ឥណ្ឌាសង់វិមានសាសនាខ្នាតយក្ស ដើម្បីប្រជែងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា

អង្គរការសាសនាអន្តរជាតិ ISKCON ប្រកាសថា នឹងបើកដំណើរការវិមានសាសនាដ៏ធំបំផុតលើពិភពលោក តម្លៃប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម The Economic  Times ចុះថ្ងៃទី២៩ សីហា ២០២២។ វិមាននេះមានឈ្មោះថា Temple of Vedic Planetarium ដែលមានទីតាំងនៅ Mayapur បេងហ្គាល់ខាងលិចនៃប្រទេសឥណ្ឌា។ នៅពេលសាងសង់រួចរាល់ វិមាននឹងធំជាងវិហារ St. Paul’s ដែលមានទីតាំងនៅ Vatican ប្រាសាទ Taj Mahal ក្នុងទីក្រុង Agra និងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការសាងសង់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១០ ប៉ុន្តែការដ្ឋានត្រូវបានយឺតយាវដោយសារវិបត្តិកូវីដ។ អង្គការ International Society for Krishna Consciousness (ISKCON) បានបង្ហាញ ពីមហិច្ឆតារបស់ខ្លួនថា ខ្លួនសាងសង់វិមានសាសនានេះសម្រាប់ទុកជាអច្ឆរិយៈរបស់ប្រទេសឥណ្ឌា។ វិមានដ៏ធំអស្ចារ្យមួយនេះអាចផ្ទុកអ្នកកាន់សាសនាបានចំនួន ១០០០០នាក់ សម្រាប់ធ្វើការអធិដ្ឋាន ច្រៀង និងរាំ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់។ គួរម្លឹកដែរថា លោក […]

អាន​បន្ថែម

អគារមន្ទីរពេទ្យបង្អែកសៀមរាបថ្មី សាងសង់បានជាង ១៧ភាគរយហើយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី តម្លៃ ១៩លានដុល្លារអាមេរិក ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នការសាងសង់​សម្រេច​បាន ១៧,៣៨ ភាគរយ​ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកអគារនេះគឺ​​ស្របទៅ​តាម​តម្រូវ​ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ដើម្បីធ្វើផ្តល់សេវាសុខាភិបាល​នៅក្នុង​តំបន់​ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ នៅពេលអគារនេះសាងសង់ និងបំពាក់បរិក្ខារពេទ្យទំនើបៗរួចនៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែក​មួយ​នេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបជាងគេនៅក្នុងខេត្តសៀមរាប។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានបើកដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្ពស់ ៤ជាន់ មាន​សមត្ថភាព​ទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)  

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារ​អាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាម​សេចក្តី​ប្រកាស​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់នូវសម្ភារបរិក្ខាពេទ្យទំនើបៗទាំងនេះ អាចឱ្យមន្ទីរពេទ្យបង្អែក​ដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA2)។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ មានផ្ទៃដីសរុបប្រមាណ ១៨ ២៧២ ម៉ែត្រក្រឡា។ ជាមួយគ្នានេះផងដែរ​ អគារមន្ទីរពេទ្យថ្មីចំនួន ២បន្ថែមទៀត មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ ស្មើនឹង ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជានទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់នៅក្នុងទីតាំងមន្ទីរពេទ្យតែម្តង ដោយ​ក្នុងនោះ អគារទី១ តម្លៃ ១,៤លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន […]

អាន​បន្ថែម

គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបានជាង ៦០ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោត ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៦៤ ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការគិតគូររំដោះទឹក ១៣៥០ ម៉ែត្រគូបក្នុង​មួយ​វិនាទី នៅចំនុចទំនប់ ៧មករា…ដើម្បីធ្វើយ៉ាងណា​ការពារ​​រាជធានី​ភ្នំពេញ​ពីទឹកជំនន់ព្រែកត្នោត និងផ្នែកខ្លះទៀត​នៃខេត្ត​កណ្តាល។​ ឯកឧត្តម បានបន្ថែមថា «មកដល់ពេលនេះ គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៦៤ភាគរយហើយ ចឹង! យើងកំពុងតែបន្តបន្ថែមទៀតលើការងារមួយចំនួន ប៉ុន្តែការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមការពារ​ជំនន់នៅ​ខែ៩ ខែ១០ ខាង​មុខនេះ សង្ឃឹមថាមិនអីចុះសម្រាប់ឆ្នាំនេះ »។ គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិត​​​ក្នុង​ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ នោះរួមមាន ទី១ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល មានលទ្ធភាពស្តុក​ទឹក​បាន​ប្រមាណ ១៥៤ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក ធ្វើការសាងសង់ឡើង ក្នុងឆ្នាំ ២០១១ និងបាន​បញ្ចប់​ការងារជំហានទី ១ កាលពី​ខែកក្កដា ឆ្នាំ […]

អាន​បន្ថែម

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែ​សីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ រោងចក្រនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឭ ខេត្តកណ្តាល។ សាងសង់ដោយ សហការជាមួយក្រុមហ៊ុន Sinovac របស់ចិន សហគ្រាសឱសថកម្ពុជា CPE គ្រោងចំណាយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ ក្រសួងសុខាភិបាល CPE និងក្រុមហ៊ុន Sinovac Life Sciences Co Ltd របស់ចិនកាលពីខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យកម្ពុជាបំពេញ និងវេចខ្ចប់វ៉ាក់សាំងអសកម្ម Covid-19 ។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការបំពេញ និងវេចខ្ចប់ថ្នាំបង្ការ Covid-19 អសកម្មក្នុងស្រុក ដែលផ្គត់ផ្គង់ដោយ Sinovac Life Sciences  និងផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលសម្រាប់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ […]

អាន​បន្ថែម

ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងសាងសង់បាន ៦០% ហើយ

គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានក្នុងរង្វង់ ៦០% ហើយ ដែល​គ្រោង​នឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួង​ធនធាន​ទឹក និងឧតុនិយម” លោកប្រធានមន្ទីរបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលខ្លាំង បើប្រៀបធៀប​ជាមួយ​ប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេសទាំងអស់ ដែលជាប្រព័ន្ធទំនើបជាងគេ ព្រោះ សាងសង់ឡើង ដោយធ្វើការចោះភ្នំធ្វើជា​ទំនប់ទឹក​តែម្តង។ លោកប្រធានមន្ទីរ បានបន្ថែមថា សព្វថ្ងៃយើងមានការខ្វះខាតទឹកណាស់ តែពេលសាងសង់ចប់ យើងនឹងមានពាងទឹក​យក្សមួយយ៉ាងធំសម្រាប់​ប្រើប្រាស់មិនខាន។ ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់​គីឡូ​ម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ម៉ឺនហិកតានៅក្នុងខែវស្សា និងខែប្រាំងចំនួន ២ម៉ឺនហិកតា​​។ គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាង​សង់កាល​ពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវជាង១១គីឡូ ភ្ជាប់ស្រុករលាប្អៀរ និងកំពង់ត្រឡាច បើការដ្ឋានសាងសង់ហើយ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូ​ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំ​ជើង​គ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ប្រើប្រាស់ថវិកាអស់ ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក។ នេះបើតាមពិធី​បើកការ​ដ្ឋាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD ,Import Export Transportation and Constructions។ ចំពោះពេលវេលាសាងសង់គឺត្រូវប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹង​សមត្ថភាព​ផលិត​ភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។

អាន​បន្ថែម

ក្រសួងដែនដីបានរួមចំណែករកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានរួមចំណែកក្នុងការរកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។ «…ចំណូលពីសេវាមិនមែនពន្ធបានប្រមាណ ៣០លានដុល្លារ និង ចំណូលដោយអង្គភាពពន្ធដារ ប៉ុន្តែប្រតិបិត្តការទាំងអស់ត្រូវបានចាត់ចែងនៅក្រសួងដែនដី ដែលយើងហៅថាពន្ធប្រថាប់ត្រានោះបានប្រមាណ ១២០លានដុល្លារ ចឹងក្រសួងបានរួមចំណែករកចំណូលចូលថវិការជាតិបានប្រមាណជា ១៥០លានដុល្លារក្នុង១ឆ្នាំផងដែរ…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។

អាន​បន្ថែម

ថៃផ្តល់កម្ចីជាង ២៧លានដុល្លារ ដល់កម្ពុជាសង់ផ្លូវថ្មីភ្ជាប់សៀមរាបទៅស៊ីសាកេត

រដ្ឋាភិបាលថៃបានអនុម័តកម្ចី ៩៨៣លានបាត ស្មើឬនឹងជាង ២៧ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់ រវាងខេត្តសៀមរាប ទៅខេត្តស៊ីសាកេតប្រទេសថៃ។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ សីហា ២០២២ ផ្លូវជាតិលេខ ៦៧ នេះ នឹងភ្ជាប់ពីខេត្តសៀមរាប ទៅអន្លង់វែង ទៅចុងសង្អាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។ លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ដែលជាងពាក់នៃកម្ចីដុល (ជាង ១២ដុល្លារអាមេរិក) ជាថវិការដ្ឋាភិបាលថៃ ខណៈមួយចំណែកទៀតគឺជាមូលនិធិពីបរទេស។ ក្រោមកម្ចីនេះ ថៃតម្រូវឱ្យកម្ពុជាត្រូវ​ទិញ​សម្ភារ​សំណង់​យ៉ាងតិច ៥០% សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ និង​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ។

អាន​បន្ថែម

គម្រោងសង់ខ្សែបញ្ជូនថាមពល ២៣០គីឡូវ៉ុលរ វាងខេត្តឧត្តរមានជ័យ-សៀមរាប សម្រេចបាន ៩៥%

គម្រោងសាងសង់ខ្សែបញ្ចូនថាមពលអានុភាព ២៣០គីឡូវ៉ុល របស់ក្រុមហ៊ុន Pestech (Cambodia) តភ្ជាប់ពីរោងចក្រអគ្គីសនី នៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាប សម្រេចបាន ៩៥ភាគរយ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ វឌ្ឍនភាពនៃគម្រោងនេះ ត្រូវបានក្រុមហ៊ុន Pestech (Cambodia)  លើកឡើងក្នុងរបាយការណ៍ដាក់ជូនទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក Han Fatt Juan, នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គម្រោងសាងសង់នេះសម្រេចបាន ៩៥ភាគរយហើយ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ។ លោកបន្ថែមថា ៖ “ដំណើរការសាងសង់កំពុងឆ្ពោះទៅមុខតាមផែនការដែលបានគ្រោងទុក យើងអាចនឹងដាក់ដំណើរការនៅក្នុងខែធ្នូ ចុងឆ្នាំ ២០២២នេះ”។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប។ (អានបន្ថែម)

អាន​បន្ថែម