ADB ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី៦.៥%មកត្រឹម ៦.២% ក្នុងឆ្នាំ២០២៣

ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.៥ភាគរយ មកត្រឹម ៦.២ភាគរយប៉ុណ្ណោះសម្រាប់ឆ្នំា២០២៣ ក្រោមមូលហេតុកំណើនសេដ្ឋកិច្ចពិភពលោកបានថមថយនិងចុះខ្សោយ។ នេះបើយោងតាមការចុះផ្សាយរបស់ pakobserver នៅថ្ងៃទី២២ កញ្ញា ២០២២នេះ។ កន្លងមកអ្នកជំនាញមួយនេះ (ADB) ធ្លាប់បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនរហូតដល់ ៦,៥ភាគរយ ក្នុងឆ្នាំ២០២៣ និង ៥.៣ភាគរយ សម្រាប់ឆ្នាំ២០២២។ មូលហេតុចម្បងនោះគឺបានមកពីកំណើននៃការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ (អានបន្ថែម) តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆមាសទីមួយ ឆ្នាំ2022នេះទិន្នផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយកំណើននៃវិនិយោគថ្មីៗបានកើនដល់ទៅ ៣៩.៨ភាគរយ។ គួរបញ្ជាក់ទៀតថា ឆ្នាំ២០២២មានការនាំចូលសម្ភារសំណង់កើនឡើង ២២.៨ភាគរយ ដែលនេះជាមូលហេតុ ដែលបានរុញច្រានវិស័យសំណង់ឱ្យងើបឡើងវិញជាបណ្តើរៗ ព្រមជាមួយនិងវិស័យផលិតកម្មមិនមែនកាត់ដេរក៏បានបន្តសន្ទុះឡើងផងដែរ។  

អាន​បន្ថែម

ឆមាសទី១-២០២២ កម្ពុជាមានគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ៧៥គម្រោង តម្លៃ ២.៤​​ ពាន់លានដុល្លារ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​វិនិយោគឯកជន​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧៥គម្រោង ដែលមាន​ទុនវិនិយោគ ២,៤​ ពាន់​លាន​ដុល្លារ កើន​ ១៥៩,៣ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ក្នុង ឆ្នាំ​២០២១​។ របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​ល្អប្រសើរ​ឡើង​បន្តិច​ហើយ ដោយ​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន ៧៥ ​គម្រោង កើនឡើង ២២ ​គម្រោង​។ គម្រោង​ទាំង ៧៥ នេះអាចបង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ៦២.០០០​នាក់ កើនឡើង ៦៥,៩ ​ភាគរយ​។ បើតាម​របាយការណ៍ ​ក្នុង​ចំណោម​គម្រោង​ទាំង ៧៥ គឺ​នាំមុខ​ដោយ​វិស័យ​សេវាកម្ម ឧស្សាហកម្ម ថាមពល និង​ទេសចរណ៍​។

អាន​បន្ថែម

សម្ដេចហ៊ុន សែន បញ្ជាឱ្យក្រសួងពន្លឿនគម្រោងរថភ្លើងក្រោមដី និងរថភ្លើងល្បឿនលឿន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សា និងការស្វែងរកដៃគូរវិនិយោគ សម្រាប់គម្រោងរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងគម្រោងធ្វើទំនើបកម្មរថភ្លើងមានស្រាប់ ២ ខ្សែរ ជារថភ្លើងល្បឿនលឿន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ «សម្រាប់គម្រោងរថភ្លើងសាធារណៈក្នុងក្រុងភ្នំពេញ សម្ដេចបានជ្រើសរើស បែបក្រោមដី ព្រោះវាស្រួលក្នុងការសាងសង់ស្ថានីយ និងមិនប៉ះដល់សោភ័ណភាពក្រុង។ ជាក់ស្ដែង ក្រុមហ៊ុនCCCC [China Communications Construction Company ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនសង់ផ្លូវល្បឿនលឿន] សិក្សាបឋមរួចហើយ តែយើងបានផ្ដល់អនុសាសន៍ឱ្យកែចំណុចខ្លះ មុននឹងសម្រេចជាចុងក្រោយ ឆាប់ៗនេះ»។ «ដោយឡែក សម្រាប់គម្រោងធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់២ ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន ១៦០គម ក្នុង១ ម៉ោង ដូចនៅឡាវ ក្រសួងក៏កំពុងពន្លឿនការសិក្សាផងដែរ»។ ក្នុងអំឡុងពេលចាំការសិក្សានេះ រដ្ឋាភិបាលក៏កំពុងខិតខំរកអ្នកវិនិយោគ ឬទុនវិនិយោគសម្រាប់ការសាងសង់គម្រោងទាំង ២ នេះ។

អាន​បន្ថែម

ការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ

ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំជំរុញ បើកការដ្ឋានសាងសង់ផ្លូវល្បឿនទីពីរ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ កាលពីថ្ងៃទី២១ ក្នុងអំឡុងពេលដឹកនាំមន្រ្តីចុះពិនិត្យការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖​ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC គឺជាក្រុមហ៊ុនមានបទពិសោធន៍សង់ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា (ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ),” ឯកឧត្តមបន្តថា៖ “ក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋាននៅឆ្នាំក្រោយ។ យើងគ្រោងនឹងបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣»។ ទោះយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល មិនបានបង្ហាញពីថវិកាប៉ាន់ស្មានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-បាវិត ។​ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ធ្លាប់មានក្រុមហ៊ុនចិនឈ្មោះ CRIG ធ្វើការសិក្សា ប៉ុន្តែការសិក្សានេះយឺតយ៉ាវពេក ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីភាពយឺតយ៉ាវនេះ និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននោះតែម្តង។

អាន​បន្ថែម

បារាំង ផ្តល់ហិរញ្ញប្បទានសរុបជិត ៩០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋាភិបាល​​ តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ (ស្មើនឹង ៨៨២លានដុល្លារ) ដល់កម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ​ ។ តួលេខនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ២០២២។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ក្នុងចំណោមហិរញ្ញប្បទានផ្តល់ដោយ AFD គឺ ៥៣៣លានអឺរ៉ូ ជាឥណទានសម្បទាន និង ១៧៨លានអឺរ៉ូ ជាហិរញ្ញប្បទានឥតសំណង ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។​ លោក Jean-Pierre Marcelli​ បានគូសបញ្ជាក់ថា រដ្ឋា​​ភិ​បា​លបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន​ក្នុងទំហំឥ​ណទា​នស​ម្បទា​ន​ប្រ​ចាំ​ឆ្នាំ​ ច​ន្លោះពី […]

អាន​បន្ថែម

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែននៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ កញ្ញា ២០២២។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសហីនុ។ គួររម្លឹកដែរថាអគារតេជោព្យាបាលជំងឺកូវីដ-១៩មួយខ្នង មានកម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២  ។ អគារព្យាបាលនេះត្រូវបានសាងសង់ឡើងក្រោមការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្តរជាតិ ចំនួន១.៧៤២.៨៣០ដុល្លារអាមេរិក។ ដោយឡែក អគារមន្ទីរពិសោធន៍ មួយខ្នង មានទទឹង ១៥.៨ X ២៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន […]

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីមួយនេះ នឹងបង្កើតការងារចំនួន ១.៨៨៦កន្លែង ជូនប្រជាពលរដ្ឋ។

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។ កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ ក៏បានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បី ជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ គួរបញ្ជាក់ថា គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ […]

អាន​បន្ថែម

គម្រោងជួសជុលផ្លូវជាតិលេខ២ សម្រេចបាន ៧០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ២ ប្រវែង ៤៣២០ម៉ែត្រ ភ្ជាប់ពីចំនុចស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍ សម្រេចបាន៧០%ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទទក នៅថ្ងៃទី១៩ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ មានប្រវែង  ៤៣២០ម៉ែត្រ ទទឹងផ្លូវ ១៨ម៉ែត្រ  ត្រូវបានជួសជុលឡើងវិញ ដោយក្រាលកៅស៊ូកម្រាស់ ៦ហ៊ុន ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយ។ ខាងមន្ត្រីជំនាញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវសូមមេត្តាយោគយល់ ដល់ក្រុមការងារ សម្រាប់ការបិទផ្លូវ ដែលបណ្តាលអោយមានការស្ទះចរាចរណ៍។ ក្រុមការងារនឹងព្យាយាមបញ្ចប់ អោយបានលឿនបំផុត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

អាន​បន្ថែម