ព័ត៌មានក្នុងស្រុក
គិតត្រឹមដើមឆ្នាំ ២០២៣ ក្រុមហ៊ុនចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាមានជាង ២ម៉ឺនក្រុមហ៊ុន
គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួន ២០៨០៩ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៨៣ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ ដោយឡែក ចំនួននាមករណ៍បម្រុងទុកមានចំនួន ១៣០៦៨ ក្រុមហ៊ុន។ ក្នុងនោះផងដែរ សកម្មភាពអាជីវកម្មទាំង៥ ដែលមានទុនចុះបញ្ជីធំជាងគេរួមមាន៖ ការសាងសង់អគារ មានទុនចុះបញ្ជីចំនួន ៩៧៧ លានដុល្លារអាមេរិក ស្មើនឹង ១៧% សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនចុះបញ្ជីចំនួន ៧២២លានដុល្លារអាមេរិក ស្មើនឹង ១២% សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានទុនចុះបញ្ជីចំនួន ២៩៧លានដុល្លារអាមេរិក ស្មើនឹង ៥% កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនចុះបញ្ជីចំនួន ២៨២លានដុល្លារអាមេរិក ស្មើនឹង ៥% ការលក់ដុំឯកទេសផ្សេងៗ មានទុនចុះបញ្ជីចំនួន ២៦០លានដុល្លារអាមេរិក ស្មើនឹង ៤% និងផ្សេងៗទៀត មានទុនចុះបញ្ជីចំនួន ៣.២៩ ប៊ីលានដុល្លារអាមេរិក ស្មើនឹង […]
អានបន្ថែមឆ្នាំ២០២២ កម្ពុជានាំចូលដែកនិងដែកថែប តម្លៃជិត ៣៦០លានដុល្លារ កើន២៣%
កម្ពុជានាំចូលដែក និងដែកថែបមានតម្លៃសរុប ៣៥៩,៨លានដុល្លារ ក្នុងឆ្នាំ២០២២ កើន ២៣,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ខែមករានេះ។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ នៃទំហំនាំចូលសរុប ២៩,៩ពាន់លានដុល្លារ ។ ក្នុងខែធ្នូ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើង២៨ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។ ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង កើនឡើង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣ភាគរយ
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣% គិតត្រឹមដំណាច់ឆ្នាំ២០២២ ដោយក្រុមហ៊ុនសាងសង់ នឹងពន្លឿនការសាងសង់ឱ្យសម្រេចបាន ៩០ភាគរយ ត្រឹមខែមីនានេះ។ វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និង ទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី៩ ខែមករា ដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្រុមហ៊ុនលើកឡើងថា គម្រោងទាំ ងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហា កូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចេញផ្សាយនៅថ្ងៃទី៩ ខែមករា។ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ឯកឧត្តម តឹករ៉េត សំរេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាងសង់របស់ក្រុមហ៊ុន ទោះស្ថិតក្នុងវិបត្តិសកល ដោយបញ្ជាក់ថា ការងារបើកឱ្យដំណើរការនៃអាកាសយានដ្ឋាននេះ នៅខែតុលា ឆ្នាំ២០២៣។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI […]
អានបន្ថែមរដ្ឋនឹងបន្តគោលនយោបាយដ៏សំខាន់នេះ សម្រាប់គម្រោងវិនិយោគ៣០ឆ្នាំទៅមុខទៀត
ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគោលនយោបាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” សម្រាប់អភិវឌ្ឍន៍ប្រទេស បន្ទាប់ពីគោលនយោលបាយនេះ ត្រូវបានអនុវត្ត និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៩ ខែមករា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។ (អានបន្ថែម) សម្តេចតេជា មានប្រសាសន៍ថា សម្តេចតេជោ បានដាក់ចេញនូវឆ្នាំ១៩៨៧ កាលពីជាង ៣០ឆ្នាំមុន គឺនៅតែត្រូវរហូតមកដល់ពេលនេះ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ ៖អាចត្រូវរយៈពេល ៣០ ឆ្នាំទៀត នោះគឺប្រមូលផ្ដុំទៅលើការវិនយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ យើងហៅថា មនុស្ស ផ្លូវ និងភ្លើង ដែលនៅតែជាអាទិភាព សម្រាប់ការវិនិយោគរបស់យើង»។
អានបន្ថែមក្រសួងបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ គម្រោងនេះដែរ នឹងមានសង់ស្ពានថ្មី ១កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប […]
អានបន្ថែមការចរចាលើតំបន់ប្រេង-ឧស្ម័នដ៏មហាសាល រវាងកម្ពុជា-ថៃ ឈានជិតដល់ចុះកិច្ចព្រមព្រៀងហើយ
ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃ បានឈានដល់មួយកម្រិតទៀត និងកៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ នេះបើតាមគេហទំព័រសារពត៌មាន The Stars កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ភាគីថៃបានលើកយកបញ្ហានេះ មកប្រជុំពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួនជាសម្ងាត់រយៈពេល ២០នាទីទៅលើសំណើកិច្ចព្រមព្រៀងលើតំបន់អភិវឌ្ឍន៍រួមគ្នា (JDA) រវាងកម្ពុជា និងថៃ កាលពីថ្ងៃអង្គារ ទី០៣ ខែមករា។ គេហទំព័រខាងលើនេះ បានបន្ថែមឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Gen Prawit Wongsuwan របស់ថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំខាងលើថា គាត់បានជួបជាមួយនឹង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីខែមុន ដើម្បីពិភាក្សាលើគម្រោងតំបន់អភិវឌ្ឍរួម (JDA) ចំពោះការរុករកប្រេង និងឧស្ម័នក្នុងតំបន់ផ្ទៃសមុទ្រត្រួតស៊ីគ្នា។ រដ្ឋមន្ត្រីថៃ បានថ្លែងបន្ថែមថា ឯកឧត្តម ស៊ុយ សែម មានបំណងអនុវត្តកិច្ចព្រមព្រៀង JDA ជាមួយថៃ ក្រោមលក្ខខណ្ឌ ដែលថាប្រទេសទាំងពីរនឹងពិភាក្សាផងដែរលើព្រំដែនអធិបតេយ្យភាព ដោយយកគំរូតាមកិច្ចព្រមព្រៀងដែលធ្លាប់ធ្វើកន្លងមក។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅ […]
អានបន្ថែមឡាវបើកដំណើរការខ្សែបញ្ជូនចរន្តអគ្គិសនី ៥០០គីឡូវ៉ុល និងគ្រោងភ្ជាប់មកកម្ពុជាឆាប់ៗ
ក្រុម Yunnan Energy Investment (HK) Co Ltd បានបើកដំណើរការបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ រួចបន្តភ្ជាប់ជាមួយអនុស្ថានីយអគ្គិសនីមួយក្នុងស្រុកខង (Khong) ជាប់ព្រំដែនប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តភា្ជប់ចូលមកប្រទេសកម្ពុជាឆាប់ៗផងដែរ។ នេះបើតាមសារព័ត៌ Vientiane Time របស់ឡាវចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ លោក Mr Chanthaboun Soukaloun ជាប្រធានគ្រប់គ្រងរបស់អគ្គសនីឡាវ (EDL) បានមានប្រសាសន៍ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល និងអនុស្ថានីយអគ្គិសនីនេះ ជាគម្រោងអនុវត្តក្រោមទម្រង់ជាសម្បទានមុនគេបង្អស់ក្នុងប្រទេសឡាវ ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Yunnan Energy Investment (HK) Co Ltd។ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងជាង ២០០គីឡូម៉ែត្រ ដោយរត់ឆ្លងកាត់ស្រុកខង នៃខេត្តចំប៉ាសាក់ និងស្រុកសាណាំសាយ និងស្រុកភូវង់ នៃខេត្តអាតាពឿ (Attapeu) ប្រទេសឡាវ។ គួរបញ្ជាក់ថា គម្រោងមួយនេះបានក្លាយជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងបរិបទនៃយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា។ […]
អានបន្ថែមកម្ពុជា អនុម័តគម្រោងវិនិយោគមានតម្លៃសរុប ៤,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគមានតម្លៃសរុប ៤៦៨៥ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧.៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ CDC អនុម័ត គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានតម្លៃសរុប ៣ ៤៤៩ លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។ ដោយឡែក គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃសរុប ១ ២៣៥ លានដុល្លារ ថយចុះ ៣៩ភាគ។ គម្រោងវិនិយោគក្នុងស្រុក មានទុនវិនយោគសរុប ២ ៧០៧ លានដុល្លារ រួមចំណែកប្រមាណ ៥៧ភាគរយនៃទុនវិនិយោគសរុប ខណៈវិនិយោគមកពីប្រទេសចិន មានតម្លៃសរុប ១ ៤០៨ លានដុល្លារ ស្មើនឹងប្រមាណ ៣០ ភាគរយ។ វិនិយោគទុនមកពីប្រទេសផ្សេងរួមមាន ប្រទេសថៃ ជប៉ុន កោះ Cayman Islands, កូរ៉េ កោះ British Virgin Islands ម៉ាឡេស៊ី និងអូស្រ្តាលី។
អានបន្ថែមក្រួសួងប្តេជាសម្រេចផែនការសកម្មភាពថ្មីឱ្យបានជោគជ័យ ដើម្បីអភិវឌ្ឍ៍វិស័យដឹកជញ្ជូនកម្ពុជាក្នុងឆ្នាំ២០២៣
ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថ្ងៃទី៥ មករា។ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ នឹងផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ការងារបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្រ្តី ការងារហិរញ្ញវត្ថុ និងថវិកា ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារពាក់ព័ន្ធនឹងកិច្ចការច្បាប់ និងនីតិកម្ម ក្នុងន័យគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បើតាមក្រសួងសារធារណការ សម្រាប់ការអនុវត្តពេញមួយឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលនៃផែនការសកម្មភាពដែលបានដាក់ចេញសរុបមានចំនួន ១០៩ ក្នុងនោះ សកម្មភាពចំនួន៨០ បានអនុវត្តសម្រេចជោគជ័យ និងសកម្មភាពចំនួន ២៩ បាននិងកំពុងបន្តអនុវត្ត ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះវិញ ក្រសួង ក៏បានបង្ហាញឆន្ទៈមោះមុត ក្នុងការបំពេញភារកិច្ចដែលបានដាក់ចេញ ក្នុងន័យជំរុញភារកិច្ចការងារទាំងអស់ឱ្យទទួលបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕
អានបន្ថែមត្រឹមឆ្នាំ២០២២ ធនាគារSME កម្ពុជា បានផ្តល់កម្ចីជាង ៤១លានដុល្លារដល់អាជីវកម្មទេសចរណ៍ ២៩១ទីតាំង
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់កម្ចីចំនួន ៤១,៥២ លានដុល្លារអាមេរិក ស្មើនឹង ២៧,៦៨% ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ទីតាំង។ នេះបើតាមការប្រកាសឱ្យដឹងពីធនាគារនេះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះដែរ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានថវិកាសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទានដែលបានផ្តល់រួមមាន អាជីវកម្មសណ្ឋាគារមាន ២៦% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៨% អាជីវកម្មភោជនីយដ្ឋានមាន ៣២% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៤% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤៣%។ ទន្ទឹមនឹងនេះផងដែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានផ្តល់កម្ចីទំហំប្រមាណ ៨៩លានដុល្លារអាមេរិក ដែលភាគច្រើនជាកម្ចីខ្វះទ្រព្យធានាដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។ (អានបន្ថែម) ក្នុងទិសដៅស្តារវិស័យសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោង និងបានទម្លាក់ថវិកាចំនួនជាង ៥០០លានដុល្លារអាមេរិក […]
អានបន្ថែម