ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃនៃការប្រើប្រាស់ផ្លូវនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ទាប់ពីការពិភាក្សាលើការបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុននឹងចេញផ្សាយតារាងតម្លៃថ្មី ក្នុងពេលឆាប់ៗនេះ។ កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តីលោក ហ៊ាង សុទ្ធាយុត្តិ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា។ អ្នកនាំពាក្យលើកឡើងថា៖ “អ្នកដែលប្រើផ្លូវល្បឿនលឿន នឹងឃើញតម្លៃដែលមានកំណត់យ៉ាងច្បាស់នៅលើបដាពណ៌ខៀវធំនៅខាងស្ដាំផ្លូវចូល”។ បច្ចុប្បន្ន តម្លៃទាំងទៅទាំងមក សម្រាប់រថយន្តដឹកទំនិញ គឺ១២០ដុល្លារ។ ការកំណត់បញ្ចុះតម្លៃថ្មីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្តោះ អាសន្ន រយៈពេលមួយខែ។ ក្នុងរយៈពេល៣សប្តាហ៍នេះ មានរថយន្តជាង២០ម៉ឺនគ្រឿងបានឆ្លងកាត់ ផ្លូវល្បឿនទីមួយនៅកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា។ ការសាងសង់ផ្លូវប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារ។ […]
អានបន្ថែមរដ្ឋបានអនុម័តគម្រោងថ្មី៣ តម្លៃ ១៤.១លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៤.១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។ ២-“XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។ ៣-“SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។
អានបន្ថែមបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនម៉ាឡេស៊ី ប្រកាសលក់គម្រោងតម្លៃ ១១៨លានដុល្លារនៅកម្ពុជា
ក្រុមហ៊ុន Diamond Power Ltd (DPL) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Pestech International Bhd នៃប្រទេសម៉ាឡេស៊ី បានប្រកាសដាក់លក់គម្រោងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីក្នុងតម្លៃប្រមាណ ១១៨ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ The Edge Markets កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ Pestech បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានហ៊ុនចំនួន ៦០% បានចុះកិច្ចព្រមព្រៀង ដើម្បីលក់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីកំពង់ចាម-ក្រចេះមានទំហំ ២៣០KV ជាមួយនឹង Cambodian Transmission II Co Ltd (CTL II) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ហ៊ុនទាំងស្រុងដោយក្រុមហ៊ុន Leader Transmission Ltd។ នៅក្នុងលិខិតផ្ញើទៅកាន់ Bursa Malaysia (ទីផ្សារមូលបត្រម៉ាឡេស៊ី) Pestech បានឱ្យដឹងបន្ថែមថា Diamond Power Ltd (DPL) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលជាអ្នកកាន់កាប់ និងប្រតិបត្តិគម្រោង។ បន្ថែមពីនេះ DPL […]
អានបន្ថែមក្រុមហ៊ុនចិនចង់បង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តកោះកុង
ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង។ នេះបើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកសាងទំនាក់ទំនងដ៏ល្អប្រសើរដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានចូលមកស្វែងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។ បើតាម លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តកោះកុងមានឧស្សាហកម្មប្រភេទធុនធំចំនួន ០៧រោងចក្រ មានចំនួនកម្មករចំនួន ១០.៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡាជាដើម។ ដោយឡែក សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានចំនួន ៧៥៥ មូលដ្ឋាន។ ក្នុងខេត្តកោះកុង ក្រៅពីវិស័យកសិកម្មប្រមាណ ៥៥,៥% គឺមានវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំងពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជនមានប្រមាណ […]
អានបន្ថែមរាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ
រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន២ខ្សែ -ផ្លូវវាងក្រុងខាងជើង និងផ្លូវក្រវាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ សម្តេចតេជោ មានប្រសសន៍ថា ផ្លូវវាងក្រុងខាងជើង មានប្រវែង ៥៥គីឡូមែត្រ បានសិក្សាចប់ដោយគ្រោងសាងសង់នៅក្រោមកម្ចី ៤៥,៧លានដុល្លារ ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ចំណែកផ្លូវវាងក្រុងខាងត្បូង មានប្រវែង ជិត៤៦គីឡូមែត្រ បានសិក្សាចប់ដូចគ្នា ដោយគ្រោងសាងសង់នៅក្រោមឥណទានសម្បទាន ៩៤.១លានដុល្លារ របស់កូរ៉េខាងត្បូង ។
អានបន្ថែមរដ្ឋប្រកាសមិនយកថ្លៃតអគ្គិសនីចូលតំបន់រុនតាឯក និងពាក់ស្នែង ខណៈកាសាងសង់អស់ជាង ៦លានដុល្លារ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា អគ្គិសនីកម្ពុជា មិនយកថ្លៃតចរន្តជូនពលរដ្ឋនៅតំបន់រុនតាឯកនិងពាក់ស្នែងស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋដែលមករកទីតំាងថ្មី។ ថ្លែងក្នុងពិធីសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជា បានកសាងរួចហើយនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដោយប្រើប្រាស់ថវិកាសម្រាប់សាងសង់អស់ជាង ៦លានដុល្លារអាមេរិក។ សម្តេចបានបញ្ជាក់ថា ដើម្បីសម្រាលដល់ថវិកាជាតិ ក្រុមហ៊ុនអគ្គិសនីមិនបានទាមទារប្រាក់ពីរាជរដ្ឋាភិបាលនោះទេ ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាញខ្សែភ្លើងចូលក្នុងតំបន់រុនតាឯកនិងពាក់ស្នែងនេះ។ បន្ថែមពីនេះ អគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែ ឬអ្នកប្រើ ប្រាស់ធំដល់ ១០០អំពែក្តី ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយប្រជាជននៅទីនោះ អាចចំណេញថវិកាពីការតភ្ជាប់នេះ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការតភ្ជាប់ចរន្តចូលទៅដល់របងផ្ទះរបស់ប្រជាពលរដ្ឋ គឺមិនមានការ បង់ប្រាក់នោះទេ ប៉ុន្តែចាប់ពីរបងចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ទាំងខ្សែភ្លើង អំពូលភ្លើង និងឧបករណ៍ផ្សេងៗ គឺជាបន្ទុកចំណាយរបស់ប្រជាពលរដ្ឋខ្លួនឯង។ គួរបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីកម្ពុជានឹងមានស្នាក់ការនៅក្នុងតំបន់នេះតែម្តង ដែលមានផ្ទៃដីជាងកន្លះហិកតា ដើម្បីប្រតិបត្តិការក្នុងតំបន់នេះ ក្នុងករណីដែលប្រជាពលរដ្ឋ មានតម្រូវការផ្សេងៗ។
អានបន្ថែមកម្ពុជា ជំរុញក្រុមហ៊ុនចិនពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុន ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន សាន់វ៉ា គ្រុប មានមូលដ្ឋាននៅទីក្រុងហុងកុង ពង្រីកការវិនិយោគថែមទៀត លើវិស័យអចនលទ្រព្យ នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យលើជំនួយមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី ដឹកនាំដោយ លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប កាលពីថ្ងៃទី២០ ខែតុលា។ យោងតាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។ ឯកឧត្តម មានប្រសាសន៍ថា៖ “តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា), ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីក ការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ “។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ […]
អានបន្ថែមស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់ជាស្ពាន ២ មួយនឹងភ្ជាប់ផ្សាររាត្រី ទៅជ្រោយចង្វា និងមួយទៀតពីជ្រោយចង្វា ដល់អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)
អានបន្ថែមសម្ដេច៖ ពលរដ្ឋរុនតាឯក និងពាក់ស្នែង នឹងទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនប្លង់សម្បទានទេ
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបញ្ជាថា ពលរដ្ឋដែលប្ដូរទីលំនៅទៅរុនតាឯក និងពាក់ស្នែង នឹងត្រូវទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនជាប្លង់ដីសម្បទានសង្គមកិច្ចនោះទេ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងថ្ងៃទី ២១ តុលា ដោយបញ្ជាឱ្យក្រសួងដែនដីត្រូវរៀបចំចុះបញ្ជីដីនៅទីតាំងនោះជាប្រព័ន្ធឱ្យបានត្រឹមត្រូវ ហើយចេញបណ្ណកម្មសិទ្ធិ ដែលអាចបន្ដដល់កូនដល់ចៅបានយ៉ាងស្របច្បាប់។ «ខ្ញុំគិតថា ត្រូវចេញបណ្ណកម្មសិទ្ធិ ឱ្យបងប្អូនតែម្ដងទៅ ដើម្បីបងប្អូនយកទៅដាក់នៅធនាគារ ខ្ចីប្រាក់គេបាន។ បើជាដីសម្បទានសង្គមកិច្ច បងប្អូនអត់អាចទៅរកខ្ចីប្រាក់ធនាគារបានទេ ព្រោះគ្មានប្លង់ » សម្ដេច មានប្រសាសន៍។ «រឿងនេះខ្ញុំសូមបញ្ជាក់ថាប៉ុន្តែត្រូវមកនៅសិន ទើបយើងចេញប្លង់បណ្ណកម្មសិទ្ធិឱ្យ ដោយ ត្រូវរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីឱ្យក្លាយជាទីតាំងរដ្ឋបាលថ្មីតែម្ដង» សម្ដេចបន្ដ។ យ៉ាងណាក្ដី សម្ដេចបញ្ជាក់ថា ម្ចាស់ដីគឺហាមលក់ហើយ ដូរទៅរស់នៅខុសច្បាប់នៅតំបន់អង្គរ ដូចដើម ដោយ កម្មសិទ្ធិដីឱ្យតែម្ដងនោះទេ។ គួរបញ្ជាក់ថា ជាទូទៅបានជាដីសង្គមកិច្ចម្ចាស់ដីគ្មានសិទ្ធិលក់ដូរទេ ពោលគឺមានសិទ្ធិត្រឹមប្រើប្រាស់ប៉ុណ្ណោះ ដែលខុសពីប្លង់រឹង។ មកទល់បច្ចុប្បន្ន នៅតំបន់រុនតាឯកមានប្រជាពលរដ្ឋចាប់ឆ្នោតបានដីជាង ៦៤០០ គ្រួសារហើយ ខណៈនៅតំបន់ពាក់ស្នែង មានជាង ៣២០០ គ្រួសារ។ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា […]
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទានជាង ៣២លានដុល្លារ លើកកម្ពស់សុខុមាលភាពតាមព្រំដែន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តំបន់ព្រំដែននេះ ជាតំបន់ដែលមានពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ តាមរយៈគម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ(GMS)កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារអាមេរិក និងជំនួយរហូតដល់ ៥,៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។
អានបន្ថែម