ព័ត៌មានក្នុងស្រុក
សម្តេចតេជោជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ប្រើអំពូល LED ផលិតនៅកម្ពុជាបំភ្លឺផ្លូវសាធារណៈ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ប្រើប្រាស់អំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដាក់បំភ្លឺតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី និងរួមចំណែកដល់សេដ្ឋកិច្ចបៃតង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំយ៉ាងដូច្នេះក្នុងពិធីខួបទី១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ បានឱ្យដឹងថានៅតាមដងផ្លូវមួយដ៏វែង ប្រសិនបើពុំមានរថយន្ដឆ្លងកាត់នោះទេ អំពូលវៃឆ្លាតនេះ នឹងកាត់បន្ថយពន្លឺ នឹងធ្វើឱ្យចំណេញដល់អគ្គិសនី។ សម្តេចតេជោបានជំរុញ អភិបាលរាជធានី-ខេត្ត គួរបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដោយក្រុមហ៊ុនមីនេបៀរបស់ជប៉ុន យកទៅប្រើប្រាស់។ ក្រៅពីនេះ សម្ដេចតេជោ ក៏បានបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានប្រភពថាមពលស្អាតច្រើនជាងគេ ក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលកម្ពុជាមានរហូតទៅដល់ជាង ៦០ភាគរយនៃថាមពលស្អាតដែលកើតចេញពីវារីអគ្គិសនី និងពីពន្លឺព្រះអាទិត្យ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល នឹងបន្តពង្រីកនូវផ្ទាំងថាពមលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ដែលមានកម្លាំងថាមពល ៩០មេហ្គាវ៉ាត់។ ជាចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ឯកឧត្តមកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនេបៀ […]
អានបន្ថែមរដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ដើម្បីអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាស្តីពី “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ឬ ហៅកាត់ថា “SOP for PPP Projects” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ឈីម សូចរស្មី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងក្នុងសិក្ខាសាលានេះថា គោលការណ៍ណែនាំនេះ ដាក់ចេញក្នុងគោលបំណងកំណត់ និងជ្រើសរើសនូវគម្រោងជាអាទិភាព តាមរយៈវិធីសាស្ត្រស្តង់ដារមួយ ដែលប្រើប្រាស់ក្នុងការវាយតម្លៃលើគម្រោង ជាមួយនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ថាតើគម្រោងនោះអាចធ្វើលទ្ធកម្មសម្រាប់អនុវត្តតាមយន្តការភាពដៃគូរវាងរដ្ឋ និងឯកជនបាន ឬអត់។ តាមរយៈបទបង្ហាញរបស់លោកប្រធាននាយកដ្ឋាន លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ និងជ្រើសរើសប្រភេទគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ចែកជា ០២ដំណាក់កាល រួមមាន៖ ក. ដំណាក់កាលទី១៖ គម្រោងត្រូវតែស្របនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងដែលមានការចំណាយជាអប្បបរមា និង/ឬ មិនសាំញាំច្រើនក្នុងការធ្វើលទ្ធកម្ម គម្រោងដែលទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធ ដោយផ្អែកលើការពិគ្រោះយោបល់ជាមុនជាសាធារណៈ ការគាំទ្រ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តគម្រោងរបស់ស្ថាប័នសាមី ត្រូវបានដាក់ឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងដែលមិនជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លី […]
អានបន្ថែមកម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ
កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាប្រទេសថៃ វៀតណាមជាដើម។ ហេតុដូច្នេះហើយ កម្ពុជាក៏បានស្នើឱ្យប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមករវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានសន្យារ នឹងនៅតែបន្តខិតខំ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។ គួរជម្រាបថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។
អានបន្ថែមក្រសួងកំណត់លក្ខខណ្ឌ៤យ៉ាង សម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់នូវលក្ខខណ្ឌធំៗ៤យ៉ាង ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក៏ដូចចង់បង្ការនូវបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនៅកម្ពុជាផងដេរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។ ឯកឧត្តម ស៊ឹម ស៊ីថា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា ដោយជំរុញឱ្យប្រជាពលរដ្ឋនៅទីប្រជុំជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ១០០%នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ ពលរដ្ឋទូទាំងប្រទេសនឹងទទួលបានទឹកស្អាត ១០០%។ ឯកឧត្តមអះអាងថា តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជារួមមាន៖១.ទឹកស្អាតត្រូវមានគុណភាព ២.ទឹកស្អាតត្រូវមានសុវត្ថិភាព ៣.ទឹកស្អាតត្រូវមាននិរន្តរភាព និង៤.ទឹកស្អាតត្រូវតែមានថ្លៃសមរម្យ។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋប្រមាណជា ៣៤% នៃប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ដូច្នេះដើម្បីជំរុញប្រសិទ្ធភាពលក្ខខណ្ឌទាំង ៤យ៉ាងខាងលើ រដា្ឋភិបាលក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់អាជ្ញាបណ្ណផ្គត់ផ្កង់ទឹកស្អាត សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់ជាដើម៕
អានបន្ថែមអាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះផងដែរ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ។ ដោយឡែក វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺសាងសង់ឡើងដើម្បីឱ្យភ្ញៀវទេសចរដើរកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារនោះផងដែរ។ កាលពីកន្លងមកអាជ្ញាធរខេត្តបាត់ដំបង ក៏ធ្លាប់ធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្តផងដេរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃ ១៧១.៩លានដុល្លារ នៅខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៧១.៩លានដុល្លារអាមេរិក ដើម្បីសង់សណ្ឋាគារផ្កាយ៥ និងបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន MARITIME CITY CO., LTD វិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ (មាន៥៨២បន្ទប់) មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។ ២- ONEPLUS NEW MATERIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។ ៣- JINLAI TEXTILES CO., LTD គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន […]
អានបន្ថែមក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម
ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូងគេនៅកម្ពុជា នៅឆ្នាំ២០២៣ ដើម្បីដោស្រាយវិវាទពាណិជ្ជកម្ម ធុរកិច្ច និងបង្កើនទំនុកចិត្តវិនិយោគិនទាំងក្នុងស្រុកនិងបរទេស មកបណ្តាក់ទុននៅកម្ពុជា។ ក្រសួងយុត្តិធម៌ សហការជាមួយ ការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល និងវិស័យឯកជន។ ក្រសួងយុត្តិធម៌ អាចនឹងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ។ នេះជាការលើកឡើងរបស់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមសិក្ខាខាងលើនេះ។ ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា៖ “ក្រោយតុលាការពាណិជ្ជកម្មកម្ពុជាកើតឡើងមក វានឹងបង្កើនទំនុកចិត្តពីវិនិយោគិនដែលគាត់មកវិនិយោគប្រទេសកម្ពុជា ក៏ដូចជាអ្នកវិនិយោគក្នុងស្រុក គឺថាដាក់ទុនទៅ មិនភ័យខ្លាចមានហានិភ័យ បាត់បង់ដោយជនខិលខូចណាមួយ ជាលក្ខណៈបោកប្រាស់ ព្រោះយើងមានច្បាប់ពាណិជ្ជកម្មដើម្បីការពារ”។ ឧកញ៉ា លឹម ហេង បន្តថា តុលាការពាណិជ្ជកម្មនេះ ក៏ជាឈ្នាន់មួយផងដែរ សម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជា។
អានបន្ថែមក្រុមហ៊ុន ៤ ស្នើសិក្សាគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-សៀមរាប
បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង នៅថ្ងៃទី២៩វិច្ឆិកា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា លទ្ធផលនៃការសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប របស់ក្រុមហ៊ុនទាំងនោះ មិនទាន់សម្រេចជាផ្លែផ្កា នៅឡើយទេ ប៉ុន្តែឯកឧត្តមរំពឹងថា កម្ពុជានឹងមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅ សៀមរាប ផងដែរ»។ ផ្លូវល្បឿនលឿនខ្សែដំបូងដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះ គឺ ភ្នំពេញ-ព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារអាមេរិក។ បច្ចុប្បន្ន ក្រសួងសាធារណការ បានអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CRBC) របស់ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ជាង ១៧០០លានដុល្លារ ផងដែរ។
អានបន្ថែមរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣
រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ សម្រាប់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លានដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។ គម្រោងចំណូល និងចំណាយក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្កើតឲ្យមានឱនភាពថវិកាសរុបស្មើនឹង -៧.៥៤% នៃផសស។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ […]
អានបន្ថែមមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបសង់បាន ២៨%ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣
ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកថ្មីក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់ អង្គការ JICA នៃប្រទេសជប៉ុន សម្រេចបាន ២៨%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះត្រួតពិនិត្យមើលដោយផ្ទាល់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើន។ ដូច្នេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុនក្នុងការសាងសង់មន្ទីរពេទ្យ និងការបំពាក់បរិក្ខារពេទ្យទំនើបៗនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាសុខភិបាលឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបន្តថា ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ គួរបញ្ជាក់ថា គម្រោងសាងសង់មន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប មានតម្លៃប្រមាណ ១៩លានដុល្លារអាមេរិក។ នៅពេលអគារនេះសាងសង់រួចរាល់ នឹងបំពាក់បរិក្ខារពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។ (អានបន្ថែម)
អានបន្ថែម