ទីលានទុកដាក់សំរាមលក្ខណៈស្តង់ដារ នៅខេត្តស្វាយរៀង ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

ទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈស្តង់ដារ តាមបទដ្ឋានបច្ចេកទេស នៅក្នុងខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី១៦ ខែធ្នូ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។ ឯកឧត្តម ចាយ សាមិត្ត បានឱ្យដឹងថា ទីលានទុកដាក់សំរាមសំណល់រឹងនេះ មានទីតាំងស្ថិតនៅភូមិ អកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ទីលាននេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃក្រឡា ៤៦២០០ម៉ែត្រការ៉េ ខណៈទីលានទុកដាក់សំរាមនេះ នឹងអាចផ្តល់ផលដល់ការប្រើប្រាស់ និងការគ្រប់គ្រងសំរាម សម្រាប់ភូមិសាស្រ្តក្រុង-ស្រុក ចំនួន៤ នៃខេត្តស្វាយរៀង រួមមាន៖ ក្រុងស្វាយរៀង ស្រុករំដួល ស្រុកស្វាយទាប និងស្រុកស្វាយជ្រុំ។ ទីលានទុកដាក់សំរាម សំណល់រឹង ខេត្តស្វាយរៀង គ្រោងនឹងចំណាយពេលសាងសង់ប្រមាណ ១២ខែ។ គួររម្លឹកដែរថា ក្រសួងបរិស្ថានធ្លាប់បានបង្ហាញឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានការផលិតប្លាស្ទិកដែលជាប្រភេទសំណល់រឹង សរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបាន មានត្រឹមតែ៩ភាគរយប៉ុណ្ណោះ […]

អាន​បន្ថែម

ក្រុមហ៊ុន Pestech និង AIG សហការគ្នាលើគម្រោងអភិវឌ្ឍន៍គម្រោងសូឡា

ក្រុមហ៊ុន Pestech (Cambodia) Plc (PCL) ចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន International Bhd ម៉ាឡេស៊ី បានចុះMoU ជាមួយក្រុមហ៊ុន Attwood Investment Group Co Ltd (AIG) លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងសិក្សាសមិទ្ធិលទ្ធចំនួនពីរទាក់ទងនឹងការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសូឡា នៅកម្ពុជា។​ ក្នុងលិខិតប្រកាសដាក់ទៅផ្សារមូលបត្រម៉ាឡាស៊ី កាលពីថ្ងៃទី១៥ ក្រុមហ៊ុន និយាយថា គម្រោងសិក្សាសមិទ្ធិលទ្ធលើការកសាងហេដ្ឋារចនាសម្ព័ន្ធសូឡា ស្ថិតនៅខេត្តប៉ៃលិន ដែលហេដ្ឋារចនាសម្ព័ន្ធសូឡានេះ នឹងត្រូវប្រើសម្រាប់ផ្គត់ផ្គង់អគ្គិសនីទៅក្រុមហ៊ុន MSP Development Co Ltd ដើម្បីចែកចាយលក់រាយទៅកាន់អ្នកប្រើប្រាស់ និងគម្រោងសូឡាលើដំបូល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមហ៊ុន Pestech លើកឡើងថា អនុស្សារណយោគយល់គ្នានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ក្រុមហ៊ុន PCL  ចូលរួមចំណែក និងពង្រឹងបទពិសោធន៍របស់ខ្លួនលើថាមពលកកើតឡើងវិញ ខណៈដែលក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមហ៊ុនបាននិយាយថា៖ “គោលបំណងនៃការសិក្សាសមិទ្ធិលទ្ធភាព គឺផ្តល់ជូនទាំងថាមពលស្អាត និងតម្លៃដែកមានការប្រកួតប្រជែងទីផ្សារដល់អតិថិជន ខណៈពេលដែលផ្តល់ឱ្យវិនិយោគិនសក្តានុពលនូវប្រាក់ចំណូលដែលបានកែតម្រូវហានិភ័យផ្អែកលើទីផ្សារ” ។ ក្រុមហ៊ុន PCL ​ […]

អាន​បន្ថែម

កម្ពុជាត្រូវការថវិកាប្រមាណ ៥០០លាន ទៅ ២ពាន់លានដុល្លារ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

កម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ ៥០០លានដុល្លារ រហូតដល់ជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នំា នៅឆ្នំា២០៥០ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្សមួយចំនួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិភាក្សាអំពីការវាយតម្លៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងការវាយតម្លៃហានិភ័យអាកាសធាតុ និងផលវិបាកម៉ាក្រូសេដ្ឋកិច្ច ជាមួយក្រុមបេសកម្មរបស់ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍(AFD) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ចំនួនហិរញ្ញប្បទាននេះ នឹងត្រូវប្រើសម្រាប់អនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីឆ្លើយតបនឹងការ​ប្រែប្រួលអាកាសធាតុ ដូចជា CCSP(2014-2023) យុទ្ធសាស្ត្ររយៈពេលវែង(LTS4CN) NDC ដោយផ្តោតសំខាន់​លើការកាត់បន្ថយការបញ្ចេញឧស្ម័ន និងការបន្សុំា។ ទន្ទឹមនឹងនេះ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កម្ពុជាក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីជំរុញសកម្មភាពអាកាសធាតុនៅកម្ពុជា។ ចំពោះការវិនិយោគរបស់វិស័យឯកជន ជាការចូលរួមលើគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាបរិស្ថាន/បៃតង នៅក្នុងវិស័យសំខាន់នៃសេដ្ឋកិច្ចជាតិ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវភាពប្រជាជន។ ក្នុងជំនួបជាមួយនឹងទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នេះ កម្ពុជាបានស្នើឱ្យភាគីបារាំងពិចារណាអំពីការបង្កើន​ហិរញ្ញប្បទានបៃតង/ហិរញ្ញប្បទានអាកាសធាតុ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

អាន​បន្ថែម

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ បានប្រកាសប្តេជ្ញាថា នឹងពង្រឹងកិច្ចសហការលើកម្មវិធីពាក់ព័ន្ធនឹងអគារបៃតងទ្វេភាគីបន្ថែមទៀត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ព្រមទាំងជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែធ្នូ ២០២២។ គួបញ្ជាក់ថា លោកជំទាវ ងិន លីណា អគ្គនាយិការង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រតិភូកម្ពុជាជាមួយលោកប្រធានវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ និងសហការី បានពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍លើការរៀបចំការអនុវត្តអគារបៃតង និងស្លាកសញ្ញាបៃតង សំដៅពង្រឹងកិច្ចសហការលើវិស័យអគារបៃតងបន្ថែមទៀត។ ជាងនេះទៀត គណៈប្រតិភូកម្ពុជា ក៏បានពិភាក្សាជាមួយតំណាងក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន និងក្រសួងការបរទេសកូរ៉េ ពីវឌ្ឍនភាពការងារអគារបៃតងកម្ពុជា ផែនការបន្ត និងស្វែងរកលទ្ធភាពសហការបន្តលើការងារអភិវឌ្ឍន៍បៃតង ដើម្បីឈានទៅសម្រេចតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅរកអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះផងដែរ គណៈប្រតិភូកម្ពុជាបានឱ្យដឹងដែរថា បច្ចុប្បន្ន ក្រសួងបរិស្ថាន បានបញ្ចប់សេចក្តីព្រាងគោលការណ៍ណែនាំនិងវិញ្ញាប័ត្រកម្មអគារបៃតង និងបានផ្តល់ការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងស្តីពីអគារបៃតង ដល់អន្តរក្រសួង សមាគមសាងសង់ ក្រុមហ៊ុនអចលនទ្រព្យ និងអ្នកពាក់ព័ន្ធ។ ក្រសួងបរិស្ថាន នឹងប្រកាសគោលការណ៍ណែនាំនេះអោយប្រើប្រាស់ជាផ្លូវការ និងដាក់អោយអនុវត្តសាកល្បងសម្រាប់អាគារលំនៅដ្ឋាន និងអគារការិយាល័យនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ៕

អាន​បន្ថែម

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនីកម្ពុជាជាទឹកប្រាក់ចំនួន ៤០៦ ៥០០ ០០០ ០០០​ រៀល ស្មើនឹងជាង ៩៩លានដុល្លារអាមេរិក ដើម្បីធានាស្ថិរភាពតម្លៃអគ្គិសនីកុំឱ្យលើសកម្រិតតម្លៃដែលកំពុងអនុវត្តបច្ចុប្បន្ន ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្មីៗនេះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា អគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនឱ្យតម្លើងថ្លៃឡើយ ខណៈដែលតម្លៃប្រេងក៏មិនអនុញ្ញាតឱ្យឯកជនតម្លើងថ្លៃតាមអំពើចិត្តនោះដែរ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ពីដៃគូផ្សេងៗចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាពចំនួន ៧។ (អានបន្ថែម) រដ្ឋាភិបាលក៏នឹងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងកម្រិត ៨១៣ ០០០ ០០០ ០០០រៀល សើ្មនឹងជាង ១៩៨លានដុល្លារអាមេរិក ដើម្បីសងប្រាក់ដើមនៃការបោះផ្សាយមូលបត្ររដ្ឋឆ្នាំ២០២២។ មួយវិញទៀត ការលក់នេះ គឺដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្ដល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័សដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ។ ដោយឡែក គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ ដែលអាចឱ្យរាជរដ្ឋាភិបាល​មាន​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការ​ប្រមូល​មូលនិធិ​ ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ (អានបន្ថែម)

អាន​បន្ថែម

រូបសំណាក់ “រូបពីរ” ដំណាងសាមគ្គីភាពកម្ពុជា-បារាំង នឹងត្រូវសង់ឡើងវិញនៅភ្នំពេញ

រូបសំណាក់ “រូបពីរ” ឬ Monument aux Morts ជាភាសាបារាំង ដំណាងពីសាមគ្គីភាពរវាងកម្ពុជា និងបារាំង ដែលត្រូវបានវាយកម្ទេចចោល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នឹងត្រូវសាងសង់ឡើងវិញ ស្ថិតនៅមុខស្ថានទូតបារាំង ក្បែរវង្វង់មូលគួចកានុង ស្ពានជ្រោយចង្វារ។​ គម្រោងសាងសង់ឡើងវិញ រូបសំណាក់នេះ ត្រូវបានលើកឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង  Emmanuel Macron នាទីក្រុងបារីស កាលពីថ្ងៃទី១៣ ខែធ្នូ។​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី១៤ ខែធ្នូ។​ សម្តេចតេជោ លើកឡើងថា រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ សម្តេចតេជោ បានថ្លែងថា៖«ខ្ញុំបា​នយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង»។ សូមបញ្ជាក់ថា រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។  សព្វថ្ងៃនេះចំណែកខ្លះស្ថិតនៅសារមន្ទីរជាតិ ក្រុងភ្នំពេញ។

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីលាយដីនិងស៊ីម៉ងត៍ របស់កាណាដា អាចធើ្វឱ្យសំណង់កម្ពុជារឹងមាំជាងធម្មតា២-៣ដង

ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) និងក្រុមហ៊ុន​ QBT ដែលជាក្រុមហ៊ុនរបស់ប្រទេសកាណាដា​ បានបង្ហាញពីបច្ចេកវិទ្យាទំនើបថ្មីៗ របស់ខ្លួនក្នុងជួយគាំទ្រដល់គម្រោងសាងសង់សំណង់ការងារទឹក និងប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមជំនួបជាមួយអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២​២​។​ បើតាមការបង្ហាញរបស់ក្រុមហ៊ុនទាំងពីរ បច្ចេកវិទ្យាថ្មីៗទើបនេះ អាចធ្វើឱ្យសំណង់កាន់តែមានគុណភាពខ្ពស់ ចំណេញពេលវេលាសាងសង់ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្ពស់។ ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) បានឱ្យដឹងថា ម្សៅ Duraflex​ ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយដី​ និងស៊ីម៉ងត៍​ ដើម្បីធ្វើឲ្យរឹងមាំល្អ​ ដោយមិនចាំបាច់ប្រើប្រាស់ក្រួស​ សរសៃដែក​ និងខ្សាច់​ សម្រាប់សំណង់ធារាសាស្ត្រ​ ក៏ដូចជាសំណង់ផ្សេងទៀត​ ដែលអាចជួយធ្វើ ឲ្យចំណេញថ្លៃដើម​ ពេលវេលា​ ជាពិសេសមិនប៉ះពាល់ដល់បរិស្ថានក្នុងបរិបទបម្រែបម្រួលអាកាសធាតុនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ QBT បាននាំចូល​ និងចែកចាយនូវម្សៅ​ Xypex ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយទឹក​ និងស៊ីម៉ង់​ ដែលកាន់តែធ្វើឱ្យគុណភាពបេតុងមានភាពធន់រឹងមាំ​ និងអាយុកាលវែងជាងធម្មតា​ ២-៣ដង​ និងជួយការពារជម្រាបទឹកបានល្អ​ ដែលអាចជួយឲ្យចំណេញ​លើការកាត់បន្ថយនូវការងារជួសជុលផងដែរ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស […]

អាន​បន្ថែម

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយ ៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៥ខែវិច្ឆិកានេះ។ កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៤០លានដុល្លារពីធនធានសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន ១០លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន (ACGF)។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន២៣លានដុល្លារនោះ កម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុ នឹងផ្តល់ប្រាក់កម្ចីចំនួន ៦លានដុល្លារនិងជំនួយចំនួន ៥លានដុល្លារដែលជាហិរញ្ញប្បទានអាកាសធាតុ។ មូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចីចំនួន ១២លានដុល្លារតាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ ចំពោះថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។ កម្មវិធីនេះ គាំទ្ររបៀបវារៈនៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើនថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពលនិងផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ គម្រោងនេះ បង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពលដើម្បីបង្កើនភាពបត់បែននិងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។ កម្មវិធីនេះបង្កើតឡើងផ្អែកលើភាពជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុងមានសកម្មភាព។ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់ប្រទេសត្រូវបានជំរុញដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ ADB ក្នុងឆ្នាំ២០១៦។ ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេថាមពលពន្លឺព្រះអាទិត្យនិងដាក់ឱ្យដំណើរការសួនថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលមានសមត្ថភាព ១០០ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះអាទិត្យមានកម្រិតទាបបំផុតនៅក្នុងតំបន់នាពេលនោះ។ កាលពីដើមឆ្នាំនេះរាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ២ ជីហ្គាវ៉ាត់ ជាមួយនឹងថ្មផ្ទុកដែលត្រូវបានគាំទ្រដោយADB ផងដែរ៕

អាន​បន្ថែម

កម្ពុជាសហការនិងសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្នេរឱ្យមាននិរន្តរភាព

កម្ពុជា នឹងខំពង្រីកកិច្ចសហការជាមួយសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី១៣ ខែធ្នូ ២០២២។ ឯកឧត្ដមរដ្ឋមន្រ្តីបានលើឡើងថា​ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។ លើសពីនេះ ឯកឧត្ដមបន្ថែមថា កម្ពុជានឹងខិតខំបំពេញបេសកកម្មមួយនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខំពង្រីកកិច្ចសហការផ្សេងៗរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមាជិកផ្សេងទៀត ដើម្បីធានា ការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួន ពិសេសជួយជំរុញដំណើរការប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋានក្លិបឆ្នេរសមុទ្រផងដែរ។ សូមជម្រាបដែរថា ឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងឱកាសមហាសន្និបាតលើកទី៧របស់ក្លិបឆ្នេរនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់ (Senegal) ក្រោមឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា Cambodia Bay» ហើយត្រូវបានប្រសិទ្ធនាមថា «ឆ្នេរសមុទ្រកម្ពុជា ឬ តារារះនាទិសនិរតី»៕

អាន​បន្ថែម

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំនួន ៦២.៩ លានដុល្លារអាមេរិក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន ០៩​ របស់កម្ពុជា ដើម្បីជំរុញវិស័យសុខាភិបាល និងខ្សែសង្វាក់តម្លៃបសុសត្វ ពាណិជ្ជកម្ម និងផលិតកម្មបសុសត្វ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ថវិកានេះ ត្រូវបានផ្តល់សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងខ្សែសង្វាក់ផលិតកម្ម និងសុខភាពបសុសត្វឆ្លងកាត់ព្រំដែនអនុតំបន់មហាទន្លេមេគង្គ។ ម្យ៉ាងទៀត កញ្ចប់ថវិកានេះក៏ត្រូវបានបែងចែកជាកម្ចីចំនួន ៥០លានដុល្លារអាមេរិក ដែលផ្តល់ដោយប្រភពសម្បទានរបស់ធនាគារ ADB និងជំនួយចំនួន ១២ លានដុល្លារអាមេរិក ទទួលបានពីមូលនិធិអភិវឌ្ឃន៍អាស៊ី (ADF) ព្រមទាំងជំនួយចំនួន ៩០០ ០០០ ដុល្លារអាមេរិក ដែលបានពីមូលនិធិប្រែប្រួលអាកាសធាតុ (CCF)។ ទន្ទឹមនឹងនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក៏នឹងផ្តល់កម្ចីប្រមាណ ៤៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះ ដែលនឹងគ្រប់គ្រងដោយធនាគារ ADB។ តាមរយៈគម្រោងខាងលើ កញ្ចប់ថវិកានេះនឹងជួយដោយផ្ទាល់ដល់ ៤ម៊ឺនគ្រួសារ ក្នុងខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង ភ្នំពេញ សៀមរាប និងតាកែវ ដោយលើកកម្ពស់ការវិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សមត្ថភាពបច្ចេកទេស និងស្ថាប័ន ព្រមទាំងការរៀបចំគោលនយោបាយមួយចំនួន។ […]

អាន​បន្ថែម