ព័ត៌មានក្នុងស្រុក
រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ គម្រោង តម្លៃជាង ៣១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ៤ ឱ្យវិនិយោគសរុបជាង ៣១ លានដុល្លារ បង្កើតរោងចក្រ ៤ កន្លែង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺ Covered Bridge Cabinetry Manufacturing Co., Ltd. ដែលវិនិយោគ ៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី ២ គឺ SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD. ដែលវិនិយោគ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ SOLTEAM (CAMBODIA) […]
អានបន្ថែមជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ
ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។ ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។ ជប៉ុន យល់ឃើញថា ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមរុស្សី អ៊ុយក្រែង សេដ្ឋកិច្ចនៅអាស៊ីនឹងនៅតែពឹងផ្អែកខ្លាំងថាមពលដែលបានមកលើធ្យូងថ្មដែលមានតម្លៃថោក។ ប៉ុន្តែ ការដុតធ្បូងថ្មនឹងបង្កឱ្យមានឧស្ម័នពុលយ៉ាងខ្លាំង ដូច្នេះបច្ចេកវិទ្យាស្ទាក់កាបូន គឺចាំបាច់បំផុត។ បច្ចេកវិទ្យានេះ នឹងចាប់យកឧស្ម័នកាបូន ហើយស្ដុកវាទុកក្នុងកន្លែងសុវត្ថិភាព ឬកែច្នៃវាដើម្បីផលិតសារធាតុគីមី និងឥន្ធនៈផ្សេងទៀត។ ការធ្វើដូច្នេះ នឹងជួយឱ្យកាត់បន្ថយការបំពុលបរិយាកាសបានមួយកម្រិតធំ។ តាមរយៈការជួយអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប្រទេសជប៉ុនក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសអាជីវកម្មថ្មីៗ ខណៈក៏បានរួមចំណែកធ្វើឱ្យប្រទេសអាស៊ីបៃតងជាងមុន។ ជាក់ស្ដែង វិស័យឯកជនជប៉ុន បាននិងកំពុងស្វែងរកឱកាសពាណិជ្ជកម្មបង្កើតបច្ចេកវិទ្យានេះក្នុងប្រទេសអាស៊ីបណ្ដើរៗហើយ ខណៈរដ្ឋាភិបាលជប៉ុនក៏បានត្រៀមបញ្ចេញថវិកា ១០ ពាន់លានដុល្លារ ផងដែរ សម្រាប់ផែនការអាស៊ីបៃតងដ៏ធំមួយនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុន។ ឧទាហរណ៍ប្រទេសកម្ពុជា មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ […]
អានបន្ថែមក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាគម្លាតនគរូបនីយកម្ម។ សកម្មភាពននេះ ក៏អាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ដូច្នេះ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាការដ្ឋានសំណង់នានា ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់។
អានបន្ថែមក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា
ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងថៃ។ ឯកឧត្តម ថ្លែងថា៖ «ចំណាប់អារម្មណ៍វិនិយោគបន្តនៅក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា ជាការពិនិត្យជំហានដំបូងនៅឡើយ។ ចំពោះ ប្លុកប្រេងកាតផ្សេងទៀត ក៏មានការចាប់អារម្មណ៍ជំហានដំបូងផងដែរ»។ ឯកឧត្តម បន្តថា៖ «ខ្ញុំសង្ឃឹមថាប្រសិនបើទីផ្សារប្រេងនៅល្អ យើងនឹងអាចរកបានដៃគូមកវិនិយោគ ដែលមានសមត្ថភាព មកបន្តអភិវឌ្ឍការងារបូមប្រេងនៃប្លុក A បាន»។ ការចូលមកនៃក្រុមហ៊ុនថ្មីទាំងអស់នេះ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy បានប្រកាសក្ស័យធន កាលពីឆ្នាំមុន និងចាកចេញពីកម្ពុជាជាមួយប្រេង៣០ […]
អានបន្ថែមក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។ ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស។ ឯកឧត្ដម សូរ វ៉ិចទ័រ ថា ក្នុងពេល ៣ខែនេះ ក្រុមហ៊ុនត្រូវពិនិត្យ កែសម្រួល ឬសិក្សាបន្ថែម លើលទ្ធផលរបស់ខ្លួន ដើម្បីចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានគុណភាពជាងមុន។ តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway […]
អានបន្ថែមកូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូនៃក្រុមហ៊ុនកូរ៉េ ដែលពិនិត្យលើសាងសង់មន្ទីរពេទ្យថ្មីនេះ។ មន្ទីរពេទ្យរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ នឹងត្រូវសាងសង់លើផ្ទៃដីជាង២ហិកតា មានកម្ពស់ ៨ជាន់ មានគ្រែសម្រាប់អ្នកជំងឺសម្រាក ២០០គ្រែ នឹងអាចពង្រីករហូតដល់៤០០គ្រែ។ ក្រុមហ៊ុនកូរ៉េខាងត្បូង Inje Joint Venture ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យគម្រោង។ តាមផែនការ រយៈពេលគម្រោងនេះ មាន៤៣ខែ ដោយក្នុងនោះ ការរចនាមានរយៈពេល ១០ខែ ការដេញថ្លៃរកអ្នកម៉ៅការ ៤ខែ ការសាងសង់ ២៦ខែ និងការធ្វើប្លង់ប្រើប្រាស់គំរូ ឬSimulation ៣ខែ។ ក្រុមហ៊ុន Inje Joint Venture កំពុងពិនិត្យ ពិភាក្សា និងស្នើសុំការអនុម័តទៅលើ Inception Report ដើម្បីបន្តការអនុវត្តគម្រោងឱ្យបានទៅតាមការវិភាគដែលបានគ្រោងទុក។
អានបន្ថែមធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល
ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្រាការប្រាក់ របស់សញ្ញាបណ្ណ នេះ គឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣១,១% ហើយ ដែលក្រុមហ៊ុន CAIC បានចំណាយទឹកប្រាក់សរុប ៤៣៤ លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី។
អានបន្ថែមធនាគារពិភពលោកបង្ហាញពីហានិភ័យ ៧ ចំណុច ដែលនឹងបង្អាក់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២
កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើនពី ៣,៨ ទៅ ៤,៥% ក្ដី។ ក្រៅពីឥណទានខ្ពស់ក្នុងវិស័យទាំង២ WorldBank ក៏បានក្រើនពីហានិភ័យដែលអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្សេងទៀតដូចជា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ ការឡើងថ្លៃនៃថាមពល និងស្បៀង ការធ្លាក់ចុះនៃតម្រូវការសកល សង្គ្រាមអ៊ុយក្រែន បម្រែបម្រួលសេដ្ឋកិច្ចប្រទេសចិន និងការបន្ដឹងទីផ្សារហិរញ្ញវត្ថុនៅអាមេរិកជាដើម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៥ ខែមេសា។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ឥណទានសម្រាប់សកម្មភាពសំណង់ និងអចលនទ្រព្យមានដល់ ៦,៩ ពាន់លានដុល្លារឬ ស្មើនឹង ១៨% នៃឥណទានអ្នកប្រើប្រាស់សរុបចំនួន ៣៨,៦ ពាន់លានដុល្លារ។ ក្នុងនោះ ឥណទានសម្រាប់វិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ ខណៈឥណទានដល់អចលនទ្រព្យមាន ៣,៣ ពាន់លានដុល្លារ។
អានបន្ថែមWB ៖ កត្ដា ៣ នឹងជំរុញការវិនិយោគនៅកម្ពុជា ខណៈកំណើនGDP ឆ្នាំ២០២២ អាចដល់ ៤,៥%
ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ចិន និងកម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគនៅកម្ពុជាមួយកម្រិតធំ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ក៏ត្រូវបានព្យាករណ៍ថាអាចមានដល់ទៅ ៤,៥%។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬRCEP គឺជាកិច្ចព្រមព្រៀងរវាង១០ប្រទេសនៃអាស៊ាន និងដៃគូពាណិជ្ជកម្ម មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូវសេឡែន។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមាន រួចហើយ នៅដើមឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េខាងត្បូង អាចនឹងចូលជាធរមានឆាប់ៗនេះ។ របាយការណ៍របស់ World Bank ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចន្លោះពី ៣,៨ ទៅ ៤,៥% ក្នុងឆ្នាំ២០២២ អាស្រ័យលើស្ថានភាពជាក់ស្ដែង។
អានបន្ថែមក្រុមហ៊ុន Prudential វិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានការធានារបស់ក្រុមហ៊ុន CAIC
ក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc បានវិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីប្រមូលទុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល។ កិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយដំណាងក្រុមហ៊ុន Cambodia Airport Investment Co Ltd និងក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc។ មានការធានាដោយ ក្រុមហ៊ុន OCIC ការប្រាក់នៃសញ្ញាបណ្ណមានការធានា ៥,៥ភាគរយ ក្នុងមួយឆ្នាំ ដែលមានការកំណត់រយៈពេល៣ឆ្នាំ។ បច្ចុប្បន្ន ការសា្ថបនាអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចការសាងសង់បាន ៣១,១ ភាគរយ ដោយក្រុមហ៊ុនបានវិនិយោគ ប្រមាណ ៤៣៤លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី៕
អានបន្ថែម