ADB ផ្តល់កម្ចី ៥០លានដុល្លារដល់កម្ពុជា អភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងជាសកល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ លោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់របស់ ADB មានប្រសាសន៍ថា “ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ វិស័យទេសចរណ៍ និងជាពិសេសវិស័យសំណង់” ។ លោកបន្តថា ជាមួយនឹងកំណែទម្រង់ក្រោមកម្មវិធីនេះ ADB នឹងជួយដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្ដូរ។» ជំនួយនេះ ស្ថិតក្រោមអនុកម្មវិធីទី១ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដែលនឹងជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជា តាមរយៈការជួយដល់កំណែទម្រង់វិនិយោគ និងបរិយាកាសធុ​រកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះដែរ រាជរដ្ឋាភិបាល ធ្លាប់­បានអនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្ដល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញ អាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន ក្រសួងប្តេជ្ញានឹងគាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតឱ្យបាននូវបរិស្ថានស្អាត ដោយត្រូវរៀបចំបន្ទប់ទឹកស្ដង់ដារបរិស្ថានបៃតង មានការបំពាក់ផ្ទាំងសូឡា ដើម្បីធានាសុខុមាលភាពសិស្សានុសិស្សនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ធ្នូ ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ក្នុងក្របខណ្ឌកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាព គឺមានចក្ខុវិស័យចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត និងសិស្សានុសិស្ស​មានសុខភាពល្អ និងកាយសម្បទារឹងមាំ ព្រោះថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា សុខភាពជារឿងចម្បង ហើយវាក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើអាជីពការងារផ្ទាល់ខ្លួននាពេលអនាគត ការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ៕ ហេតុដូច្នេះហើយទើប ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើរឿងបង្គន់អនាម័យ ធុងចម្រោះទឹកស្អាត ទីធ្លាកីឡា ដែលជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ខណៈក្រសួងរិស្ថាន ក៏នឹងផ្ដល់ជូននូវកូនឈើតាមការស្នើសុំសម្រាប់ដាំជាម្លប់បៃតង តាមសាលារៀនផងដែរ។    

អាន​បន្ថែម

ស្ពានខ្សែកាបឫស្សីកែវ តម្លៃ ៣៥លានដុល្លារ សម្រេចការសាងសង់បាន ៨៩%

គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប តម្លៃ ៣៥លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៨៩% នៃគម្រោង។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ ស្ពានខ្សែកាបបេតុងថ្មីឆ្លងកាត់ទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា នៅចំណុចប្រសព្វវរវាងផ្លូវជាតិលេខ៥ និងស្ពានខ្សែកាបឫស្សីកែវនេះ ក៏មានការសាងសង់ស្ពានអាកាសថ្មីមួយផងដែរ ដែលមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។ (អានបន្ថែម)  

អាន​បន្ថែម

ស្ពានដែកបាឡេឫស្សីកែវបានបើកឱ្យដំណើរការវិញហើយ ក្រោយផ្អាកមួយរយៈ

ស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបើកដាក់ឱ្យដំណើរការវិញហើយ ចាប់ពីថ្ងៃទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២​ តទៅ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ ស្ពាននេះ ត្រូវបានជួសជុល និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ហើយ ក្រោយផ្អាកមួយរយៈ ដោយសារមានស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាប់ជាមួយនឹងសសរស្ពាន កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ។ ដូចនេះ អ្នកដំណើរ អាចធ្វើដំណើរបានឆ្លងកាត់ទន្លេសាបឡើងវិញ តាមស្ពានបេឡេនេះ ដែលភ្ជាប់ពីក្រុងរណបជ្រោយ​ចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ។  

អាន​បន្ថែម

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី  គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា និង ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។ មួយវិញទៀត ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិក លើការសាងសង់​អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និងខេត្តកោះកុង។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ជប៉ុននឹងជួយសាងសង់អគារមេត្តយ្យសិក្សា១ខ្នង ២បន្ទប់ នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។ ក្នុងពិធីចុះហត្ថលេខា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។

អាន​បន្ថែម

កូវ៉ែតចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា

ឯកឧត្តម Mohamad SSHS Alhajri ជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកអគ្គរាជទូតកូវ៉ែតជាមួយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣។ នាឱកាសនោះដែរ ឯកឧត្តមឯក​អគ្គរាជទូត បានបញ្ជាក់ពីឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិ​យោ​​​គ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) និងការសាសង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ​(​soft loans)ផងដែរ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងនូវច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។ បន្ថែមពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិ​ស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។ គួរបញ្ជាក់ទៀតថា បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ […]

អាន​បន្ថែម

សម្តេចតេជោឱ្យអនុសាសន៍មួយចំនួន ក្នុងការកសាង​ និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ក្នុងការកសាង និងតភ្ជាប់ទីក្រុងឆ្លាតអាស៊ាន។ នេះបើតាមសុន្ទរកថារបស់សម្តេច ដែលបានថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២។ អនុសាសន៍នេះ សំដៅដល់ការចូលរួមសម្រាប់ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖ ត្រូវធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព វិបុលភាព និងភាពធន់ ការកសាងទីក្រុង ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង រដ្ឋបាលក្រុងទាំងអស់ ត្រូវសហការគ្នាក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ក្នុងប្រទេស និងតំបន់ រដ្ឋបាលក្រុងទាំងអស់ ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង […]

អាន​បន្ថែម

គម្រោងសង់ព្រលានសៀមរាបថ្មីនឹងបញ្ចប់ខែមីនា ២០២៣ ខណៈស្ថាប័ន៣រួមគ្នាបង្កើតប្រព័ន្ធដឹកជញ្ជូនDigital

សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA)  រួមសហការជាមួយក្រុមហ៊ុន Nippon Koei Co., Ltd (NK) នៃប្រទេសជប៉ុន និងក្រុមហ៊ុន Haystack Labs Stud​i​o​ Co., Ltd. (HAYSTACK) នៃ​ប្រទេស​កាណាដា បង្កើតកម្មវិធី (App​lication)​ ដឹកជញ្ជូនអ្នកដំណើរ ខណៈព្រលានយន្ត​ហោះ​អន្តរជាតិ សៀម រាបថ្មី គ្រោងនឹង​បញ្ចប់ការសាងសង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ថាប័នទាំង ៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លើគម្រោងស្តីពីការបង្កើត MaaS Project ដើម្បីអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិបញ្ជាក់សេវាដឹកជញ្ជូនតាមប្រព័ន្ធDigital “Mobility as a Service (MaaS)។​ ​គម្រោងបង្កើត App នេះ ស្របពេលដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹង​បញ្ចប់​​​​ការសាង​សង់របស់ខ្លួននៅ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងកា​រហោះហើរសាកល្ប​ង​តេស្តឧបករ​ណ៍​​​​ផងដែរ។ ចំណែក ការហោះហើរជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។ នេះបើតាម​លោក […]

អាន​បន្ថែម

ក្រសួងបានចុះ MOU ជាមួយCWA ចំនួន៥ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ក្រសួងឧស្សាហកម្មបានចុះអនុស្សរណៈជាមួយសមាគម​អ្នក​ផ្គត់​ផ្គង់​ទឹកស្អាត​កម្ពុជា (CWA) ចំនួន៥ចំនុចធំៗ  ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គត់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ នេះបើយោងតាមការធ្វើសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា នៅថ្ងៃទី២៩-៣០ វិច្ឆិកា ២០២២។ នាឱកាសនោះដែរ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំដែលមានមោទនភាពយ៉ាងខ្លាំង លើការពង្រឹងភាពជាដៃគូរដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២២។ ថ្មីៗនេះដែរ សមាគម និងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម ក៏បានចុះ MOU លើកទី២ ចំនួន៥ ក្នុងនោះរួមមាន៖ ​១.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកអូស្រា្តលី ៣.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយសមាគមទឹកជប៉ុន ៤.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជា ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ៥.ការចុះអនុស្សរណៈយោគយល់រវាងសមាគមអ្នកផ្គត់ផ្គត់ទឹកស្អាតកម្ពុជាជាមួយក្រុមហ៊ុនភ្នំពេញប្លាស្ទិច ប្រូដាក់ ដែលនេះគូសបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងកម្រិតថ្នាក់ជាតិ និង​ថ្នាក់អន្តរជាតិ​។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ​២៨៤ ជាអ្នកផ្តល់​សេវា​ផ្គត់ផ្គង់ទឹកស្អាត នៅក្នុង ២៣ខេត្ត-ក្រុង។ ក្រៅពីMOU ទាំង៥ខាងលើ សមាគមនេះ ក៏បានសន្យានឹងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀតដើម្បីជំរុញការរីកចម្រើន និង​ផ្តល់ប្រយោជន៍ដល់សមាជិកសមាគមឱ្យបានកាន់តែប្រសើរឡើងផងដែរ៕

អាន​បន្ថែម