ព័ត៌មានក្នុងស្រុក
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ សម្រេចបាន៤៤ភាគរយ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបាន៤៤ភាគរយហើយបើគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២២នេះ ដែលក្រុមហ៊ុន កំពុងពន្លឿនការសាងសង់ឱ្យចប់ជាស្ថាពរនៅខែមីនាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្រុមហ៊ុនកំពុងបន្តការងារសាងសង់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ “ក្រុមហ៊ុនកំពុងដំណើរការទៅតាមកម្មវិធី មកដល់ពេលនេះ ក្រុមហ៊ុនសម្រេចបាន៤៤ភាគរយ នៅដំណាច់ខែ៩នេះ ហើយខែមិនា ឆ្នាំ២០២៣ នឹងបញ្ចប់ការសាងសង់ និងខែតុលា ឆ្នាំ២០២៣ នឹងដាក់ឱ្យដំណើរការ”។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុប ចំនួន៣៦ខែ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។ (អានបន្ថែម) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ មានទីតាំងនៅលើផ្ទៃដីទំហំ៧០០ហិកតា ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយប្រហែល៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរនិងប្រហែល៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប ។ នៅពេលដាក់ឱ្យដំណើរការដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៣ នេះអាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រមាណជា ៧លាននាក់ក្នុងមួយឆ្នាំ។
អានបន្ថែម៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង ៣០លានដុល្លារ កើនឡើង ២១%
ត្រឹមយៈពេល ៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៣០.៣៣១.៤៨១ដុល្លារអាមេរិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើនឡើងចំនួន ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ របស់កំពងផែស្វយ័តភ្នំពេញ។ ចំណូលសរុបនេះ បានមកពីចំណូលប្រតិបត្តិការផែចំនួន ២៥.០៥១.៤៩៨ដុល្លារអាមេរិក ចំណូលពីអាជ្ញាធរផែចំនួន ៣.១៩៣.៦៦៩ដុល្លារអាមេរិក ចំណូលពីសេវាកម្មផ្សេងៗចំនួន ២១២.២៨៧ដុល្លារអាមេរិក និងចំណូលផ្សេងៗចំនួន ១.៨៧៤.០២៧ដុល្លារអាមេរិក ដែលកើនឡើង និងថយចុះចំនួន +២៦%, +២០%, -២២%, -១៣% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក សម្រាប់ចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២២ វិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានប្រមាណ ១០.៥៩៨.២៦១ដុល្លារអាមេរិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើនឡើងចំនួន ៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េចង់បើកសាកលវិទ្យាល័យជំនាញពន្ធដារ និង Fintech នៅកម្ពុជា
ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) នៅកម្ពុជានាពេលខាងមុខនេះ។ នេះយោងតាមជំនួប រវាងលោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២២។ លោក LEE JOONG KEUN បានទទួលស្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសផ្នែកពន្ធដារ បានដើរតួជាសរសរស្ដម្ភមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ, ដែលកម្ពុជាក៏ដូចជាសាធារណរដ្ឋកូរ៉េដែរ។ ដូច្នេះលោកបន្តថា លោកនឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន […]
អានបន្ថែមខេត្តកំពតនឹងមានឆ្នេរកំសាន្ដថ្មី ប្រវែងជាង ២ ពាន់់ម៉ែត្រ នៅស្រុកទឹកឈូ
អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញគម្រោងស្ថាបនាឆ្នេរថ្មីមួយ ប្រវែងជាង ២ ពាន់ម៉ែត្រ នៅព្រែកកំពង់បាយ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តម បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋបាលខេត្តកំពត បាន និងកំពុងសិក្សគម្រោង ដែលជាសមិត្ថផលថ្មីមួយនៃខេត្តកំពត។ បើយោងតាមប្លង់ដែលបង្ហាញដោយអភិបាលខេត្តកំពត គម្រោងនេះ នឹងរួមមានផ្លូវដើរ ផ្លូវជិះកង់ សួនច្បារ កន្លែងទទួលទានអាហារ កន្លែងទៅពិចនិច កន្លែងហាត់ប្រាណ កន្លែងក្មេងលេងកំសាន្ត បន្ទប់ទឹក ចំណាតយានយន្ត និងទីតាំងសម្រាប់ប្រារព្ធពិធីនានា។ ឯកឧត្តម សមិទ្ធផលថ្មីនេះនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងជួយជីវភាពរបស់បងប្អូន ដែលមានមុខរបរបម្រើឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។ យ៉ាងណាមិញ ឯកឧត្តម មិនបានបញ្ជាក់ពី ទុនវិនិយោគ និងកាលបរិច្ឆេទសាងសង់នៃគម្រោងនោះទេ។
អានបន្ថែមផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥៥ភាគរយ
គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សម្រេចបានជាង ១៥គីឡូម៉ែត្រ ដែលស្មើនឹងប្រមាណជា ៥៥,៥៥ភាគរយហើយ។ នេះបើយោងតាមការអញ្ជើញចុះត្រួតពិនិត្យរបស់ អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗកន្លងទៅនេះ។ គម្រោងនេះត្រូវបានសាងសង់ឡើងក្រោយជំនួយឧបត្ថមរបស់អ្នកឧកញ៉ាល្បីឈ្មោះពីររូបគឺ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ។ ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី។ (អានបន្ថែម)
អានបន្ថែមកម្ពុជានឹងបង្កើនថាមពលចម្រុះឱ្យបាន ៣៥% ក្នុងឆ្នាំ២០៥០
កម្ពុជា បានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដែលមានគោលការណ៍អនុវត្តថាមពលស្អាត និងថាមពលកកើតឡើងវិញ ក្នុងការបង្កើនថាមពលចម្រុះឱ្យបាន ២៥% នៅឆ្នាំ២០៣០ និង៣៥% នៅឆ្នាំ២០៥០។ នេះបើតាម ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី “Pathway for Sustainable Energy Transition in Asia and Pacific” កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។ ថាមពលចម្រុះ សំដៅលើថាមពលបានមកពីថាមពលកកើតឡើងវិញ និងថាមពលមិនកកើតឡើងវិញ ដែលជាថាមពលបានមកពីពន្លឺព្រះអាទិត្យ ធ្យូងថ្ម ខ្យល់ វារីអគ្គសនីជាដើម។ ក្នុងវេទិការនេះ ឯកឧត្តមបានបន្ថែមថា ការកើនឡើងនៃនគរូបនីយកម្ម និងសំណង់ ការវិនិយោគពីបរទេស និងវិស័យទេសចរណ៍ បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា ដូចនេះ កម្ពុជាបាន និងកំពុងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៧) ដោយទី(១)ធានាឱ្យបានជាសកលនូវសេវាកម្មថាមពលទំនើប […]
អានបន្ថែមផ្សារទំនើប AEON ទី៣ អាចនឹងបើកដំណើរការឆាប់ៗនេះហើយ
ផ្សារទំនើប AEON ទី៣ ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុនជប៉ុន AEON Mall Cambodia Co., ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមវឌ្ឍនភាពសំណង់ ព្រោះការដ្ឋានសាងសង់ទាំងមូល មើលទៅស្ទើតែរួចរាល់ ១០០ភាគរយ ទៅហើយ។ ម្យ៉ាងវិញទៀតថ្មីៗនេះ ក្រុមហ៊ុនបានចេញសេចក្តីប្រកាស១លើកជា២លើករួចមកហើយ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ទាន់ជាច្រើននាក់ថែមទៀត ដែលនេះហាក់ដូចជាត្រូវរៀបចំបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ។ ផ្សារទំនើប AEON ទី៣ នេះមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម) រូបភាពពី៖ Pointer
អានបន្ថែមរដ្ឋបានអនុម័តគម្រោងថ្មី២ តម្លៃជាង១០លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងកណ្តាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១១.៣លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកំពង់ស្ពឺ និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“J-STAR GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។ ២-“K5 INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧១៨កន្លែង។
អានបន្ថែមក្រសួងប្តេជ្ញាបញ្ចប់គម្រោងសិក្សាប្រព័ន្ធផ្លូវនាវា និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដើមឆ្នាំ២០២៣
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្តេជ្ញាថា នឹងជំរុញគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឱ្យចប់ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងនេះ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗ ដើម្បីជួយជំរុញល្បឿននៃការសិក្សាគម្រោងនេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនបញ្ចប់គម្រោងសិក្សានេះយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។ ក្រសួងសាធារណការបានបញ្ជាក់បន្ថែមទៀតថាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងផ្ទៃប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលផងដែរ៕
អានបន្ថែមវៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ
រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ ភាគីវៀតណាម ក៏បានស្នើបន្ថែមមកកម្ពុជាមានដូចជា៖ ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿង ទៅ ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ ជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ ជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ ជំរុញឱ្យមានការតភ្ជាប់វិស័យគមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។ ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតបថា «ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចរាល់ហើយ គ្រោងនឹងចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ»។ […]
អានបន្ថែម