ព័ត៌មានក្នុងស្រុក
រដ្ឋអនុម័តគម្រោងធំៗ៣ តម្លៃ១៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖៖ ១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។ ២-“YUE WING CHEONG MANUFACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។ ៣-“XIN SHUN JIE (CAMBODIA) LEATHER CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី […]
អានបន្ថែមអាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មកំពង់ចម្លង ដែលមិនអនុវត្តគោលការណ៍សុវត្ថិភាព
រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មកំពង់ចម្លងទាំងឡាយណា ដែលមិនអនុវត្តគោលការណ៍បច្ចេកទេសសុវត្ថិភាពទូកចម្លងបានត្រឹមត្រូវ ដែលតម្រូវឱ្យមានការប្រើប្រាស់ទូកដែកមានទំហំខ្នាតសមស្រប ឬសាឡង់មក ជំនួសទូកឱប ដើម្បីសុវត្ថិភាពអ្នកដំណើរ។ នេះបើតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តលនៅថ្ងៃទី៥ មករា។ នាឱកាសនោះ លោកជី ស៉ីវុដ្ឋា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានឱ្យដឹងថា រដ្ឋបាលខេត្ត បានតម្រូវឱ្យបញ្ឈប់ការប្រើប្រាស់ទូកឱបជាបន្ទាន់ ហើយជំនួសមកវិញនូវទូកដែក ដែលមានទំហំខ្នាតសមស្របតាមនិយាមបច្ចេកទេសទូកចម្លង ឬសាឡង់ដើម្បីធានាសុវត្ថិភាពរបស់អ្នកដំណើរ។ ជាពិសេស បានតម្រូវឱ្យមានការរៀបចំផ្លូវឡើងចុះ និងផែឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស ហើយអ្នកបើកបរទូកចម្លង ត្រូវមានបណ្ណបើកបរផងដែរ។ លោកបន្តថា ក្នុងរយៈ ពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឲ្យបានមុនបំណាច់ខែមករានេះ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។ គួរបញ្ជាក់បញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រុមគណៈបញ្ជាការឯកភាពខេត្តកណ្ដាល បានរកឃើញការប្រកបអាជីវកម្មកំពង់ចម្លងមួយចំនួន នៅមិនទាន់បានបំពេញលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរនៅឡើយ។ ការប្រមាននេះដែរ ក៏ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុលិចទូកដចម្លង ១គ្រឿង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី ១២ តុលា ឆ្នាំ ២០២២ ដែលបង្កឱ្យស្លាប់សិស្សសាលាចំនួន ១២នាក់រួចមក៕
អានបន្ថែមគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ព្រែកក្តាម-ធ្លាម្អម បើកឱ្យប្រើប្រាស់ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរណ៍ទាំងសងខាងហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក៏ត្រូវបានបើកឱ្យប្រើប្រាស់រួមគ្នានេះផងដែរ។ គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវមួយខ្សែរនេះ បានចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ដែលពង្រីកជា ៤គន្លង(២គន្លងទៅ ២គន្លងមក) និងមានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមគម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងសាងសង់ឡើងក្នុងតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។ ដោយមានកម្ពស់ ១០៨ម៉ែត្រ ពុទ្ធបដិមានេះ នឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន ដើម្បីបម្រើជាទីសក្ការៈបូជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ ទៅ ៤០លានដុល្លារអាមេរិក ដែលនឹងប្រើពេលកសាងរយៈពេល ៤ឆ្នាំ និងត្រូវបានផ្ដួចផ្ដើមគំនិតដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់។
អានបន្ថែមថៃបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីរៀបចំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា
ថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចុះទស្សនកិច្ចសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនៅប្រទេសថៃ ដើម្បីចាប់យកបទពិសោធន៍ល្អៗមករៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅប្រទេសកម្ពុជា។ នេះបើតាមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃរបស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ (NaSDeP) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយនាយកដ្ឋានភូមិន្ទស្រោចស្រពនៃប្រទេសថៃ [Royal Irrigation Department (RID)] ដែលជាស្ថាប័នមានបទពិសោធន៍នៅក្នុងការរៀបចំ និងការអនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រ។ មន្ត្រីជំនាញកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅ RID ដើម្បីផ្លាស់ប្តូរគំនិតយោបល់លើវិស័យធារាសាស្ត្រ និងដកស្រង់យកបទពិសោធន៍ បញ្ហា និងកត្តាប្រឈមនានាពី RID ទាក់ទងនឹងការរៀបចំ និងប្រើប្រាស់នូវស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងប្រព័ន្ធធារាសាស្ត្រ ដែលជាកន្លែងដែល RID អនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រផងដែរ។ ទន្ទឹមនឹងនេះ ការរៀបចំ និងការអនុវត្តស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រនឹងនាំមកនូវប្រព័ន្ធធារាសាស្ត្រដែលមានស្តង់ដារ និងគុណភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកាត់បន្ថយនូវបន្ទុករបស់កសិករក្នុងការចំណាយលើការថែទាំប្រព័ន្ធធារាសាស្ត្រ ដែលនាំមកនូវការកើនឡើងនូវចំនួន និងគុណភាពផលិតផលកសិកម្មនៅក្នុងប្រទេស។ គួរបញ្ជាក់ថា គម្រោង NaSDeP ត្រូវបានចាប់ផ្តើមឡើងកាលពីខែមីនា ឆ្នាំ២០២២ ដោយមានការសហការជ្រោមជ្រែងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA។ (អានបន្ថែម)
អានបន្ថែមរយៈពេលត្រឹម១ខែធ្នូ ២០២២ រដ្ឋអនុម័តបាន ១០គម្រោង តម្លៃជិត ៥០លានដុល្លារ
រយៈពេលត្រឹម១ខែធ្នូ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន១០គម្រោង ដែលមានទុនវិនិយោគសរុប ៤៨,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១០កន្លែង នៅខេត្តតាកែវ កំពង់ចាម ព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។ ២- “PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៣៥៨កន្លែង។ ៣- “CHUANGJU PLASTICS (CAMBODIA) CO., LTD.” […]
អានបន្ថែមAEON ភ្នំពេញ មានដំបូលសូឡាធំបំផុតទី៤ ក្នុងចំណោមផ្សារទំនើបAEON នៅជប៉ុន
ផ្សារទំនើបអ៊ីអនភ្នំពេញរបស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានតម្លើងផ្ទាំងកញ្ចក់សូឡាមានសមត្ថភាព ១,៩ មេហ្កាវ៉ាត់ (MW) នៅលើដំបូលអគារទំហំប្រមាណ ៨៨៤៨,២១ ម៉ែត្រក្រឡា ដែលនឹងក្លាយជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតទីបួនក្នុងចំណោមផ្សារទំនើបទាំងអស់ក្នុងប្រទេសជប៉ុន។ ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ ផ្ទាំងសូឡាទើបតែតម្លើងនេះ បានដំណើរការផលិតថាមពលជាមួយនឹងបណ្តាញថាមពលជាតិ តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជួយដោះស្រាយបញ្ហាកង្វះថាមពល ដោយសារតែតម្រូវការថាមពលអគ្គសនីមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេស។ បន្ថែមពីនេះ វាបានក្លាយជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតទីបួនក្នុងចំណោមផ្សារទំនើបក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានទទួលជោគជ័យក្នុងការតម្លើងផ្ទាំងសូឡានៅតាមផ្សារទាំងអស់ក្នុងប្រទេសកម្ពុជា ដោយប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។ ក្នុងនោះផងដែរ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ត្រូវបានតម្លើងមុនគេបង្អស់ ហើយផ្សារទំនើប អ៊ីអនម៉ល មានជ័យនេះ ត្រូវតម្លើងផ្ទាំងសូឡាធំជាងគេទីបីផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ទើបបានបើកដំណើរការការសាកល្បងផ្សារទំនើប អ៊ីអនម៉ល មានជ័យ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីសាងសង់អស់ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក។ […]
អានបន្ថែមរដ្ឋប្រកាសសង់ផ្លូវសំខាន់ៗ ៤ខ្សែ ក្នុងខេត្តក្រចេះ នៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ
រាជរដ្ឋាភិបាលកម្ពុជានឹងងចាប់ផ្តើមសាងសង់ផ្លូវសំខាន់ៗចំនួន ៤ខ្សែ បន្ថែមទៀតក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២៣ នេះ។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ នាឱកាសពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះដែរ សម្តេចតេជោក៏បានប្រកាសបន្ថែមនូវសម្មិទ្ធិផលថ្មីៗជាច្រើនសម្រាប់ពលរដ្ឋខេត្តក្រចេះនាដើមឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ទី១ ផ្លូវជាតិលេខ៧៣ តភ្ជាប់ខេត្ត២ គឺខេត្តត្បូងឃ្មុំមកទល់និងព្រំដែនខេត្តក្រចេះ មានចំងាយ ៥០គ.ម ដែលបច្ចុប្បន្ន បានបញ្ចប់នីតិវិធីលទ្ធកម្ម និងគ្រោងចុះហត្ថលេខានៅចុងខែមករា ឆ្នាំ២០២៣ មានទុនវិនិយោគប្រមាណ ១៥,៧ លានដុល្លារអាមេរិក ក្រោមឥណទានហិរញ្ញប្បទានធនាគារពិភពលោក។ ទី២ ផ្លូវលេខ ៣៧៧ ពីក្រុងក្រចេះ ទៅស្រុកសំបូរប្រវែង ៣៥,៥ គ.ម ដែលនឹងត្រូវបើកការដ្ឋានមុនចូលឆ្នាំខ្មែរ។ ផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់សម្រាប់បម្រើដល់វិស័យទេសចរណ៍សត្វផ្សោត នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។ ទី៣ ផ្លូវលេខ ២៧៧ ពីសណ្តាន់ ទៅសង្គមប្រវែង ១៣,៦ គ.ម បច្ចុប្បន្នបានបញ្ចប់នីតិវិធី និងគ្រោងចុះហត្ថលេខានៅចុងខែមករា ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ២៥,៧ លានដុល្លារអាមេរិក។ ទី៤ […]
អានបន្ថែមរដ្ឋបើកការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ តម្លៃជាង១១១លានដុល្លារ ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិង ផ្លូវតភ្ជាប់ ក្នុងខេត្តក្រចេះ តម្លៃជាង ១១១លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០២ ខែមករា ឆ្នាំ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B។ សម្រាប់ស្ពានឆ្លងទន្លេមេគង្គមានប្រវែង ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕
អានបន្ថែមរដ្ឋជំរុញវិនិយោគបន្ថែមលើរោងចក្រស៊ីម៉ង់តិ៍ ដើម្បីឆ្លើយតបតម្រូវការកើនឡើង
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម ខណៈពេលដែលរោងចក្រផលិតស៊ីម៉ង់តិ៍ទាំង៥ ផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន ផលិតនូវស៊ីម៉ង់តិ៍ខ្លួនឯង មានប្រមាណជា៩លានតោន ក៏ប៉ុន្តែប្រើមិនទាន់គ្រប់ទេ ដោយតម្រូវការជាង១០លានតោន ដែលត្រូវនាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការ។ សម្តេចតេជោមានប្រសាសន៍ថា៖ “បើយោងតាមការព្យាករ យើងនៅមានតម្រូវការនៃកាប្រើប្រាស់ស៊ីម៉ង់តិ៍នេះតទៅទៀត ដោយសារតែឥឡូវនេះ ស៊ីម៉ង់តិ៍មិនមែនគ្រាន់តែកសាងផ្ទះ អគារនោះទេ ស៊ីម៉ង់តិ៍ចាប់ផ្តើមប្រើប្រាស់សម្រាប់ប្រព័ន្ធផ្លូវផងដែរ”។ ការកើនឡើងនៃវិស័យសំណង់ រីកដុះដាលដូចផ្សិតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងជំរុញឲ្យមានកំណើននៃ តម្រូវការវត្ថុធាតុដើមកាន់តែច្រើន ដែលរួមមានស៊ីម៉ង់តិ៍។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥រោងចក្រកំពុងដំណើរការ ដែលក្នុងនោះរួមមាន ១-រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) ២-រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement […]
អានបន្ថែម