ព័ត៌មានក្នុងស្រុក
ប្រធាន EIA៖ អាស៊ានគួរធ្វើពិពិធកម្មថាមពល ដោយរៀនពីវិបត្តិថាមពលនៅអ៊ឺរ៉ុប
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អាស៊ីអាគ្នេយ៍ងាយរងគ្រោះដោយវិបត្តិថាមពលដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការក្នុងតំបន់ហើយគួរតែធ្វើពិពិធកម្មប្រភពថាមពល ដែលមានន័យថាត្រូវពឹងផ្អែកលើប្រភពថាមពលផ្សេងៗគ្នា។ នេះបើតាមលោក Fatih Birol បានថ្លែងប្រាប់សារព័ត៌មានសិង្ហបុរី CNA កាលពីថ្ងៃអង្គារទី ២៥ ខែតុលា ឆ្នាំ២០២២។ លោក Birol បានបន្ថែមថា អាស៊ីអាគ្នេយ៍គួររៀនពីវិបត្តិដែលកំពុងកើតឡើងនៅអឺរ៉ុប ដោយសារតែការពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី ដែលធ្វើឱ្យខ្លួនប្រឈមមុខនឹងការចំណាយខ្ពស់ និងបញ្ហាផ្គត់ផ្គង់លើថាមពល។ លោកបានបន្តថា «អឺរ៉ុបបានធ្វើកំហុសមួយ ទោះបីជា IEA បានគូសបញ្ជាក់ និងព្រមានជាច្រើនឆ្នាំមកហើយថា មិនគួរពឹងផ្អែកលើប្រភពផ្គត់ផ្គង់ដ៏សំខាន់តែមួយ សម្រាប់អ្វីក៏ដោយ។ ហ្គាស និងប្រេងភាគច្រើន [ដែលអឺរ៉ុបនាំចូល] មានប្រភពសំខាន់តែមួយគត់ គឺរុស្ស៊ី»។ ក្នុងការថ្លែងនេះផងដែរ លោក Birol ក៏បានជំរុញឱ្យអាស៊ីអាគ្នេយ៍គួរតែវិនិយោគបន្ថែមទៀតលើវិស័យថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែករយៈពេលវែងរបស់ខ្លួនលើឥន្ធនៈហ្វូស៊ីល ដែលងាយនឹងបង្កើតបញ្ហាប្រឈម ដោយសារតែការប្រែប្រួលនៃតម្លៃ និងឥទ្ធិពលអាក្រក់លើសេដ្ឋកិច្ច។ លោកបានយល់ឃើញថា « វា (ឥន្ធនៈហ្វូស៊ីល) គ្រប់គ្រងដោយក្រុមហ៊ុននាំចេញថាមពលធំៗមួយចំនួន ហើយដោយសារតែហេតុផលនយោបាយ ឬហេតុផលផ្សេងទៀត ក្រុមហ៊ុនទាំងនោះអាចនឹងផ្លាស់ប្តូរចិត្តរបស់ពួកគេ ដោយបង្កើនតម្លៃ។ ហើយសេដ្ឋកិច្ចរបស់អ្នក នឹងងាយរងគ្រោះទាំងស្រុងនៅពេលតម្លៃឡើងខ្ពស់»។ […]
អានបន្ថែមរដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក
រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះ ដោយកំពុងរងចាំដាក់ដេញថ្លៃសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ផ្លូវជាតិលេខ២៣ ពីស្រុកកោះធំ ទៅលើកដែក បានសិក្សាចប់ហើយ ដែលផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១”។ ទោះយ៉ាងណា ឯកឧត្តម មិនបានតម្លៃប៉ាន់ស្មាននៃគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះទេ៕
អានបន្ថែមផ្លូវជាតិពីព្រលានយន្តហោះថ្មីទៅទីក្រុងសៀមរាប នឹងត្រូវពង្រីកទៅជាបួនគន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅទីក្រុងសៀមរាប នឹងត្រូវពង្រីក ទៅជាបួនគន្លង ដើម្បីសម្រួលចរាចរណ៍ទេសចរណ៍។ គម្រោងពង្រីកគុណភាពផ្លូវនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ផ្លូវពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប នឹងត្រូវពង្រីកពី ពីរកន្លងទៅ បួនកន្លង និងកន្លែងខ្លះ ៦គន្លង មានប្រវែង១៦គីឡូម៉ែត្រ ដោយកំពុងចរចាដើម្បីសាងសង់”។ គម្រោងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៦នេះធ្វើឡើង ខណៈការដ្ឋានសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីតម្លៃ ៨៨០លានដុល្លារ សម្រេចការសាងសង់បានជាង ៤៤ភាគរយ និងគ្រោងដាក់ដំណើរការនៅខែតុលាឆ្នាំក្រោយ។
អានបន្ថែមគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៨០ភាគរយ គិតត្រឹមខែតុលា
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦០លានដុល្លារ សម្រេចបានប្រមាណ ៧៧ភាគរយ គិតត្រឹមខែតុលា ខណៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ សម្រេចបាន ៨៨ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ វឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានលើកឡើងមកបង្ហាញដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅផ្លូវជាតិលេខ ១ […]
អានបន្ថែមកម្ចីសម្បទានសង់ផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា នឹងចុះហត្ថលេខានៅខែវិច្ឆិកា
គម្រោងកម្ចីសម្បទានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ចិន កំពុងពន្លឿនបញ្ចប់កិច្ចព្រមព្រៀងសម្បទាន។ គម្រោងកម្ចីសម្បទាននេះ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការដុតដៃដុតជើង ដើម្បីបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទាន ដើម្បី អាចចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិន នៅថ្ងៃទី៩ ខែវិច្ឆិកា”។ សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
អានបន្ថែមកម្ចីសម្បទានលើគម្រោងពង្រីកផ្លូវជាតិលេខ៧ នឹងត្រូវចុះហត្ថលេខាខែក្រោយនេះ
គម្រោងពង្រឹង និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវចុះហត្ថលេខា នៅខែក្រោយនេះ ដោយកម្ចីមកពីប្រទេសចិន។ កម្ចីសម្បទានលើគម្រោងនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យនៅថ្ងៃទី២៧ ខែតុលា។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាន៍ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅរហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាមគ្រោងពង្រីកពី ពីរគន្លង ទៅបួនគន្លង មានប្រវែង៤៥គីឡូម៉ែត្រ។
អានបន្ថែមជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២
ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលានេះ ក៏មានការចូលរួមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារ JICA Cambodia ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុន ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំធ្វើឡើងក្នុងទិសដៅ ពង្រឹង និងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា […]
អានបន្ថែមកូរ៉េខាងត្បូង នឹងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា
វិទ្យាស្ថានគ្រប់គ្រងម្ហូបអាហារកូរ៉េ គ្រោងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីលើកកម្ពស់ការផលិតចំណីអាហារ និងចូលរួមចំណែកកាត់បន្ថយការនាំចូលពីបរទេស។ គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ត្រូវបានលើកយកពិភាក្សា ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Kim Young Chanនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ។ ក្នុងជំនួបខាងលើនេះ លោក Kim Young បានលើកឡើងថា ការសាងសង់ FTC នៅកម្ពុជា គឺដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកលនៃឧស្សាហកម្មចំណីអាហារ និងពង្រឹងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យកែច្នៃចំណីអាហារ។ លោក Kim Young បន្តថា គោលដៅរបស់គម្រោងនេះ មានរយៈពេលវែង ៥ឆ្នាំ ដោយអនុវត្តចាប់ពីខែឧសភា ឆ្នាំ ២០២៣ ដល់ចុងឆ្នាំ ២០២៧។ សម្រាប់ការសាងសង់អគារ FTC នេះ […]
អានបន្ថែមក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ
ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។ ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។ កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមកម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍថាមពលកើតឡើងវិញ
ក្រសួងបរិស្ថានបានបង្ហាញពីគោលជំហគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងកម្មវិធី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» នៅថ្ងៃទី២៥ តុលា ២០២២។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលរបស់រដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពី ឯកឧត្តម បាន គីមូន ប្រធានវិទ្សាស្ថានអភិវឌ្ឍន៍បៃតង និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា តំណាងក្រុមហ៊ុន H&M តំណាងរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ពីជំហគោលនយោបាយរបស់កម្ពុជាក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ ហើយស្វាគមន៍ និងអំពាវនាវឱ្យមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ក្នុងគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
អានបន្ថែម