ព័ត៌មានក្នុងស្រុក
សម្ដេចហ៊ុន សែន៖ ស្ពានបេតុងថ្មីមួយខ្សែតភ្ជាប់ទៅកោះយ៉ នឹងត្រូវសាងសង់នៅខេត្តកោះកុង
រាជរដ្ឋាភិបាល សម្រេចសាងសង់ស្ពានបេតុងថ្មីមួយខ្សែ ជំនួសស្ពានដែកចាស់ ដែលតភ្ជាប់ពីឃុំប៉ាក់ខ្លង ទៅកោះយ៉ នៃខេត្តកោះកុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីគម្រោងនេះក្នុងពិធីសម្ពោធប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសានេះ។ «ព្រោះស្ពានដែកយើងហ្នឹង វារអិល ដល់ពេលរអិល ធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយតំបន់នោះ ឥឡូវក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ដូច្នេះត្រូវសង់ស្ពានបេតុងតែម្ដង» សម្ដេច បានប្រសាសន៍។ គួរបញ្ជាក់ថា ស្ពានថ្មថ្មីនេះ នឹងត្រូវសាងសង់ និងចេញថវិកាដោយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត។
អានបន្ថែមប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុនតម្លៃ ៣៦លានដុល្លារ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនប្រមាណ ៣៦លានដុល្លា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសានេះ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។ ពិធីសម្ភោធ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២,៦គីឡូម៉ែត្រ អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង ១វិនាទី។ គម្រោងនក៏បានបំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ និងបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ប្រព័ន្ធថ្មីនេះនឹងជួយ រាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។
អានបន្ថែមក្រសួងអប់រំ និង JICA បើកសម្ពោធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅខេត្តបាត់ដំបង
សមិទ្ធិផលជាច្រើន នៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ក្រោមវត្តមានឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក KARIMATA ATSUSHI តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។ សមិទ្ធិផល ទាំងនោះ រួមមាន ១. អគាររដ្ឋបាល មានកំពស់២ជាន់ និង ២៩បន្ទប់ ២. អគារសិក្សា មានកំពស់៣ជាន់ និង ៣០បន្ទប់ ៣. អគារបណ្ណាល័យ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកំពស់២ជាន់ និង ១០បន្ទប់ ៤. សាលពហុបំណង កំពស់១ជាន់ និង ១៥បន្ទប់ និង ៥. អគារអន្តេវាសិកដ្ឋាននារី កំពស់៣ជាន់ ១៧បន្ទប់។ អគារ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀតទាំងនេះ ត្រូវបានសាងសង់ឡើង ក្រោមជំនួយហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដោយក៏រួមមាន ការជួសជុលអគារសិក្សា ក្លោងទ្វារ របង សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក […]
អានបន្ថែម២ ខែ ដើមឆ្នាំ ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានជាង ២ ពាន់លានដុល្លារ កើនជាង ២៣០%
២ ខែ ដំបូងនៃឆ្នាំ ២០២២ នេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដល់ ៣៥ គម្រោង ឬស្មើនឹងទុនវិនិយោគសរុប ២ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងពេល ២ ខែ នេះ ចំនួនគម្រោងកើនឡើង ១៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈទុនវិនិយោគសរុប កើនជាង ២៣៦,៥%។ គម្រោងវិនិយោគទាំងនេះ បានផ្តល់លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣១ ពាន់នាក់ ដែលកើនឡើង ៧៥,៣% ផងដែរ។
អានបន្ថែម២ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៦៥០ គម្រោង តម្លៃ ១៣៧ លានដុល្លារ
នៅក្នុងរយៈពេល ២ ខែ នៃឆ្នាំ២០២២ នេះ ចំនួនគម្រោងសំណង់ដែលទទួលបានការអនុញ្ញាតមានសរុប ៦៥២ គម្រោង ឬស្មើនឹងទុនវិនិយោគ ១៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំនួនគម្រោងក្នុង ២ ខែ បានធ្លាក់ចុះ ២០៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈតម្លៃវិនិយោគក៏ធ្លាក់ចុះ ៨៨,៩%។ របាយការណ៍ដដែល បន្តថា ក្នុងចំណោមគម្រោងសាងសង់ទាំងអស់ ប្រភេទសំណង់លំនៅដ្ឋាន មាន៦១៦ គម្រោង ឬស្មើនឹង ៩៤,៥% នៃសំណើសុំសាងសង់សរុប ដែលក៏ធ្លាក់ចុះ ២៣០ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមសំណង់លំនៅឋានជាង ១ពាន់គម្រោង ក្នុងតំបន់ឧទ្យានអង្គរ ស្ថិតក្នុងការត្រួតពិនិត្យ
ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ១០២៩គ្រួសារ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ មេសា ការចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសំណង់ក្នុងរមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់។ អាជ្ញាធរបានបានបញ្ជាក់ទៀតថារាល់សំណើសាងសង់ផ្ទះទាំងអស់ គឺមិនមានការគិតថ្លៃនោះទេ។
អានបន្ថែមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ផ្តោតលើការតភ្ជាប់សំខាន់ៗចំនួនបី
ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ផ្តោតលើការតភ្ជាប់នៃមធ្យោបាយធ្វើដំណើរ ចំនួនបីសំខាន់ សម្រាប់ខេត្តមណ្ឌលគីរី។ ទិសដៅយុទ្ធសាស្រ្តទី៦នៃផែនការមេះនេះ គឺនិយាយអំពីការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែល ការតភ្ជាប់ការធ្វើដំណើរនេះគឺមានមធ្យោបាយចំនួន៣ ការតភ្ជាប់តាមផ្លូវអាកាស ការតភ្ជាប់តាមផ្លូវទឹក និងផ្លូវល្បឿនលឿន។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែតភ្ជាប់រវាងព្រលានយន្តហោះក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅដល់ការតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ឡាវ ថៃជាដើម។ តាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំ២០២៣។ ការតភ្ជាប់តាមផ្លូវទឹក៖ ដោយសារនៅស្រុកកោះញែកមានទន្លេស្រែពកដែលតភ្ជាប់ជាមួយទន្លេមេគង្គ ដូច្នេះទៅពេលអនាគតកម្ពុជាអាចតភ្ជាប់បណ្ដាញទេសចរណ៍ផ្លូវទឹកពីចំណុចទន្លេចតុមុខ តំបន់ទន្លេសាប តំបន់ឆ្នេរ ហើយនឹងមានការកសាងឱ្យមានចំណតយន្តហោះលើទឹកសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ការតភ្ជាប់តាមផ្លូវគោក៖ ផែនការមេដដែលនេះបានជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥។
អានបន្ថែមរដ្ឋគ្រោងបង្កើតចំណតឡានដឹកទំនិញធុនធំបែបស្ដង់ដានៅជាយក្រុង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតរថយន្តធុនធំដែលមានស្ដង់ដាទាំងនៅក្នុងក្រុង និងតាមជាយក្រុង ដើម្បីបញ្ចៀសការចតឡានតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសា ថា ក្រសួងបានយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតឱ្យបានត្រឹមត្រូវ។ «យើងបានសំណូមពរឱ្យធ្វើចំណតឡានទាំងនៅក្នុងក្រុង និងនៅជាយក្រុងផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍» លោកជំទាវ បានបន្ដ។ ការលើកឡើងនេះ គឺឆ្លើយតបនឹងសំណូមពរប្រជាជនដែលជួបបញ្ហារថយន្តធុនធំចតគ្មានសណ្ដាប់ធ្នាប់។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ គម្រោង តម្លៃជាង ៣១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ៤ ឱ្យវិនិយោគសរុបជាង ៣១ លានដុល្លារ បង្កើតរោងចក្រ ៤ កន្លែង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺ Covered Bridge Cabinetry Manufacturing Co., Ltd. ដែលវិនិយោគ ៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី ២ គឺ SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD. ដែលវិនិយោគ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ SOLTEAM (CAMBODIA) […]
អានបន្ថែមជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ
ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។ ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។ ជប៉ុន យល់ឃើញថា ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមរុស្សី អ៊ុយក្រែង សេដ្ឋកិច្ចនៅអាស៊ីនឹងនៅតែពឹងផ្អែកខ្លាំងថាមពលដែលបានមកលើធ្យូងថ្មដែលមានតម្លៃថោក។ ប៉ុន្តែ ការដុតធ្បូងថ្មនឹងបង្កឱ្យមានឧស្ម័នពុលយ៉ាងខ្លាំង ដូច្នេះបច្ចេកវិទ្យាស្ទាក់កាបូន គឺចាំបាច់បំផុត។ បច្ចេកវិទ្យានេះ នឹងចាប់យកឧស្ម័នកាបូន ហើយស្ដុកវាទុកក្នុងកន្លែងសុវត្ថិភាព ឬកែច្នៃវាដើម្បីផលិតសារធាតុគីមី និងឥន្ធនៈផ្សេងទៀត។ ការធ្វើដូច្នេះ នឹងជួយឱ្យកាត់បន្ថយការបំពុលបរិយាកាសបានមួយកម្រិតធំ។ តាមរយៈការជួយអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប្រទេសជប៉ុនក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសអាជីវកម្មថ្មីៗ ខណៈក៏បានរួមចំណែកធ្វើឱ្យប្រទេសអាស៊ីបៃតងជាងមុន។ ជាក់ស្ដែង វិស័យឯកជនជប៉ុន បាននិងកំពុងស្វែងរកឱកាសពាណិជ្ជកម្មបង្កើតបច្ចេកវិទ្យានេះក្នុងប្រទេសអាស៊ីបណ្ដើរៗហើយ ខណៈរដ្ឋាភិបាលជប៉ុនក៏បានត្រៀមបញ្ចេញថវិកា ១០ ពាន់លានដុល្លារ ផងដែរ សម្រាប់ផែនការអាស៊ីបៃតងដ៏ធំមួយនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុន។ ឧទាហរណ៍ប្រទេសកម្ពុជា មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ […]
អានបន្ថែម