ព័ត៌មានក្នុងស្រុក
ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូលនិធិសេវាសកល។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។ ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ និងក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។
អានបន្ថែមរដ្ឋបានអនុម័តគម្រោងធំៗ២ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ 7,7លានដុល្លារអាមេរិក នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ៖ ១. XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក។ ២. W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២នេះនឹងបង្កើតការងារចំនួន ២២១៧កន្លែង ជូនប្រជាពលរដ្ឋ។
អានបន្ថែមក្រសួងសេដ្ឋកិច្ចចាប់ផ្តើមផ្សព្វផ្សាយច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនដល់អ្នកអនុវត្ត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញការផ្សព្វផ្សាយជាលើកដំបូងអំពីច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ ក្រុមហ៊ុនមេធាវី ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជនផ្សេងទៀត សរុបប្រមាណ ២០០នាក់។ សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានឱ្យដឹងថាសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ជូនមន្រ្តីរាជការទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈ និងភាគីពាក់ព័ន្ធសំខាន់ៗ រួមមានដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថារាជរដ្ឋាភិបាល គ្រោងនឹងដាក់ចេញអនុក្រឹត្យស្តីពីការរៀបចំនីតិវិធីគ្រប់គ្រងប្រតិបត្តិ សម្រាប់គាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោងការគ្រប់គ្រងកិច្ចលទ្ធកម្ម នីតិវិធីការគាំទ្រពីរដ្ឋ ការលើកទឹកចិត្តវិនិយោគ ការអនុវត្ត តាមដាន និងការគ្រប់គ្រងកិច្ចសន្យា PPP។ គួរបញ្ជាក់ថាច្បាប់ស្តីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំនួសឱ្យច្បាប់ស្តីពីសម្បទាន ឆ្នាំ២០០៧។ យោងតាមច្បាប់ថ្មីនេះ គម្រោងដែលអាចធ្វើឡើងក្រោមវិនិយោគរួមរវាងរដ្ឋ […]
អានបន្ថែមរដ្ឋដាក់ទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌល ផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅប្រែក្លាយប្រទេស ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និង អេឡិចត្រូនិក ដែលជាផ្នែកនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។ ទិសដៅនេះ ត្រូវបានកំណត់ក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នៅ កម្ពុជា ដែលកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលធាតុចូលបន្ថែម។ ក្នុងអង្គប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់ យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ផងដែរ។ ធាតុចូលដែលទទួលបាន នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការកែសម្រួលសេចក្តីព្រាងផែនទី បង្ហាញផ្លូវនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិត គ្រឿង បង្គុំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។
អានបន្ថែមឆមាសទី១-២០២២ កម្ពុជានាំចូលដែក និងដែកថែប តម្លៃជាង ១៨៥លានដុល្លារ កើន២០%
កម្ពុជានាំចូលដែក និងដែកថែប មានតម្លៃសរុប ១៨៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,២ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៥ ៨៦៤ លានដុល្លារ ដែលមានកំណើន ១១,៩ ភាគរយ។ ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ លានដុល្លារ ត្រូវបានអនុម័ត៕
អានបន្ថែមក្រសួងព្រមានមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមហេតុផលជៀសវាងការរំខាន់ដល់ដំណើរការសាងសង់ និងគ្រោះថ្នាក់ផ្សេងៗក្នុងការធ្វើដំណើរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់ដែលត្រូវបញ្ចប់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូលទាំងអស់មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ បើកចូលប្រើផ្លូវល្បឿនលឿន លើកលែងតែយានយន្តដែលត្រូវបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការជាចាំបាច់ ហើយមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។ ការហាមប្រាមម្តងជាពីរដងនេះ គឺដោយសារតែការសាងសង់មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ ម្យ៉ាងដោយសារនៅតែមានអ្នកបំពានបម្រាមនេះ ដែលបានបង្ករជាគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសថ្មីៗនេះទើបតែមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះបានសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. […]
អានបន្ថែមគម្រោងកែលម្អមហាវិទ្យាល័យកងខេមរភូមិន្ទតម្លៃ ២៥0ពាន់ដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
គម្រោងជួសជុលកែលម្អអគារបណ្តុះបណ្តាលភាសាអង់គ្លេស របស់មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសានៃកងយោធពលខេមរភូមិន្ទតម្លៃជាង ២៥ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ គម្រោងកែលម្អនេះរួមមាន ជួសជុលអគារបណ្តុះបណ្តាល ទីលានបាល់ទះចំនួន៤ កន្លែងស្នាក់នៅរបស់សិស្ស និងការលាបពណ៌ឡើងវិញជុំវិញអគាររបស់មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា។ លើសពីនេះ ក្នុងគម្រោងបានផ្តល់បន្ថែមនូវការរៀបចំឱ្យប្រសើរឡើងនៃប្រព័ន្ធIT សង់បន្ទប់ថ្មីចំនួន៦ ជួសជុលបន្ទប់ទឹកជាថ្មី៤ និងបំពាក់គ្រឿងសង្ហារឹមសម្រាប់បុគ្គលិកថែមទៀតផង។ នេះជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលមានរយៈពេលដ៏យូរអង្វែងជាមួយប្រទេសកម្ពុជា ដែលបានគាំទ្រការបណ្តុះបណ្តាលភាសាអង់គ្លេសនៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ចាប់តាំងពីមហាវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។
អានបន្ថែមអូស្ត្រាលីជួយកម្ពុជាលើកកម្ពស់ផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព
ប្រទេសអូស្ត្រាលី បានគំាទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវផាសុកវត្ថុរូបវន្តសម្រាប់ជនពិការភាព តាមរយៈសិក្ខាសាលាស្តីពីការរចនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ នេះបើតាមសិក្ខាសាលា ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រោមការគាំទ្ររបស់កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា សម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS)។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងលើកទឹកចិត្តសិស្សនិស្សិត វិស្វកម្ម និងស្ថាបត្យកម្ម ឱ្យចូលរួមក្នុងការប្រកួតប្រជែងការរចនាតាក់តែងគំរូផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព។ កម្មវិធីសហប្រតិបត្តិការនេះ បានដាក់ចេញនូវការផលិតឈុតគំនូរជីវចលចំនួន៥ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសាងសង់ជម្រាលសម្រាប់ជនមានពិការភាពចំនួន ២៥កន្លែង ដែលជាគំរូប្រកបដោយផាសុកវត្ថុរូបវន្ត។ គួរបញ្ជាក់ថា កន្លងមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ (អានបន្ថែម)
អានបន្ថែមCDC ត្រៀមខ្លួនសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍នៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ លើការវិនិយោគនៅកម្ពុជា។ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥ ខែកក្កដា ដោយមានការចូលរួមដោយសមគមសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុន ធុរកិច្ចជនបរទេស។ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវអំណរគុណចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម លើកឡើងថា ច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍ និងកត្តាជោគជ័យទាំងឡាយរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងដោយពុំគិតពីការនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ដែលបានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។
អានបន្ថែមWB ថាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជានៅខ្សោយ។ ហេតុអ្វី? WB នឹងឱ្យដំណោះស្រាយអ្វី?
ធនាគារពិភពលោកបានស្នើថា កម្ពុជាត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងគ្រប់ជ្រុងជ្រោយថ្មីមួយ បន្ថែមពីលើការខំប្រឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងតំបន់។ របាយការណ៍ចេញផ្សាយកាលពីចុងខែ មិថុនា ២០២២ បានលើកឡើងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅខ្សោយខ្លាំង ខណៈវិស័យភស្តុភារក៏នៅមានស្ដង់ដាទាបជាងប្រទេសជិតខាងខ្លាំង ដែលបណ្តាលឱ្យការដឹកជញ្ជូនក្នុងស្រុកមានតម្លៃខ្ពស់។ WorldBank ណែនាំថាកម្ពុជាត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីបង្កើនភាពប្រកួតប្រជែង ទិសដៅស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។ ការបង្កើនភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងគុណភាពសេវាកម្ម គឺជាគន្លឹះសំខាន់។ មានន័យថា កម្ពុជាត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធដឹកជញ្ជូន រហ័សទាន់វេលា មានតម្លៃទាប ហើយមានស្ដង់ដាខ្ពស់។ ដើម្បីធ្វើដូច្នោះបាន ការសាងសង់ស្ពានថ្នល់បន្ថែមតែមួយមុខគឺមិនគ្រប់គ្រាន់ទេ កម្ពុជាត្រូវមានប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន បែបគ្រប់ជ្រុងជ្រោយថ្មីមួយ។ ប្រព័ន្ធនេះគួរតែអនុវត្តដោយស្ថាប័នកំពូលណាមួយរបស់រដ្ឋ ព្រមនឹងច្បាប់ ក៏ដូចជាគោលនយោបាយថ្មីៗ។ ប្រព័ន្ធនេះរួមមាន ការត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកផ្លូវពាណិជ្ជកម្មទាំងផ្លូវគោក ផ្លូវទឹក និងអាកាសជាប្រចាំ ការអនុវត្តផែនការពង្រីកវិស័យដឹកកជញ្ជូនឱ្យកាន់តែទូលំទូលាយ ការរៀបចំឡើងវិញនូវប្រព័ន្ធផ្លូវដែក ព្រមនឹងផែនការរយៈពេលវែង និងការបង្កើតកម្មវិធីខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដែលអ្នកដឹកជញ្ជូនអាចរាយការណ៍ពីបញ្ហាបានភ្លាមៗ ជាដើម។ គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើតឡើង ៥,៦% ក្នុងឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមបញ្ហាក្ដី។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក គឺបណ្ដាលមកពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិក ការអូសបន្លាយនៃសង្រ្គាមរុស្សីអ៊ុយក្រែន […]
អានបន្ថែម