ព័ត៌មានក្នុងស្រុក
៨ខែ កម្ពុជានាំចូលសម្ភារៈសំណង់ជាង $១ពាន់លាន កើន២១.៥៨% ខណៈវិស័យសំណង់កើនក្នុងកម្រិតទាបនៅឡើយ
ក្នុងរយៈពេល ៨ខែ (គិតពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ កម្ពុជាបាននាំចូលសម្ភារៈនិងឧបករណ៍សំណង់មានទំហំទឹកប្រាក់ ១.០៦៣លានដុល្លារ កើនឡើង២១.៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា កំណើននៃការនាំចូលសម្ភារៈសំណង់ បានកើនឡើងស្របពេលនិងវិស័យសំណង់ត្រូវបានគេព្យាករថា បាននិងកំពុងងើបឡើងវិញក្នុងកម្រិតមួយទាបនៅឡើយ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែនេះ កម្ពុជាក៏បាននាំចូលស៊ីម៉ង់ត៍ មានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារ ថយចុះ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ រីឯរបាយការណ៍ឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង ត្រូវបានគេរំពឹងថាមានកំណើនទាប ក្នុងកម្រិត ១.១ភាគរយ ខណៈអលនទ្រព្យ មានកំណើន ១.២ភាគរយ។
អានបន្ថែមរយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%
គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានចំនួនប្រមាណជាង ២៧ លានដុល្លារ កើនឡើងជាង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពីប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៩៦ម៉ឺនដុល្លារ។ យ៉ាងណាមិញ ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២៤ កំពង់ផែនេះ រកចំណូលបានចំនួនជាង ៤លានដុល្លារ ក្នុងនោះរួមមានចំណូលពីប្រតិបត្តិការផែបានចំនួន ៣,៨ លានដុល្លារ, ចំណូលពីអាជ្ញាធរផែ ជាង ៥៥ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារ។ ជាការកត់សម្គាល់ ចំណូលរបស់កំពុងផែក្នុងខែសីហានេះមានការកើនឡើង ២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី២០២៣។ ជាងនេះទៅទៀត ក្នុងខែសីហាដដែល ឃើញថាមានបរិមាណកុងតឺន័រឆ្លងកាត់កំពុងផែចំនួន ៥៣.៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហា ឆ្នាំ២០២៣។ ចំណែកបរិមាណនាវាដឹកអ្នកដំណើរចូលចតនៅខែសីហា […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាទើបអនុម័តគម្រោងថាមពលថ្មី ២៣គម្រោង តម្លៃជិត ៦ពាន់លានដុល្លារ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែកញ្ញានេះ ដោយបានពិភាក្សា និងសម្រេចអនុម័តគម្រោងវិនិយោគអគ្គិសនីចំនួន ២៣គម្រោង សម្រាប់រយៈពេល ៦ឆ្នាំ (២០២៤-២០២៩) ក្រោមទុនវិនិយោគសរុប ៥,៧៩០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងវិស័យអគ្គិសនីចំនួន ២៣គម្រោង ខាងលើមាន គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ចំនួន ៦គម្រោង គម្រោងជីវម៉ាសផ្គុំជាមួយថាមពលពន្លឺព្រះអាទិត្យចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន LNG ចំនួន ១គម្រោង គម្រោងវារីអគ្គសនីចំនួន ១គម្រោង និងគម្រោងស្ថានីយ៍ស្តុកថាមពលចំនួន ២គម្រោង។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣គម្រោងខាងលើ មានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គសនីចំនួន ២១គម្រោង ដែលមានអនុភាពសរុប ៣.៩៥០មេហ្កាវ៉ាត់ និងមានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ស្តុកថាមពលចំនួន ២គម្រោង ដែលមានអានុភាពថាមពល ២.០០០ មេហ្គាវ៉ាត់។ គម្រោងខាងលើនេះ មានទីតាំងនៅខេត្ត បាត់ដំបង ខេតត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង។
អានបន្ថែមក្រសួងដែនដី ប្រកាសបង្កើតកម្មវិធីប្រកួតរចនាគម្រោងប្លង់តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និង…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារពិសេសរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទ “ កម្ពុជា មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា។ យោងតាមសេចក្តីសម្រេច ដែលចុះថ្ងៃទី១៩ កញ្ញា ២០២៤ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រុមការងារនេះ គឺមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក ចំនួន៤២នាក់ ហើយត្រូវបំពេញភារកិច្ចមួយចំនួនដូចខាងក្រោម៖ ១. ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំការប្រកួតប្រជែង ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់រៀបចំការប្រកួតប្រជែងនេះ។២. តម្រង់ទិសខ្លឹមសារ បច្ចេកទេស កំណត់គោលការណ៍វាយតម្លៃ និងដាក់ពិន្ទុសម្រាប់រៀបចំការប្រកួតប្រជែង និងកំណត់គោលការណ៍ផ្សព្វផ្សាយ និងស្វែងរកការឧបត្ថម្ភ (Sponsor) សម្រាប់គាំទ្រការរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជានេះផងដែរ។ ៣. តម្រង់ទិសខ្លឹមសារ និងកំណត់គោលការណ៍ផ្សព្វផ្សាយ អំពីការប្រកួតប្រជែង លើផែនការសកម្មភាពនិងគម្រោងថវិកា សម្រាប់ការអនុវត្តគម្រោងប្រកួតប្រជែងស្នាដៃ ក៏ដូចជារចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើរបាយការណ៍ជាប្រចាំជូន គ.អ.ឆ.ក. […]
អានបន្ថែមចិនចង់វិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា ខណៈកំពុងដំណើរការយ៉ាងសកម្មក្នុងប្រទេសចំនួន១៦
ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) របស់ចិន មានបំណងចង់បោះទុនវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅក្មុងប្រទេសកម្ពុជា ខណៈកំពុងវិនិយោគក្នុង ១៦ប្រទេស ក្នុងនោះរួមមាន ម៉ាឡេស៊ីផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងគណៈប្រតិភូ តំណាងដោយ លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះ មានគោលបំណងធ្វើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។ ជាការឆ្លើយតបក្នុងជំនួបខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង បានស្វាគមន៍ចំពោះគណៈប្រតិភូដែលអញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងខាងលើនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់ និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយឯកឧត្តមបានសង្កត់បញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យវិនិយោគិន បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានភាពដូចគ្នាជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០ របស់កម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន […]
អានបន្ថែមក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះនឹងមានរយៈពេល ៥ឆ្នាំ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដោយក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក និង ៤,៣លានដុល្លារអាមេរិកទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល រួមជាមួយការវិនិយោគពីវិស័យឯកជនប្រមាណ ១៧,៦លានដុល្លារអាមេរិក។ ឯកឧត្តមបន្តថា សមាសធាតុទី១ នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរការហោះហើរនៅខែវិច្ឆិកា ខណៈកំពុងធ្វើតេស្ត ឧបករណ៍បច្ចេកទេស
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខនេះ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះ រួមមានការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ […]
អានបន្ថែមរដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៣០គម្រោងទៀត តម្លៃ $៥៩០លាន នៅព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០ មានទុនវិនិយោគសរុប ៥៩០លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ចុះផ្សាយកាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៦។ គម្រោងទាំង ៣០នេះ រួមមាន រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែកផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។ គួរបញ្ចាក់ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១១០គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ក្នុងនោះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និងបរទេស […]
អានបន្ថែមធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧នៅកម្ពុជា
ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ជួយលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈពេលប្រាំមួយឆ្នាំ ដែលនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧ ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។ គួរបញ្ជាក់ថា តាមការរំពឹងទុក និស្សិតប្រហែល ៣២.០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តគម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូឧទ្ទេស […]
អានបន្ថែមកម្ពុជា និងអាមេរិក សហការគ្នាសង់រោងចក្រច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើគ្រឿងចក្រទំនើបៗពីអាមេរិក
ក្រុមហ៊ុន Amru Rice (Cambodia) និងក្រុមហ៊ុន Stabil Nutrition, LLC របស់អាមេរិក សម្រេចចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីវិនិយោគសង់រោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានបញ្ជាក់ថា ពិធីចុះ MoU រវាងក្រុមហ៊ុនទាំងពីរខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) និងលោក Michael Tarrasch តំណាងក្រុមហ៊ុន Stabil Nutrition, LLC។ គោលបំណងសំខាន់របស់ MoU នេះគឺនឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។ គួររំលឹកថា ក្រៅពីអនុស្សារណៈខាងលើ កម្ពុជាក៏បានចុះអនុស្សារណៈ(MoU)មួយទៀតនៅថ្ងៃទី២២ ខែកញ្ញា […]
អានបន្ថែម