ព័ត៌មានក្នុងស្រុក
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តកំពត តម្លៃជាង២ លានដុល្លារដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត “ម្លេច” មានតម្លៃប្រមាណ ១០,៦៦០ពាន់លានរៀល ស្មើនឹង ២,៦៦៥ លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ រោងចក្រប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាតនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលអាចឲ្យមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងពលតូចថ្មើរជើងលេខ៣១ និងប្រជាជនក្នុងតំបន់ជុំវិញ ប្រើប្រាស់ទឹកស្អាតបាននេះបានយ៉ាងងាយស្រួល។
អានបន្ថែមគម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូដំណាក់កាលទី៥ នៅភ្នំពេញចាប់ផ្តើមឆាប់ៗនេះ
គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។ គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិចឆៀងខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, ២, ៣, ៤, ៥, ៦, ៨, និងទី៩ នៅក្នុងផែនការមេ ដែលមានសរុប ២៧ តំបន់ជម្រាល។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងប្រភេទនេះ ចំនួន ៤ លើកមកហើយ ដោយអភិវឌ្ឍប្រព័ន្ធប្រឡាយលូយ៉ាងល្អប្រសើរ និងបញ្ចៀសបាននូវការលិចលង់ធ្ងន់ធ្ងរនៅរដូវវស្សា។ ក្នុងនោះ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម)
អានបន្ថែមក្រសួងរ៉ែនិងថាមពល សម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងខេត្តចំនួន៣
ក្រសួងរ៉ែ និងថាមពល បានសម្ពោធដាក់ឱ្យដំណើរការគម្រោងខែ្សបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តកំពង់ចាម ក្រចេះ និងកោះកុង ដែលបានសាងសង់ក្នុងក្របខណ្ឌនៃគម្រោង សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ពិធីនេះបានប្ររព្វធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងអនុស្ថានីយអគ្គិសនី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកោះកុង។ ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន អនុស្ថានីយ និងចែកចាយ ថាមពលអគ្គិសនី នឹងធ្វើឲ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញជួយគ្នាទៅវិញទៅមកសម្រាប់ការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេស ។ ជុំវិញគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា នៅខែតុលា ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបារាំង លើឥណទានសម្បទាន ចំនួន ៧០លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង […]
អានបន្ថែមផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀងនឹងស្ថាបនារួចក្នុងឆ្នាំ២០២៣
ផ្លូវសំខាន់ៗចំនួន២ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នផ្លូវទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ដោយរលូ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវផ្ទាល់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវសំខាន់ៗចំនួន២ ខ្សែ នៅខេត្តស្វាយរៀង រួមមាន៖ – ខ្សែទី១៖ ប្រវែង ៩,១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹក ស្រុករំដួល។ ជាលទ្ធផលសម្រេចបាន ៥៣% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។ – ខ្សែទី២៖ ប្រវែង ២៤,៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល […]
អានបន្ថែមសួនរុក្ខជាតិអង្គរជាង១៥ហិកតា មានរចនាបទបែបខ្មែរ នឹងបើកដំណើរការឆាប់ៗនេះ
អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធដាក់ឲ្យដំណើរការសួនរុក្ខជាតិអង្គរទំហំជាង ១៥ហិកតា ដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឲ្យដឹងថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតា មានទីតាំងក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម ជាមួយនិងពូជជាង ៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ហើយសួននេះ មានលក្ខណៈពិសេសលើសពីសួនកំសាន្តដទៃទៀតនៅកម្ពុជា ព្រោះសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរសុទ្ធសាធ។ លោកបានបន្ថែមថា សួនរុក្ខជាតិអង្គរនេះ មាន៥ផ្នែក គឺផ្នែកទី១ ជាសួនគ្រឿងទេស និងសួនរុក្ខជាតិឱសថ ទី២ គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ ទី៣ ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកទី៤ ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទ មានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេស ចំពោះទី៥វិញ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។ គួរបញ្ជាក់ថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ […]
អានបន្ថែមរដ្ឋកំពុងព្រាងអនុក្រឹត្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជំរុញការវិនិយោគថាមពលស្អាត
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ អនុក្រឹត្យ បានពង្រាងឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ អង្គប្រជុំខាងលើនេះ បានសម្រេចឯកភាពលើខ្លឹមសារនៃអនុក្រឹត្យ ព្រមទាំងជំរុញឲ្យមានការអនុម័តបានឆាប់រហ័សដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
អានបន្ថែមក្រសួងឧស្សាហកម្មសហការជាមួយវិស័យឯកជនចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទឹកស្អាត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយ Max Syndicate (តំណាងឲ្យEZE Asia) ចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ តាមរយៈកិច្ចសហប្រតិបត្តិការនេះផងដែរ ភាគីទាំងពីរនឹងសហការលើវិស័យអាទិភាពមួយចំនួនទៀតដូចជា ការវិនិយោគលើវិស័យទឹកស្អាត ការបង្កើតសួនបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការពង្រឹងមន្ទីរពិសោធន៍ឧស្សាកម្ម ជាដើម។ គួរបញ្ជាក់ថា កិច្ចសហការនេះ ធ្វើឡើង ក្រោមក្របខណ័ណ្ឌដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជម្រុញវិស័យការវិនិយោគ ក៏ដូចជាពង្រឹងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរ ។
អានបន្ថែមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឱ្យទប់ស្កាត់ការរំលោភបំពានឆ្នេរ
ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្តឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យរួមគ្នាថែទាំឆ្នេរសមុទ្រទប់ស្កាត់កុំឱ្យមានការសាងសង់សំណង់រំលោភបំពានយកឆ្នេរ។ ឯកឧត្តម ជា សុផារ៉ា លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ ទទួលស្គាល់ថា ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផង ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ ហើយសង់សំណង់ផ្សេងៗ។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលជាប់ជាមួយនឹងឆ្នេរ សូមមេត្តាថែរក្សា ចៀសវាងមានការលុប ជៀសវាងការកែប្រែឱ្យទៅជាទីកន្លែងសំណង់។ សំណង់បានតែមួយ ឬក៏ពីរ ក៏ប៉ុន្តែខូចផលប្រយោជន៍ច្រើន»។ ពាក់ព័ន្ធការងារគ្រប់គ្រងឆ្នេរនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានកោតសរសើរដល់ការងាររបស់អាជ្ញាធរនៅក្នុងខេត្តព្រះសីហនុ ដែលបានគ្រប់គ្រងឆ្នេរបានយ៉ាល្អ។
អានបន្ថែមកម្ពុជា ស្នើADB ជួយពន្លឿនគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ឱ្យជួយជំរុញការជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់ ដើម្បីរកនីតិវិធីដោះស្រាយផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពី ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ពិនិត្យផែនការមេលើ ប្រព័ន្ឋអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងទាំងមូល (CWIS) លើការកែលម្អខ្សែសង្វាក់សេវាកម្មអនាម័យទាំងមូលដូចជាការទុកដាក់ ការបូមចេញ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានលើកពីប្រវត្តិនៃការជ្រើសរើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានី និងផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់។ ឯកឧត្តម ក៏បានស្នើឱ្យលោក ថូនី ហ្កៀល (TONY Gill) នាយកធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ជួយជំរុញការជំរឿនកិច្ចការងារ ដើម្បីជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់រហ័សផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សានៅខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គិតមកដល់បច្ចុប្បន្ននេះ គម្រោងនេះ បានបញ្ចប់ការសិក្សាវាយតម្លៃស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ […]
អានបន្ថែមក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិកមកវិនិយោគនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិក មកវិនិយោគនៅកម្ពុជាបន្ថែម ខណៈកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យថាមពលនេះ បូករួមទាំងប្រេងនិងឧស្ម័ន។ នេះជាការលើកឡើងរបស់ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៥ ខែឧសភា។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅកម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរកប្រេង និងឧស្ម័នបន្ថែម សហការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមាន ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពលនិងប្រព័ន្ធសន្សំសំចៃថាមពល និងការវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ។ ជំនួបខាងលើនេះ មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន […]
អានបន្ថែម