ព័ត៌មានក្នុងស្រុក
រដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព
រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF នៅថ្ងៃទី២៣ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូសហការនេះ AIMF នឹងពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។ គួរបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០។ (អានបន្ថែម)
អានបន្ថែមកម្ពុជាជាប្រទេសទី១ ក្នុងតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF)
ប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ នាឱកាសនោះ ឯកឧត្តម Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានស្វាគមន៍កម្ពុជា ខណៈកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសង្ឃឹមថាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។ តាមរយៈការដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នេះដែរ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃ ITF គឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងព័ស្តុភារកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា […]
អានបន្ថែមSSEZ សម្រេចបរិមាណការនាំចេញ-ចូល កើនឡើង ៥០ភាគរយ ក្នងរយៈពេលបួនខែ
តម្លៃនៃការនាំចេញ-ចូលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការអភិវឌ្ឍន៍ និងសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស។ របាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ បង្ហាញថា បរិមាណនាំចូល និងនាំចេញ មានតម្លៃ ៩៣០លានដុល្លារអាមេរិក ក្នុងរយៈពេលបួនខែឆ្នាំនេះ គឺបានកើនឡើង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនលើកឡើងថា ការកើនឡើងនៃបរិមាណនាំចេញ-ចូល បានបន្តរក្សាសន្ទុះនិងស្ថិរភាពនៃការអភិវឌ្ឍន៍។ បន្ថែមពីលើនេះ មិនត្រឹមតែធ្វើឱ្យមានស្ថិរភាពការងាររបស់និយោជិកប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលសន្ទុះយ៉ាងរឹងមាំទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តព្រះសីហនុផងដែរ។
អានបន្ថែមផ្លូវដី ស ២ខ្សែ ប្រវែង២២គីឡូម៉ែត្រ នៅស្ទឹងត្រែង ដាក់ឲ្យដំណើរការហើយ
ផ្លូវដី ស ចំនួន២ ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ផ្លូវដី ស ចំនួន ២ ខ្សែនេះ គឺស្ថិតនៅភូមិស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រវែងជាង ២២គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិឃុំ ឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មីឆ្នាំ ២០២២។ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា ផ្លូវដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំស្រែសំបូរ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម បានចាត់ទុកថា សមិទ្ធផលផ្លូវសំខាន់ៗនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕
អានបន្ថែមតាកែវ និងកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីតម្លៃជាង៦លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៦,១លានដុល្លារអាមេរិក បង្កើតរោងចក្ រចំនួន២កន្លែង កំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក។ ២. ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីទាំង២ នេះ នឹងបង្កើតការងារចំនួន […]
អានបន្ថែម៤ខែដំបូង ឆ្នាំ២០២២ កម្ពុជានាំចូលដែក និងដែកថែបសរុប ១១៩លានដុល្លារ
កម្ពុជា បាននាំចូលដែក និងដែកថែប មានតម្លៃសរុប ១១៩,៧លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានតម្លៃត្រឹម ១០១លានដុល្លារ។ តម្លៃនៃការនាំចូលដែក និងដែកថែបនេះមានប្រមាណ ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេលបួនខែ ១០ ប៊ីលានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ។ ក្នុងខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ ៣៥,៦លានដុល្លារ កើនឡើង ៨៣,៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២១ កម្ពុជាមានគម្រោងសាងសង់ថ្មីសរុបចំនួន ៤ ៣០៣ គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងការវិនិយោគទុនចុះបញ្ជីសរុបចំនួន ៥,៣ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប ១៣ លានម៉ែត្រការ៉េ។ (អានបន្ថែម)
អានបន្ថែមកម្ពុជាស្នើបារាំងជួយសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅប៉ែកពាយព្យក្រុងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់មួយកន្លែងទៀត នៅប៉ែកពាយព្យរាជធានីភ្នំពេញ ខណៈនៅតំបន់នេះមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ ដោយឡែកនៅខាងជើងឆៀងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ ឯកឧត្តមក៏ស្នើបារាំងម្តងឱ្យជួយលើគម្រោងសាងសង់ស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី និងដើម្បីធ្វើឲ្យទឹកមានគុណភាពស្អាតល្អ មុននឹងហូរចូលទៅដងទន្លេសាប។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗផងដែរ។ ជាងនេះទៀត ឯកឧត្ដមក៏បានលើកឡើងពីគម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿននៅក្នុងភ្នំពេញផងដែរ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព្រឹត្តទឹកកខ្វក់ភ្នំពេញនេះដែរ សេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានប្រគល់ដល់ដៃកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ៕ […]
អានបន្ថែមកម្ពុជា-ឥណ្ឌាពិភាក្សាលើគម្រោងតភ្ជាប់គម្រោងហាយវេត្រីភាគីមកកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានពិភាក្សាគ្នាលើការគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ខែឧសភា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា លើកឡើងថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមដោយប្រទេសចំនួនប្រាំមួយ គឺឥណ្ឌា និងប្រទេសអាស៊ានចំនួនប្រាំ រួមមាន កម្ពុជា ឡាវ […]
អានបន្ថែមJICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្រសួងចាត់ទុកជាធាតុចូលមួយដ៏សំខាន់ក្នុងកិច្ចការងារនេះ។ ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា៖ “ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងនឹងដាក់ឆ្លងយោបល់គណៈកម្មាធិការអន្តរក្រសួង មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ។
អានបន្ថែមរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ១៥០លានដុល្លារ លើកកម្ពស់វិស័យទេសចរណ៍
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យមួយនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាសរុបចំនួន ១៥០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។ កញ្ចប់ថវិកាសរុបនេះ ជាការច្របាច់បញ្ចូលគ្នារវាងថវិកាបដិភាគពីរាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥លានដុល្លារ។ រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ផ្តោតជាសំខាន់តែទៅលើវិស័យទេសចរណ៍តែប៉ុណ្ណោះ ដោយជំរុញប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ ការពង្រីកសេវាកម្ម ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល។ តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិកូវដី១៩ អាចស្នើសុំឥណទានពីគ្រឹះសា្ថនសាធារណៈចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។ ជាមួយគ្នានេះផងដែរ កន្លងមក រដ្ឋក៏បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម)
អានបន្ថែម