ព័ត៌មានក្នុងស្រុក
ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន
ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន ដែលជាម៉ែត្រវាស់ស្ទង់ និងកំណត់ការវាយតម្លៃអចលនទ្រព្យ និងសំណង់ ឲ្យបានជាក់លាក់ សម្រាប់ជាមូលដ្ឋានវាយតម្លៃរបស់គ្រឹះស្ថានធនាគារនានា ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗ។ ពិធីដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមាន លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងក្នុងពិធីខាងលើនេះ លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន នឹងរួមចំណែកសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរិមា ក្នុងគោដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ហង់ លីណា បានថ្លែងថា សន្ទស្សន៍ថ្លៃលំនៅឋាន នឹងជាសូចនាករមួយដ៏សំខាន់ ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅឋានដែលកំពុងរីកចម្រើនខ្លាំង ក្នុងពេលពីរទសវត្សកន្លងមកនេះ។ លោកជំទាវ ហង់ លីណា បានបន្ថែមថា លើសពីនេះសន្ទស្សន៍ថ្លៃលំនៅឋាន នឹងតាមដាន និងត្រួតពិនិត្យទាន់ពេល និងជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើតឡើងចេញពីវិបត្តិនៃវិស័យអចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនជួបប្រទះក្នុងពេលកន្លងមក៕
អានបន្ថែមកម្ពុជា World Bank ពិភាក្សារៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅកិច្ចប្រជុំ រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ WB មកពីទីស្នាក់ការកណ្តាលទីក្រុងវ៉ាស៊ីងតោន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។ ក្នុងជំនួបខាលើនេះ ឯកឧត្តមមានប្រសាសន៍ថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា ដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងភាពរស់រវើក។ តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែរស់រវើក និងមានប្រសិទ្ធភាព គឺដើម្បីទាក់ទាញវិនិយោគ ដែលនឹងប្តូរទីតាំងចេញពីប្រទេសចិន សម្រាប់ជំរុញការធ្វើពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងរយៈពេលខ្លី និងមធ្យម និងរយៈពេលវែង។ ក្នុងជំនួបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ឯកភាពគ្នាបន្តធ្វើសិក្សាស៊ីជម្រៅលើចំណុចមួយចំនួនទៀត […]
អានបន្ថែមរាជរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសសិក្សាស្រាវជ្រាវបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ ហៅកាត់ថា ក.ជ.ប.ស ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ឲ្យមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមស្មារតីមាត្រា១១ នៃច្បាប់ស្តីពីសំណង់។ នេះបើតាម អនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ក្រុមប្រឹក្សាជាតិនេះ មានសមាសភាពសរុបប្រមាណ២៦ រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់សំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់បទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ ព្រមទាំងធ្វើការតាមដានការអនុវត្ត កំណត់វិធានគោលការណ៍ក្នុងការសិក្សាស្រាវជ្រាវលើបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់។ ក្រៅពីនេះ ក.ជ.ប.ស អាចធ្វើកិច្ចសហប្រតិបត្តិ បណ្តុះបណ្តាល ផ្សព្វផ្សាយ ដល់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកវិជ្ជាជីវៈ និងសាធារណៈជនអំពីបទប្បញ្ញត្តិបច្ចេកទេសសំណង់។ នៅក្នុងអនុក្រឹត្យនេះ ក៏មានសមាសភាពចូលពីតំណាងវិស័យឯកជនចូលរួមផងដែរ ដូចជាសមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សានឹងគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធមួយចំនួន។
អានបន្ថែមកម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការនៃធនាគារពិភពលោក (World Bank) កាលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសិក្សាសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP)។ លោក ចៅ សុភៈភិបាល នាយកគម្រោងផ្នែកទី២ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញពីលទ្ធផលបឋមនៃការសិក្សា និងសំណើក្នុងការកែលម្អសេវាអនាម័យក្នុងក្រុង និងទទួលយកមតិយោបល់ត្រឡប់មកវិញដើម្បីធ្វើការកែតម្រូវចុងក្រោយពីភាគីពាក់ព័ន្ធសំខាន់ៗ។ គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP) គឺស្ថិតក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក សិក្សាដោយអង្គការ GRET ជាទីប្រឹក្សាមួយដែលកំពុងអនុវត្តការសិក្សាលើសេវាគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងក្រុងសៀមរាប និងជាផ្នែកមួយគាំទ្រដល់ផែ្នកទី ២ នៃគម្រោងផ្តួចផ្តើមការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវាកម្មគ្រប់គ្រងភក់បង្គន់។ តាមរយៈគម្រោងនេះ ភាគីពាក់ព័ន្ធ នឹងធ្វើការសិក្សាលើគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១. សិក្សាលើស្ថានភាពបច្ចុប្បន្ននៃការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មគ្រប់គ្រងភក់បង្គន់នៅក្រុងសៀមរាប។ ២. ធ្វើបច្ចុប្បន្នភាពដ្យាក្រាមរំហូរភក់បង្គន់ (SFD) និងប៉ាន់ប្រមាណតម្រូវការនៃសេវាគ្រប់គ្រងភក់បង្គន់ ។ ៣. រៀបចំផែនការអនុវត្ត និងការកសាងសមត្ថភាពសម្រាប់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប (SR-SWTPU) […]
អានបន្ថែមអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុសង់បាន ៥០ភាគរយហើយ
គិតមកទល់ពេលនេះ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសាងសង់សម្រេចបាន ៥០ភាគរយហើយ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២។ ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។ រីឯដំណាក់កាលទី២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវចំណាយអស់ ២០លានដុល្លារអាមេរិក និងមានសមត្ថភាពចម្រោះទឹកកខ្វក់ ក្នុង បរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម)
អានបន្ថែមអាល្លីម៉ង់សន្យាផ្តល់ឥណទាន ៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីជនបទ
រដ្ឋាភិបាលអាល្លីម៉ង់ សន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ កាលពីថ្ងៃទី៣១ ខែឧសភា នេះ។ ឥណទាននេះ នឹងជួយជំរុញដល់កិច្ចការងារលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមជនបទនៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងកន្លងមក។ ជាមួយគ្នានេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (KfW) នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងដំណាក់កាលទី២ នេះបានបញ្ជប់។ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (kfw) នេះផងដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ ក៏បានផ្តល់ជំនួយចំនួន ៣០លានអឺរ៉ូ ម្តងរួចមកហើយនៅឆ្នាំ២០១៩ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី១។ ក្រៅពីនេះ នៅឆ្នាំ២០២០ ធនាគារនេះ បានផ្តល់ហិរញ្ញប្បទានចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទក្នុងប្រទេសកម្ពុជា៕
អានបន្ថែមអាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។ នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។ ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ដោយប្រមុខរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងដែលថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។ ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និងគម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា។ (អានបន្ថែម)
អានបន្ថែមកម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជីង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។ ឯកឧត្ត មម ប៊ុនហេង លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ អាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង […]
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ
គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៣៦,០៨% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដារអន្តរជាតិដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ។ ឯកឧត្តមបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែតកំពុងបណ្ដុះបណ្ដាល ក្រុមគ្រូពេទ្យប្រមាណជាង ១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំនេះផងដែរ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិកតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ជាន់។ (អានបន្ថែម)។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក […]
អានបន្ថែមគម្រោងវិនិយោគថ្មីតម្លៃជាង១៧លានដុល្លារ នឹងផុសឡើងនៅភ្នំពេញ និងខេត្តកណ្តាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៧,១លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក។ ២. MATEWE BAG & CASE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក ។ ៣. SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ […]
អានបន្ថែម