ព័ត៌មានក្នុងស្រុក
សឹង្ហបុរីទិញដីទំហំ ៣.៥ហិកតា លើកោះនរាដើម្បីអភិវឌ្ឍគម្រោងតម្លៃប្រមាណ ១៥០លានដុល្លារ
ក្រុមហ៊ុន អចលនទ្រព្យសឹង្ហបុរី AKRAM Development Co., Ltd បានទិញដីទំហំ ៣.៥ ហិកតា លើកោះនរា របស់ក្រុមហ៊ុន OCIC។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះថា ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាទិញ-លក់ ដីទំហំ ៣.៥ ហិកតា កាលពីពេលថ្មីនេះដោយអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោកMelvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAMក្រោមវត្តមានលោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd។ តំណាងក្រុមហ៊ុន AKRAM បានបញ្ជាក់ថាគម្រោងអភិវឌ្ឍនេះអាចមានតម្លៃច្រើនជាង ១៥០ លានដុល្លាអាមេរិកទៅទៀត។ លោកបន្ថែមថា “ក្រុមហ៊ុន សប្បាយរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍកោះនរា និងសុទិដ្ឋិនិយមថាយ៉ាងមុតមាំថាទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញដ៏ល្អបំផុតមួយសម្រាប់គម្រោងរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ លោកបានបញ្ចាក់ថា ការិយាល័យលក់ និងយូនីតគំរូ […]
អានបន្ថែមថៃគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ដល់យុវជនកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company Ltd របស់ប្រទេសថៃ គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលអាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។។ នេះបើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចសិក្សាខ្សែសង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនេះ នឹងបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។ នេះជាគម្រោងថ្មី ដែលក្រុមហ៊ុនសាជីវកម្ម SNC ត្រៀមនឹងបង្កើតឡើង ក្រោយក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជារួចមកហើយ ដូចជាការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនសាជីវកម្ម SNC បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ […]
អានបន្ថែមរដ្ឋអនុម័តគម្រោង៣ តម្លៃជិត ១៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៥,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក។ ២. HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក។ ៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]
អានបន្ថែមក្រសួងឧស្សាហកម្មកំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនធ្លាប់មានពីមុនមក ស្របតាមតម្រូវការកើនឡើង និងការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការរបស់ក្រសួងឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា «ក្នុងដំណាក់កាលនេះ ក្នុងគោលដៅគ្រប់គ្រងវិស័យទឹកស្អាតឱ្យកាន់តែមានប្រសិទ្ធិភាព កាន់តែមានគុណភាព និងសេវាកម្មល្អ គឺយើងបានបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត»។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងរួចរាល់ហើយ និងទទួលបានធាតុចូលយ៉ាងច្រើនពីក្រសួងពាក់ព័ន្ធនានា។ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមកត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពរដ្ឋាករទឹក ទាំងអង្គភាពរដ្ឋ និងឯកជន បានផលិតទឹកស្អាតបានចំនួន ១៦៣២ ពាន់លានម៉ែត្រគូប ដែលមានការកើនឡើងរហូតទៅដល់ ៤៥,០៨% ប្រៀបធៀបនឹង ៥ឆ្នាំមុន។ ត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងទីប្រជុំជនចំនួន៩០% នឹងទទួលបានទឹកស្អាតប្រើប្រាស់ ហើយក្នុងឆ្នាំ២០៣០ ប្រជាពលរដ្ឋរស់នៅទីប្រជុំជន […]
អានបន្ថែមកម្ពុជាក្លាយជាប្រទេសនាំចេញកង់ធំបំផុតលេខ១ទៅអឺរ៉ុប និងជាប់លំដាប់ទី៥ លើពិភពលោក
កម្ពុជា មានរោងចក្រផលិតកង់ចំនួន ១៣រោងចក្រ មានទុនវិនិយោគសរុប ១១២លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ក្លាយជាអ្នកនាំចេញកង់ធំបំផុតទៅកាន់តំបន់អឺរ៉ុប និងជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុតលើពិភពលោក។ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រឧស្សាហកម្មកង់ មាន ១២ រោងចក្រ ស្ថិតក្នុងខេត្តស្វាយរៀង និងមួយរោងចក្រ ស្ថិតក្នុងខេត្តកណ្តាល។ ការនាំចេញកង់របស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៥២០លានដុល្លារ មានកំណើន ១៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សុគង់ ថ្លែងថា កម្ពុជា ជាប្រទេសធំបំផុតលេខ១លើការនាំចូលកង់ទៅសហគមអឺរ៉ុប រួមចំណែក ២៤ភាគរយ នៃកង់នាំចូលទៅអឺរ៉ុប និង ជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុត លើពិភពលោក។
អានបន្ថែមអាជ្ញាធរចាត់វិធានការក្ដៅរឹតបន្ដឹងច្បាប់សំណង់ ក្រោយមេការសំណង់ត្រូវឃាត់ខ្លួនករណីរន្ទារលំ
ក្រោយច្បាប់សំណង់ចូលជាធរមាន ការដ្ឋានសំណង់នានាទូទាំងប្រទេស ត្រូវបានគ្រប់គ្រងតឹងរឹងជាងមុខ ដោយកាលពីថ្ងៃទី ១០ សីហា កន្លងមកនេះ មេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន និងពិន័យតាមច្បាប់ ដោយធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការឃាត់ខ្លួន និងពិន័យតាមផ្លូវច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់សំណង់យ៉ាងម៉ឹងម៉ាត់ និងជាមេរៀនសម្រាប់មេការសំណង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ផ្សេងទៀត ឱ្យគោរពតាមច្បាប់សំណង់។ ឯកឧត្តម បន្ថែមថា ក្រោយកើតហេតុការណ៍នេះ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តខិតខំបង្កើតយន្តការច្បាប់ បទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសចាំបាច់មួយចំនួនទៀតដើម្បីពង្រឹងគុណភាពនិងសុវត្តិភាពសំណង់ ទិសដៅដើម្បីបង្កា និងបញ្ចៀសបញ្ហានេះមិនឱ្យកើតមានទៀត។ «ការចូលរួមអនុវត្តវិធានការជាធរមានខាងលើពីគ្រប់ភាគីពាក់ពន្ធ័នឹងការងារសាងសង់ នឹងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ» ឯកឧត្តមបន្ដ។ ទាក់ទិននឹងករណីនេះដែរ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា សមាគមគាំទ្រយ៉ាងពេញទំហឹងលើការពិន័យ ឬ ផ្តន្ទាទោសដល់បុគ្គល ឬក្រុមហ៊ុនសាងសង់ ដែលមិនគោរពច្បាប់។ «នេះជាការផ្ដល់មេរៀន ដល់ក្រុមហ៊ុន ឬបុគ្គលផ្សេងទៀតមិនឱ្យធ្វើតាម ហើយជាការសឱ្យឃើញថាកម្ពុជាអនុវត្តច្បាប់សំណង់បានយ៉ាងជាក់លាក់។ ក្នុងនាមជាសមាគម យើងនឹងបន្ដចុះផ្សព្វផ្សាយអំពីច្បាប់សំណង់ដល់សមាជិក និងសាធារណជនបន្ថែម […]
អានបន្ថែមកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងចែករំលែកបច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍន៍ថ្មីៗ ក្នុងវិស័យសំណង់កម្ពុជា
អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍន៍ថ្មីៗរបស់វា ។ សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមទៅលើវិស័យសំណង់ និងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពខ្ពស់ដើម្បីទទួលបាននូវសំណង់ដែលរឹងមាំជាប់ធន់ គឺជាកត្តាដ៏ចាំបាច់បំផុត។ ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ដែលប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗដើម្បីចូលរួមចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ជូនទៅដល់ប្រជាជនកម្ពុជា ហើយ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ នេះផងដែរ កម្មវិធីបានអញ្ជើញលោក SOMPOP SUVANHONGKUL (ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម ផ្នែកសំណង់ និង ការសាងសង) និងអ្នកជំនាញផ្នែកសំណង់ផ្សេងៗទៀត ដើម្បីធ្វើការចែករំលែកអំពី ការវិវឌ្ឍន៍របស់គ្រោងដំបូល និងទិចនិក ដើម្បីទទួលបាន គ្រោងដំបូលដែលមានគុណភាព ហើយសាកសមជាមួយការរចនាបទផ្ទះ ឬអាគារ។ ប្រធានបទនេះអាចជួយដល់ការយល់ដឹងឲ្យកាន់តែទូលំទូលាយ ជាពិសេសការវិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យនេះ ដើម្បីអោយម្ចាស់ផ្ទះ […]
អានបន្ថែមអូស្ត្រាលីបន្តជួយ ៧៥លានដុល្លារ ដល់កម្ពុជាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម
ប្រទេសអូស្ត្រាលី បានផ្តល់ទឹកប្រាក់ប្រមាណ ១០៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៧៥លានដុល្លារអាមេរិក បន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដោយវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនភាពធន់ទាក់ទងនឹងវិស័យកសិកម្ម ការកែច្នៃកសិផល និងពាណិជ្ជកម្ម។ នេះបើតាមកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នេះជាកញ្ចប់ទឹកប្រាក់ ដែលអូស្ត្រាលីផ្តល់មកកម្ពុជាតាមរយៈកម្មវិធីថ្មី ហៅថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងការបន្តចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។ ការអនុវត្តកម្មវិធីថ្មីនេះ ជាកាបន្តអនុវត្តនូវសកម្មភាពរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ។ បើតាមស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលី បានវិនិយោគទឹកប្រាក់ចំនួន ១៣០ លានដុល្លារអូស្រ្តាលី ស្មើនឹងជាង ៩២លានដុល្លារអាមេរិក តាមរយៈកម្មវិធី CAVAC ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។
អានបន្ថែមក្រុមហ៊ុន Arup ចង់សហការជាមួយកម្ពុជា សង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី
ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ឲ្យដូចនៅប្រទេសសិង្ហបុរី។ នេះបើតាមកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Arup ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។ លើសពីនេះ តំណាងក្រុមហ៊ុន Arup បានបន្តថា ជំនួបនេះផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយចង់សហការលើគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចជាប្រព័ន្ធរថភ្លើង MRT ប្រទេសសិង្ហបុរី) ហើយក៏បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធទៅនឹងលទ្ធកម្មផងដែរ៕ ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសារធារណៈនេះដែរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តូច ចាន់កុសល បានលើកឡើងដែរថា កន្លងមកក្រសួងក៏មានការសិក្សាលើប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងគម្រោងអភិវឌ្ឍន៍រថភ្លើង […]
អានបន្ថែមរដ្ឋបានចេញអាជ្ញាបណ្ណបូមខ្សាច់ស្ទឹង និង ទន្លេ គិតជាផ្ទៃប្រមាណជា ២ពាន់ហិកតា
ក្រសួងរ៉ែ និងថាមពល បានពន្យល់ពីការចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង ខណៈក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់មានផ្ទៃដីសរុប ២ពាន់ហិកតា។ ឯកឧត្តម អ៊ឺង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ទទួលស្គាល់ថា ការទាញយកធនធានរ៉ែសំណង់ ជាពិសេសខ្សាច់ តែងតែរងការរិះគន់ពីសាធារណជន លើករណីបាក់ច្រាំងកន្លងមក។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឯកឧត្តម បញ្ជាក់ថា មុននឹងចេញអាជ្ញាបណ្ណបូមខ្សាច់ម្តងៗ ក្រសួងបានធ្វើការសិក្សាច្បាស់លាស់ណាស់ អំពីស្ថានភាពទន្លេ យើងមិនចេះតែចេញឱ្យគ្រប់ទីតាំងទន្លេនោះទេ។ ឯកឧត្តម អ៊ឺង ឌីប៉ូឡា ថ្លែងថា៖ “ការដែលយើងចេញអាជ្ញាបណ្ណ គឺយើងត្រួតពិនិត្យច្បាស់លាស់ណាស់ ហេតុអ្វីយើងត្រូវចេញនៅតំបន់ណាមួយ។ មិនត្រឹមតែមើលទៅលើសក្តានុពលរ៉ែទេ យើងមើលទៅដល់ការប៉ះពាល់ដល់សង្គម បរិស្ថាន ជាពិសេស យើងជួយសម្រួលផ្លូវនាវាចរណ៍”។ តបទៅនឹងការលើកឡើងថាអាជីវកម្មបូមខ្សាច់បង្កឱ្យបាក់ច្រាំងទន្លេ និងស្ទឹង អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ “បូមបាក់ច្រាំង បើសិនការបូមនោះ មិនគោរពទៅតាមលក្ខ័ណបច្ចេកទេស ទៅតាមដែនអាជ្ញាបណ្ណដែលក្រសួងបានកំណត់ចេញ”។ ក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង មានផ្ទៃដីសរុប ប្រមាណ២ពាន់ហិកតា ឬប្រមាណ ៣ភាគរយនៃផ្ទៃសរុបនៃទន្លេ និងស្ទឹងនៅក្នុងប្រទេស។ របាយការណ៍ក្រសួងបង្ហាញ ថា ការបូមខ្សាច់សំណង់ […]
អានបន្ថែម