ព័ត៌មានក្នុងស្រុក
ចិនជួយកម្ពុជា សាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចាយថវិកាជិត ២ពាន់លានដុល្លារ
រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវចំនួន ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ គិតត្រឹមខែធ្នូនេះ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាមកដល់ពេលនេះ មិត្តចិនក៏កំពុងសាងសង់ផ្លូវចំនួនបីខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណ៥០០លានដុល្លារ និងស្ពានធំៗចំនួន៩ ដែលបានសាងសង់រួច និងកំពុងសាងសង់ ។ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លើការចូលរួមរបស់ចិន ក្នុងការកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត មានប្រឡាយទឹក និងប្រព័ន្ធធារាសាស្រ្តជាដើម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីផ្តល់នូវជំនួយឥតសំណង ក៏នៅបានផ្តល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា”។ នៅថ្ងៃទី២ ខែមករាខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងគម្រោងសាងសង់ និងពង្រីកគុណភាពផ្លូវជាពីស្គង់ ទៅទីរួមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ដែលសាងសង់ក្រោមកម្ចីឥណទានសម្បទានរបស់ចិន។
អានបន្ថែមរដ្ឋបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជិត១០០គីឡូម៉ែត្រ
រាជរដ្ឋាភិបាល បានបើកការដ្ឋាន ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង ៩៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក។ ពិធីបើកការដ្ឋានផ្លូវជាតិលេខ៤១នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូនេះ នៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ឆ្លងកាត់ខេត្តចំនួន០៤រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច។ ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល […]
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុង ស្រុកចំនួន ០៥ ក្នុងខេត្តចំនួន ០៣
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ នេះបើតាមអនុក្រឹត្យលេខ២៦៩, ២៧០, ២៧១ និង២៧២ អនក្រ.បក ដែលចុះកាលបរិច្ឆេទដូចគ្នានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុង និងស្រុក ដែលបានបង្កើតឡើងចំនួន ០៥នេះ រួមមាន៖ ក្រុងសំពៅលូន នៃខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ០៥ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅលូន ស្ថិតក្នុងសង្កាត់សំពៅលូន។ ក្រុងអរិយក្សត្រ នៃខេត្តកណ្តាលមានសង្កាត់ចំនួន១១ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។ ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានឃុំចំនួន ០៥គឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ […]
អានបន្ថែមក្រុមហ៊ុន Royal Railway ផ្សាយលក់មូលបត្របំណុលជាលើកទី២ តម្លៃ ២៤លានដុល្លារ
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានបោះផ្សាយលក់មូលបត្របំណុលចំនួន ២៤លានដុល្លារអាមេរិកបន្ថែមទៀតជាសាធារណៈ ដែលគ្រោងនឹងចុះបញ្ជីនៅថ្ងៃទី២៩ ខែធ្នូនេះនៅផ្សារមូលបត្រកម្ពុជា។ នេះបើតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ក្រុមហ៊ុននេះ បានប្រកាសលក់មូលបត្របំណុលជាលើកទី២ ដែលកាលពីលើកមុន ក្រុមហ៊ុនបានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក រួចហើយ។ (អានបន្ថែម) បើតាមឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនទី៨ ដែលបានចុះបញ្ជី លក់នៅផ្សារមូលបត្រកម្ពុជា ដែលបានបោះផ្សាយច្រើនជាងគេ ហើយជាការបោះផ្សាយសញ្ញាបណ្ណផ្នែកហេដ្ឋារចនាសម្ព័ន្ធដំបូងគេបង្អស់ផងដែរនៅកម្ពុជា។ ឯកឧត្តមប្រតិភូបានបន្ថែមថា ការចូលរួមទិញនូវសញ្ញាបណ្ណនេះ ជាការចូលរួមចំណែកជាមួយក្រុមហ៊ុន Royal Railway នេះ ក្នុងការអភិវឌ្ឍបណ្តាញផ្លូវដែក ដែលកំពុងមានសក្តានុពលសម្រាប់សេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ។
អានបន្ថែមADB និង AFD ផ្តល់ថវិកាជាង ៣៨០លានដុល្លារជាផ្លូវការ អភិវឌ្ឍវិស័យធំៗ៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ បានផ្តល់ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុលា្លរអាមេរិ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍគម្រោង និងកម្មវិធីចំនួន ០៦រួមមាន៖ កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល៖ ក្នុងគោលបំណងគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចបៃតង និងកាត់បន្ថយការបញ្ចេញកាបូន។ (អានបន្ថែម) គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព៖ មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ។ (អានបន្ថែម) គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ៖ មានគោលបំណង ០២ រួមាន ទី១.លើកកម្ពស់ផលិតភាព គុណភាព ពាណិជ្ជកម្ម ពិពិតកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបស្សសត្វស្រប និងទី២.លើកកម្ពស់សុខភាពបសុសត្វ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។ (អានបន្ថែម) គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ៖ មានគោលបំណងលើកកម្ពស់ការទទួលបាន សេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន។ (អានបន្ថែម) […]
អានបន្ថែមរដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ច និងក្រុងសំខាន់ៗបន្ថែមទៀត
រាជរដ្ឋាភិបាល មានតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមទៀត មានផ្លូវ ស្ពាន ផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ទូទាំងប្រទេស កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងទំនើបកម្មផ្លូវនានាក្នុងពេលបន្តបន្ទាប់រួមមាន៖ ការស្ថាបនាស្ពាន, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនថៃ និងគម្រោងផ្លូវដែកក្រោមដី ឬលើអាកាសផងដែរ។ សម្តេចតេជោ មានប្រសាសន៍ថា៖ “យើងត្រូវខិតខំធ្វើ តភ្ជាប់ផ្ទៃក្នុង ឱ្យរឹងមាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ដោះស្រាយបញ្ហានេះបាន គឺយើងអាចកាត់បន្ថយការលំបាករបស់ប្រជាជន ហើយការលំបាករបស់ប្រជាជននោះហើយ គឺយើងកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង”។ បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកំពុងតែសិក្សាដើម្បធ្វើផ្លូវសម្រាប់ការតភ្ជាប់រវាងបាត់ដំបងជាមួយនឹងខេត្តសៀមរាប ផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តសៀមរាប និងផ្លូវដែកល្បឿនលឿន ភ្ជាប់ទីក្រុងភ្នំពេញ មកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅព្រំដែនថៃ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាន៍ថា៖ “បើសិនយើងសម្រេចចិត្តនឹងធ្វើ ចំណាយពេលវេលា […]
អានបន្ថែមអូស្ត្រាលីជួយកម្ពុជាដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងទីក្រុង
សហគមន៍ទឹកអូស្ត្រាលី (AWA) បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា រៀបចំផែនការ និងការគ្រប់គ្រងទឹកកខ្វក់ក្នុងទីក្រុង។ នេះបើតាមសិក្ខាសាលាចំនួនពីរថ្ងៃ រៀបចំឡើងកាលពីថ្ងៃទី០៦ និងទី០៧ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាសាលានេះ មានគោលបំណងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមនៃទឹកកខ្វក់នាពេលបច្ចុប្បន្ន និងអនាគត និងរកដំណោះស្រាយបញ្ហាអនាម័យដែលបណ្តាលមកពីការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ លោកស្រី Sally Armstrong ប្រធានផ្នែកកម្មវិធីអន្តរជាតិ និងឧស្សាហកម្មនៃ AWA បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានផ្តល់នូវវេទិកាមួយពិសេស ក្នុងការភ្ជាប់អ្នកវិជ្ជាជីវៈផ្នែកទឹកកខ្វក់របស់អូស្ត្រាលី និងកម្ពុជា។ លោកស្រី បានបន្តថា សមាជិករបស់ AWA មានអ្នកជំនាញ និងមានបទពិសោធន៍លើវិស័យទឹកកខ្វក់ជាច្រើនរូប និងមានបំណងចង់ចែករំលែកបទពិសោធន៍ និងភាពជោគជ័យនេះ ជាមួយអ្នកជំនាញកម្ពុជា។ លោកស្រីបានបន្ថែមថា សិក្ខាសាលានេះ ក៏បានផ្តល់ឱកាសដល់ទាំងអូស្ត្រាលី និងកម្ពុជា ឱ្យមានការស្វែងយល់ពីគ្នាកាន់តែច្បាស់ជាងមុននូវបញ្ហាប្រឈមអំពីទឹកកខ្វក់ក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនឹងរកការសហការទៅថ្ងៃអនាគតជាមួយគ្នា។ នាឱកាសនោះដែរ អ្នកជំនាញរបស់ AWA បានចែករំលែកនូវការអនុវត្ត និងដំណើរការគ្រប់គ្រងទឹកកខ្វក់នៅអូស្ត្រាលី រួមមានផែនការសម្រាប់លទ្ធផលការងារបរិស្ថាន និងសុខភាព និងតួនាទីរបស់អាជ្ញាធរ ប្រតិបត្តិករលើសេវាកម្មទឹក និងសាធារណៈជន។ ចំណែកថ្ងៃទី២ សិក្ខាសាលា បានបង្ហាញពីគ្រោះថ្នាក់ […]
អានបន្ថែមផ្លូវ៤៣គីឡូម៉ែត្រ ភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
រាជរដ្ឋាភិបាល បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ ផ្លូវនេះ ចែកជាពីរខ្សែ ដោយមួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ មួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គម្រោងស្ថាបនាផ្លូវនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ […]
អានបន្ថែមWB ផ្តល់កម្ចីបន្ថែម ២៧៤លានដុល្លារ ស្តារសេដ្ឋកិច្ចកម្ពុជា ខណៈធ្លាប់ផ្តល់ ២០០លានដុល្លាររួចហើយ
ធនាគារពិភពលោក (WB) បានផ្តល់ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងកាន់តែមានភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិថ្មីៗនាពេលនេះ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ឥណទាននេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយដល់ប្រទេសក្រីក្រ ដោយបានចាក់បន្ថែមទៀតលើហិរញ្ញប្បទានចំនួន ២០០លានដុល្លារអាមេរិក ដែលធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២១ កន្លងមក។ បើតាមការបញ្ជាក់របស់ WB សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដល់ -៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ ក្រៅពីវិបិត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ពីសង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ ក្រៅពីនេះ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងចំនួន ២,៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ ជាមួយនឹងឥណទាននេះ វានឹងជួយទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុលរបស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ មួយផ្នែកទៀតនោះ វានឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច […]
អានបន្ថែមកូរ៉េប្រគល់ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិជូនកម្ពុជា
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រគល់ឱ្យកម្ពុជានូវប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal)។ នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ប្រព័ន្ធនេះ ត្រូវបានគល់ជូនទៅក្រសួងសាធារណការ និងដឹកជញ្ជូនដោយលោកបណ្ឌិត KIM Jong-hak អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ ដែលជាម្ចាស់ជំនួយលើគម្រោងសហប្រតិបត្តិការ “Cambodia Master Plan of Logistics System Modernization and Pilot Project of Logistics Computer System” ។ ប្រព័ន្ធនេះ ត្រូវបានដំឡើងរួចរាល់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) រួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើក ដើម្បីធានាឱ្យបាននូវកម្រិតស្តង់ដារ និងនិរន្តរភាពការងារ។ ជាមួយនឹងប្រព័ន្ធថ្មីនេះ កម្ពុជាអាចជំរុញធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មជាតិកម្ពុជា ដែលបានផ្តោតលើគោលដៅសំខាន់ៗចំនួន០៣ គឺ៖ ១) ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រងព័ត៌មានភស្តុភារកម្មជាតិ ២) ការអនុវត្តសាកល្បងនៃប្រព័ន្ធព័ត៌មានភស្តុភារកម្ម និង ៣) […]
អានបន្ថែម