ព័ត៌មានក្នុងស្រុក
៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៤៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១៦ ទិន្នន័យដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។ ត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ២៥៤.១៩ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ៧៥.២០ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១០១.៣៥ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៥១.៦៩ លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ៦០.០៧ លានដុល្លារអាមេរិក។ ការដកសាច់ប្រាក់ជាក់ស្តែងសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទៅ៣ នេះ មានកំណើនប្រមាណ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមុន។ ដោយឡែក ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ រាជរដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៧១៧,៩០ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ២៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ […]
អានបន្ថែមសម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត់មិនចាំបាច់បង់ប្រាក់ប្រើប្រាស់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នោះទេ ខណៈរដ្ឋត្រៀមនឹងបញ្ចេញថវិកា ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពាននេះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ការបញ្ជាក់នេះ ក្រោយសម្តេចបានមើលឃើញថា ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងមានការបង់ប្រាក់ ដែលមានការលំបាកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ស្ពានភ្ជាប់ផ្លូវល្បឿនលឿន (ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម) ជាប្រចាំ ជាពិសេសដូចជាអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បីជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានសម្រេចមិនឱ្យមានការបង់ប្រាក់ឡើយសម្រាប់អ្នកប្រើប្រាស់លើស្ពាន ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដែលជាស្ពានភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតឡើយ។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ស្ថិតក្នុងគម្រោងចំណាយសរុប ១៦៣៨ លានដុល្លារអាមេរិក ។ គម្រោងផ្លូវល្បឿនលឿននេះផងដែរ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ។ […]
អានបន្ថែមគិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ
រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ។ “នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៤១,៨ ប៊ីលានរៀល ត្រូវនឹងប្រមាណ ១០,១៥លានដុល្លារអាមេរិក” នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើការបោះផ្សាយមូលបត្ររដ្ឋលើកទី ១ ជាផ្លូវការនៅក្នុងខែកញ្ញា ដើម្បីកៀរគរមូលនិធិប្រមាណ ៣០០ដុល្លារនៃផែនការបោះផ្សាយ។ ការបោះផ្សាយមូលបត្ររដ្ឋនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមានលទ្ធភាពបន្ថែមទៀតក្នុងការប្រមូលមូលនិធិ ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេស។ មូលបត្ររដ្ឋនេះ មានតម្លៃចារឹកចំនួន ១ លានរៀល ឬ ២៥០ដុល្លារក្នុង ១បណ្ណ ហើយវិនិយោគិនដែលទិញមូលបត្រនេះនឹងទទួលបានអត្រាការប្រាក់ ២ភាគរយថេរក្នុង ១ ឆ្នាំ ដែលនឹងទូទាត់ឱ្យក្នុងរយៈពេល ៦ខែម្តង។
អានបន្ថែម១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%
កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប ៣២៧ លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើន ២២ភាគរយ ធៀបនឹងរយ ៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ នៃទំហំនាំចូលសរុប ២៧,៧៤ពាន់លានដុល្លារ ។ ក្នុងខែវិច្ឆិកា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើងជិត១៦ភាគរយ។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។ ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង កើនឡើង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមសម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនតម្លើងថ្លៃឡើយ ខណៈដែលតម្លៃប្រេងក៏មិនអនុញ្ញាតឱ្យឯកជនតម្លើងថ្លៃតាមអំពើចិត្តនោះដែរ។ នេះបើតាមពិធីជួបសំណេះសំណាលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា ២០០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចបានមានប្រសាសន៍ថា សម្តេចបានបញ្ជាក់ម្តងហើយម្តងទៀតជាមួយនឹងអគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនឱ្យតម្លើងថ្លៃឡើយ។ ទន្ទឹមនឹងនេះដែរ សម្តេតេជោ បានឱ្យក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល ដោយមិនអនុញ្ញាតឱ្យវិស័យឯកជនតម្លើងតម្លៃប្រេងតាមតែអំពើចិត្តនោះទេ។ សម្តេច បានបន្ថែមជាចុងក្រោយថា បើទោះបីសេដ្ឋកិច្ចទីផ្សារក៏ដោយ គឺត្រូវតែមានការណែនាំមួយ បើពុំនោះទេនឹងមានការឆ្លៀតឱកាសតម្លើងតម្លៃប្រេងជាក់ជាមិនខាន។
អានបន្ថែមអូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤
ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៦៥លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យ ០៤សំខាន់ៗ សម្រាប់រយៈពេល ៥ឆ្នាំ (ខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧)។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ “Cambodia-Australia Partnership for Resilient Economic Development (CAP RED) Program” កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ជំនួយឥតសំណងនេះ នឹងអភិវឌ្ឍផ្តោតទៅលើវិស័យគោលចំនួន ៤សំខាន់ៗ រួមមាន ១. ហេដ្ឋារចនាសម្ព័ន្ធ ២.ពាណិជ្ជកម្ម និងវិនិយោគ ៣.កសិកម្ម និងកសិឧស្សាហកម្ម និង៤.យេនឌ័រ និងបរិយាប័ន្ន។ តាមរយៈកម្មវិធី CAP RED ការអភិវឌ្ឍវិស័យគោលទាំងនេះ ធ្វើឡើងដោយមានកិច្ចសហការអនុវត្តរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាប័ន្ន។ គួរបញ្ជាក់ថា កម្មវិធី CAP RED គឺទទួលបានហិរញ្ញប្បទានតាមរយៈមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម […]
អានបន្ថែមរដ្ឋនិងអង្គការCDIA រួមគ្នារៀបចំប្រព័ន្ធរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានសហការជាមួយអង្គការ CDIA ក្នុងការអនុវត្តគម្រោងសិក្សាពេញលេញលើលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប។ នេះបើតាមកិច្ចពិភាក្សា ស្ដីពី “Electric bus fleets as public service in Siem Reap city” កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន CO2 ទាបនៅក្នុងទីក្រុងសៀមរាបផងដែរ។ ជាមួយនឹងការអនុវត្តគម្រោងនេះនៅក្នុងខេត្តសៀមរាប កន្លងមក វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ប្រចាំនៅកម្ពុជា ក៏ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ចង់បង្កើតគម្រោងរថយន្តក្រុងអគ្គិសនីក្នុងក្រុងសៀមរាប ខណៈវិទ្យាស្ថាននេះ កំពុងសិក្សាលទ្ធភាពគម្រោងជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ BYD Auto Industry ជាក្រុមហ៊ុនដ៏ធំមួយ ដែលនាំចូលយានយន្តអគ្គិសនីរបស់ចិនមកកម្ពុជា ក៏បានបង្ហាញពីផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ (អានបន្ថែម) ការវិនិយោដ៏ធំនេះ គឺដើម្បីចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។
អានបន្ថែមសម្តេចតេជោ ជំរុញអាជ្ញាធរពាក់ព័ន្ធរៀបចំសារៈមន្ទីរឆ្នេរនៅក្រុងព្រះសីហនុ
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក។ ក្នុងការពិនិត្យលទ្ធភាពនេះ សម្តេចតេជោ បានស្នើដល់ប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រ ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការនៃការរៀបចំសារៈមន្ទីររបស់ខ្លួនផងដែរ។ ក្រៅពីនេះ សម្តេចក៏បានស្នើក្រសួងទេសចរណ៍សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ។ គួរបញ្ជាក់ថា ថ្មីៗនេះកម្ពុជាទើបបានប្រកាសមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណាស់មាន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន ២៧ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។ (អានបន្ថែម)
អានបន្ថែមADB ជួយកម្ពុជា ៧៣លានដុល្លារ ដើម្បិជំរុញវិស័យជលផលតាមតំបន់ឆ្នេរសមុទ្រ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារអាមេរិក ដើម្បីជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជាឱ្យមាននិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន ៤១លានដុល្លារជាកម្ចីពីADB ២២ លានដុល្លារជំនួយរបស់មូលនិធិ ADB និង ១០ លានដុល្លារជាកម្ចីរបស់មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។ ក្រៅពីនេះ ក៏មានកម្ចីបន្ថែមចំនួន ២០លានដុល្លារ ពី French Development Agency ផងដែរ។ បើតាមអ្នកជំនាញការជាន់ខ្ពស់របស់ធនាគារ ADB ផ្នែកកសិកម្ម និងធនធានធម្មជាតិសម្រាប់តំបន់អាស៊ីអាគ្នេយ៍ Alvin Lopez បានឱ្យដឹងថាគម្រោងនេះ គឺជាការវិនិយោគដំបូង និងដ៏សំខាន់របស់ធនាគារ ADB ក្នុងវិស័យជលផលតំបន់សមុទ្រ និងតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ផែនការសកម្មភាពចំពោះនិរន្តភាពសេដ្ឋកិច្ចពណ៌ខៀវ និងសុខុមាសភាពសមុទ្រ (Action Plan for Healthy Oceans and Sustainable Blue Economies)។ សេចក្តីប្រកាសពត៌មានបានឱ្យដឹងបន្ថែមថា ការនេសាទហួសហេតុ និងការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យធ្លាក់ចុះនៃការផ្គត់ផ្គង់ជលផល ដែលបង្កផលប៉ះពាល់ដល់សហគមន៍តាមតំបន់ឆ្នេរ និងអាជីវកម្មជលផល […]
អានបន្ថែមស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ឱ្យដឹងថា ចំពោះការសាងសង់ស្ពាននេះ នៅមិនទាន់មានព័ត៌មានជាក់លាក់១០០ ភាគរយថាសាងសង់នៅពេលណានោះទេ ដោយត្រូវឆ្លងនីតិវិធី និងស្នើសុំគោលការណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីជាមុនសិន។ លោកបានបន្ថែមថា បើពិនិត្យមើលលើឯកសារពាក់ព័ន្ធ ជាលទ្ធភាពអាចនឹងធ្វើការសាងសង់ស្ពាននេះនៅចុងឆ្នាំ២០២៣ យ៉ាងយូរ។ លោកបានបន្ត យើងត្រូវបំពេញនីតិវិធីប្រើប្រាស់ប្រាក់កម្ចីជាមួយភាគីកូរ៉េ និងនីតិវិធីជ្រើសរើសក្រុមហ៊ុន ដើម្បីចុះកិច្ចសន្យាសាងសង់ ដែលគ្រោងនឹងធ្វើឱ្យចប់នៅចុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ ហើយការសាងសង់ជាលទ្ធភាពអាចនៅអំឡុងឆមាសទី២ ដែលយ៉ាងយូរបំផុតអាចនៅចុងឆ្នាំ២០២៣។ ចំពោះថេរៈវេលានៃការសាងសង់វិញ ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងដែរថា ការសាងសង់ អាចប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ បើរាប់បញ្ជូលនឹងឆ្នាំបំពេញនីតិវិធីចំនួន ០១ ឆ្នាំ(២០២៣) ផងដែរ។ គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, […]
អានបន្ថែម