ព័ត៌មានក្នុងស្រុក
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ នៅព្រះសីហនុសង់បាន ៧៤%ហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅព្រែកអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចការសាងសង់បាន ៧៤%ហើយ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្ថានីយទី៣នេះ នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់ចំណុះ ២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប MABR ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ២០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចមកហើយ ដែលគិតមកទល់ពេលនេះបានសម្រេចការសាងសង់ជាស្ថាពរហើយ។ (អានបន្ថែម)
អានបន្ថែមចិនផ្តល់កម្ចី ១២១លានដុល្លារ ដល់កម្ពុជា ដើម្បីជួសជុលផ្លូវជាតិលេខ៣១ និង៣៣
រាជរដ្ឋាភិបាល បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ក្រោមកម្ចីសម្បទាន ១២១លានដុល្លារ ពីប្រទេសចិន។ ពិធីបើកការដ្ឋាន ត្រូវបានប្រព្រឹត្តិទៅក្រោមធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា។ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ ផ្លូវទាំងពីរខ្សែគ្រោងប្រើពេលវេលាសាងសង់ចំនួន ៤០ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិការជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។
អានបន្ថែមឆ្នាំ២០២២ អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងមានចំនួន ១២៨គម្រោង
ក្នុងឆ្នាំ២០២២ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មានចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៨៦គម្រោង ស្មើនឹង ៩៣អគារ ខេត្តព្រះសីហនុចំនួន ១៤គម្រោង ស្មើនឹង១ ៦អគារ និងខេត្តបន្ទាយមានជ័យចំនួន ១៣គម្រោង ស្មើនឹង ១៥អគារ។ បើគិតពី ៥ជាន់ទៅ ៩ជាន់ មានចំនួន ៩៩អគារ _ពី១០ជាន់ទៅ ១៩ជាន់ មានចំនួន ២៤អគារ _ពី២០ទៅ២៩ជាន់ មានចំនួន ១៣អគារ _និងពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន ៦អគារ។ មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២៥៣៤អគារ (នៅរាជធានីភ្នំពេញមានចំនួន ១៦៧៥អគារ ខេត្តព្រះសីហនុ ចំនួន ៦៨៥អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន […]
អានបន្ថែមរដ្ឋព្រាងចេញច្បាប់ចរាចរណ៍ថ្មី ដើម្បីឱ្យស្របនឹងការអភិវឌ្ឍផ្លូវថ្នល់បច្ចុប្បន្ន
រដ្ឋាភិបាលកម្ពុជាកំពុងធ្វើវិសោធនកម្មលើសេចក្ដីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយបន្ថែមមាត្រាថ្មីមួយចំនួន ដើម្បីឱ្យស្របនឹងការអភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ រួមមានដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន ជាដើម។ លើសពីនេះទៀតនោះគឺ វិសោធនកម្មថ្មីនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម។ បើតាមការគូសបញ្ជាក់ក្នុងកិច្ចប្រជុំខាងលើ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់។ ជាមួយគ្នានេះ សម្តេចក្រឡាហោម សង្ឃឹមផងដែរថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភានាត្រីមាសទី១ ក្នុងឆ្នាំ២០២៣ផងដែរ។
អានបន្ថែមឆ្នាំនេះក្រសួងដែនដីរកចំណូលចូលរដ្ឋបានជិត ៩០លានដុល្លារ
ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណ ៣៦៧,១៣៩,៨៩៦,០៥០ រៀល ស្មើនឹងជិត ៩០លានដុល្លារអាមេរិក ថយចុះប្រមាណ ២២,២៦ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ ចំណូលរបស់រដ្ឋបាលកណ្ដាលរកបានចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល រួមជាមួយនឹងចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល។ គួរបញ្ជាក់ថា គិតពីពេលចាប់ផ្តើមអនុវត្តឆ្នាំ១៩៩៩ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមានចំនួន៤ ៤៧៦ ៤៤៦ ០៧០ ៥៨៩រៀល ស្មើនឹងជាង ១ពាន់លានដុល្លារ (ក្នុងនោះ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យចំនួន ៣ ៧០៣ ៩១៤ ៦៨៤ ៩១៩រៀល។ កន្លងមក ក៏ធ្លាប់មានការបញ្ជាក់ពីកឧត្តម […]
អានបន្ថែមឆ្នាំ២០២២ ក្រសួងចេញបណ្ណកម្មសិទ្ធិដីជាង ៣០ម៉ឺនបណ្ណ
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុប ៦.៦៦៣.៩៧៧បណ្ណ ស្មើនឹង៩៥,២% នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី។ ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៦.០៣៨.១២០បណ្ណ ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៥.៨៥៧បណ្ណ។ មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន ៥៤.០១៨បណ្ណ (រាជធានីភ្នំពេញចំនួន ៤៦.៥៩៥បណ្ណ ខេត្តព្រះសីហនុចំនួន ៧.៤១០បណ្ណ និងខេត្តសៀមរាបចំនួន ១៣បណ្ណ) និងចុះបញ្ជីផ្ទេរកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ១២.៧៥៣បណ្ណ (ខ្មែរចំនួន ៣.០៦០បណ្ណ ជនបរទេសចំនួន ៩.២៧៤បណ្ណ និងក្រុមហ៊ុនចំនួន ៤១៩បណ្ណ)។ ចំពោះវិស័យសំណង់វិញ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមមន្ទីរពិសោធន៍សំណង់តម្លៃ ៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារមន្ទីរពិសោធន៍ជាតិសំណង់ដែលមានតម្លៃ ៣លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយបញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ។ អគារនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែធ្នូ ក្នុងឱកាសជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ទីរពិសោធន៍ជាតិសំណង់ថ្មីនេះ ស្ថិតក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា អគារនេះ មានកម្ពស់ ២ជាន់ និងត្រូវបែកចែកជា ៣ផ្នែកផ្សេងៗគ្នា ដែលប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។ (អានបន្ថែម)
អានបន្ថែមក្នុងឆ្នាំ ២០២២ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣៨០០ គម្រោង តម្លៃជាង២ពាន់លាន
ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ របាយការណ៍ដដែល បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះ បានថយចុះចំនួន ៩៨គម្រោង។ ដោយឡែកទុនវិនិយោគក្នុងគម្រោងទាំងនេះក្នុងឆ្នាំ ២០២២ មានសរុប ជាង ២,៦ ពាន់លានដុល្លារ. ក្នុងចំណោមគម្រោងទាំងអស់ គម្រោងសំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១,៤១២លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានទុនវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ក្នុងទុនវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោង ដែលមានទុនវិនិយោគប្រមាណ២២២លានដុល្លារ។ ដោយឡែក សំណង់សណ្ឋាគារមានចំនួន ២០គម្រោង មានទុនវិនិយោគប្រមាណ ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៥គម្រោង មានទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន ១១៧គម្រោង មានទុនវិនិយោគប្រមាណ ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៧គម្រោង ដែលមានទុនវិនិយោគប្រមាណ១៤៩លានដុល្លារ។ គួរបញ្ជាក់ដែរថា […]
អានបន្ថែមLSCG ត្រៀមទុន១លានដុល្លារសហការនឹងក្រសួងដែនដី រៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យ
ក្រុមហ៊ុន អិលអេសស៊ីជី LSCG REAL ESTATE ត្រៀមអ្នកបច្ចេកទេស និងទុន ១ លានដុល្លារដើម្បីស្នើសុំចូលរួមសហការជាមួយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យទូទាំងប្រទេសបែបទំនើប។ លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន អិលអេសស៊ីជី ដែលបានចុះបញ្ជីក្រុមហ៊ុនអចលនទ្រព្យនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យ កាលពីថ្ងៃ ២៥ ធ្នូ ថា ក្រមហ៊ុនអិលអេសស៊ីជី ត្រៀមគ្រប់យ៉ាងរួចជាស្រេច ហើយនឹងដាក់សំណើនៅឆ្នាំ ២០២៣។ លោកបន្តថា ការចូលរួមរៀបចំ និងផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យទំនើបនេះ គឺមិនធ្លាប់មានពីមុនទេ ដោយឡែកពេលនេះក្រុមហ៊ុនលោកធ្វើឡើង ក្នុងឆន្ទះចង់ចូលរួមលើកកម្ពស់ការគ្រប់គ្រងអចលនទ្រព្យរបស់ក្រសួងឱ្យកាន់តែប្រសើរ គ្រប់ជ្រុងគ្រប់ជ្រោយ ក៏ដូចជាចូលរួមលើកស្ទួយ លើកម្ពស់វិស័យអចនទ្រព្យនៅកម្ពុជាទាំងមូល។ លោកបញ្ជាក់ទៀតថា អ្នកបច្ចេកទេស និងអ្នកជំនាញទាំងក្នុង និងក្រៅស្រុកចំនួន ២៧ នាក់ដែលពោលពេញដោយចំណេះដឹង ចំណេះធ្វើ ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ រួមទាំងថវិការសាកល្បងបឋម ១លានដុល្លារ នឹងត្រូវបញ្ជូនទៅធ្វើការជាមួយក្រសួងលើគម្រោងនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន ទទួលបានភាពជោគជ័យខ្លាំងលើការសាកល្បងប្រើប្រាស់ផ្សារអចនលទ្រព្យលើ APP អស់រយៈពេលជិត ៤ ឆ្នាំមកហើយ ដែលក្រុមហ៊ុននឹងយកបទពិសោធន៍នេះទៅចែករំលែកជាមួយក្រសួងផងដែរ។ […]
អានបន្ថែមពិភពលោកត្រូវការថវិកាយ៉ាងតិច ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារជីវៈចម្រុះសកល
រដ្ឋទាំង១៩៦ជាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ បានឯកភាពក្នុងការគៀងគរថវិកាយ៉ាងតិចចំនួន ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំពីគ្រប់ប្រភពទាំងវិស័យរដ្ឋ និងឯកជន ដើម្បីការពារជីវៈចម្រុះសកល។ នេះបើតាមសន្និសីទកំពូលសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ រដ្ឋជាភាគី បានឯកភាពលើការបង្កើនលំហូរហិរញ្ញវត្ថុអន្តរជាតិពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកោះតូចៗ យ៉ាងតិចឱ្យបាន ២០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥ និងយ៉ាងតិច ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០។ ថវិកាដែលគៀងគរទាំងនេះ នឹងយកទៅអនុវត្តលើក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (Kunming-Montreal Global Biodiversity Framework) ដែលបានអនុម័តសន្និសីទកំពូលខាងលើ និងមានគោលដៅធំៗចំនួន៤ និងចំណុចដៅចំនួន ២៣ ដែលរដ្ឋជាភាគីចំនួន ១៩៦ប្រទេសនៃអនុសញ្ញានេះ ត្រូវអនុវត្ត និងសម្រេចឱ្យបានត្រឹមឆ្នាំ២០៣០។ បន្ថែមពីនេះ រដ្ឋភាគីទាំងអស់ ត្រូវខិតខំប្រឹងប្រែងកម្រិតសកល ដើម្បីការពារតំបន់ដីគោក ផ្ទៃទឹកសាប តំបន់ឆ្នេរសមុទ្រ និងមហាសមុទ្រចំនួន៣០% នៅលើពិភពលោក ត្រឹមឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះ តំបន់ដីគោកត្រឹមតែ ១៧% និងតំបន់សមុទ្រត្រឹមតែ ១០% ប៉ុណ្ណោះត្រូវបានការពារ។ […]
អានបន្ថែម