ព័ត៌មានក្នុងស្រុក
កម្ពុជាបានតំណែងជាម្ចាស់ផ្ទះ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គលើកទី២៥
វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលតំណាងប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ ពិភាក្សាលើការធ្វើចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន ការអភិវឌ្ឍផ្លូវដែក និងការកែលម្អវិស័យព័ស្តុភាកម្ម។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍សរុបចំនួន ១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ -កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ទ។ កិច្ចប្រជុំ STF-25 នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់ GMS។ ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខណ្ឌវិនិយោគក្នុងតំបន់ GMS គិតត្រឹមឆ្នាំ២០២២ ដែលតួលេខនេះស្មើនឹង ៧៨គម្រោង ដែលមានទុនវិនិយោគ សរុប ៦៥,៨ ពាន់លានដុល្លារ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព […]
អានបន្ថែមបារាំងបានជួយស្តារព្រែកចំនួន ១៥ នៅខេត្តកណ្តាល និងសង់ប្រព័ន្ធធារាសាស្ត្រធំៗជាច្រើន
តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា បារាំងបានជួយកែលម្អ និងជួសជុលស្តារឡើងវិញនូវព្រែកបានចប់ជាស្ថាពរ ចំនួន១៥ ក្នុងខេត្តកណ្តាល និងបានសាងសង់ប្រព័ន្ធធារាសាស្រ្តធំៗក្នុងខេត្តមួយចំនួនទៀតចាប់ពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ។ នេះបើតាមការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Sandrine Boucher នាយិកាថ្មីរបស់ AFD កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ក្រោមគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ របស់ AFD ក្រុមការងារគម្រោង បានសាងសង់ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបងសម្រេចបានប្រមាណ ៣០% និងសាងសង់ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ សម្រេចបាន១១%។ ជាមួយគ្នានេះ កិច្ចសន្យាចំនួន៣ នៃអនុគម្រោងខាងលើ ត្រូវបានដេញថ្លៃរួចរាល់ និងកំពុងបន្តកិច្ចដំណើរការចុះហត្ថលេខា ហើយ ៦អនុគម្រោងដទៃទៀត កំពុងដំណើរការដេញថ្លៃនៅឡើយ។ ក្នុងជំនួបនេះផងដែរ លោកស្រី Sandrine Boucher នាយិកាថ្មីរបស់ AFD ដោយត្រូវជំនួសលោកស្រី Ophile BOURHIS […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគថ្មី តម្លៃសរុបជិត ២៤លានដុល្លារ នៅភ្នំពេញ និងក្រុងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគធំៗចំនួន៤ មានទុនវិនិយោគសរុបប្រមាណ ២៣,៨លានដុល្លារ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហុន។ តបតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។ ២. ក្រុមហ៊ុន “AMTO CHEMICAL TECHNOLOGY CO., LTD.” បង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។ ៣. ក្រុមហ៊ុន “Kai Feng Wood Products (Cambodia) Co., Ltd.” […]
អានបន្ថែមរដ្ឋាភិបាលដកថវិកាជិត ១៧០លានដុល្លារ ប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី១
ក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៥២៩,៧៩លានដុល្លារ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។ យោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឥណទានសម្បទាន បានមកពីក្របខណ្ឌទ្វេភាគី មានប្រមាណ ៤៧ភាគរយ និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។ របាយការណ៍បង្ហាញទៀតថា ថិវកាប្រមាណ ១៦៩,៥៣លានដុល្លារ ឬស្មើនឹង ៣២ភាគរយ នៃឥណទានសម្បទាន ត្រូវបានយកទៅប្រើប្រាស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ថវិកាប្រមាណ ៦៣ភាគរយ ឬស្នើនឹង ៣៦០,២៦លានដុល្លារ ត្រូវបានប្រើសម្រាប់វិស័យអាទិភាពផ្សេងទៀត។ ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ មានកំណើនប្រមាណ ២១ភាគរយ។
អានបន្ថែមខេត្តមណ្ឌលគិរីទទួលបានជំនួយពីពលរដ្ឋជប៉ុនដើម្បីអនុវត្តផែនការស្តង់ដារសុវត្ថិភាពកម្មករសំណង់
ពលរដ្ឋជប៉ុនបានឧបត្ថម្ភថវិកាសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ដើម្បីគាំពារសុខមាភាពកម្មករក្នុងវិស័យសំណង់នៅក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរការងារខេត្តមណ្ឌលគិរី សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ។ លោក កែវ ធួន អនុប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យសំណង់ គឺជាវិស័យមួយដែលលូតលាស់ខ្លាំង ខណៈកម្ពុជា កំពុងយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាព និងសុខភាពរបស់កម្មករក្នុងវិស័យនេះផងដែរ។ លោកបន្តថា គម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ គឺក្រោមការឧបត្ថម្ភថវិកាពីប្រជាជនជប៉ុន។ លោកបន្តថា យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០២២ បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានសហគ្រាសតូច និងមធ្យមនៅទូទាំងខេត្ត សរុបចំនួន ១៧៤សហគ្រាស ដែលផ្តល់ការងារសរុប ៤,៨៥១នាក់។ ហេតុនេះ តាមរយៈគម្រោងនេះដែរ លោកថា នឹងក្លាយជាវិធីសាស្ត្រមួយក្នុងការធ្វើការចែករំលែកបទពិសោធន៍ ដែលមានអត្ថប្រយោជន៍សម្រាប់ការដ្ឋាន និងសម្រាប់កម្មករ ដែលធ្វើការងារនៅក្នុងវិស័យសំណង់ឲ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពនៅតាមការដ្ឋានសំណង់នេះដែរ។ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា […]
អានបន្ថែមកម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ
កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។ ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបានអនុម័ត៕ (អានបន្ថែម)
អានបន្ថែមចិនផ្តល់ឱ្យកម្ពុជានូវមូលនិធិពិសេសតម្លៃជាង ៤លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣
កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអភិវឌ្ឍលើគម្រោងសំខាន់ៗដូចជា វិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ក៏ដូចជាការអភិរក្សបេតិកភណ្ឌផងដែរ។
អានបន្ថែមក្រសួង ពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ដែលគម្រោងនេះ ស្ថិតនៅក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ។ កិច្ចពិភាក្សានេះធ្វើឡើងថ្ងៃទី៩ ខែមិថុនា ក្រោមវត្តមាន របស់ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះ មានរចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេស ការដោះស្រាយបញ្ហាប្រឈមនានាក្នុងគម្រោងដែលកំពុងជួបប្រទះទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយបូមទឹក ការសាងសង់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកនៅតំបន់ដែលមានទឹកជំនន់ ដើម្បីពន្លឿនការអនុវត្តការងារឱ្យបានទាន់ពេលវេលា៕
អានបន្ថែមក្រសួងរ៉ែនិងថាមពលជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត
ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោងចំនួនពីរ រួមមានគម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខាសាលាផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជាប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្កើតគំរូប្រតិបត្តិការគម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បានសន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបានបញ្ចប់។ (អានបន្ថែម) រូបភាពពី thebulletin
អានបន្ថែមឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តសម្រាប់ ៥ខេត្ត នៅអង្គស្នួលបើកសម្ពោធជាផ្លូវការហើយ
ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក មានទីតាំងនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ បើតាមលោក ស៊ិន សូវី នាយករដ្ឋបាលស្រុកអង្គស្នួលបានឲ្យដឹងថា ឡប្រព្រឹត្តកម្មនេះ មិនត្រឹមតែអាចធ្វើប្រព្រឹត្តកម្មសំណល់គ្រោះថ្នាក់ចេញពីវិស័យសុខាភិបាលក្នុងខេត្តកណ្តាលប៉ុណ្ណោះទេ តែអាចទទួលយកសំណល់គ្រោះថ្នាក់ពីខេត្តចំនួន ៥ទៀតរួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ បន្ថែមពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីសម្ពោធថា «ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដែលបានដំឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសគឺបានឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យា កំណើនប្រជាពលរដ្ឋ តម្រូវការនៃការប្រើប្រាស់ផលិតផលគ្រប់មុខសព្វបែបយ៉ាង ដែលផលិតផលខ្លះ កាកសំណល់របស់វា នឹងក្លាយទៅជាកាកសំណល់ដែលផ្ទុកទៅដោយសារធាតុគីមី វិទ្យុសកម្ម ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស»។ ឯកឧត្តមអភិបាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ […]
អានបន្ថែម