ព័ត៌មានក្នុងស្រុក
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ បើតាម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្របសម្រួល។ ឯកឧត្តមអគ្គរាជទូត បានបន្ថែមថា មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន ច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្ឋានមុននឹងសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា ជាពិសេសផ្សារភ្ជាប់នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។
អានបន្ថែមផ្លូវជាតិលេខ៧១Cសម្រេចការសាងសង់បាន ៣៧% និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤
ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៣៧%ហើយ គម្រោងនេះនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ធ្វើឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនេះដើម្បីគេចផុតពីបញ្ហាទឹកជំនន់ធំផងដែរ ព្រោះភូមិសាស្ត្រខ្លះជាប់នឹងទន្លេមេគង្គ ដែលត្រូវមានការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ។ ក្រោយបញ្ចប់ការសាងសង់ ផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក។ គួរបញ្ជាក់ដែល ផ្លូវជាតិលេខ៧១C កាបសម្ពោធបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ […]
អានបន្ថែមរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជំរុញសកម្មភាពវិនិយោគ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ យោងតាមអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិកាវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនជាសមាជិក។ តាមអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា។ ចំពោះគម្រោងដែលមានទុនវិនិយោគលើសពី ៥លានដុល្លារឡើងទៅ គម្រោងវិនិយោគស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគពាក់ព័ន្ធនឹងថាមពល ស្ថិតក្នុងចំណោមគម្រោងមួយចំនួនដែលមិនត្រូវឆ្លងកាត់ការពិនិត្យរបស់ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ឡើយ។
អានបន្ថែមក្រុមហ៊ុន Nestlé Switzerland ចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា
ក្រុមហ៊ុន Nestlé Switzerland របស់ប្រទេសស្វ៊ីស មានបំណងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសនិយាយលើការបង្កើតរោងចក្រនៅកម្ពុជា ដែលមានការប្រើប្រាស់ផលិតផល Nestlé ច្រើនគួរឱ្យកត់សម្គាល់។ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៦ ខែមិថុនា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុងវេវ ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើងថា ថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ជាការឆ្លើយតប ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជាផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំធំគួរឱ្យកត់សម្គាល់ផងដែរ […]
អានបន្ថែមសម្ដេចតេជោ៖ ប្រកាសពីគម្រោងបើកច្រកព្រំដែនកម្ពុជា-វៀតណាម តំបន់កោះថ្ម ខេត្តត្បូងឃ្មុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគោលបំណងបើកច្រកព្រំដែនកម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងឱកាសរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំ បានកន្លងផុតជាមួយនឹងកិច្ចការជាច្រើនបានវិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការជាច្រើនដែលជាផលប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់នៅតំបន់កោះថ្ម ត្រូវបានអភិវឌ្ឍន៍ ដែលអាចនឹងបើកទៅជាច្រកអន្តរជាតិ នាពេលសមស្របខាងមុខថែមទៀតផង។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើបើកបាននៅតំបន់នេះ នឹងធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំង” ។
អានបន្ថែមរថយន្ត ៤ម៉ាកថ្មីទៀត នឹងបង្កើតរោងចក្រដំឡើងលើទឹកដីកម្ពុជា
ក្រៅពីរថយន្ត Ford នៅមានរថយន្តម៉ូដែលថ្មីចំនួន ៤ទៀត នឹកបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរោចចក្រថ្មីនេះ នឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cam MJ Industrial Park ផ្លូវជាតិលេខ៣ ក្នុងភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ មិថុនា នេះ។ រថយន្តទាំង ៤ម៉ាកនេះ រួមមាន ម៉ាក Soueast មាន ៤ម៉ែល ជាប្រភេទរថយន្តទេសចរណ៍ ម៉ាក FAW មាន ៥ម៉ូដែល ជាប្រភេទរថយន្តដឹកទំនិញ ម៉ាក Dongfeng មាន ១០ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍ និង ម៉ាក MG មាន ៤ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍។ គេរំពឹងថា ការវិនិយោគរបស់ក្រុមហ៊ុន GTV Motor នេះនឹងបង្កើតការងារបានចំនួន ៧៣៨កន្លែង។ គួរបញ្ជាក់ដែលថា […]
អានបន្ថែមរដ្ឋបានអនុម័តគម្រោងវិយោគធំៗថ្មីចំនួន៦ តម្លៃសរុបជិត ៨០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៦កន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល៖ ១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក។ ២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក។ ៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក។ ៤. ECKL […]
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាបសម្រេចបានជិត២០%ហើយ
គិតមកដល់ពេលនេះ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប សម្រេចបានជិត២០%ហើយ។ នេះបើយោងតាមការចុះពិនិត្យពីវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺតាមដានវាយតម្លៃការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានាសម្រេចឱ្យបាននូវប្រសិទ្ធភាពការងារប្រកបដោយទំនួលខុសត្រូវ។ គួរបញ្ជាក់ថា ជាលទ្ធផលគម្រោងទាំងមូល អនុវត្តសម្រេចបាន ១៦,៥% ហើយ ខណៈអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តសៀមរាប ក៏បានជំរុញក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ឱ្យបន្តយកចិត្តទុកដាក់ការងារបន្ថែមទៀត ធ្វើយ៉ាងណាត្រូវសម្រេចតាមផែនការដូចបានគ្រោងទុកផងដែរ៕
អានបន្ថែមកម្ពុជា-ថៃ សិក្សាពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC ប្រទេសថៃ បានពិភាក្សាគ្នាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា រវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន SEAC នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក Peter Bachner ជាទីប្រឹក្សាវិទ្យាស្ថានតេជោសែន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុន SEAC បានធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុន ដែលមានបទពិសោធន៍ធ្វើការបណ្តុះបណ្តាលជំនាញផ្នែកទន់ ភាពជាអ្នកដឹកនាំ និងផ្នត់គំនិតនៅក្នុងប្រទេសថៃ ប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត អស់រយ:ពេល៣០ឆ្នាំ ដែលបានបណ្តុះបណ្តាលទាំងស្ថាប័នរដ្ឋ ឯកជនធំៗ និងស្ថាប័នអប់រំផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះសមត្ថភាព របស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន និងបានណែនាំឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សិក្សាស្វែងយល់បន្ថែមលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព […]
អានបន្ថែមសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៦,៦ភាគរយឆ្នាំ២០២៣
សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។ រាជរដ្ឋាភិបាល បានដាក់ការព្យារកកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា។ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់។ ក្របខ័ណ្ឌនេះ នឹងលើកកម្ពស់អនុវិស័យសក្តានុពល ដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។
អានបន្ថែម