ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ជាផ្លូវការហើយ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ វិច្ឆិកា ២០២២។ គម្រោងនេះត្រូវសាងសង់ជា២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ និង ទី២ ស្ថិតក្នុងខេត្តព្រះសីហនុ និងចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះទីតាំងនៅរាជធានីភ្នំពេញនឹងត្រូវសាងសង់ចំនួន ០២អគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។ មួយវិញទៀត សាលានេះនឹងមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ ១. ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ២. […]

អាន​បន្ថែម

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហំ ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណាដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៨ វិច្ចិកា ២០២២។ ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។ ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែងរុករក ពី​ក្រសួងរ៉ែ។ សូមរម្លឹកទៀតថា ក្រុមហ៊ុនទាំងអស់ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ អាចមកដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣០ ធ្នូ ២០២២។ រីឯតំបន់​សម្បទានរ៉ែថ្មីនេះ មាន​ទំហំ​ ១៥៥ហិកតា ស្ថិតក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ក្នុងឃុំតែកែន ស្រុកឈូក ខេត្តកំពត។      

អាន​បន្ថែម

ក្រសួងទទួលបាន ជិត ២០ពាន់ក្រុមហ៊ុន ដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានចុះបញ្ជីក្រុមហ៊ុនជិត២ម៉ឺនក្រុមហ៊ុន មានទុនវិនិយោគប្រមាណ ៥.៥១ ប៊ីលានដុល្លារ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំនេះ។ សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេ ក្នុងនោះការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ៩៦៣ លានដុល្លារ ត្រូវ ១៧ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួន ៦៣៤លានដុល្លារ ត្រូវ ១២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបញ្ជាក់ថា មាននាមករណ៍បម្រុងទុកប្រមាណជាង ១២ពាន់ក្រុមហ៊ុន សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរបន្តពន្យារបើកដំណើរការ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣

ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង ត្រូវពន្យារបើកដំណើរការសារជាថ្មីទៀត រហូតដល់ពាក់​កណ្តាល​​ឆ្នាំ២០២៣ យ៉ាងយូរ ក្រោយផែនការសាងសង់នៅដើមឆ្នាំ២០២៣ មិនទាន់ចាប់ផ្តើមនៅឡើយ។ នេះបើ​តាម​​​ការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ។ ហេតុផលចម្បងនៃការពន្យារពេលនេះ គឺបណ្តាលមកពីការកកស្ទះនៃលំហូរសាច់ប្រាក់ និងកត្តាសង្រ្គាមអឺរ៉ុប រវាងរុស្សី និងអ៊ុយក្រែន ដែលបានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យប៉ះពាល់ខ្លាំង​ដល់ដំណើរ​ការនៃការបញ្ចប់គម្រោងទាំងស្រុង ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនោះ​គឺ​បណ្តាលមកពីវិបត្តិកូវីដ ម្យ៉ាងទៀតក្រុមហ៊ុននេះជាក្រុមហ៊ុនចិន ហើយវិធានការ ​Zero Covid19 របស់ចិន ក៏បានបង្កជាផលប៉ះពាល់​ដល់តម្លៃនៃការ​ដឹកជញ្ជូនទំនិញ ធ្វើឱ្យវត្ថុធាតុដើមឡើងថ្លៃខ្ពស់ និងប៉ះពាល់ដល់សង្វាក់ផលិតកម្មជាច្រើនទៀតផង។ ឯកឧត្តម បានបន្តថា វិបិត្តសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក ក៏ជាផលប៉ះពាល់មួយទៀតដែរ ដោយការទិញដូរមួយចំនួននូវឧបករណ៍​សម្រាប់​អាកាសយានដ្ឋានក្នុងទីផ្សារអន្តរជាតិផងដែរ។ ឯកឧត្តម បន្ថែម ចំពោះថវិកាសាងសង់ គឺពិតជាមានការប៉ះពាល់ខ្លាំងណាស់ ពីព្រោះការលើក​គម្រោង​ដំបូង ត្រូវចំណាយអស់ត្រឹមតែ ៣៥០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ដោយសារវិបត្តិកូវីដ អ្វីៗក៏ឡើងថ្លៃ ការចំណាយថវិកាក៏អស់ច្រើនតាមហ្នឹងដែរ។ (អានបន្ថែម) មួយវិញទៀត ប្រទេសចិនមានការរឹតបណ្តឹងខ្លំាងលើលំហូរសាច់ប្រាក់ ដោយត្រូវមានការកំណត់តាមបទប្បញ្ញត្តិ​ច្បាប់​​របស់ប្រទេសចិន។

អាន​បន្ថែម

គម្រោងសង់ផ្លូវជាតិលេខ៤៨ សម្រេចបាន១១,៧៦% គិតត្រឹមពាក់កណ្តាលខែវិច្ឆិការ

គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេច ការងារបាន១១,៧៦%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេស និង ក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២១ វិច្ឆិកា ២០២២។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងត្រូវចំណាយទុនវិនិយោគ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ។ (អានបន្ថែម)

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ អាចនឹងពន្យារពេល ខណៈបច្ចុប្បន្នសម្រេចជាង៧២%

គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ អាចនឹងត្រូវពន្យារពេលសាងសង់ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់សម្រេចបាន ៧២ភាគរយហើយ។ នេះបើយោងតាមកិច្ចប្រជុំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) នៅថ្ងៃទី២១ វិច្ឆិកា ២០២២។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម(PRC) ដោយមានការចូល រួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រី ជំនាញផងដែរ។ ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការងារពន្យារពេលនៃការសាងសង់ បម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេកទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារសំណង់ និងអត្រាប្តូរប្រាក់របស់ក្រុមហ៊ុនសាងសង់ផងដែរ។ ទន្ទឹមនឹងនេះផងដែរ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ៕ (អានបន្ថែម)

អាន​បន្ថែម

ភ្នំពេញមានស្ថាននីយ៍ទឹកស្អាត៥ តម្លៃជាង $២៤៧លាន អាចផលិតទឹកបានជាង ១លានម.គ៣/ថ្ងៃ  

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១ ១០០ ០០០ ម៉ែត្រគូប/ថ្ងៃ និងប្រវែង​បណ្តាញ​ទឹក​ស្អាត​សរុប (បណ្ដាញមេនាំទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាត) ប្រវែង ៥១៨៩ គ.ម តាមរយៈគម្រោង​ផ្គត់ផ្គង់​ទឹកស្អាតចំនួន ៥ មានតម្លៃជាង ២៤៧លានដុល្លារអាមេរិក ក្រោយសាងសង់រួចរាល់។ បើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ ចុះថ្ងៃទី០៤ ខែ​វិច្ឆិកា បានឱ្យដឹងថា គម្រោងទាំង ៥នេះ រួមមាន៖ ១_ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី១ សមត្ថភាព ១៩៥ ០០០ ម៉ែត្រគូប/ថ្ងៃ និងបណ្តាញ ទឹកស្អាត សរុបប្រវែង ៧៥០ គ.ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣។ ២_ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី២ សមត្ថភាព ១៩៥ ០០០ ម៉ែត្រគូប/ថ្ងៃ និងបណ្តាញ ទឹកស្អាត សរុបប្រវែង ១៨៨ គ.ម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ […]

អាន​បន្ថែម

ជប៉ុននឹងប្រើបច្ចេកវិទ្យាទំនើបបំផុត ដើម្បីរៀបចំផ្នែកសំខាន់ៗក្នុងមជ្ឈមណ្ឌលអភិរក្សកេសរកូលភំ្នគូលែន

ក្រុមហ៊ុនវិនិយោគរបស់ជប៉ុន នឹងជួយជាបច្ចេកវិទ្យាទំនើបៗ ដែលកំពុងពេញនិយមបំផុតក្នុងសកលលោក ​ដើម្បីរៀបចំផ្នែកសំខាន់ៗមួយចំនួនក្នុងមជ្ឈ​មណ្ឌល​​ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថា​ន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា បច្ចេកវិទ្យាទំនើបៗទាំងនេះ រួមមាន Mega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility និង​បច្ចេកវិទ្យាទំនើបផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ទៀតថា ក្រុមហ៊ុនជប៉ុនគ្រោងនឹងសហការជាមួយមជ្ឍមណ្ឌលដើម្បីរៀបចំលើផ្នែកសំខាន់ៗ រួមមាន៖ ១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល ដែលមានដូចជា៖ ប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង ៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល។ ចុងក្រោយ ​ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​ផ្តល់ជាអនុសាសន៍ដល់ក្រុមការងារឱ្យ​ធ្វើការសិក្សាឱ្យបានល្អិតល្អ​​ន់ពីសក្ដានុពលរប​ស់​មជ្ឈ​មណ្ឌ​ល ដែលសំដៅដល់ការប្រែក្លាយតំបន់នេះទៅជាទីតាំងមានភាពទាក់ទាញបំផុត ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខស្បៀង បង្កើន​​ប្រាក់ចំណូល […]

អាន​បន្ថែម

រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងរ៉ែនិងថាមពលកំពុងខិតខំជំរុញដំណើរការសាងសង់នេះយ៉ាងសស្រាក់ស។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នាឱកាស ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានឱ្យដឹងថា «ក្រុមការងារក្រសួងបានណែនាំដល់ក្រុមការងារជំរុញការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការ​ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦​ ខាងមុខនេះ»។ រដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក និងកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។ គម្រោងដ៏ធំមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co., Ltd មានតម្លៃសរុបជាង ២៣១លានដុល្លារ។ គួរម្លឹកទៀតថា រដ្ឋាភិបាលបានអនុម័តគម្រោងនេះ តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​ប្រឈម​​​​ក្នុង​វិស័យ​អគ្គិសនី​​នៅ​​​កម្ពុជា៕

អាន​បន្ថែម

អូស្ត្រាលីជួយកម្ពុជារៀបចំគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់

ស្ថានទូតអូស្ត្រាលី ជួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសេចក្តីព្រាង​គោលនយោបាយ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកកខ្វក់ ដោយផ្តោចសំខាន់ដល់ការលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំកាលពី​ថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី នឹងជួយកម្ពុជារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និង​ការ​អនុវត្តល្អៗទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០២២។ សិក្ខាសាលានេះ នឹងពិភាក្សាលើគោលនយោបាយលម្អិតជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការ​គ្រប់គ្រង​ប្រព័ន្ធ​​​ទឹកកខ្វក់ ដោយផ្អែក​លើគោលនយោបាយគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជាមូលដ្ឋាន ដែលបានឯកភាពរួ​ចមក​ហើយ​។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើសេចក្តីព្រាងស្តីពីយថាប្រភេទទូទៅនៃប្រព័ន្ធលូ (General Specif​i​c​​ation of Sewerage System) និងគោលការណ៍ណែនាំជាតិស្តីពីផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​សំណ​ល់​ភក់​តា​មបែបធម្មជាតិ (FSTP) ក្រោមកិច្ចសហការពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កាលពីកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ធ្លាប់បានជួយរៀបចំសេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​​ទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​​ ហើយបានប្រគល់សេចក្តីព្រាងនេះ តាំងតែ​ពីថ្ងៃ​ទី​១៦ ខែឧសភា មកម្ល៉េះ។ (អានបន្ថែម)

អាន​បន្ថែម