JICA ដាក់ចេញសកម្មភាពសំខាន់ៗ៣ ដើម្បីរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកក្នុងការ​អនុវត្ត​សកម្មភាព​ចំនួន ០៣ សម្រាប់ឆ្នាំ២០២២ ដល់២០២៥ ក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងវៃឆ្លាត។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង JCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយ​JICA និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងឱ្យដឹងថា នៅក្នុងដំណាក់កាលទី២ គឺចាប់​អនុវត្ត​ក្នុងខែឧសភា ឆ្នាំ​២០​​២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ដែលនឹងអនុវត្តលើសកម្មភាពចំនួន ០៣ រួមមាន៖ ទី១). ​ការប​ង្កើ​ត​រចនា​​សម្ព័​ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២). ដំណើរការនៃការអនុ​វត្តវិធីសាស្រ្ត​ទីក្រុង​ឆ្លាត​វៃតាមរយៈ​ការដាក់​អ​នុ​​វ​​ត្ត​​​សាកល្ប​ងនូវគម្រោងនានា ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ដែលកំពុងកើតមាន​ឡើង​នៅក្រុ​ងសៀមរាប និងទី​៣).​ការ​​បង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។ លោកស្រីអភិបាលរង បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយ (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុង​ក្រុង​សៀមរាប​តាមរយៈ​គម្រោងចំនួន ០៦ផងដែរ។ គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) អង្គការ JICA […]

អាន​បន្ថែម

ផ្លូវប្រវត្តិសាស្ដ្រ ១ខ្សែ បានបើកដំណើរការផ្លូវការថ្ងៃនេះ ក្រោយបិទបញ្ចប់ដំណើរការសាកល្បងរយៈពេល១ខែ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង១៨៧គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា  ត្រូវបានបើកឱ្យធ្វើចរាចរណ៍សាកល្បងហើយ ដែល សឱ្យឃើញពីសមិទ្ធិផលនៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាមួយទៀតរបស់កម្ពុជា។ ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពភស្តុភាររបស់ប្រទេស ដោយកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ ពោលគឺកាត់បន្ថយពេលធ្វើដំណើររវាងប៉ូលសេដ្ឋកិច្ច២ នៃប្រទេស ពី៥-៦ម៉ោង មកត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ។ យោងតាមទិន្នន័យក្រសួងសាធារណការ និងដឹងជញ្ជូន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ចំនួនយានយន្តដែលចរាចរសរុបលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានដល់ទៅ ៨០,២៣១ គ្រឿង ដែលបើគិតជាមធ្យម គឺប្រមាណ ១១ ៤៦០ ក្នុង១ ថ្ងៃ។ ក្នុងចំនួននេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនផងដែរ  នេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC)  ក្នុងលក្ខសណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន […]

អាន​បន្ថែម

រដ្ឋ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ ចុះហត្ថលេខាលើលក្ខន្តិកៈ ដំណើរការ “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” 

រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើឯកសារ “លក្ខន្តិកៈក្រុមហ៊ុន” ដើម្បីដំណើរការក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។ លក្ខន្តិកៈក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា មានសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។ ការបង្កើតក្រុមហ៊ុន ‘ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា’ ជាការវិនិយោគទុនរួម រវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោក ជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។ ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ […]

អាន​បន្ថែម

០៧ខែ-២០២២ អង្គការសំអាតទន្លេសមុទ្របានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ

រយៈពេល ០៧ខែ ឆ្នាំ២០២២ អង្គការសំអាតទន្លេសមុទ្រ បានប្រមូលសំរាមជាង ១៥០តោនពីក្នុងទន្លេ ដើម្បី​ជួយ​លើ​កកម្ពស់ធនធានធម្មជាតិ ជីវចម្រុះនៅក្នុងទន្លេ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នូ សុវណ្ណ នា​យ​ក​ប្រ​តិបត្តិរបស់អង្គការសំអាតទន្លេសមុទ្រ បាន​ឱ្យ​ដឹងថា អង្គការកំពុងតែអនុ​វត្តន៍នូវបេសក​កម្មសំអាតទន្លេ​ជា​ប្រវត្តិ​​សា​ស្ត្រ ខណៈដែលបេសកកម្មនេះ​កំពុង​ដំណើរ ការ​ក្នុ​ងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីខែមីនា ដើម្បីធ្វើ​យ៉ាងណា​ប្រមូល​​សំរា​មឱ្យ​អស់​ចេញ​ពី​ទន្លេ​​និង​ច្រាំងទន្លេ ដោយ​ប្រើទូកដែលបំពាក់ដោ​យបច្ចេកទេសចុ​ងក្រោយ​បំផុតរ​បស់ប្រ​ទេ​ស​អា​ល្លឺម៉ង់។ លោកបានបន្ថែមថា ក្រៅពីប្រើទូក អង្គការក៏មានភ្នាក់ងារសំអាតសំរាមនៅតាមមាត់ទន្លេផងដែរ ដោយជ្រើស​រើសប្រ​ជា​ពល​រដ្ឋ​ដែល​អត់​មាន​​ការងារធ្វើនៅតាមដងទន្លេ ឱ្យដើរប្រមូលសំរាមជាប្រចាំ និងផ្តល់ជាប្រាក់លើកទឹកចិត្ត ដើម្បី​ឱ្យពួកគាត់​មាន​ការងារធ្វើ។​ លោកបញ្ជាក់ថា រាជធានីភ្នំពេញមានការប្រែប្រួលក្នុងការទុកដាក់សំរាម ជា​​ពិ​សេស​​នៅលើគោក មាន​ក្រុម​ហ៊ុ​ន​យកចិត្តទុកដាក់ក្នុងការសំអាតសំរាមហើយទីក្រុងស្អាត។ លោកបានបន្តថា «ប៉ុន្តែនៅ​ក្នុង​ទឹក​មាន​បញ្ហា​ជាច្រើន ជាពិសេសទឹក​ទន្លេនៅមាន​ការបំពុល​ដោយ​សំរាម​ដែល​កក​ស្ទះ​ ដែលប្រជាជន​មួយ​ចំនួនបោះសំរាម​ចោល​ទៅក្នុងទឹកច្រើនឆ្នាំមកហើយ អញ្ចឹងហើយយើងត្រូវសំអាតវាចេញ បើ​មិន​សំអាតវា​ចេញវា​អត់ទៅណាទេ វានៅ​ក្នុង​ទឹកបំពុលទឹកទន្លេយើង»​។ “អង្គការ​បានកសាងមជ្ឈ​មណ្ឌល​គ្មាន​សំណ​ល់​ ដើម្បីដាក់សំរាមដែលប្រមូលបានពីទន្លេ ដោយបំបែកទៅតាមប្រភេទរបស់វា” លោកបន្ត សំរាមដែលអាចកែច្នៃបាន អង្គការធ្វើការកែច្នៃ ចំណែកសំរាមដែលកែ​ច្នៃមិនបាន​អង្គការបានស​ហការជាមួយ​ក្រុម​ហ៊ុន​​ជីប​ម៉ុង ដើម្បីកំទេចទៅជាថាមពល ដូច្នេះការយកសំរាមចេញពីទន្លេមកនេះ គឺគ្មានសំណល់នោះទេ។ លោក នូ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន […]

អាន​បន្ថែម

ក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ដោយមានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលទីផ្សារមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករទីផ្សារមូលបត្រកម្ពុជា។ ថ្លែងក្នុងពិធីខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះបញ្ជីមូលបត្របំណុលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា និងការវិនិយោគបន្តទៅក្នុងផ្លូវដែករបស់ក្រុមហ៊ុន។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “មូលបត្របំណុលនេះ សម្រាប់ការវិនិយោគលើការរីកចម្រើននៃផ្លូវដែក បន្ថែមសេវាកម្មថ្មី សម្រាប់ប្រជាជនកម្ពុជា”។ ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប […]

អាន​បន្ថែម

សួនសត្វ ត្រីទឹកសាប និងទឹកប្រៃ ដំបូងគេនៅកម្ពុជា បើកដំណើរការនៅខែវិច្ឆិកានេះ

ANGKOR WILDLIFE & AQUARIUM ជាអាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប និងមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ សួនឧទ្យាន ក្នុងដំណាក់កាលទី១ មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ អណ្ដើកហ្លួង និងក្រពើភ្នំ ។ ក្រសួងទេសចរណ៍ លើកឡើងថា គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ក្រសួងបន្ថែមថា អង្គរវ៉ាយដ៏ឡាយហ្វ៍និងអឹឃ្វារៀមគឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀតដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា។ គម្រោងដំណាក់កាលទី១ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ នៅក្នុងខែតុលា ឆ្នាំ ២០២២។ […]

អាន​បន្ថែម

២០២៣ រដ្ឋគ្រោងខ្ចីលុយពីដៃគូចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាព៧

នៅក្នុងឆ្នាំ២០២៣​ រាជរដ្ឋាភិបាលកម្ពុជា គ្រោនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១៧០០ លានSDR (ជាទុន​បម្រុង​​អន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដែលកើន ឡើង ១០០ លាន SDR ធៀ​ប​នឹងច្បាប់ថវិកាឆ្នាំ២០២២។ នេះបើតាមនេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់ គ្រងឆ្នាំ ២០២៣។ កម្ចីទាំងនេះ នឹងយកមកអភិវឌ្ឍវិស័យសំខាន់ចំនួន ០៧ដូចជា៖ វិស័យថាមពលចំនួន ៧គម្រោងគឺ៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១, គម្រោងពង្រីក​ស​មត្ថ​ភាព​ផ្គត់ផ្គង់អគ្គិសនី ជំហានទី២, គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៨, គ​ម្រោង​ពង្រីក​ប្រ​​ព័ន្ធ​ខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ (កញ្ចប់ ឥណទានទី៣) គម្រោងសាងសង់​ខ្សែ​ប​ញ្ចូ​នអគ្គិសនី ១១៥គីឡូវ៉ុល និងពង្រីកបណ្តាញអគ្គិសនីជនបទ, គម្រោងប្រសិទ្ធភាព​ថាមពល​សម្រាប់​ការ​ផ្គ​ត់​​​ផ្គង់អគ្គិសនីជនបទ ជំហានទី២, គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី (ហិរញ្ញប្បទាន​បន្ថែ​ម​) វិស័យធារាសាស្ត្រចំនួន ៥គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ, គម្រោង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់និងអភិវឌ្ឍន៍ធារាស្ត្របរវេល ខេត្តបាត់ដំបង, កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរ​វិស័យ​កសិកម្មសម្រាប់ប្រទេសកម្ពុជា ជំហានទី២, គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ, គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និងកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦ […]

អាន​បន្ថែម

ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវ ហេដ្ឋារចនា សម្ព័ន្ធដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់ ការបន្តស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ ការ​ជំរុញ​ផលិតកម្មស្បៀង និងការលើកកម្ពស់ផលិតភាពកសិកម្ម ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់មួយចំនួនផ្សេងទៀត។ ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋបានគ្រោងនឹងចំណាយ ២៥លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍រុនតា​ឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងខេត្តសៀមរាប។ (អានបន្ថែម) មួយទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង រដ្ឋបានគ្រោងថានឹងចំណាយថវិកាចំនួន […]

អាន​បន្ថែម

ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ

បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នាពេលកន្លងមកនេះ ក្រសួង សម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈនាពេលកន្លងមកនេះ យើងសង្កេតឃើញថា ក្រសួងរកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ ឯកឧត្តមថា ចំនួននេះ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថា មានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈអស់រយៈពេល៦ឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ […]

អាន​បន្ថែម

ប្រធាន EIA៖ អាស៊ានគួរធ្វើពិពិធកម្មថាមពល ដោយរៀនពីវិបត្តិថាមពលនៅអ៊ឺរ៉ុប

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​ ​បានព្រ​មាន​ថា​ អាស៊ី​អាគ្នេយ៍​​ងាយ​រង​គ្រោះ​ដោយ​វិបត្តិ​ថាមពល​ដោយ​សារ​​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​​ក្នុង​តំបន់​ហើយ​គួរ​តែ​ធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​ ដែល​មាន​ន័យ​ថា​ត្រូវ​ពឹង​​ផ្អែក​លើ​ប្រភព​ថាមពល​ផ្សេង​ៗ​គ្នា​​។ នេះបើតាមលោក​ Fatih Birol បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​សិង្ហបុរី CNA កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៥ ខែ​តុលា​ ឆ្នាំ២០២២។ លោក Birol បានបន្ថែមថា អាស៊ី​អាគ្នេយ៍​គួរ​រៀន​ពី​វិបត្តិ​ដែល​កំពុង​កើត​ឡើង​នៅ​អឺរ៉ុប​ ដោយ​សារ​តែ​ការ​​​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ប្រឈម​មុខ​នឹង​​​ការ​ចំណាយ​ខ្ពស់​​​ និង​បញ្ហា​ផ្គត់​ផ្គង់​លើ​ថាមពល​​​។ ​ លោកបានបន្តថា «​​អឺរ៉ុប​បាន​ធ្វើ​កំហុស​មួយ​ ទោះ​បី​ជា​ IEA ​បាន​គូស​បញ្ជាក់​ និង​ព្រមាន​ជា​ច្រើន​ឆ្នាំមក​ហើយ​​ថា​ ​​​មិន​គួរ​ពឹង​ផ្អែក​លើប្រភព​​ផ្គត់​ផ្គង់​ដ៏​​សំខាន់​តែ​មួយ​ ​សម្រាប់​អ្វី​ក៏​ដោយ​។ ហ្គាស​ និង​ប្រេង​ភាគ​ច្រើន [ដែល​អឺរ៉ុប​នាំ​ចូល​]​ ​មាន​​ប្រភព​សំខាន់​តែ​មួយ​គត់​ គឺ​រុស្ស៊ី​»។ ក្នុងការថ្លែងនេះផងដែរ លោក Birol ក៏បានជំរុញឱ្យអាស៊ី​អាគ្នេយ៍​គួរ​តែ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យថាមពល​ស្អាត ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រយៈ​ពេល​វែង​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​ងាយ​នឹងបង្កើត​បញ្ហា​ប្រឈម​ ដោយ​សារ​តែ​ការ​​​​ប្រែ​ប្រួល​​នៃ​តម្លៃ​ និង​​​ឥទ្ធិពល​អាក្រក់​​លើ​​សេដ្ឋកិច្ច​។ លោកបានយល់ឃើញថា « វា (ឥន្ធនៈ​ហ្វូស៊ីល) ​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​ថាមពល​ធំ​​ៗ​មួយ​ចំនួន​ ហើយ​ដោ​យ​​​​សារ​តែ​ហេតុផល​​នយោបាយ​ ឬ​ហេតុផល​ផ្សេង​ទៀត​ ក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​របស់​ពួក​គេ​ ដោយ​​​បង្កើន​តម្លៃ​។ ហើយ​​សេដ្ឋកិច្ច​​របស់​​​អ្នក​ ​នឹង​​​ងាយ​​រងគ្រោះ​​ទាំង​​ស្រុង​​នៅពេល​​តម្លៃឡើង​​ខ្ពស់​»។ […]

អាន​បន្ថែម