កម្ពុជា វៀតណាម ថៃ ឡាវ ព្រមព្រៀងគ្នាលើឯកសារសំខាន់២ ទាក់ទិននឹងសំណង់វារីអគ្គីសនី

គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទិ ៤ តុលា កន្លងមកនេះ បានអនុម័តលើឯកសារសំខាន់២ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ ទាក់ទិននឹងការគ្រប់គ្រងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គីសនីក្នុងតំបន់។ ឯកសារទី ១ គឺ គោលការណ៍ណែនាំសម្រាប់ការរចនាគម្រោងវារីអគ្គិសនី ឬ Preliminary Design Guidance (PDG) ដែលត្រូវបានកែសម្រួលឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមទន្លេមេគង្គ។ ដោយឡែក ឯកសារទី 2 គឺការយល់ព្រមលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន Guideline on Transboundary Environmental Impact Assessment (TbEIA) ផងដែរ។ កិច្ចព្រមព្រៀង TbEIA នឹងត្រូវបានសាកល្បង និងអនុវត្តដោយប្រទេស និងអ្នកអភិវឌ្ឍន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់ MRC ។ TbEIA វាស់វែង ពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកធំៗផ្សេងទៀត ដូចជាការបង្វែរប្រព័ន្ធធារាសាស្ត្រ ការធ្វើនាវាចរលំហូរទឹក ការដឹកជញ្ជូនដីល្បាប់ និងគម្រោងជលផល ដែលសុទ្ធចឹងតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងសហគមន៍។ ប្រធាន MRC បណ្ឌិត Anoulak Kittikhoun […]

អាន​បន្ថែម

ក្រុមហ៊ុន EnerCam ទទួលបានអាជ្ញាបណ្ណររុករកប្រេង និងឧស្ម័ននៅភាគនិរតីនៃកម្ពុជា

ក្រុមហ៊ុន EnerCam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Angkor Resources Corp បានទទួលអាជ្ញាប័ណ្ណជាផ្លូវការពីរដ្ឋបាភិបាលកម្ពុជា ដើម្បីរុករក អភិវឌ្ឍន៍ និងផលិតប្រេង ក្នុងប្លុក VIII នៅឯដីគោគភាគនិរតីនៃប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងមក។ ប្រធានក្រុមហ៊ុន EnerCam លោក Mike Weeks បាននិយាយថា នេះគឺជាបោះជំហានដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា។ ការមានប្រភពថាមពលរយៈពេលវែងដោយខ្លួនឯង នឹងជំរុញឱ្យមានកម្ពុជាមានអំណាចសេដ្ឋកិច្ចមួយកម្រិតថែមទៀត។ «ក្រោយការសិក្សា អ្នកភូគព្ភវិទូលើដីបានរកឃើញការជ្រាបប្រេង និងឧស្ម័នជាច្រើននៅស្រទាប់ក្រោមដី ក្នុងទិសដៅដែលយើងទទួលបានអាជ្ញាបណ្ឌ »។ តំបន់ដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ អាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនរុករក ៣ ឆ្នាំ ហើយបន្ដបាន២ ដងទៀត ក្នុង១ ដង បាន២ ឆ្នាំ។ ដោយឡែក សម្រាប់ការអភិវឌ្ឍន៍ និងផលិតកម្ម អាជ្ញាប័ណ្ណឱ្យសិទ្ធិ ២៥ ឆ្នាំ និងអាចសុំបន្ដបាន។ ក្រោមអាជ្ញាបណ្ណនេះ ការរុករកនឹងធ្វើឡើងនៅខាងក្រៅតំបន់ការពារឧទ្យានជាតិភ្នំក្រវាញ និងឧទ្យានជាតិព្រះមុនីវង្ស និងគិរីរម្យ។ នាយកប្រតិបត្តិក្រុមហ៊ុន […]

អាន​បន្ថែម

គម្រោងសង់មន្ទីពេទ្យអន្តរជាតិធំៗ២ តម្លៃ ៤១លានដុល្លារ ទទួលបានភ្លើងខៀវពីរដ្ឋហើយ

ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសង់មន្ទីពេទ្យធំៗពីរ តម្លៃ ៤១លានដុល្លារ ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣០ កញ្ញា កន្លងទៅនេះ។ ទីមួយគឺជាគម្រោងសាងសង់មន្ទីរពេទ្យអន្តរជាតិមានចំនួន ១១៧គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ មន្ទីពេទ្យមួយនេះ មានទីតាំងស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង វិនិយោគដោយក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD។ ទីពីរគឺជាគម្រោងសាងសង់មន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក។ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD។ គួររម្លឹកដែរថា គម្រោងធំៗទាំងពីរខាងលើនឹងអាចបង្កើតការងារបានរហូតដល់ ៥២៦កន្លែងជូនពលរដ្ឋ។

អាន​បន្ថែម

បើរថយន្ត៩០០០គ្រឿងបើកលើផ្លូវល្បឿនលឿន/ថ្ងៃ ចិននឹងរកចំណូលប៉ុន្មាន? ប៉ុន្មានឆ្នាំទើបរួចដើម?

ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ បានបើកជាឱ្យសាកល្បងហើយចាប់ពីថ្ងៃទី ១ តុលា ២០២២ កន្លងទៅ នេះ ដោយអ្នកដំណើរអាចបើកបរគិតថ្លៃបានរយៈពេល ១ ខែ។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងថ្ងៃដំបូងនេះ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ បើជាមធ្យមក្នុង១ ថ្ងៃ មានរថយន្តប្រមាណ ៩០០០ គ្រឿងបើកបរលើផ្លូវល្បឿនលឿន ក្រោយផុតរយៈពេលបើកឥតគិតថ្លៃ ក្រុមហ៊ុនចិននឹងប្រមូលចំណូលបានប្រមាណជាង ១០ ម៉ឺនដុល្លារ ក្នុង១ ថ្ងៃ។ បើវិភាគងាយៗ បើតួលេខមធ្យមស្ថិតក្នុងកម្រិតនេះ ១ ឆ្នាំក្រុមហ៊ុននឹងរកចំណូលបាន ជាង៣៩ លានដុល្លារ ដូច្នេះក្រុមហ៊ុនចិនត្រូវការពេលជាង ៥០ ឆ្នាំ ទើប អាចប្រមូលដើមទុនវិញបាន ២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ក្នុងថ្ងៃដំបូងនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេសដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ។ […]

អាន​បន្ថែម

ស្ថានីយ៍បូមទឹកដ៏ធំមួយក្នុងខណ្ឌឫស្សីកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ

ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយ៍បូមទឹកថ្មីនេះ មានសមត្ថភាពបូមទឹកបាន ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី បំពាក់ដោយម៉ូទ័រទំហំអង្កត់ផ្ចឹត១ម ចំនួន២គ្រឿង និងអង្កត់ផ្ចឹត០.៨ម ចំនួន ២គ្រឿង។ យ៉ាងណាក៏ដោយ នៅមិនទាន់បានបញ្ជាក់ពីទំហំថវិកាវិនិយោគ និងរយៈពេលសាងសង់ស្ថានីយ៍បូមទឹកថ្មីនោះទេ។ ប៉ុន្តែបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកថ្មីនេះ នឹងជួយដោះស្រាយបញ្ហាទឹកលិច នៅក្នុងសង្កាត់ទួលសង្កែទី១  សង្កាត់ទួលសង្កែទី២ សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាន់តែល្អប្រសើរជាងមុន៕

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថ្មី៨ តម្លៃ៨៩លានដុល្លារ នៅខេត្តកែប កណ្តាល កំពង់ស្ពឺ កំពង់ចាម និងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៨៩លានដុល្លារអាមេរិក ដើម្បីសង់អាជីវកម្មមន្ទីពេទ្យ២ អភិវឌ្ឍន៍កោះត្បាល់១ និងបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកែប កណ្តាល កំពង់ស្ពឺ កំពង់ចាម និងភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“ORIENDA INTERNATIONAL HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ ២-“NEW WORLD HEART & VASCULAR HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក។ ៣-“TRY PHEAP KOH TUNSAY RESORTS CO., […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៦៧០លានដុល្លារ ស្មើនឹង២.៦%

គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុបចំនួន ៦៧០លានដុល្លារ ស្មើនឹង២.៦% នៃទំហំហិរញ្ញប្បទានទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។ តួលេខនេះត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី២៨ កញ្ញា ២០២២។ កន្លងមក រដ្ឋាភិបាលអាល្លឺម៉ង់តែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា៖ ការអភិវឌ្ឍន៍ជនបទ, សុខាភិបាល និងគាំពារសង្គម, អភិបាលកិច្ច និងអាកាសធាតុ។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធរួមមាន៖ វិស័យមីក្រូហិញ្ញវត្ថុ, ហិរញ្ញប្បទានសម្បទាន, និងវឌ្ឍនភាពនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរផងដែរ។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃជិត ២៤លានដុល្លារ នៅខេត្តព្រះសីហនុ និងស្វាយរៀង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៣.៩លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តព្រះសីហនុ និងស្វាយរៀង។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- “HOME STYLE LIVING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៦,៦ លានដុល្លារអាមេរិក។ ២- “MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥ លានដុល្លារអាមេរិក។ ៣- “GREEN LINK ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥,៥ លានដុល្លារអាមេរិក។ ៤- “RAINBOW LIGHTING CO., […]

អាន​បន្ថែម

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីពន្លឿនគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា គម្រោងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ។​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់តាំងជាប្រធាននៃគណៈកម្មការអន្ដរក្រសួង។ នេះបើយោងតាមសេចក្តីសម្រេចដែលចុះហត្ថេលេខាដោយ សម្តេចតេជោ ហ៊ុន សែន។​ មន្ត្រីជាន់ខ្ពស់ ពីក្រសួងពាក់ព័ន្ធចំនួន ១៨រូបផ្សេងទៀត ដែលក្នុងនោះត្រូវបានចាត់តាំងជាអនុប្រធានចំនួន ៣រូប និងសមាជិក ចំនួន ១៥រូប។​ គណៈកម្មការអន្ដរក្រសួងនេះ មានភារកិច្ច ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននេះឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត។​ បន្ថែមពីលើនេះ គណៈកម្មការនេះ ត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី៕ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងស្នើពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿនជាបន្ទាន់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះទៅពិនិត្យ ពន្យល់ណែនាំបងប្អូនពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះនឹងបើកឱ្យប្រើប្រាស់សាកល្បងឆាប់ៗនេះ។ នេះបើតាមការចុះពិនិត្យទីតាំងដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន របស់ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ស៊ឹង សុគង់ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះទៅពិនិត្យ និងពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់ពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់របងបន្លាលួសនេះ ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។ សូមរម្លឹកថា ពាក់ព័ន្ធនិងការដាក់បន្លាលួសសងខាងផ្លូវល្បឿនលឿននេះដែរ គឺដាក់សម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់ ហើយឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពកាត់លួសនេះតទៅទៀត។ គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

អាន​បន្ថែម