ព័ត៌មានក្នុងស្រុក
រដ្ឋបានអនុម័តគម្រោងថ្មីមួយទៀតក្នុងខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ ៣,៥លានដុល្លារអាមេរិក ក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ៧០០កន្លែង ថែមទៀតផង។
អានបន្ថែមតើវិស័យភស្តុភាកម្មកម្ពុជានឹងទទួលបានប្រយោជន៍អ្វីពីផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ?
សមាគមភស្តុភាកម្មកម្ពុជា (CLA) សមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិថៃ (TIFFA) និងសមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិឡាវ (LIFFA) កំពុងពិភាក្សាគ្នាលើថ្លៃដឹកជញ្ជូនទំនិញតាមមធ្យោបាយថ្មីដោយប្រើប្រាស់រថភ្លើងពីប្រទេសចិន ចូលឡាវ ហើយបន្តចូលថៃ រួចឆ្លងចូលមកកម្ពុជា។ នេះបើតាមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅថ្ងៃទី២១ ដល់២៣ ខែមិថុនា ឆ្នាំ២០២២ នៅ Thanaleng Dry Port ប្រទេសឡាវ។ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីចិនចូលឡាវនេះ គឺត្រូវចំណាយពេលត្រឹមតែ ៨ ទៅ ១០ម៉ោងប៉ុណ្ណោះ ហើយបើបូករួមទាំងរយៈពេលបំពេញបែបបទគយ និងលើកដាក់ទំនិញឆ្លងកាត់ យើងត្រូវប្រើរយៈពេលសរុបប្រហែល ៧២ម៉ោង ដែលអាចចំណេញពេលច្រើនជាងមុនទ្វេរដង។ លោកឧកញ៉ា បានបន្តថា ចំពោះតម្លៃវិញ ការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ គឺប្រសើរជាងមធ្យោបាយផ្សេងៗច្រើនណាស់ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ត្រូវមានកុងតានឺរផ្ទាល់ខ្លួន និងត្រូវរកភ្នាក់ងារសម្រាប់បំពេញបែបបទគយនៅប្រទេសឡាវ ដើម្បីការដឹកជញ្ជូនរិតតែប្រសើរនិងរលូនជាងមុន។ លោកឧកញ៉ា ក៏បានបន្ថែមថា ការដឹកជញ្ជូនតាមមធ្យោបាយថ្មីនេះ តម្រូវអោយមានការកក់ទូរ (៥០០០ដុល្លារ)សម្រាប់ (Dry Container) ហើយសម្រាប់ទូរត្រជាក់ […]
អានបន្ថែមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយគ្រោងនឹងបញ្ជាប់ការសាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នូវអគារចំនួន ០៥ អគារ ចំណែកអគារនៅសល់ចំនួន ០៤ អគារទៀត នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលក្នុងនោះមានអគារសរុបចំនួន ០៩អគារ រួមមាន អគារសម្រាកព្យាបាលចំនួន ០៧អគារ អាចដាក់គ្រែសរុបបានចំនួន១១.០០០គ្រែ អគាររដ្ឋបាលចំនួន ០១ និងអគារបុគ្គលិកចំនួន ០១ ។ មណ្ឌលព្យាបាលនេះ […]
អានបន្ថែមត្រីមាសទី១-២០២២ រដ្ឋអនុម័តគម្រោងវិនិយោគ ៤៧គម្រោង កើនឡើង៦,៨% ធៀបនឹងឆ្នាំ២០២១
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងវិនិយោតដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣គម្រោង ស្មើនឹង ៦,៨% ដែលមានទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។ ក្នុងនោះ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានត្រឹមតែ ៤គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៧៥% ដែលមានទុនវិនិយោគសរុបចំនួន ៣០១,១៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ៧៩,៨% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤លានដុល្លារអាមេរិក បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ គម្រោងវិនិយោគទាំងនេះ រួមមាន មណ្ឌលភ័ស្តុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី […]
អានបន្ថែមឡាវបង្កើនការនាំចេញថាមពលអគ្គិសនីទៅកម្ពុជាឱ្យបាន ៦ពាន់មេហ្កាវ៉ាត់ក្នុងឆ្នាំ២០៣០
ប្រទេសឡាវ កំពុងផ្តោតជាសំខាន់ក្នុងការសាងសង់គម្រោងវារីអគ្គិសនីយ៉ាងច្រើនពាសពេញផ្ទៃប្រទេស ដើម្បីបង្កើតការនាំចេញទៅប្រទេសជិតខាង ដោយក្នុងនោះគ្រោងនាំចេញមកប្រទេសកម្ពុជាឱ្យបាន ៦០០០ មេហ្កាវ៉ាត់ ក្នុងឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាមឈ្មោះថា Vietnamplus កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ ឡាវបាននាំចេញថាមពលអគ្គិសនីរបស់ខ្លួនមកប្រទេសកម្ពុជា ដែលមានសមត្ថភាពប្រមាណចំនួន៤៤៥ មេហ្កាវ៉ាត់ តែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ប្រទេសឡាវ និងប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្នុងការជួយជំរុញថាមពលអគ្គិសនីពីឡាវមកវៀតណាមឱ្យបានចំនួន ៨១៤៨ មេហ្កាវ៉ាត់ នៅឆ្នាំ២០៣០។ គួរបញ្ជាក់ថា ប្រទេសចិន ថៃ និងសិង្ហបុរី ក៏នាំចូលថាមពលអគ្គិសនីពីឡាវដូចកម្ពុជា និងវៀតណាមផងដែរ។
អានបន្ថែមអាជ្ញាធរសៀមរាបដាក់កំហិតម្ចាស់សំណង់ដែលសង់លើដីចំណីផ្លូវទាំង ៨ខ្សែនេះ ត្រូវរុះរើចេញជាបន្ទាន់!
អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណីផ្លូវទាំង ៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវរុះរើជាបន្ទាន់ឲ្យបានមុន ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយអាជ្ញាធរនឹងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើផ្លូវទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ ម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវទាំង ០៨ខ្សែ ត្រូវរុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារបានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP)។ អាជ្ញាធរខេត្តសៀមរាប នឹងអនុវត្តគម្រោងស្ថាបនាផ្លូវទាំង ៨ខ្សែនេះ ដោយប្រើប្រាស់ថវិការដ្ឋបាលខេត្ត រួមមាន៖ ១. ផ្លូវក្រោយវត្តពោធិ៍លង្កា (មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។ ២. ផ្លូវសត្តឃាត (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ […]
អានបន្ថែមផ្លូវរថភ្លើងក្រោមដី ឬលើអាកាស ជាជម្រើសដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ក្រសួងសារធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឱ្យពន្លឿនការសិក្សាលម្អិត និងស៊ីជម្រៅលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ឱ្យបានឆាប់បំផុត ព្រោះនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងក្រសួងសារធារណការ និង ដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) និងមន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី ២៤ មិថុនា ២០២២ នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសារធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនឱ្យធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕ បច្ចុប្បន្ន ក្រុមអ្នកជំនាញឯកទេសរបស់ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា បញ្ហាចម្បងគឺយើងត្រូវសិក្សាលម្អិត ដោយផ្តោតលើលទ្ធភាពសាងសង់បណ្តាញផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងទៀតក្រុមហ៊ុនបានធ្វើការសិក្សារួចខ្លះហើយ ដោយផ្អែកទៅលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម… ។ល។ ទាក់ទងគម្រោងសិក្សារថភ្លើងលើអាកាស កន្លងមកគឺខាង JICA […]
អានបន្ថែមអូស្រ្តាលីប្រគល់គម្ពីយុទ្ធសាស្ត្រដល់កម្ពុជា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថល
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានប្រគល់ឯកសារយុទ្ធសាស្ត្រ និងលទ្ធផលសិក្សាគម្រោងសាកល្បងចំណតឆ្លាតវៃ ដល់រដ្ឋខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថលនាពេលអនាគត។ នេះបើតាមពិធីប្រគល់-ទទួល រវាងលោក Andreas Zurbrugg ជាភារៈធារីនៃស្ថានទូតអូស្រ្តាលី និង លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ របាយការណ៍យុទ្ធសាស្រ្តនេះ នឹងផ្តល់ជាគំរូដល់វិស័យពាណិជ្ជកម្ម និងភាពជាដៃគូររវាងរដ្ឋ-ឯកជន ក្នុងការយកមកអនុវត្ត ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ពង្រីកវិសាលភាពប្រព័ន្ធគ្រប់គ្រងចំណតឆ្លាតវៃទូទាំងក្រុង។ មួយវិញទៀត សំណុំឯកសារនេះ នឹងផ្តល់ជាគំរូអនុវត្តដែលអាចប្រើប្រាស់សម្រាប់អភិវឌ្ឍសេវាទីក្រុងឆ្លាតវៃផ្សេងៗទៀត ដែលមានការចូលរួមពីវិស័យឯកជន។ អូស្ត្រាលី បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ជាទិសដៅអាទិភាព ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ តាំងតែពីឆ្នាំ២០២០ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានទំហំមូលនិធី ៥១,៧ លានដុល្លារអូស្រា្តលី។ (អានបន្ថែម)
អានបន្ថែមក្រសួងបើការដ្ឋានសង់ផ្លូវបេតុងថ្មី១ខ្សែ នៅស្រុកកោះធំខេត្តកណ្តាល
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានផ្លូវបេតុងប្រវែង៨៥០ម៉ែត្រឋិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ជាមួយនឹងការបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវដើម្បីសម្រួលដល់ការរស់នៅ របស់បង ប្អូនប្រជាពលរដ្ឋ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២។ ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងបំពាក់ បង្គោល ភ្លើងសូឡាបំភ្លឺផ្លូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់ នៅរបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីចូលរួមអភិវឌ្ឍស្រុកកោះធំទាំងមូលឱ្យកាន់តែមានការរីកចម្រើន ថែមមួយ កម្រិតទៀត។
អានបន្ថែមគម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ សម្រេចការសាងសង់ជាង ៦៥ភាគរយ
គម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សម្រេចការសាងសង់បានប្រមាណ ៦៥ភាគរយ គិតត្រឹមចុងខែមិថុនានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃទី២៣ ខែមិថុនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។ ក្រសួងសាធារណការបញ្ជាក់ថា ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។ គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ដើម្បីបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ២០២៣។ ក្រៅពីសាងសង់ស្ពានច្រើនកន្លែង ក្នុងគម្រោងនេះ ក៏មានសាងសង់ស្ពានមួយកន្លែងមានកម្ពស់រហូតដល់ ៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផ្លូវជាតិលេខ១០ នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]
អានបន្ថែម