ព័ត៌មានក្នុងស្រុក
កម្ពុជាជំរុញកូរ៉េវិនិយោគបន្ថែមលើវិស័យ២ ធំៗ ខណៈបច្ចុប្បន្នទុនកូរ៉េមានជាង ៥ ពាន់លានដុល្លារ
គិតត្រឹមខែកុម្ភៈឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់របស់កូរ៉េ សរុប ២១៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ប៊ីលានដុល្លារ។ គម្រោងទាំងនេះ មានក្នុងច្រើនវិស័យអាទិភាពដូចជាបច្ចេកវិទ្យា កសិកម្ម និងពិសេសវិស័យសំណង់ និងអចលនទ្រព្យជាដើម។ ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះ កម្ពុជាក៏បាន ជំរុញឱ្យកូរ៉េមកវិនិយោគបន្ថែម ពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារផង។ តួលេខគម្រោងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឃូ យុនឆូល រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីពីថ្ងៃទី៣០ ខែមីនា។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគផ្ទាល់ពីកូរ៉េ នាំមកនូវដើមទុន និងបច្ចេកវិទ្យានៅកម្ពុជា។ ឯកឧត្តម បន្ដថា ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជារំពឹងថាជួយទាក់ទាញការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ទើបបានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ (អានបន្ថែម)
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗ ថ្មី ២ កន្លែង តម្លៃសរុប៥,៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន២ ឱ្យវិនិយោគសរុប ៥,៤លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ៣១ មីនា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន TOP NINGBO FASHION CO., LTD ដែលវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គម្រោងនេះនឹងបង្កើតការងារបានចំនួន ៦០៣កន្លែង។ ចំណែកក្រុមហ៊ុន KING LIM (CAMBODIA) CO., LTD នឹងវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក បង្កើតរោងចក្របោះពុម្ពលើស្លាកសញ្ញា និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយនឹងបង្កើតការងារបានចំនួន ២២៤កន្លែង។ គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧ គម្រោង […]
អានបន្ថែមអគារក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០ លានដុល្លារ សាងសង់សម្រេចបាន២០% ហើយ
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃប្រមាណ៦០ លានដុល្លារអាមេរិក សាងសង់សម្រេចបាន២០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការ នៅខែសីហា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង។ មួយវិញទៀត ការសាងសង់ គឺធ្វើឡើងតាមប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ បានរៀបចំបុកគ្រឹះកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមដីក្នុងភូមិ ៣ នៃស្រុកបន្ទាយស្រីកំពុងមានបញ្ហា! ម្ចាស់ដីត្រូវមកដាក់ឯកសារបញ្ជាក់កម្មសិទ្ធិបន្ទាន់
រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសឱ្យម្ចាស់ដី ក្នុងភូមិចំនួន ៣ ត្រូវនាំយកឯកសារទៅបញ្ជាក់ជាមួយអាជ្ញាធរ ដើម្បីបង្ហាញពីការកាប់កាន់ស្របច្បាប់ ជាបន្ទាន់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បញ្ជានេះ គឺសម្រាប់ម្ចាស់ដីក្នុងភូមិប្រិយ៍ ភូមិខ្នារ ភូមិសណ្តាយ នៃស្រុកបន្ទាយស្រី ដោយថ្ងៃផុតកំណត់បង្ហាញឯកសារគឺថ្ងៃី ២១ ខែមេសា ឆ្នាំ២០២២។ ការប្រកាសនេះធ្វើឡើង ក្រោយមានប្រជាពលរដ្ឋមួយចំនួនក្នុងទីតាំងខាងលើ បានមកអះអាងថា ក្បាលដីរបស់ខ្លួនមានខ្លះជាន់គ្នា ដែលបង្កជាបញ្ហា។ ដូច្នេះ ការនាំយកឯកសារមកបញ្ជាក់នឹងជួយឱ្យអាជ្ញាធរអាចដោះស្រាយបញ្ហានេះបានដោយត្រឹមត្រូវ។ រដ្ឋបាលស្រុក និងមន្ទីរ នឹងមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ផលប្រយោជន៍ផ្សេងៗ ក្នុងករណីម្ចាស់ដីណាម្នាក់ ខកខានមិនបានបញ្ជូនឯកសាររបស់ខ្លួនមកឱ្យទាន់ពេលវេលា។
អានបន្ថែមផែនការតំបន់សេដ្ឋកិច្ចពហុបំណងព្រះសីហនុ ដំណាក់កាលទី១ សិក្សាចប់! ផ្ដោតលើ ២ ចំណុចធំៗ
សេចក្ដីព្រាងលទ្ធផលនៃការសិក្សាផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលពី១ ត្រូវបានបញ្ចប់ហើយ ខណៈបច្ចុប្បន្នអន្តរក្រសួងកំពុងវាយតម្លៃ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផលនេះ។ កិច្ចប្រជុំវាយតម្លៃលើសេចក្ដីព្រាងលទ្ធផលសិក្សា ធ្វើឡើងកាលពីថ្ងៃទី ៣០ មីនា ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានដំណាងពីវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) ព្រមទាំងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ។ របាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលពី១ ផ្តោតលើផ្នែកសំខាន់ៗ ចំនួន ២ រួមមាន ១) ការវិភាគតំបន់ និងស្ថានភាព និង ២) ទស្សនទានបឋម ដោយបង្ហាញពីរូបភាពអនាគតនៃការរៀបចំផែនការមេ។ អង្គប្រជុំក៏បានស្នើឱ្យកែសម្រួលចំណុចខ្លះ មុននឹងត្រឡប់មកប្រជុំម្ដងទៀត ហើយសម្រេចយកជាផ្លូវការ។ សូមបញ្ជាក់ថា ការរៀបចំផែនការមេនេះ កំពុងសិក្សាដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) និងត្រូវបានចែកជា ៥ដំណាក់កាល ដោយនឹងចំណាយពេល ១៨ ខែ ។ ការសិក្សានឹងរួមបញ្ចូល ការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ផែនការទីក្រុងវៃឆ្លាត ការរៀបចំសំណង់អគារ តំបន់លំនៅដ្ឋាន ការកំណត់តំបន់ឧស្សាហកម្ម និងតំបន់ការពារបរិស្ថានជាដើម។
អានបន្ថែមត្រឹមខែមីនា កម្ពុជាចម្រាញ់មាសបាន ២២៧៦ គីឡូក្រាម
ក្នុងរយៈពេល៩ខែ គិតចាប់ពីពេលបើកដំណើរកាលពីខែមិថុនា ឆ្នាំមុន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ២ ២៧៥ គីឡូ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ បរិមាណចម្រាញ់រ៉ែមាសត្រឹមខែមីនានេះ ត្រូវបានបង្ហាញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ភោធស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នៅថ្ងៃទី ៣១ ខែមីនានេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «៩ ខែ យើងផលិតមាសបាន ២ ២៧៥គីឡូ ប៉ុន្តែយើងនៅពេលយកចម្រាញ់ទៅជាមាសទឺក ១០ ត្រូវបាត់១០% អញ្ចឹងនៅសុទ្ធ បានជាង២តោន»។ តាមការគ្រោងទុក មាសសុទ្ធប្រមាណ ៣តោន នឹងផ្លូវផលិតបានក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង ដោយមាសនឹងត្រូវនាំចេញទៅបន្សុទ្ធនៅអូស្ត្រាលី។
អានបន្ថែមសម្ដេចហ៊ុន សែន បើកសម្ពោធឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅជាផ្លូវការ
ស្អានអាកាស និងផ្លូវក្រោមដី ចោមចៅ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅត្រូវបានសាងសង់ក្នុងរយៈពេលសាងសង់៣៣ខែ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអានិកជនកម្ពុជា (OCIC)។ ការសាងសង់ស្ពានអាកាស បែងចែកជា៣ផ្នែក រួមមាន ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង និងស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣។ បន្ថែមពីលើនេះ គម្រោងបានសាងសង់ផ្លូវក្រោមដី ទីមួយ៖តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ និងផ្លូវក្រោមដីទីពីរ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា […]
អានបន្ថែមផ្សារទំនើប Aeon ក្លាយជាផ្សារទំនើបដែលមានដំបូលបន្ទះសូឡាខ្នាតធំជាងគេ នៅកម្ពុជា
ក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) កាលពីដើមឆ្នាំនេះ បានបន្ថែមបន្ទះសូឡា ២ MWp ទៀតលើប្រព័ន្ធដែលមានស្រាប់ ១ MWp នៅលើដំបូលផ្សារទំនើបអ៊ីអនសែនសុខ ដែលធ្វើឱ្យផ្សារនេះមានបន្ទះសូឡាលើដំបូលដ៏ធំបំផុតក្នុងចំណោមផ្សារទំនើបដទៃទៀតនៅកម្ពុជា។ បន្ទះសូឡាសរុប ៣MWp នេះ គឺមានទីតាំងនៅលើដំបូលអគារចំណតរថយន្ត អគាររោងភាពយន្ត អគារកណ្តាល អគារ TV Studio និងដំបូលរោងចំណតម៉ូតូ ដែលមានផ្ទៃក្រឡាសរុប ១០ ៤៩០ ម៉ែត្រការ៉េ។ ក្រុមហ៊ុន បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលសូឡាបន្ថែមនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងបន្ថែមបន្ទះសូឡានៅផ្សារទំនើបអ៊ីអនទី១ ផងដែរ ដែលបច្ចុប្បន្នស្ថិតក្រោមគម្រោងជួសជុល និងពង្រីក។ ក្រុមហ៊ុន លើកឡើងថា៖ «យើងសង្ឃឹមថា សកម្មភាពនេះនឹងជួយកាត់បន្ថយការបំភាយឧស្ម័នពុល និងរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅកម្ពុជា»។
អានបន្ថែមកូរ៉េសម្រេចផ្ដល់កញ្ចប់កម្ចីថ្មីដល់កម្ពុជា ១២០០ លានដុល្លារ សម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ កញ្ចប់ឥណទានសម្បទានថ្មីនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តាម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ ទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក នេះនឹងត្រូវប្រើសម្រាប់គម្រោងអទិភាព ដែលភាគីទាំង២ នឹងពិភាក្សាសម្រេចថានឹងប្រើលើគម្រោងណាជាក់ច្បាស់ នៅក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក ។ ដោយឡែក សម្រាប់កម្ចីវិញ គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន កូរ៉េបានផ្តល់កម្ចសីសរុបប្រមាណជាង ១ ២១១ […]
អានបន្ថែមកូរ៉េគ្រោងជួយសង់អគារមន្ទីរពេទ្យថ្មីមួយទៀតឱ្យកម្ពុជា កម្ពស់៥ជាន់ តម្លៃ ១៦លានដុល្លារ
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យទំនើបថ្មីមួយកន្លែងទៀតឱ្យកម្ពុជា ដែលមានកម្ពស់៥ជាន់ និងតម្លៃ ១៦ លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ នេះបើយោងតាមការឱ្យដឹងតាមទូរសព្ទរបស់ លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី ២៩ ខែ មីនា ក្នុងកិច្ចចុះពិនិត្យមន្ទីរព្រមនឹង លោកស្រី អ៊ីម ចុងហ៊ី អនុប្រធានKOICA។ តាមផែនការ អគារថ្មីនេះនឹងមានទំហំជាង ៨ ៣០០ម៉ែត្រការ៉េ ដែលប្រើសម្រាប់ផ្ដល់សេវាកម្មវេជ្ជសាស្រ្តលើផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេស។ អគារនឹងមានអាហារដ្ឋាន កន្លែងក្មេងលេង និងសេវាវេជ្ជសាស្រ្តថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹមជាដើម។ ក្នុងអគារថ្មីនោះ នឹងអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។ លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានឱ្យដឹងទៀតថា គម្រោងនេះអាចនឹងចាប់ផ្តើមនៅក្នុងរង្វង់ឆ្នាំ២០២៣ […]
អានបន្ថែម