្លូវដែកល្បឿនលឿនភ្នំពេញហូជីមិញបាន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករានេះ បានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯករីជនតាមរយៈគម្រោង B.O.T។ លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានមានប្រសាសន៍ថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយអ្នកវិនិយោគបារាំងសម្រេចចិត្តធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតផងដែរ។ លោកបន្តថា ការសម្រេចចិត្តនេះ ​ដោយសារប្រទេសកម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧ ភាគរយ រយៈពេល ២០ឆ្នាំ កម្ពុជាបន្តធ្វើកំណែទម្រង់បង្កបរិយាកាសល្អសម្រាប់ការវិនិយោគ និងកំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន៕

អាន​បន្ថែម

វិមាន ‌« រូបពីរ​» រំលឹកដល់អ្នកទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងវិញ នៅភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល​ អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ក្រោមវត្តមានឯកឧត្ដម ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ ឯកឧត្ដម​ Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តីអឺរ៉ុបនិងកិច្ចការ​បរទេស​បារាំង។ វិមានរំលឹកដល់អ្នកពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ នេះ គឺដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំង។ ​វិមាននេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ ដោយមាន បដិមាទាហានខ្មែរ-បារាំង សាងសងតាមរចនាសិល្បៈខ្មែរ ៕ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា​ ចម្រាញ់រ៉ែមាសបានជាង ៥តោន និងទទួលបានចំណូលពន្ធជិត ១០លានដុល្លារ

រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់រ៉ែមាសបានសរុប ៥,៣ តោន គិតត្រឹមឆ្នាំ ២០២២ ដោយក្រុមហ៊ុនបានបង់ចំណូលសួយសារចូលថវិកាជាតិ មានជាង ៨លានដុល្លារ និងចំណូលពន្ធដារបានប្រមាណ ១,៥លានដុល្លារ ។ តួលេខនេះ ត្រូវបានបង្ហាញដោយមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣។ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មានចំនួន ៧ក្រុមហ៊ុន ដោយបច្ចុប្បន្ន បានកំពុងធ្វើអាជីវកម្ម នៅខេត្តចំនួន ៤ គឺខេត្តមណ្ឌលគីរី, រតនៈគីរី, បាត់ដំបង និងខេត្តព្រះវិហារ ។ ប្រភពដដែលបន្តថា ក្រុមហ៊ុនដែលចម្រាញ់បានរ៉ែមាសច្រើនជាងគេក្រុមហ៊ុន​ Renaissance Minerals ខណៈដែលក្រុមហ៊ុនផ្សេងទៀតចម្រាញ់មាសនៅកម្រិតតិចតួចនៅឡើយ។ ក្រុមហ៊ុនចំនួន៤កំពុងធ្វើអាជីវកម្មរួមមាន៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំង ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia នៅខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅខេត្តក្រចេះ និងក្រុមហ៊ុន Delcom […]

អាន​បន្ថែម

ការដ្ឋានផ្លូវជាតិលេខ ៦ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ៨០% ហើយ

ការដ្ឋានផ្លូវជាតិលេខ៦ ដែលជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមសម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គិតមកដល់ពេលនេះ សម្រេចបាន៨០%ហើយ។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ២០២៣នេះ។ មន្ទីសារធារណការ បានបញ្ជាក់ថា៖« នៅសល់តែក្រោយ១០០ថ្ងៃ ទៀតប៉ុណ្ណោះ នឹងឈានមកដល់ព្រឹត្តិការណ៍ស៊ីហ្គេម SEA Games ((០៥-០៥-២០២៣) ហើយផ្លូវជាតិលេខ ៦ ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ ជួសជុល និងកែលម្អ ដែលបច្ចុប្បន្នការដ្ឋានផ្លូវនេះ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងទាំងមូល»។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ធ្លាប់បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយគម្រោងសង់ផ្លូវទាំងអស់នេះ ត្រូវធ្វើយ៉ាងណាឱ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣។ គួររម្លឹកថា ក្រៅពីសាងសង់ផ្លូវថ្មីៗដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយនោះ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

រដ្ឋជំរុញការអភិវឌ្ឍហេដ្ឋារ​ចនាសម្ព័ន្ធសំខាន់ៗ២ សម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិច

រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធធំៗសំខាន់ ០២ ដើម្បីជំរុញការវិនិយោគវិស័យយានយន្ត និងអេឡិចត្រូនិច។ នេះបើតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ដែលបានអនុម័តកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងការជំរុញវិស័យយានយន្ត និងអេឡិចត្រូនិច ផែនទីបង្ហាញផ្លូវនេះ បានកំណត់នូវវិធានការគន្លឹះជាអាទិភាពចំនួន ២០ តាមផ្នែកចំនួន ៥រួមមាន ១.យុទ្ធសាស្ត្រ និងការសម្របសម្រួលស្ថាប័ន ២.ធនធានមនុស្ស និងនវានុវត្តន៍ ៣.ហេដ្ឋារចនាសម្ព័ន្ធ ៤.កិច្ចសម្រួលពាណិជ្ជកម្ម និង៥.បរិយាកាសធុរកិច្ច និងវិនិយោគ។ ក្នុងនោះ រដ្ឋត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ០២ រួមមាន៖ តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី៖​ រដ្ឋនឹងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័នន្ធអគ្គិសនីថ្មី ដែលមានភាពកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើពិពិធកម្មទៅរកប្រភពថាមពលថ្មីៗ (ឧទាហារណ៍ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ) តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាកម្ម៖ កម្ពុជា នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភារកម្មពហុមធ្យោបាយ ហើយជំរុញការធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។ ដើម្បីបំពេញតម្រូវការទាំងនេះ រដ្ឋនឹងចាត់វិធានការអាទិភាព រួមមាន៖ អនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពិនិត្យឡើងវិញនូវអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់ អនុវត្តផែនការការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើសុខដុមនីយកម្ម (សម្រួល) បទប្បញ្ញត្តិស្តីពីការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង (ឧទាហរណ៍៖ ប្រទេសថៃ […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង តម្លៃជាង ១៨៨លានដុល្លារ សង់បានជិត ៧០%

គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៧០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នៅថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០២៣។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៦៩,២៨% ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវនេះនឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម […]

អាន​បន្ថែម

កម្ពុជាគ្រោងសង់ផ្លូវដែកល្បឿនលឿនដំបូងគេបំផុត តម្លៃជាង ៤ពាន់លានដុល្លារ

រដ្ឋាភិបាលកម្ពុជាគ្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ និងប្រវែងប្រមាណ ៣៨២គ.ម។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ មករា ២០២៣។ តាមរបាយការណ៍របស់ (CRBC)បានបង្ហាញថា  គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ខ្សែររថភ្លើងមួយខ្សែនេះ នឹងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែងថែមទៀតផង។ គម្រោងនេះផ្តោតសំខាន់លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ […]

អាន​បន្ថែម