ព័ត៌មានក្នុងស្រុក
រោងចក្រអគ្គិសនីធំជាងគេនៅកម្ពុជា តម្លៃ ១,២ពាន់លានដុល្លារ បើកដំណើរការហើយ
រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោយធ្វើតេស្តសាកល្បងបានជោគជ័យ។ នេះបើតាមសារព័ត៌មានក្រៅប្រទេសចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។ រោងចក្រនេះ ជាការវិនិយោគរួមរវាង ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK) ក្នុងទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ។ (អានបន្ថែម) ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងអស់រយៈពេល ២៧ខែ ចាប់ពីសីហា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្លាយជារោងចក្រថាមពលដុតធ្យូងថ្មធំជាងគេក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ដែរថារោងចក្រនេះត្រូវបានសាងសង់ឡើងដោយមានបំពាក់នូវឧបករណ៍ បច្ចេកវិទ្យាទំនើបៗ និងស្តង់ដារ របស់ចិន ដែលបានគិតគូជាពិសេសពីការពារបរិស្ថានក្នុងកម្រិតមួយដ៏ខ្ពស់។ បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថាតម្រូវការថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ទៅ ៤០១៤ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២១ ដែលជាការកើនឡើងប្រមាណ ១% នៃថាមពល ៣៩៧២មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២០។ […]
អានបន្ថែមអាស៊ានត្រូវការទុនប្រមាណ ២០០០ ប៊ីលានដុល្លារ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់
សហគមន៍អាស៊ាន ត្រូវការទុនវិនិយោគប្រមាណ ២០០០ប៊ីលានដុល្លារអាមេរិក ចាប់ពីពេលបច្ចុប្បន្នរហូតដល់ទៅឆ្នាំ២០៣០ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងការតភ្ជាប់នេះ មានសារៈសំខាន់នៃការជំរុញការធ្វើសំយោគឱ្យបានខ្លាំងក្លារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្ត្រសហភាពអឺរ៉ុប និងអាស៊ី។ ជាមួយគ្នានេះ សម្តេចតេជោ បានបង្ហាញនូវទំនុកចិត្តថា ចំពោះថវិកាចំនួន ១០ប៊ីលានអឺរ៉ូរបស់សហភាពអឺរ៉ុប ដើម្បីអនុវត្ត «ច្រកចេញចូលសកលរបស់សហភាពអឺរ៉ុប» នឹងរួមចំណែកដល់ផែនការសហគមន៍កិច្ចអាស៊ានឆ្នាំ២០២៥ផងដែរ។ ដោយឡែក សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ានវិញ ត្រូវបានគេរំពឹងទុកថានឹងជួយបន្ថែមកំណើនទឹកប្រាក់ប្រមាណ ១០០០ ប៊ីលានដុល្លារអាមេរិក ទៅក្នុងផលិតផលក្នុងស្រុកសរុបពីឆ្នាំ២០២០ ដល់២០៣០។ រូបភាពដោយ southeastasiainfra
អានបន្ថែមកូរ៉េចង់វិនិយោគលើការកែច្នៃសម្រាមទៅជាថាមពលនៅកម្ពុជា
សាធារណរដ្ឋកូរ៉េ បានស្វែងរកការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន លើគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។ នេះបើតាមការស្នើឡើងរបស់ ឯកឧត្ដម ប៉ាក ហឹងឃ្យុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រនិងបានឱ្យឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញលើសំណើគម្រោងនេះផងដែរ។ ក្នុងជំនួបនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េ បានផ្តល់កម្ចីជាង ២៤៥លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)។ (អានបន្ថែម) គម្រោងនេះ អាចនឹងត្រូវសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។ (អានបន្ថែម)
អានបន្ថែមCMAC គ្រោងសង់សារមន្ទីរមីនធំជាងគេលើពិភពលោក លើផ្ទៃដី១២ហិកតា នៅសៀមរាប
អាជ្ញាធរមីនកម្ពុជា ហៅកាត់ CMAC កំពុងត្រៀមរៀបចំសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនលើផ្ទៃដីប្រមាណ ១២ហិកតា ស្ថិតក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអាជ្ញាធរមីនកម្ពុជា ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២។ CMAC នឹងសាងសង់សារមន្ទីរប្រវត្តិសាស្ត្រមួយ មានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្ស (anti-personal land mine shape) និងធំជាងគេលើពិភពលោក ដែលជាធាតុរឹងក្នុងការរចនាសំណង់សិល្បះនៃសារមន្ទីរ។ សារមន្ទីរដ៏ធំមួយនេះ ស្ថិតក្នុងនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលការសាងសង់អាចនឹងប្រើរយៈពេល ៣ឆ្នាំ និងមានទំហំ ៥២ម×៥២ម កំពស់១៧ម៉ែត្រ បូកសំណង់ខាងក្រៅអាគារមួយចំនួនទៀត។ មួយវិញទៀត ចំណែកធាតុទន់នៃការសាងសង់នេះ នឹងរួមចំណែកកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ និងការកសាងឯកសាររឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម និងបន្តប្រឈមមុខជាមួយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម។ លក្ខណៈពិសេសនៃសារមន្ទីរនេះគឺ នឹងក្លាយជាកន្លែងប្រមូលផ្តុំភស្តុតាងប្រវត្តិសាស្ត្រជាច្រើន សម្រាប់មនុស្សជំនាន់នេះចងចាំ និងមនុស្សជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ផងដែរ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារនេះ គឺត្រៀមសម្រាប់ពីរគម្រោង ទី១_សង់សារមន្ទីរមីនដ៏ធំនៅខេត្តសៀមរាប និងទី២_សង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នគម្រោងទាំងពីរនេះស្ថិតក្នុងដំណាក់កាលដេញថ្លៃសាងសង់នៅឡើយ។
អានបន្ថែមកូរ៉េ និងថៃចាប់អារម្មណ៍ខ្លាំងលើការវិនិយោគវារីអគ្គិសនីនិងថាមពលស្អាតនៅកម្ពុជា
ក្រុមហ៊ុន CP Group ជាក្រុមហ៊ុនធំជាងគេរបស់ថៃ និងក្រុមហ៊ុន Soma Group របស់កម្ពុជា ចង់វិនិយោគលើគម្រោងវារីអគ្គិសនី និងផលិតថាមពលស្អាតនៅកម្ពុជា ខណៈក្រុមហ៊ុនអភិវឌ្ឍវិស័យថាមពលអគ្គីសនីនៃសាធារណរដ្ឋកូរ៉េ ក៏ចង់ធ្វើវិនិយោគក្នុងវិស័យថាមពលអគ្គីសនីនៅកម្ពុជាផងដែរ។ នេះបើតាមជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វិនិយោគិនទាំងអស់បានបង្ហាញពីគោលបំណងវិនិយោគក្នុងវិស័យនេះ ដើម្បីជួយជំរុញគោលដៅរបស់ប្រទេសកម្ពុជាស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។ សម្តេចតេជោនា បានវាយតម្លៃខ្ពស់ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើការផលិតថាមពលស្អាតនៅកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុនCP និងSoma ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការផលិតថាមពលស្អាតនៅកម្ពុជា ឲ្យដំណើរការប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់។ មួយវិញទៀត បើតាមជំនួបរវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រុមហ៊ុនកូរ៉េ នៅថ្ងៃទី១៨ ធ្នូ ក៏បានបង្ហាញពីគោលបំណងចង់មកវិនិយោគលើការផលិតគ្រឿងបរិក្ខាផ្ទុកនិងបញ្ជូនអគ្គីសនី ដែលអាចធ្វើការផលិតជាអាគុយស្ងួត ការបញ្ជូនភ្លើងអគ្គីសនីតាមខ្សែភ្លើងពីកន្លែងមួយទៅកន្លែងមួយបានដោយសុវត្ថិភាព។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍវិស័យថាមពលអគ្គីសនីនៃសាធារណរដ្ឋកូរ៉េមួយនេះកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាជិត ១០ឆ្នាំមកហើយ។
អានបន្ថែមជប៉ុនផ្តល់ជំនួយបន្ថែមជាង ៥០ម៉ឺនដុល្លារ ដើម្បីជួសជុលប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមចំនួន ៥២០ ៨៤៧ ដុល្លារអាមេរិក ដើម្បីអភិរក្ស និងជួសជុលប្រាសាទបាយ័ន ខណៈធ្លាប់បានផ្តល់ថវិកាចំនួន ២៨ ៥៩៤ ២៧៥ ដុល្លារអាមេរិក តាមរយៈគម្រោង JASA តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ នេះបើតាមកិច្ចប្រជុំពេញអង្គលើកទី២៩ នៃ ICC-Angkor។ ក្នុងកិច្ចប្រជុំនេះ ក៏បានមានការចុះលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA សម្រាប់ការអភិរក្សអង្គររួមមាន៖ 1) «គម្រោងមូលនិធិសមភាគីជប៉ុនសម្រាប់គាំទ្រការធ្វើឲ្យមានលំនឹងដល់តួប៉មកណ្ដាលប្រាសាទបាយ័ន ទាក់ទងនឹងគម្រោង JASA» ចុះហត្ថលេខា រវាងលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ២) «គម្រោង UNESCO-Japan Funds in Trust សម្រាប់ការអភិរក្សប្រាសាទបាយ័នដំណាក់កាលទី៦» ចុះហត្ថលេខា រវាងឯកឧត្តម បណ្ឌិត ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ច ១១៦គម្រោង និងគម្រោងសាងសង់ជាង ៣ពាន់គម្រោង រយៈពេល១០ខែ ២០២២
រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ច ចំនួន ១១៦គម្រោង ក្នុងរយៈពេល១០ខែ កើនឡើង ២៤គម្រោង និងគម្រោងសាងសង់ ចំនួណ ៣ ៤០៧គម្រោង ថយចុះ ១៩១គម្រោង ។ នេះបើយោងតាមរបាយការណ៍ស្ដីពី និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែធ្នូ។ យោងតាមរបាយការណ៍ខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទឹកប្រាក់វិនិយោគ ២ ៧៥៨ លានដុល្លារ កើនឡើង ១៣៦,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគខាងលើនេះ ផ្តល់ការងារធ្វើ ថ្មីប្រមាណ ១០៥ពាន់នាក់ កើនឡើង ៤៣,៣ភាគរយ។ ដោយឡែក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់ មានទុនវិនិយោគសរុប ២ ១៩០ លានដុល្លារ ធ្លាក់ចុះ ៥៧,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រភេទសំណង់លំនៅដ្ឋាន មាន ៣ ០១៨ គម្រោង […]
អានបន្ថែមកម្ពុជាត្រូវការថាមពល៤៥%ប្រើក្នុងវិស័យសំណង់ ខណៈUNDPបានផ្តល់អនុសាសន៍សន្សំសំចៃ
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានផ្តល់ជាអនុសាសន៍ក្នុងការសន្សំសំចៃថាមពលក្នុងវិស័យសំណង់អគារតាមរយៈយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិមួយចំនួន ខណៈវិស័យនេះនៅកម្ពុជាត្រូវការប្រើប្រាស់ថាមពលប្រមាណ ៤៥% នៃតម្រូវការថាមពលបឋមសរុបរបស់ជាតិ។ UNDP បានជួយគាំទ្រដល់ការបង្កើតក្រមប្រសិទ្ធិភាពថាមពលសម្រាប់សំណង់អគារ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបញ្ចេញកាបូនទាប និងធន់នឹងអាការធាតុនៅក្នុងវិស័យសំណង់អគារ ព្រមទាំងលក្ខខណ្ឌ និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការអភិវឌ្ឍដែលបញ្ចេញកាបូនទាប។ ក្នុងនោះ UNDP បានផ្តល់ជាអនុសាសន៍ក្នុងការសន្សំសំចៃថាមពល ក្នុងវិស័យសំណង់អគាររួមមាន៖ -ការសិក្សាគម្រោងប្លង់សំណង់អគារដែលមានយុទ្ធសាស្ត្រដាក់បង្អួចដែលកំណត់បរិមាណកំដៅចូលទៅក្នុងអគារ -ការរចនាប្លង់សំណង់អគារដែលធ្វើឱ្យមានពន្លឺធម្មជាតិចេញចូលបាន -ពណ៌នៃផ្នែកខាងក្រៅនៃអគារ ដើម្បីកាត់បន្ថយការស្រូបកម្តៅ -ការប្រើដំបូលសម្រាប់ទាញយកថាមពលពីពន្លឺព្រះអាទិត្យ -ការគ្រប់គ្រងដោយស្វ័យប្រវត្តិ ដើម្បីកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅពេលគ្មានវត្តមានមនុស្សនៅ -អគារដែលអាចកាត់បន្ថយការបាត់បង់ភាពត្រជាក់ -និងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ទាក់ទងនឹងប្រសិទ្ធភាពថាមពល។ ជាមួយគ្នានេះផងដែរ ការអនុវត្តដំណោះស្រាយប្រសិទ្ធភាពថាមពលនៅក្នុងអគារ តាមរយៈការសិក្សាគម្រោងប្លង់ ការច្នៃប្រឌិត ការប្រើប្រាស់ត្រឹមត្រូវ និងការគ្រប់គ្រងថាមពល គឺជាការវិនិយោគល្អឥតខ្ចោះមួយដែលសមនឹងតម្លៃ ដែលនាំឱ្យមានការកាត់បន្ថយការប្រើប្រាស់ថាមពល និងចំណាយ។ ការបង្កើនប្រសិទ្ធភាពថាមពលទូទាំងប្រទេស នឹងផ្តល់ជាអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច ដែលធ្វើបានតាមរយៈការពង្រីកថាមពលកកើតឡើងវិញផងដែរ។ បើតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២ បានឱ្យដឹងថា គោលនយោបាយនេះ នឹងនាំមកនូវប្រសិទ្ធភាពថាមពលតាមរយៈវិស័យផ្សេងក្នុងសេដ្ឋកិច្ច និងការពង្រឹងសុវត្ថិភាមពល ឱ្យដូចគ្នាទៅនឹង ១ឯកតានៃការសន្សំអគ្គិសនីស្មើនឹង ១ឯកតានៃការបង្កើតអគ្គិសនី។ មួយវិញទៀត គេត្រូវការថវិកាប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគដោយប្រើប្រាស់វិធានការប្រសិទ្ធភាពថាមពល ដែលអាចសន្សំថាមពលបានរហូតដល់ទៅ ១២.៥០ថេរ៉ាវ៉ាត់ម៉ោង (1TWh […]
អានបន្ថែមបារាំងនឹងជួយពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើមឆ្នាំ២០២៣
បារាំងសន្យានឹងជួយកម្ពុជាពង្រីកទ្រង់ទ្រាយធំលើគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុប នៅថ្ងៃទី១៦ ខែធ្នូ ២០២៣។ នាឱកាសនោះ អគ្គនាយកក្រុមហ៊ុន Vinci Airports លោក នីកូឡាស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះឈ្នះជាមួយនឹងរាជរដ្ឋាភិបាល ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរដល់ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជាដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។ គួរបញ្ជាក់ដែរថា នៅដើមខែធ្នូ ឆ្នាំ២០២១កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន […]
អានបន្ថែមសម្តេចតេជោទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគលើវិស័យសំខាន់ៗទាំងនេះនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ក្រុមហ៊ុនបារាំង មកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឧសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះក្នុងកិច្ចប្រជុំមួយរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែធ្នូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៥។ ក្នុងកិច្ចប្រជុំខាងលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបទអន្តរាគមន៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាន និងជាដំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាពដែលកម្ពុជាអាចងើបចេញពីវិបត្តិ Covid-19 ទាំងនេះ បានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជានៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់។ បន្ថែមពីលើនេះ សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូបនូវបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដោយប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ គួរបញ្ជាក់ថា ប្រទេសបារាំង គឺជាអ្នកវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា អំឡុងពេលការកសាងប្រទេសឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ 1990 ដូចជាសាងសង់ព្រលានយន្តហោះ មន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀន។ បច្ចុប្បន្ន វិនិយោគិនបារាំង ផ្តោតកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទន់ និងការអភិវឌ្ឍន៍សមត្ថភាពមនុស្ស។
អានបន្ថែម