ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ តើកម្ពុជាទទួលបានអ្វីខ្លះ?

កម្ពុជា និងចិន បានចាប់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ទំនាក់ទំនងមួយនេះរីកដុះដាលរឹតឆាប់រហ័សនៅពេលដែលគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) បានឈានជើងចូលមកកាន់កាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្តើមមានទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា។ ដំបូងគឺផ្តើមចេញពីការអភិវឌ្ឍកាស៊ីណូ ដែលរីកលូតលាស់ដូចផ្សិត បានបង្កើតរំហូរដើមទុនហិរញ្ញវត្ថុដ៏សន្ធឹកសន្ធាប់ពីចិនដីគោកដែលមកលេងល្បែងលាងលុយកខ្វក់។ បើយោងតាមការវិភាគរបស់លោក Chris Devonshire-Ellis ក្នុងគេហទំព័រ aseanbriefing តែទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចគ្រប់គ្រងបានយ៉ាងល្អដោយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នឡើងវិញ ដោយរុញច្រានទុនវិនិយោគទាំងអស់នោះចាក់បញ្ជូលទៅក្នុងវិស័យផលិតកម្ម កសិ-ឧស្សាហ៍កម្ម ការលក់រាយ ការអប់រំ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ទាំងអស់នេះគឺសុទ្ធសឹងជាការពិតមួយដែរគ្រប់គ្នាក៏ទទួលស្គាល់រួចមកហើយថា វាគឺជារំហូរហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមក។​ ជាក់ស្តែងក្នុងអំឡុងឆ្នាំ ២០១២-២០១៧ ចិនបានវិនិយោគជាង ១៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ១១ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា រួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ និងព្រលានយន្តហោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ aseanbriefing កម្ពុជាទទួលបានគម្រោងផ្លូវល្បឿនលឿនដំបូងបង្អស់តម្លៃជាង ២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយក្រុងព្រះសីហនុ ដោយគម្រោងវិនិយោគនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែកញ្ញា ខាងមុខនេះ។ (អានបន្ថែម) ឆ្នាំ២០២០ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយតម្លៃប្រមាណ ១៥០០លានដុល្លារ បានលេចជារូបរាងឡើងនៅក្នុងខេត្តកណ្តាល ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ (អានបន្ថែម) នៅឆ្នាំដដែល ក៏មានគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) តម្លៃប្រមាណ […]

អាន​បន្ថែម

កម្ពុជា-ថៃ ចុះ MOU ពង្រឹងសមត្ថភាពទ្វេភាគីក្នុងវិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងវិស័យភស្តុភារកម្មសម្រាប់ប្រទេសទាំងពីឱ្យរិតតែប្រសើរឡើង ។ ពិធីចុះMOU នេះបានធ្វើឡើងកាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកជំទាវ កុយ សុដានី និងលោក Danucha Pichayanan អគ្គលេខាធិការNESDC។ MOU នេះធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ចំនួន៣ធំៗរួមមាន៖ ១. កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។ ២. សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index) ៣. គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ ភាគីទាំងពីរបានពិភាក្សា និងចែករំលែកពីការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះរួមមាន៖ ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាព និងចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ កន្លងមក ធនាគារពិភពលោក (WB) […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតសំបកដបដ៏ធំជាងគេទី៥លើពិភពលោក បោះទុនបន្ថែមពង្រីកទីផ្សារនៅកម្ពុជា

ក្រុមហ៊ុន Swire ជាក្រុមហ៊ុនផលិតសំបកដបភេសជ្ជៈយីហោលី្បៗនៅអាមេរិក និង ជាអ្នកផលិតសំបកដបកូកា-កូឡាធំជាងគេលំដាប់ទី៥នៅលើពិភពលោក។ ថ្មីៗនេះ Swire ដែលនៅហុងកុងបានប្រកាសបោះទុន ១,០១ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទីផ្សារផលិតសំបកដបកូកាកូឡានៅកម្ពុជា និង វៀតណាម។ នេះបើយោងតាម Nikkei Asia ចុះផ្សាយថ្ងៃទី១៨ កក្កដា ២០២២។ លោក Patrick Healy ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមហ៊ុន Coca-Cola បានបញ្ជាក់ថា “ការពង្រីកទីផ្សារនេះ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីពង្រីកទំហំបរិមាណ និងប្រាក់ចំណូលជាសកលនៃអាជីវកម្មផលិតដបរបស់យើង” ។ យោង​តាម​របាយការណ៍របស់ Swire នៅ​ហុងកុង បានង្ហាញថាប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​នៃ​ប្រតិបត្តិការ​ផលិតសបកដបកូកា-កូឡា​នៅ​វៀតណាម​មាន​ចំនួន ៣២លាន​ដុល្លារ ខណៈនៅ​កម្ពុជា​មាន​ចំនួន ៣,៨ លាន​ដុល្លារ។ Swire បានមើលឃើញថា កម្ពុជា និង វៀតណាមគឺជាប្រទេសដែលមានចំណង់ចំណូលចិត្តប្រភេទភេសជ្ជៈនេះធំជាងគេក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

អាន​បន្ថែម

ក្រសួងប្តេជ្ញាចិត្តដ៏ម៉ុតមាំថា៖ ធ្វើការសាងសង់ផ្លូវត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីគុណភាពជាចម្បង

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពផ្លូវលេខ១៤៦បេ និង១៤៨ នៅថ្ងៃទី២០ ខែកក្កដា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តដ៏ម៉ុតមាំថា ការសាងសង់ផ្លូវត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់បំផុត ក្រុមហ៊ុនសាងសង់ត្រូវធ្វើផ្លូវតាមលក្ខណៈបច្ចេកទេសដែលធ្លាប់បានឯកភាពគ្នា។ គួរម្លឹកផងដែរថា គម្រោងជួសជុលផ្លូវលេខ១៤៦បេ-១៤៨ សម្រេចការងារសាងសង់បាន ៩៩,៨១% ហើយ។ ផ្លូវនេះត្រូវបានធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះ មានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ឯកឧត្តមបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួងបានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD, ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរឬយ៉ាងណា! ឯកឧត្តមបានរម្លឹកម្តងហើយម្តងទៀតថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក ១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងបានទេ។

អាន​បន្ថែម

ក្រសួងប្តេជ្ញាពង្រឹងនិងលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ក្រុមហ៊ុន បានប្រកាស ប្តេជ្ញាលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួង កាលថ្ងៃទី១៤ -១៩ ខែកក្កដា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណែត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅដល់ការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ឯកឧត្តមបន្តថា ក្រសួងបានប្រាប់ប្រតិបត្តិករទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណែត និងវិធានការដោះស្រាយរបស់ក្រសួង ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។ ចំពោះភាគីពាក់ព័ន្ធណាមួយមិនព្រមសហការ ក្រសួងនឹងអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ។ កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានចេញវិធានការក្តៅ សារព្រមានដល់អ្នកដែលពាក់ព័ន្ធ និងមិនព្រមសហការ ជាច្រើនលើកជាច្រើនសាររួចហើយដែរ។(អានបន្ថែម)និង (អានបន្ថែម) និង(អានបន្ថែម) ថ្មីៗនេះទៀតសោធ មានសេចក្តីប្រកាសព័ត៌មានស្តីពី ដើម្បីសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។(អានបន្ថែម) សម្តេច ហ៊ុន សែន ក៏ធ្លាប់បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត […]

អាន​បន្ថែម

កម្ពុជា មានរោងចក្រផលិតបន្ទះសូឡាចំនួន ២១កន្លែង ទុនវិនិយោគសរុបជាង១៧៣លានដុល្លារ

រោងចក្រផលិតបន្ទះសូឡា ចំនួន ២១ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ប្រមាណ១៧៣.៣​ លានដុល្លារ។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រផលិតបន្ទះសូឡា វិនិយោគដោយជនជាតិចិន ចំនួន១៨ រោងចក្រ កម្ពុជា ១​រោងចក្រ ម៉ាឡេស៊ី មួយរោងចក្រ និងបារាំងមួយរោងចក្រ។ ក្នុងចំណោមរោងចក្រទាំង២១ មាន៩រោងចក្រ មានទីតាំងនៅរាជធានីភ្នំពេញ ៦រោងចក្រនៅខេត្តកណ្តាល ៣រោងចក្រនៅខេត្តព្រះសីហនុ ២រោងចក្រនៅខេត្តកំពង់ស្ពឺ និង១រោងចក្រនៅខេត្តកោះកុង។ កាលពីដើមសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដលើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា មានទុនវិនិយោគប្រមាណ៨៤.៥លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តក្រចេះ។ ការបង្ហាញគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡានេះ ត្រូវបានគេមើញឃើញថា ក្រោយមួយខែ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាទីផ្សារធំសម្រាប់បន្ទះសូឡានាំចេញពីកម្ពុជា បានសម្រេចបន្តលើកលែងពន្ធនាំចូលលើផលិតផលបន្ទះសូឡា ពីកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម​ ក្នុងត្រីមាសទី១ កម្ពុជានាំចេញបន្ទះសូឡា មានទឹកប្រាក់សរុប ជាង១៣លានដុល្លារ៕

អាន​បន្ថែម

ក្រសួងចេញគោលការណ៍សំខាន់ៗ៤ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកសិកម្មឌីជីថល ២០២២-២០៣០

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានដាក់ចេញគោលនយោបាយចំនួន៤ ចំណុចសំខាន់ ដើម្បីចូលរួម​អនុវត្ត​​គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងប្រែក្លាយទៅជា​កសិកម្ម​មាន​លក្ខណៈ​ទំនើប ប្រកួតប្រជែង បរិយាប័ន្ន និងមានលក្ខណៈធន់នឹងអាកាសធាតុ។ នេះបើតាមការលើកឡើងនូវប្រសាសន៍ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ គោលនយោបាយសំខាន់ៗទាំង ៤ចំណុចរួមមាន៖ ទី១៖ ការលើក កម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង ទី២៖ បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជកម្ម ទី៣៖ បង្កើនការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព ទី៤៖ ពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើន​កសិកម្ម​ប្រកប​​ដោយ​ភាពប្រកួតប្រជែង និងបរិយាប័ន្ន ដោយផ្តល់នូវផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព និង​អាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកប​ដោយ​និរន្តរភាព។ នៅក្នុងសន្និសីទនេះ ឯករដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងក៏បានជំរុញការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​អភិវឌ្ឍ​​ខ្សែច្រវាក់តម្លៃកសិកម្ម ការធ្វើឱ្យប្រសើរឡើង​នូវលទ្ធភាពចូល​ទៅកាន់ទីផ្សារ​សម្រាប់​កសិករខ្នាត​តូច និង​មធ្យម បង្កើនផលិតភាពនៃការស្រោចស្រពកសិកម្ម ពង្រឹកការភ្ជាប់ផ្លូវចូលទៅកសិដ្ឋាន-បណ្តាញអគ្គិសនី​ […]

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក នៅកម្ពុជា

ធនាគារពិភពលោក (WB) បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ​មួយចំនួន ដល់កម្ពុជាក្នុង​ការកាត់​បន្ថយ​តម្លៃ​ឡូជី​ស្ទី​ក​​ក្នុង​រយៈ​ពេលខ្លី និងរយៈពេលវែង​ ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់​ជា​ង​​គេ​ខ្លាំង នេះបើ​​ធៀប​ទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ របាយការណ៍ដដែលបានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួនរបស់ WB សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយ​បញ្ហាតម្លៃឡូជីស្ទីក និងខ្សែ​សង្វាក់​ផ្គត់ផ្គង់នៅកម្ពុជាមានដូចខាងក្រោម៖ បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តនៅកំពង់ផែ ដោយប្រៀបធៀបនឹងប្រព័ន្ធត្រួតពិនិត្យ​របស់​ប្រទេស​ជិតខាង បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូនតាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវ​ចូល​​​រួម​ធ្វើ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និង​​​វិ​ស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿ​ទុកចិត្ត​បាន​ដល់អតិថិជន កាត់បន្ថយតម្រូវការក្នុងនីតិវិធីនៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើ​ប្រាស់​​ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់ ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២​​-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លង​កាត់ព្រំ​ដែន​​ជា​មួយប្រទេសជិតខាង។ WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំងលើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថានឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអសង់នៅកម្ពុជា អាចធ្វើអាជីវកម្ម​របស់ខ្លួនប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ (អានបន្ថែម) ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជានឹងអាចកើនទំហំរហូតដល់​ទៅបួនដង​លើស​ពីទំហំ​ក្នុងពេល​បច្ចុប្បន្ន​នេះ​។

អាន​បន្ថែម

ក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ

ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។ ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន  ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ […]

អាន​បន្ថែម

ក្រុមហ៊ុន AIAI ប្តេជា្ញសង់អាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាប​-​អង្គរ ឱ្យបាន ៧០% ត្រឹមដំណាច់ឆ្នាំនេះ

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាប​-​អង្គរ​ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣​ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។​ ឯកឧត្តម តឹករ៉េត ​សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អា​​កាស​ចរណ៍​ជាតិ​កម្ពុជា អង្គរអ៊ែរ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដោយសម្រេចបានជិត ៣៤% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ នេះ ។ ឯកឧត្តម រ៉េត ​សំរេច  លើកឡើងថា ៖ “ក្នុងនោះ ផ្នែកមួយចំនួន ដូចជា អនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី ៧០ភាគរយ ចំណែកផ្លូវរត់ (Runway) ត្រូវបានតភ្ជាប់ជាស្ថាពរ​ហើយ”។ បច្ចុប្បន្ន ក្រុមហ៊ុន AIAI ប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃគម្រោងទាំងមូល […]

អាន​បន្ថែម