ព័ត៌មានក្នុងស្រុក
ព្រលានតារាសាគរ ពន្យាពេលដាក់ដំណើរការសាកល្បងទៅខែ មិថុនា ឆ្នាំ២០២២
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលដាក់ដំណើរការបណ្តោះអាសន្ន ទៅដល់ពាក់កណ្តាលឆ្នាំ២០២២នេះ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ មីនា នេះថា គម្រោងនេះ បានរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ ដែលធ្វើឱ្យការបើកដំណើរការសាកល្បង ត្រូវពន្យាពេល។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ដោយសារផលប៉ះពាល់ពីកូវីដខ្លាំង ដូច្នេះគាត់ពន្យាពេល។ ដំបូងគាត់ថានឹងបើកដាក់ដំណើរការនៅដើមឆ្នាំ២០២២នេះ ដូច្នេះរំកិលទៅពាក់កណ្តាលឆ្នាំ២០២២វិញ»។ វិនិយោគដោយក្រុមហ៊ុន Chinese firm Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០លានដុល្លារ អាកាសយានដ្ឋាន នឹងអាចទទួលយន្តហៅប្រភេទយន្ត ហោះរយៈចំងាយឆ្ងាយ ដូចជា Boeing 777 និងAirbus A340 ជាដើម៕
អានបន្ថែមអគារកម្ពស់ ៥ជាន់ នៃវិទ្យាស្ថានកងទ័ពជើងគោក បើកការដ្ឋានសាងសង់ ក្រោមជំនួយចិន
អគារសាលប្រជុំកម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃវិទ្យាស្ថានកងទ័ពជើងគោក នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការ ក្រោមជំនួយពីចិន។ ពិធីបើកការដ្ឋានធ្វើឡើងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង លោក Zhu Shuaifei សេនានុព័ន្ធយោធាស្តីទីប្រចាំនៅកម្ពុជា ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា អគារនេះឆ្លើយតបនឹងតម្រូវការរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលយោធាកាន់តែប្រសើរ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។
អានបន្ថែមគម្រោងស្ដារផ្លូវកំពត-វាលរេញ បែបស៊ីជម្រៅ ចាំលុយពីចិន! តែក្រសួងនឹងជួសជុលបណ្ដោះអាសន្នសិន
គម្រោងស្ដារផ្លូវជាតិលេខ ៣ កំពត-វាលរេញ កំណាត់ ២០គីឡូម៉ែត្រ បែបស៊ីជម្រៅ បច្ចុប្បន្ននៅរង់ចាំថវិកាពីចិននៅឡើយ ទោះការសិក្សារួចរាល់ហើយក្ដី។ ប៉ុន្តែ ក្នុងអំឡុងពេលរង់ចាំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាថានឹងជួសជុលជាបណ្ដោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចចុះពិនិត្យផ្លូវជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ថា៖ «ផ្លូវកំពត-វាលរេញ កំណាត់២០ គីឡូម៉ែត្រនេះ ជាផ្លូវមានគ្រឹះជាដីស្អុយ ដែលខូចហើយខូចទៀត ទោះជួសជុលច្រើនដងក្ដី ដោយធនាគារពិភពលោកផង កូរ៉េផង និងរដ្ឋាភិបាលផ្ទាល់ ក៏នៅតែមិនជាប់បានយូរ ហើយបច្ចុប្បន្នមានសំបុកមាន់ជាច្រើន»។ «បញ្ហាផ្លូវនេះគឺកាន់តែធ្ងន់ក្រោយផ្លូវជាតិលេខ ៤ បើកការដ្ឋានពង្រីក ហើយចរាចរណ៍ត្រូវបានបង្វៀងមកផ្លូវជាតិលេខ ៣ ដូច្នេះផ្លូវនេះកាត់តែស្ទះ និងពិបាក» ឯកឧត្តមបន្ដ។ ជាក់ស្ដែង ក្រសួងបានឯកភាពជាមួយនឹងក្រុមហ៊ុនCRBC រួចហើយ។ ក្រុមហ៊ុនក៏បានសិក្សារួចហើយដែរ ដែលនឹងប្រើវិធីសាស្រ្ដវាយសសរគ្រឹះ ជម្រៅ១៨ ម៉ែត្រ ក្នុងដីភក់ស្អុយនោះ ដោយបែកចែកជា ២ […]
អានបន្ថែមកំពង់ផែទេសចរណ៍កំពតសាងសង់បាន ៩៣% គ្រោងបញ្ចប់ខែមិថុនា យឺតជាងផែនការម្ដងទៀត
គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត សម្រេចបាន ៩៣% ហើយគិតត្រឹមខែមីនា ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែមិថុនា ដែលជាការយឺតយ៉ាវម្ដងទៀត ។ វឌ្ឍនភាពនៃកំពង់ផែទេសចរណ៍កំពតនេះ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី ២៩ ខែមីនា។ ជាក់ស្ដែង គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ។ តាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយក្រោយមកទៅដើមឆ្នាំ ២០២២។ (អានបន្ថែម) តមនឹងការពន្យាពេលច្រើនដងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដាក់កំហិតឱ្យក្រុមហ៊ុន ត្រូវបញ្ចប់គម្រោងទាំងមូល នៅក្នុងរយៈពេល៣ ខែទៀត។ យោងតាមបទបង្ហាញរបស់ក្រុមហ៊ុន ការសាងសង់សំណង់អគារទាំងមូលបានបញ្ចប់ទាំងស្រុង ដោយនៅសល់ការងារទាក់ទងនឹងការតុបតែង និងការងារសួនច្បារប៉ុណ្ណោះ។ សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត ប្រើប្រាស់ថវិកាកម្ចី ៩,២លានដុល្លារ ពីធនាគារអភិវឌ្ឍនអាស៊ី។
អានបន្ថែមកម្ពុជាពិចារណាចង់យកស្ដង់ដាសំណង់ពីប្រទេសអឺរ៉ុប មកប្រើនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិចារណាទាញយកគំរូស្ដង់ដាសំណង់ពីប្រទេសអឺរ៉ុបមកកែសម្រួលប្រើប្រាស់នៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យនេះឱ្យមានគុណភាពជាងមុន។ អ្នកជំនាញការចំនួន ១១១ នាក់ មកពីរដ្ឋាភិបាល និងផ្នែកឯកជន ទើបបានចូលរួមនៅក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃអំពីស្តង់ដាសំណង់ពីសហភាពអឺរ៉ុបដែលគេស្គាល់ថា Eurocodes កាលពីសប្តាហ៍មុន។ លោកស្រី Camilla Lombard អនុប្រធានកិច្ចសហប្រតិបត្តិការ និងទីប្រឹក្សាគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជាបានឲ្យដឹងថា ថា៖ «Eurocodes ជាក្រមប្រតិបត្តិដែលទាន់សម័យ និងមានប្រសិទ្ធភាពបំផុតនៃវិស័យសំណង់ ដែលប្រើនៅប្រទេសអឺរ៉ុប»។ «ប្រទេសនីមួយៗអាចរៀនសូត្រពីគំរូស្ដង់ដានេះ ហើយផ្ដាស់ប្ដូវារឱ្យសមស្របទៅនឹងបរិបទសង្គម និង លក្ខខណ្ឌរបស់ប្រទេសខ្លួន» លោកស្រីបន្ដ ។ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា សិក្ខាសាលានេះជាធាតុចូលដ៏សំខាន់សម្រាប់សម្រាប់កម្ពូជាក្នុងការចងក្រងកូដ និងស្តង់ដាសំណង់ ដោយយើងកំពុងពិចារណាយកគំរូតាមស្ដង់ដាអឺរ៉ុបលើចំណុចខ្លះ ដែលសមស្របនឹងបរិបទកម្ពុជា»។ គួរបញ្ជាក់ថា Eurocodes ជាប្រព័ន្ធស្តង់ដារនៃសំណង់ និង ស្ថាបត្យកម្មសំណង់ស៊ីវិល ដែលប្រើនៅសហភាពអឺរ៉ុប ហើយមកដល់ពេលនេះ វាក៏ត្រូវបានពិចារណាប្រើន នៅសិង្ហបុរីផងដែរ ។
អានបន្ថែមផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ នៅខេត្តព្រះសីហនុ ដំណើរការសាងសង់បាន៨៥% ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ជារួមសម្រេចបាន ៨៥% ហើយ បើគិតមកត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ នេះបើតាមការចុះពិនិត្យគម្រោងផ្ទាល់ កាលថ្ងៃទី២៨ ខែមីនា របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន។ គម្រោងសាងសង់ដោយចំណាយថវិកាសន្សំរបស់ជាតិ ដោយបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែ សីហា ២០២២ ខាងមុខនេះ ពោលគឺប្រើពេល ២៨ ខែ។ កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងសម្រាប់ដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា នៅស្រុកស្ទឹងហាវ […]
អានបន្ថែមលែងចោះផ្លូវដើម្បីពិនិត្យគុណភាពទៀតហើយ! ក្រសួងប្រើម៉ាស៊ីនស្កេនវិទ្យុសកម្ម ជំនួសវិញ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងនាំចូលម៉ាស៊ីនទំនើបៗ បន្ថែមទៀត ដើម្បីពិនិត្យគុណភាពផ្លូវ តាមរយៈការប្រើវិទ្យុសកម្ម និងRadar ជំនួសឱ្យការខួងចោះផ្លូវដើម្បីពិសោធកម្រាស់ និងគុណភាព។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ ១៤៦B កាលពីថ្ងៃទី ២៨ មីនា នេះថា ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាមានម៉ាស៊ុនពិនិត្យភាពហាប់នៃផ្លូវដោយប្រើវិទ្យុសកម្ម ២ គ្រឿងហើយ ដែលនាំចូលពីអាមេរិក ខណៈកំពុងត្រៀមនាំចូលបន្ថែមទៀត។ «នេះជាលើកទីមួយដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានទិញ បាន២ គ្រឿងនេះ ដើម្បីយកមកដាក់ពីលើផ្លូវ ដោយប្រើវិទ្យុសកម្ម បាញ់មើលថា ការបង្ហាប់ហ្នឹង បានល្អ ឬមិនល្អ យើងមិនបាច់ខូងទេ គឺគ្រាន់តែយកម៉ាស៊ីនដាក់ពីលើ វាប្រាប់យើងតែម្តង» ឯកឧត្តមបានបន្ដ។ លើសពីនេះ ក្រសួងក៏បានបញ្ជាទិញម៉ាស៊ីនស្កេនកម្រាស់ផ្លូវដោយប្រើ Radar មកបន្ថែមផងដែរ។ ម៉ាស៊ីននឹងបំពាក់ភ្ជាប់នឹងរថយន្ត ហើយឱ្យរថយន្តនោះបើកបរកាត់ផ្លូវ ដើម្បីវាស់កម្រាស់ផ្លូវ ដោយវាស់ម្ដង បានប្រវែង ៣០ គីឡូម៉ែត្រ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ១៤៦B ដែលតភ្ជាប់ពីវាលរិញ […]
អានបន្ថែមព្រលានយន្តហោះបាត់ដំបងនឹងត្រូវធ្វើជាព្រលាន4C ដែលទទួលយន្តហោះធំពីក្រៅប្រទេសបាន
ព្រលានយន្តហោះខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍទៅជាអាកាសយានដ្ឋានខ្នាត4C ដែលអាចទទួលការចុះចតទាំងយន្តហោះទាំងក្នុង និងក្រៅប្រទេសបាន ខណៈបច្ចុប្បន្ន ការសិក្សាពីលទ្ធភាព និងការងារដោះស្រាយផលប៉ះពាល់កំពុងតែបន្ដធ្វើដោយរលូន។ ការពិភាក្សាអំពីបច្ចុប្បន្នភាពនៃគម្រោងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ។ អាកាសយានដ្ឋានបាត់ដំបង ត្រូវបានគេទុកចោលផ្អាកដំណើរការ ចាប់តាំងពីទសវត្សឆ្នាំ៩០ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ឱ្យសិក្សាពិនិត្យលទ្ធភាពស្តារឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍។ ឯកឧត្តម សយ សុខាន់ មានប្រសាសន៍ថា៖ «អាកាសយានដ្ឋាននេះនឹងអភិវឌ្ឍពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing ជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ»។ ឯកឧត្តម ក្រោយពីធ្វើការសិក្សារួចមក ការងារសំខាន់គឺ ការដោះស្រាយបញ្ហាផលប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន។ បន្ទាប់មក នឹងធ្វើការពង្រីកផ្លូវ Runway បន្ថែមទៀត។
អានបន្ថែមប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន នៅខេត្តពោធិ៍សាត់ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន ក្នុងសហគមន៍រាំងខ្វាវ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធធ្វើឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីយភាពអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ និង លេខាធិការនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជា ឯកឧត្តម KURIBAYASHI Takanori ។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ជប៉ុនតម្លៃជាង ១០ ម៉ឺនដុល្លារ ដោយនឹងជួយឱ្យប្រជាជននៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន។ ឯកឧត្តម ជាវ តាយ ថ្លែងថា ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសក្មួយៗសិស្សានុសិស្សនឹងចំណេញពេលវេលាក្នុងការសិក្សា ព្រោះលែងលំបាកចេញទៅដឹកទឹកពីចម្ងាយមកប្រើប្រាស់ទៀតហើយ។ គួរបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងគូសាណូណិ (KUSANONE) ដែលជាជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន។ គម្រោង KUSANONE បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ក្នុងគោលបំណងដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ក្នុងរយៈពេលជាង ៣០ ឆ្នាំ ប្រទេសជប៉ុនបានផ្តល់ជាង ៦៥ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន ៦៦៨ គម្រោង ។
អានបន្ថែមស្ថានីយសាករថយន្តអគ្គិសនីសាធារណៈដំបូងគេនៅកម្ពុជា បង្ហាញមុខនៅទីស្ដីការក្រសួង
ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២។ ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងចូលរួមដោយតំណាង UNDP ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន ១២ ផងដែរ។ ក្រៅពីបើកសម្ពោធស្ថានីយសាកថាមពល កម្មវិធីក៏មានការតាំងពិព័រណ៍យានយន្តអគ្គិសនី និងការធ្វើបទបង្ហាញពីបច្ចេកវិទ្យាពាក់ព័ន្ធពីក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថា កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ បើតាមផែនការ នៅឆ្នាំ២០២២ ស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួន នៅតាមទីតាំងសំខាន់ៗនានា ដូចជាខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេង និងផ្លូវជាតិនានាជាដើម។ ឯកឧត្តមបន្តថា កម្ពុជាមានផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% នៅឆ្នាំ២០៥០ ស្របតាមគោលដៅកាបូនសូន្យនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ក្រសួង យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ […]
អានបន្ថែម