គម្រោងពង្រីកឆ្នេរ ២៧០០ ម៉ែត្រ នៅខេត្តកែប បើកឱ្យភ្ញៀវទេសចរចូលកម្សាន្ត

គម្រោងពង្រីកឆ្នេរថ្មី ប្រវែង ២៧០០ ម៉ែត្រ នឹងបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តនៅថ្ងៃចូលឆ្នាំថ្មី ខាងមុខនេះហើយ បើទោះបីជាការចាក់ដី និងការងារដាំដើមឈើ និងការងារសួនច្បារ មិនទាន់ចប់ទាំងស្រុងក្តី។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា នេះថា ការងារចាក់បំពេញដី និងធ្វើផ្លូវបេតុងនៅតំបន់ឆ្នេរខ្សាច់នេះ សម្រេចបាន ១០០ ភាគរយ។ ឯកឧត្តម សោម ពិសិដ្ឋ ថ្លែងថា៖ “គម្រោងនេះ មិនទាន់ហើយទាំងស្រុងទេ នៅការងារបូមខ្សាច់ ដាំដើមឈើ និងសួនច្បារ។ ប៉ុន្តែទោះជាយ៉ាងណា ភ្ញៀវទេសចរជាតិ អន្តរជាតិអាចចូលសម្រាក លំហែ កម្សាន្តបាន”។ បើតាមឯកឧត្តម សោម ពិសិដ្ឋ កន្លងមកមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលទៅកម្សាន្តលើឆ្នេរថ្មីនេះជាបន្តបន្ទាប់។ គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េខាងត្បូងចង់វិនិយោគប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃនៅកម្ពុជា

ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េខាងត្បូង ស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបមួយ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ កាលពីដើមខែមេសា។ ក្នុងជំនួបនោះ ដំណាងក្រុមហ៊ុន បានលើកឡើងថា ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

អាន​បន្ថែម

ក្រសួងដែនដី ចុះMoU ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ពង្រឹងស្ដង់ដាសំណង់ និងការរៀបចំក្រុង

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា Eurocham Cambodia បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយកម្ពុជាពង្រឹងស្ដង់ដាវិស័យសំណង់ និងផែនការរៀបចំក្រុង។ MoU ត្រូវបានចុះហត្ថលេខ កាលពីថ្ងៃទី១ ខែមេសា ដោយឯកឧត្តម លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និង លោក Tassilo Brinzer ប្រធាន EuroCham Cambodia។ ក្រោម MoU នេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងជួយផ្ដល់យោបល់ដល់ក្រសួង ក្នុងដំណើរការរៀបចំច្បាប់ និងគោលនយោបាយថ្មីៗ ពិសេសលើផ្នែកនៃការគ្រប់គ្រងដីធ្លី ផែនការរៀបចំទីក្រុង សំណង់ លំនៅឋាន និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ជាដើម។ លើសពីនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាក៏បានប្តេជ្ញាថា នឹងជួយគាំទ្រឌីជីថលនីយកម្មនៃវិស័យអចលនទ្រព្យ និងសំណង់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់នៃវិស័យទាំង ២ នេះ ឱ្យបានច្រើនជាងមុន ផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុន Medtecs វិនិយោគ ៣លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) បានវិនិយោគ ៣លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមលើគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE។ ពីឆ្នាំ១៩៩៩ គិតមកដល់សព្វថ្ងៃនេះ មានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្រ របស់ខ្លួននៅខេត្តកំពង់ចាម។

អាន​បន្ថែម

សម្ដេច ពន្លឿនគម្រោងប្ដូរខ្សែរថភ្លើង ព្រះសីហនុ និងប៉ោយប៉ែតជារថភ្លើងល្បឿនលឿន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការងារស្វែងរកដៃគូមកវិនិយោគធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ នៅកម្ពុជា គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ដោយបញ្ជាក់ថា ក្រៅពីធ្វើឱ្យផ្លូវចាស់ក្លាយជាផ្លូវដែកល្បឿនលឿន កម្ពុជាក៏នឹងសង់ផ្លូវដែកបន្ថែមទៀត ជាច្រើនខ្សែផងដែរ។ សម្តេចតេជោ ថ្លែងថា៖ «ឥឡូវនេះ ប្រព័ន្ធផ្លូវដែកស្រាប់យើង គឺហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ គីឡូ ឬ៣០គីឡូ។ ចឹងជំនួសវិញដោយផ្លូវដែកល្បឿនលឿន នៅតាមខេត្តទាំងពីរទិសនេះតែម្តង ជាមួយនឹងការរៀបចំបន្ថែមទៀត ខ្សែរថភ្លើង ក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង»។ សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្សែរថភ្លើងទាំង២ ខ្សែ នេះ ស្ថិតក្រោមការគ្រប់គ្រងក្នុងទម្រង់វិនិយោគសម្បទាន ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។

អាន​បន្ថែម

សម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។ ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។ អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង […]

អាន​បន្ថែម

សម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។ សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច្ច ទេសចរណ៍នៅពេលដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ»។ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបនេះ បានចាប់ផ្តើមសាងសង់ក្នុងខែមីនា ឆ្នាំ ២០២០ ហើយគ្រោងនឹងចំណាយពេលសាងសង់សរុប ៣៦ ខែ។ អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដីជាង ៧៥០ ហិកតា ក្នុងស្រុកស្រុកសូទ្រនិគម ចម្ងាយ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ហើយជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E អាចទទួលយន្តហោះធំៗបាន ក៏ដូចជាអ្នកដំណើរដល់ទៅ ៧ លានដុល្លារក្នុង ១ ឆ្នាំ នៅដំណាក់កាលទី ១។ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន សម្ពោធផ្លូវ ៣៨ខ្សែ និងព្រមដាក់នាមខេត្តសៀមរាបជា តារារះទិសឧត្តរ

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ មីនា នេះបានបើកសម្ពោធផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្រុងសៀមរាប និងព្រមដាក់នាមឱ្យខេត្តនេះថា តារារះទិសឧត្តរ ពោលគឺជាទីក្រុងទេសចរណ៍ទំនើប ស្រស់ស្អាត ឆ្លាតវៃ និងជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល។ បើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកា ប្រមាណជាង ១៥០លានដុល្លារ ដែលជាថវិការបស់រដ្ឋផ្ទាល់។ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម និងត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន ៩ក្រុម ទៀត។ ក្រៅពីផ្លូវ ៣៨ ក៏មានការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា ការរៀបចំនូវបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រព័ន្ធការពារទឹកជំនន់ ការស្ដារស្ទឹងសៀមរាប ការរៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប្លិ៍ ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ផ្លាកសញ្ញា […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគ ២ ធំៗ តម្លៃ ជាង១០ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ២ ឱ្យវិនិយោគសរុប ១០,៤ លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ១ មេសា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន MALAGA GARMENT FACTORY CO., LTD វិនិយោគ ៦,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន YOUNG CLOTHING (CAMBODIA) CO., LTD ដែលវិនិយោគ ៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងទាំង២ នេះ នឹងជួយបង្កើតការងារបានដល់ទៅជាង ២០០0 […]

អាន​បន្ថែម

អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័យទឹក ថាមពល និងភស្តុភារ។ លើសពីនេះ នៅដំណាក់កាលបន្ទាប់ អូស្ត្រាលី ក៏មានផែនការនឹងផ្ដល់ជំនួយបន្ថែមទៀតចំនួនប្រមាណ៤២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ដល់ ២០៣០។ គួរបញ្ជាក់ថា នេះជាជំនួយឥតសំណង ស្ថិតក្រោមកម្មវិធីតាមរយៈកម្មវិធីជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)។

អាន​បន្ថែម