អគារការពារបេតិកភណ្ឌប្រចាំតំបន់អង្គរតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ

អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនៅខេត្តសៀមរាប មានតម្លៃជាង ១,៧ លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា ដែលមានផ្ទៃក្រ​ឡាសរុប១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃសរុបប្រមាណ ៧ប៊ីលាន ១៩៨លានរៀល ជាថវិកាបានមកពីមូលនិធិអភិរក្ស​ឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឱ្យដែរដឹងថា អគារនេះ បានបែងចែកជា អគារថ្នាក់ដឹកនាំ សាលាប្រជុំ បន្ទប់ស្នាក់នៅរបស់ប្រធានអង្គភាព អគារអនុប្រធានអង្គភាពនិងផ្នែកព្រហ្មទណ្ឌ អគារសុខាភិបាលនិងវិទ្យុ អគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ អគារផ្ទះបាយ ជម្រកកម្លាំងត្រៀម រោងចំណតម៉ូតូ រោងចំណតរថយន្តអគ្គិភ័យ ប៉ុស្តិ៍យាម ដងទង់ជាតិ ចំណតរថយន្តតូច ទីលានកីឡា ស្រះទឹក និងអង់តែនវិទ្យុទាក់ទងជាដើម។ គួរបញ្ជាក់ទៀតថា អគារថ្មីនេះ ត្រូវបានសង់ឡើងតាមរចនាបទប្លង់ស្ថាបត្យកម្មខ្មែរសាមញ្ញ ប៉ុន្តែបានបង្កប់នូវភាពថ្លៃថ្នូរ សក្ដិស​ម​​​​ជាសមិទ្ធផលថ្មី និងជួយបង្កើនសោភ័ណ្ឌភាពរមណីយដ្ឋាន និងភាពថ្លៃថ្នូរព្រមទាំងផាសុខភាពជូនកងកម្លាំង​​នគរ​បាល​​ការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះផងដែរ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរខេត្តសៀមរាប […]

អាន​បន្ថែម

កម្ពុជា មានរោងចក្រឧស្សាហកម្មជិត២០០០ មានទុនវិនិយោគសរុប ជិត ១៧ពាន់លានដុល្លារ

គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន ១៩៨២ រោងចក្រ និងមានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម​​ ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។ ចំណែក​រោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ ក្នុងឆ្នាំ២០២២ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។​ ក្រសួង បញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ១៦៦៩០ លានដុល្លារ កើនឡើងពី ១៣៨១១ លានដុល្លារ​ក្នុងឆ្នាំ២០២១។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លើកឡើងថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគ នៅកម្ពុជា។​ ឯកឧត្តមបន្តទៀតថា៖ […]

អាន​បន្ថែម

កម្ពុជានឹងដាក់ឈ្មោះផ្លូវ១ខ្សែជាប់មាត់សមុទ្រថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ»

ប្រទេសកម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែ នៅក្នុងខេត្តជាប់សមុទ្រមួយនៃប្រទេសកម្ពុជា ដោយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការដាក់ឈ្មោះផ្លូវនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុងខេត្តព្រះសីហនុ កោះកុង កំពត ​ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹងសមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ សម្តេច បញ្ជាក់ថា «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕    

អាន​បន្ថែម

ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ សម្រេចបាន ៩៣% ហើយ

គម្រោងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ បានឈានដល់ការតភ្ជាប់មុខគ្នា និងសម្រេចការសាងសង់បាន ៩៣ភាគរយហើយ គិតត្រឹមថ្ងៃ១៦ មករា ២០២៣។ នេះបើយោងតាមពិធីភ្ជាប់ស្ពាននៅថ្ងៃទី១៦ មករា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៦៤២ម៉ែត្រ ព្រមជាមួយនិងសសរទាញខ្សែកាបចំនួន ៤ទៀត មានកំពស់ ៤០ម៉ែត្រធៀបនឹងកម្រាលស្ពាន ហើយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅដើមខែមេសារ ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម) គួររម្លឹកដែរថា ស្ពានថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំផងដែរ។

អាន​បន្ថែម

កម្ពុជា-ជប៉ុន រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងរួមបញ្ជូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តផងដែរ។ បន្ថែមពីនេះ គម្រោងនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងតម្លៃសមរម្យនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ JICA  គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ២០០៣។​

អាន​បន្ថែម

ឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរវិនិយោគពីបរទេសសរុបជាង ៤ពាន់លានដុល្លារ

កម្ពុជា បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានទ្រព្យសកម្មសរុបក្នុងទំហំជាទឹកប្រាក់ចំនួន ៤៦៨៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលកើន ៧.៥% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ លំហូរវិនិយោគផ្ទាល់ពីបរទេសពីបរទេសក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧% ខណៈវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣%។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ អ្នកវិនិយោគក្នុងស្រុកមានទំហំទុនវិនិយោគ ២៧០៧ លានដុល្លារអាមេរិក (៧៥.៧) ចិនមានចំនួន ១៤០៨ លានដុល្លារអាមេរិក (៣០%) ហុងកុងមានចំនួន ១១៦ លានដុល្លារអាមេរិក (២.៤៧%) ជប៉ុនមានចំនួន ៦២ លានដុល្លារអាមេរិក (១.៣២%) និងផ្សេងៗចំនួន ៣៩១ លានដុល្លារអាមេរិក (៨.៣៤%)។

អាន​បន្ថែម

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះដល់៥ពាន់លានដុល្លារ

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈរហូតដល់បច្ចុប្បន្ន ភាគីទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាស្ទុះដល់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមជំនួបរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយគិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនដល់៥ពាន់លានដុល្លារ ខណៈសាធារណរដ្ឋកូរ៉េ បានក្លាយជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេបន្ទាប់ពីប្រទេសចិនផងដែរ៕ ទន្ទឹមនឹងនេះផងដែរ សម្តេច ក៏បានស្នើឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយនិងកៀរគរឲ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។ ជាការឆ្លើយតប ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត បានបង្ហាញក្តីរីករាយ​ ដោយបានទទួលយកសំណើសម្តេចប្រធានរដ្ឋសភាពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយកៀរគរឲ្យវិនិយោគិនកូរ៉េមកកាន់កម្ពុជា។

អាន​បន្ថែម

ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤០គីឡូម៉ែត្រហើយ

គិតត្រឹមខែមករា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤០គីឡូម៉ែត្រហើយ។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុន សុខាអចលនទ្រព្យ Sokha Real Estate កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)

អាន​បន្ថែម

រាជរដ្ឋាភិបាល​ អនុម័តសេចក្តីព្រាងច្បាប់ប្រែក្លាយខេត្តព្រះសីហនុជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”

រាជរដ្ឋាភិបាល បានអនុម័តទាំងស្រុង លើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”។ សេចក្តីព្រាងច្បាប់ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ដែលប្រព្រឹត្តិទៅ​នៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ គោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រោមគោលនយោបាយនេះ  ខេត្តព្រះសីហនុ នឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ គោលនយោបាយនេះ ក៏មានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅ មានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អាន​បន្ថែម

គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”

គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត មានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ។ លើសពីនេះ ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

អាន​បន្ថែម