បើរថយន្ត៩០០០គ្រឿងបើកលើផ្លូវល្បឿនលឿន/ថ្ងៃ ចិននឹងរកចំណូលប៉ុន្មាន? ប៉ុន្មានឆ្នាំទើបរួចដើម?

ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ បានបើកជាឱ្យសាកល្បងហើយចាប់ពីថ្ងៃទី ១ តុលា ២០២២ កន្លងទៅ នេះ ដោយអ្នកដំណើរអាចបើកបរគិតថ្លៃបានរយៈពេល ១ ខែ។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងថ្ងៃដំបូងនេះ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ បើជាមធ្យមក្នុង១ ថ្ងៃ មានរថយន្តប្រមាណ ៩០០០ គ្រឿងបើកបរលើផ្លូវល្បឿនលឿន ក្រោយផុតរយៈពេលបើកឥតគិតថ្លៃ ក្រុមហ៊ុនចិននឹងប្រមូលចំណូលបានប្រមាណជាង ១០ ម៉ឺនដុល្លារ ក្នុង១ ថ្ងៃ។ បើវិភាគងាយៗ បើតួលេខមធ្យមស្ថិតក្នុងកម្រិតនេះ ១ ឆ្នាំក្រុមហ៊ុននឹងរកចំណូលបាន ជាង៣៩ លានដុល្លារ ដូច្នេះក្រុមហ៊ុនចិនត្រូវការពេលជាង ៥០ ឆ្នាំ ទើប អាចប្រមូលដើមទុនវិញបាន ២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ក្នុងថ្ងៃដំបូងនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេសដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ។ […]

អាន​បន្ថែម

ស្ថានីយ៍បូមទឹកដ៏ធំមួយក្នុងខណ្ឌឫស្សីកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ

ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយ៍បូមទឹកថ្មីនេះ មានសមត្ថភាពបូមទឹកបាន ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី បំពាក់ដោយម៉ូទ័រទំហំអង្កត់ផ្ចឹត១ម ចំនួន២គ្រឿង និងអង្កត់ផ្ចឹត០.៨ម ចំនួន ២គ្រឿង។ យ៉ាងណាក៏ដោយ នៅមិនទាន់បានបញ្ជាក់ពីទំហំថវិកាវិនិយោគ និងរយៈពេលសាងសង់ស្ថានីយ៍បូមទឹកថ្មីនោះទេ។ ប៉ុន្តែបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកថ្មីនេះ នឹងជួយដោះស្រាយបញ្ហាទឹកលិច នៅក្នុងសង្កាត់ទួលសង្កែទី១  សង្កាត់ទួលសង្កែទី២ សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាន់តែល្អប្រសើរជាងមុន៕

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថ្មី៨ តម្លៃ៨៩លានដុល្លារ នៅខេត្តកែប កណ្តាល កំពង់ស្ពឺ កំពង់ចាម និងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៨៩លានដុល្លារអាមេរិក ដើម្បីសង់អាជីវកម្មមន្ទីពេទ្យ២ អភិវឌ្ឍន៍កោះត្បាល់១ និងបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកែប កណ្តាល កំពង់ស្ពឺ កំពង់ចាម និងភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“ORIENDA INTERNATIONAL HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ ២-“NEW WORLD HEART & VASCULAR HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក។ ៣-“TRY PHEAP KOH TUNSAY RESORTS CO., […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៦៧០លានដុល្លារ ស្មើនឹង២.៦%

គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុបចំនួន ៦៧០លានដុល្លារ ស្មើនឹង២.៦% នៃទំហំហិរញ្ញប្បទានទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។ តួលេខនេះត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី២៨ កញ្ញា ២០២២។ កន្លងមក រដ្ឋាភិបាលអាល្លឺម៉ង់តែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា៖ ការអភិវឌ្ឍន៍ជនបទ, សុខាភិបាល និងគាំពារសង្គម, អភិបាលកិច្ច និងអាកាសធាតុ។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធរួមមាន៖ វិស័យមីក្រូហិញ្ញវត្ថុ, ហិរញ្ញប្បទានសម្បទាន, និងវឌ្ឍនភាពនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរផងដែរ។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃជិត ២៤លានដុល្លារ នៅខេត្តព្រះសីហនុ និងស្វាយរៀង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៣.៩លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តព្រះសីហនុ និងស្វាយរៀង។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- “HOME STYLE LIVING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៦,៦ លានដុល្លារអាមេរិក។ ២- “MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥ លានដុល្លារអាមេរិក។ ៣- “GREEN LINK ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ៥,៥ លានដុល្លារអាមេរិក។ ៤- “RAINBOW LIGHTING CO., […]

អាន​បន្ថែម

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីពន្លឿនគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា គម្រោងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ។​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់តាំងជាប្រធាននៃគណៈកម្មការអន្ដរក្រសួង។ នេះបើយោងតាមសេចក្តីសម្រេចដែលចុះហត្ថេលេខាដោយ សម្តេចតេជោ ហ៊ុន សែន។​ មន្ត្រីជាន់ខ្ពស់ ពីក្រសួងពាក់ព័ន្ធចំនួន ១៨រូបផ្សេងទៀត ដែលក្នុងនោះត្រូវបានចាត់តាំងជាអនុប្រធានចំនួន ៣រូប និងសមាជិក ចំនួន ១៥រូប។​ គណៈកម្មការអន្ដរក្រសួងនេះ មានភារកិច្ច ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននេះឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត។​ បន្ថែមពីលើនេះ គណៈកម្មការនេះ ត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី៕ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងស្នើពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿនជាបន្ទាន់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះទៅពិនិត្យ ពន្យល់ណែនាំបងប្អូនពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះនឹងបើកឱ្យប្រើប្រាស់សាកល្បងឆាប់ៗនេះ។ នេះបើតាមការចុះពិនិត្យទីតាំងដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន របស់ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ស៊ឹង សុគង់ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះទៅពិនិត្យ និងពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់ពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាត់របងបន្លាលួសនេះ ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។ សូមរម្លឹកថា ពាក់ព័ន្ធនិងការដាក់បន្លាលួសសងខាងផ្លូវល្បឿនលឿននេះដែរ គឺដាក់សម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់ ហើយឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពកាត់លួសនេះតទៅទៀត។ គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

អាន​បន្ថែម

ជប៉ុន ស្នើឱ្យកម្ពុជាបន្តគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានស្នើកម្ពុជា ក្នុងការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។ ការស្នើគាំទ្រនេះ បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគជាច្រើនរបស់ជប៉ុនវិនិយោគនៅកម្ពុជា មានទុនវិនិយោគសរុប ជិត ៣០០០លានដុល្លារ។ ឯកឧត្តម គីស៊ីដា ហ្វូមីអូ លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងទីក្រុងតូក្យូ​ ប្រទេសជប៉ុន។​ នេះបើយោងតាម ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយជំនួបពិភាក្សាការងារ។ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ថា ​ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួនជាង ៣៦លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ (អានបន្ថែម) គម្រោងវិនិយោគនេះ ដែលមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co Ltd ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ សូមជម្រាបថា […]

អាន​បន្ថែម

ថវិកាសង់ផ្លូវកំពត-វាលរិញ ស្នើមិនទាន់បានទេ  រំពឹងថាពន្យារដល់ឆ្នាំ ២០២៣ ឬ ២០២៤

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថារដ្ឋាភិបាលមិនមែនព្រងើយកន្ដើយលើបញ្ហាផ្លូវកំពត-វាលរិញនោះទេ ប៉ុន្តែបច្ចុប្បន្នមិត្តចិននៅមិនទាន់អនុម័តថវិកា ដោយរំពឹងថាអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤។ ឯកឧត្តម បានឱ្យដឹងនៅថ្ងៃទី ២២ កញ្ញា ថា៖  «ក្រសួងមិនមែនមើលមិនឃើញពីបញ្ហា ឬមិនចង់ជួសជុលនោះទេ។ យើងសិក្សារួចរាល់ហើយ តែមិនទាន់មានថវិកា។ នេះជារឿងអាម៉ាស់ណាស់ ហើយក្រសួងក៏សុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋផង»។ «ផ្លូវនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់ ៥ គម នៃ ២០គម មានគ្រឹះជាដីស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រចុះក្រោម។ ដូច្នេះ យើងត្រូវធ្វើគ្រឹះក្រោមដី ដូចធ្វើស្ពានក្រោមដីដូច្នោះដែរ។ ប៉ុន្តែមិត្តចិនមិនទាន់អនុម័តថវិកាទេ ដោយអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤»។ យ៉ាងណាក្ដី ជាបណ្ដោះអាសន្ន ​ឯកឧត្តមកំពុងស្នើឱ្យក្រុមហ៊ុនចិនCRBC  ជួយកិនបង្ហាប់ផ្លូវ ដើម្បីសម្រួលដល់ចរាចរមួយរយៈខ្លីសិន។ «យើងធ្វើបានត្រឹមកិនបង្ហាប់ដី។ យើងក៏ចង់ធ្វើពីលើសហ្នឹងដែរ តែយើងមិនចង់ដាក់លុយ ១ ឬ ២ លានដុល្លារទៅជួសជុលបែបបណ្ដោះអាសន្នព្រោះ ជួសជុលយ៉ាងណាក៏មិនជាប់ដែរ ដូច្នេះគឺដាក់លុយទៅដូចបោះចោលអញ្ចឹង»។ «ដូច្នេះ ខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ។ […]

អាន​បន្ថែម

World Bank ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៤.៨% ក្នុងឆ្នាំ២០២២ និង៥.២% ឆ្នាំក្រោយ

ធនាគារពិភពលោក (World Bank) ព្យាករថា កំណើន GDP ពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករថានឹងឈានដល់ ៤.៨ ភាគរយនៅឆ្នាំ ២០២២។ កត្តាជំរុញកំណើនដែលផ្តោតលើការនាំចេញតាមបែបប្រពៃណី ជាពិសេសវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ក៏ដូចជាកសិកម្ម នៅតែបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។ នៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដល់ ៥.២ ភាគរយដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើងរួមជាមួយចំណាយរបស់រដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ហើយអតិផរណាបានធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៧ កញ្ញា 2022 នេះ។​ ឧស្សាហកម្មនៃការធ្វើដំណើរ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ការ​ជំរុញ​ដោយ​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ក្នុង​ស្រុក និង​ទេសចរណ៍។ ក្នុង​រយៈ​ពេល​មធ្យម សេដ្ឋកិច្ច​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​និន្នាការ​ត្រឡប់​ទៅ​រក​សក្ដានុពល​វិញ ដោយ​មាន​ការ​កើន​ឡើង ៦ភាគរយ។ ភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបានព្យាករណ៍ និងអតិផរណាកម្រិតមធ្យម។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមគឺស្ថិតនៅក្រោមហានិភ័យនៃការធ្លាក់ចុះនៃបរិស្ថានពិភពលោក។ ការផលិតដែលផ្តោតលើការនាំចេញរបស់កម្ពុជាគឺងាយរងគ្រោះទៅនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក និងការធ្លាក់ចុះជានៅក្នុងប្រទេសចិន។ ដូចគ្នានេះដែរ ប្រសិនបើតម្លៃថាមពលកើនឡើងមានរយៈពេលកាន់តែយូរ ភាពយ៉ាប់យ៉ឺននៃលក្ខខណ្ឌពាណិជ្ជកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ប្រាក់ចំណេញសាជីវកម្ម និងអាចរារាំងសេដ្ឋកិច្ចមិនឱ្យឈានដល់កំណើនសក្តានុពលនៅឆ្នាំ ២០២៤ ។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង […]

អាន​បន្ថែម