ព័ត៌មានក្នុងស្រុក
ជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារ សម្រាប់គម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១លាន៣សែនដុល្លារអាមេរិក ដល់កម្ពុជាក្នុងការសាងសង់ហេដ្ឋារចសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំនួយទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ដូចជា៖ គម្រោងសាងសង់អគារហ្វឹកហ្វឺន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ប្រមាណ ១៧លានដុល្លារអាមេរិក) និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃ ដែលមានទឹកប្រាក់ចំនួន ២៤៥១ លានយ៉េន គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លានយ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក) បើតាមសេចក្តីប្រកាសពត៌មាននេះ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងកម្ពុជា-កូរ៉េ
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol អះអាងថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តលើគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខដោយរលូន។ ឯកឧត្តម Yoon Suk Yeol លើកឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។
អានបន្ថែមជប៉ុនផ្តល់ជំនួយ ២៣លានដុល្លារសម្រាប់គម្រោងពង្រឹងសមត្ថភាពទឹកស្អាតដល់កម្ពុជា
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែកដល់កម្ពុជា។ ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio។ គម្រោងពង្រឹងសមត្ថភាពទឹកស្អាតភូមិព្រែកនេះ មានទឹកប្រាក់ ២៣.៣លានដុល្លារ។ ក្រៅពីគម្រោងខាងលើនេះ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា មានទឹកប្រាក់សរុប ២៨លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនបីផ្សេងទៀត នៅកម្ពុជា។ ជំនួយឥតសំណងខាងលើ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អានបន្ថែមនាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងខែវិច្ឆិកានេះ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែវិច្ឆិកា បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងជំនួបនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលខាងមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។ ជាមួយគ្នានេះ លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណ គុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំ សកម្មភាពផែនការនៃ ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នហើយ នេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ហើយលោកគិតថាកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។ គួរបញ្ជាក់ដែរថា កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន។ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យ ប្រទេស ទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ហើយសម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននេះដែរ ក៏បានបង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត៕
អានបន្ថែមក្រុមហ៊ុនរ៉ូយាល់គ្រុប និង Keppel ចុះកិច្ចព្រមព្រៀងដើម្បីនំាចេញថាមពល ១០០០មេហ្គាវ៉ាត់ទៅសិង្ហបូរី
ក្រុមហ៊ុន Royal Group Power Company Ltd (RGP) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីនាំចេញថាមពលទៅសិង្ហបូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។ បើតាមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ កាលពីនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា “កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល […]
អានបន្ថែមកម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន
រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងតំបន់អាស៊ាន។ នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា កិច្ចប្រជុំបានផ្តល់ធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គមផងដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ផែនការមេនៃគោលនយោបាយភស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន បានផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដល់អ្នកចូលរួម ដើម្បីធ្វើឱ្យការងារដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គម។ គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។
អានបន្ថែមផ្លូវ១ខ្សែតម្លៃជាង ១លានដុល្លារ ក្នុងស្រុកមេមត់ ត្រូវបានបើកការដ្ឋានសាងសង់
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ ម៉ែត្រ ស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីបើកការដ្ឋាននេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែលត្រូវចំណាយថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦,៣៩ ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
អានបន្ថែមកម្ពុជា ទទួលបានទុនវិនិយោគប្រមាណ ៣,៥ពាន់លានដុល្លារ ត្រឹមរយៈពេល១០ខែ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់ CDC គម្រោងវិនិយោគក្នុងរយៈពេល១០ខែនេះ បានកើនឡើង ១៥គម្រោង ធៀបនឹងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ចំណែកទុនវិនិយោគ កើនឡើងប្រមាណ ១,៣%។ ក្នុងចំណោមគម្រោងវិនិយោគទាំង១៦១គម្រោងនេះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា CDC បាននិងកំពុងបេសកម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីវិនិយោគ និងការរៀបចំយន្តការទាក់ទាញវិនិយោគចំគោលដៅ។
អានបន្ថែមកម្ពុជា-វៀតណាមសហការគ្នាលើចំនុចសំខាន់ៗ៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានពិភាក្សាលើការងារសំខាន់ៗចំនួន ០៥ ដើម្បីពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។ នេះបើយោងតាមកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីរីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលបានពិភាក្សា រួមមាន៖ ១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីររំពឹងថា នឹងមានចំនួននយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ២).ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ និងត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែន និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ ៤គន្លង។ ៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជាង១.៦ពាន់លានដុល្លារ នឹងត្រូវសាងសង់ឆ្នាំ២០២៣
ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត នឹងត្រូវសាងសង់ក្នុងឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយគ្រោងចំណាយអស់ទឹកប្រាក់ប្រមាណ ១៦៣៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា «សង្ឃឹមថាយើងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ឱ្យចប់ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃ មកបាវិត ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់យើង ដោយសារខ្ញុំមានឱកាសជួបជាមួយរដ្ឋមន្ត្រី ដឹកជញ្ជូន វៀតណាមកាលពីថ្ងៃទី០៨ កន្លងទៅនេះ នៅក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានសួរ បញ្ជាក់ទៅឯកឧត្តមរដ្ឋមន្ត្រីថា ពេលណាទើបផ្លូវល្បឿនលឿនរបស់គាត់ធ្វើចប់ គាត់បានលើកឡើងបញ្ជាក់ថា ប្រហែលចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ទើបធ្វើចប់»។ ឯកឧត្តមបានបន្តថា «ចំពោះទីតាំងតាមផែនទីដាក់បញ្ហាឱ្យគាត់មើលប្រហែលជាមិនខុសគ្នាទេ គឺផ្លូវខាងគាត់ត្រូវរត់មកតាមផ្លូវលេខ២២ និងតភ្ជាប់និងផ្លូវល្បឿនលឿនរបស់យើងនៅបង្គោលគឺឡូម៉ែត្រ១៦៤ ប៉ុន្តែគាត់នឹងធ្វើជាលាយលក្ខណ៍អក្សរប្រាប់យើងទីតាំងពិតប្រាកដ ដើម្បីយើងរៀបចំគូរប្លង់ ទិញដីឱ្យបានត្រឹមត្រូវនៅទីតាំងដែលយើងតភ្ជាប់ជាមួយគ្នា»។ ឯកឧត្តមបញ្ជាក់បន្ថែមថា «ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាម […]
អានបន្ថែម