ព័ត៌មានក្នុងស្រុក
គម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
គម្រោងជួសជុល និង ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគាំទ្រដល់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រសួងបានលើកបង្ហាញវឌ្ឍនភាពការងារសំខាន់ៗចំនួន ៣ កន្លែង លើការងារស្តារ និងជួសជុលឡើងវិញនូវទំនប់ទឹក ដើម្បីធានាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន៖ -ទី១: ទំនប់អូរតេ ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ១០លានម៉ែត្រគូប និងសាងសង់បានប្រមាណ ៥៩% -ទី២: ទំនប់លើ ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ២០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០% -ទី៣: ទំនប់ក្រោម ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ៣០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០%៕ ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង […]
អានបន្ថែមគំនូសប្លង់សម្រាប់ត្រួតពិនិត្យគុណភាពផ្លូវ សម្រេចបាន៧០%ហើយ
បច្ចុប្បន្ន ដំណើរការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន៧០ភាគរយហើយ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងក្នុងប្រជុំនា លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានឲ្យដឹងថា គោលបំណងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរមតិយោបល់ ក៏ដូចផ្តល់ធាតុចូលសំខាន់ៗបន្ថែមដល់ការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ មុននឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ។ ការរៀបចំអភិវឌ្ឍមុខងារគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ថ្មីនេះ នឹងជួយពង្រឹងគុណភាពផ្លូវតាមស្តង់ដារបច្ចេកទេស និងធានាដល់ការគ្រប់គ្រងការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ និងសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួងក្នុងការតាមដានការងារគុណភាពផ្លូវតាមរយៈការងារត្រួតពិនិត្យគុណភាពជាដើម៕
អានបន្ថែមក្រសួងធនធានទឹក បើកការដ្ឋានសង់ផ្លូវកៅស៊ូប្រវែង២១គីឡូម៉ែត្រ លើខ្នងទំនប់មេ អាងទឹកត្រពាំងថ្ម
ក្រសួងធនធានទឹក និងឧតុនិយម បានបើកការដ្ឋានសង់ផ្លូវក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម មានប្រវែងសរុប២១គីឡូម៉ែត្រ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន ៣៧គ្រឿងរួមមាន -នីវីលរ័ ០៣គ្រឿង រ៉ូឡូ ០៦គ្រឿង អេចស្កាវ៉ាទរ័ ១៥គ្រឿង រថយន្តបែន ១០គ្រឿង និងឡានទឹក ០៣គ្រឿង ៕ ការបើកការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អានបន្ថែមវិស័យសំណង់នឹងកើនត្រឹម ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ដោយផ្អែកលើហេតុផល ២នេះ
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសំណង់ដែលទទួលបានការអនុម័តមានសរុប ១០០១ គម្រោង ដែលធ្លាក់ចុះ ៦,១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ របស់ក្រសួងសេដ្ឋកិច្ច។ ការធ្លាក់ចុះនេះ កើតមានស្ទើរគ្រប់ប្រភេទសំណង់ រួមមាន សំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណងស់ទេសចរណ៍។ យ៉ាងណាក្ដី តាមការព្យាករក្នុងរបាយការណ៍នេះ បានរំពឹងថាវិស័យសំណង់អាចនឹងងើបឡើងវិញ ក្នុងអត្រា ៣% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ នេះ។ កំណើននៃការងើបឡើងវិញដ៏តិចតួចនេះ គឺដោយសារតែឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចពិភពលោក និងការមិនទាន់ត្រឡប់មកវិញនៃវិនិយោគិនធំៗពីបរទស។ តែទោះជាយ៉ាងណា វិស័យសំណង់ក៏នៅតែមានសក្ដានុពល សឱ្យឃើញតាមរយៈ កំណើនឥណទានផ្ដល់ឱ្យវិស័យនេះ និងគោលនយោបាយរបស់រដ្ឋាភិបាលនៃការជួយបញ្ចៀស និងអន្តរាគមន៍លើហានិភ័យផ្សេងៗ។ (អានបន្ថែម) ទាក់ទិននឹងគោលនយោបាយក្នុងវិស័យសំណង់នេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានកែប្រែខ្លឹមសារមួយចំនួន នៃបែបបទក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់។ (អានបន្ថែម) គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើតឡើង ៥,៦% ក្នុងឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមបញ្ហាក្ដី។ […]
អានបន្ថែមឥណទានវិស័យសំណង់មាន ១៣ពាន់លានដុល្លារ ត្រឹមត្រីមាសទី១ កើនជាង២៩%
គិតត្រឹមចុងត្រីមាសទី១ នៃឆ្នាំ ២០២២ ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ដល់វិស័យឯកជន មានសរុបដល់ជាង ៥០ពាន់លានដុល្លារអាមេរិក ដែលកើនជាង២៤% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់មានចំនួនច្រើនបំផុត បើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ៣០ មិថុនា របស់ធនាគារជាតិនៃកម្ពុជា។ ឥណទានដែលផ្តល់ដល់វិស័យសំណង់គិតត្រឹមត្រីមាសទី ១ នេះ មានដល់ ១៣,៧ ពាន់លានដុល្លារ ដែលស្មើនឹង ២៧% នៃឥណទានសរុប។ បរិមាណឥណទាននេះ កើនឡើង ២៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែលបន្ដថា កម្ចីក្នុងវិស័យពាណិជ្ជកម្មលក់ដុំ និងរាយ ច្រើនលំដាប់ទី ២ ដែលមានដល់ ១២,៦ ពាន់លានដុល្លារ តាមដោយវិស័យសេវាកម្ម កសិកម្ម និងកម្ចីគ្រួសារ ដែលមាន ៥ ពាន់លាន ៤,៨ ពាន់លាន និង២,៧ ពាន់លាន រៀងៗគ្នា។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែមានបញ្ហាប្រឈមផ្សេងៗដូចជា ការពិបាកក្នុងការស្នើសុំកម្ចីរបស់សហគ្រាសធុនតូច […]
អានបន្ថែមអគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជិត ៩០% ហើយ
ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេចបានប្រមាណជិត ៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ គម្រោងសាងសង់នេះ បានបើកការដ្ឋាន កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិនគ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ប្រើពេលសរុប ២៤ខែ។ បើតាមការបញ្ជាក់របស់មេការសំណង់ បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមការងារ បានសាងសង់សម្រេចបានជិត៩០ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។
អានបន្ថែមផ្លូវបេតុង ២ពាន់ម៉ែត្រ នៅអរិយក្សត្រត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវបេតុងអាមេប្រវែង ២ពាន់ម៉ែត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអញ្ជើញជាអធិបតីរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ផ្លូវបេតុងអាមេមួយខ្សែនេះមានប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ការកសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែលជួយសម្រួលដល់លំហូរដោយសេរីគ្រប់ផ្នែកទាំងអស់លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិត របស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា៖ ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្រប តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកំណត់យក […]
អានបន្ថែមអាមេរិក កំពុងពិចារណាជ្រើសចំនុចឣាទិភាពដើម្បីវិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក(DOT) កំពុងពិចារណាជ្រើសរើសចំនុចឣាទិភាពសម្រាប់វិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នអាមេរិកកំពុងពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីវិស័យនេះផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយកាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ លោកJiga Phat មន្រ្តីវិភាគបច្ចេកវិទ្យាគោលនយបាយប្រព័ន្ធដឹកជញ្ជូននៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មនៃក្រសួងដឹកជញ្ជូនអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណការកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។ លោកJiga Phat បន្តថា DOT នឹងធ្វើការពិនិត្យពិចារណាបន្ថែមទៅលើចំណុចជាអាទិភាពសម្រាប់ ប្រភេទដឹកជញ្ជូនផ្សេងៗដូចជា៖ ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវសមុទ្រ។ល។ សម្រាប់ការងារជំហានបន្ទាប់ លោកថា DOTនឹងធ្វើការងារផ្ទៃក្នុង និងបន្តជជែកជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រើសរើសចំនុចអាទិភាពដែលសំខាន់បំផុតចំនួនពីរ ឬបីយ៉ាងច្រើន ដើម្បីអនុវត្តន៍គម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើសុំឱ្យក្រសួងដឹកជញ្ជូនអាមេរិក មានគម្រូទម្រង់កិច្ចសហប្រតិបត្តិការ សម្រាប់កំណត់ ជាចំនុចអាទិភាពគន្លឹះសម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ដែរ តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងដឹកជញ្ជូនអាមេរិក ក៏បានធ្វើបទបង្ហាញដល់កម្ពុជា ពីរបៀបធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (យានយន្តបំភាយឧស្ម័នសូន្យហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់អាចទទួលបាន […]
អានបន្ថែមរដ្ឋបញ្ចេញថវិកាជាតិកែផ្លូវក្រួសក្រហមតាមដងទន្លេមេគង្គទាំងអស់ទៅជាបេតុងនៅខេត្តស្ទឹងត្រែង
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងសាងសង់កែប្រែផ្លូវក្រួសក្រហមមួយខែ្ស ១៦គីឡូម៉ែត្រ ទៅជាផ្លូវបេតុងវិញ តាមបណ្តោយមាត់ទន្លេមេគង្គ ចាប់ពីចំណុចភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ទៅដល់ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ផ្លូវបេតុងថ្មីនេះ មានទទឹង៥ម៉ែត្រ បណ្តោយ១៦គីឡូម៉ែត្រ ដោយសាងសង់ដាក់បន្ថែមលូចំនួន ៣២កន្លែង លូប្រអប់ ០៧កន្លែង និងស្ពានចំនួន០៩ កន្លែង ដោយគ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ២០២២ នេះ។ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាបណ្តាញតភ្ជាប់គ្នា រវាងទឹកដីក្រុងស្ទឹងត្រែង ទៅទីរួមស្រុកសៀមបូក ហើយប្រជាពលរដ្ឋរស់នៅជួរមាត់ ទន្លេមេគង្គ នឹងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះបានសាងសង់ខ្ពស់ផុតពីទឹក មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។ គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្មីនេះ អនុវត្តដោយប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាដំណាក់កាលសាងសង់ទី១ និងបន្តសាងសង់តភ្ជាប់ទៅឃុំស្រែក្រសាំង និងឃុំអូរម្រះ ក្នុងស្រុកសៀមបូក បន្ថែមទៀតក្នុងចម្ងាយផ្លូវប្រវែងជាង១០ គីឡូម៉ែត្រ នៅឆ្នាំ២០២៣ខាងមុខ។
អានបន្ថែមកូរ៉េជួយកម្ពុជាសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ
ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ក្រៅពីគម្រោងបង្កើតមជ្ឈមណ្ឌល រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍(ODA) តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានកំពុងតាក់តែងបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងជួយបណ្តុះបណ្តាលមន្ត្រីនៃនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ។ ក្នុងកិច្ចប្រជុំ ភាគីកូរ៉េ បានប្តេជ្ញាចិត្តបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។
អានបន្ថែម