បច្ចុប្បន្ន ទំនប់ដូនទ្រី នៅបាត់ដំបង សង់បាន៩៧%, គ្រោងបញ្ចប់ក្នុងខែតុលា ២០២៥

  គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្រដោយហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបាន៩៧% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២៥នេះ ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះ គឺជាការងារសំខាន់ៗរបស់គម្រោង៖ ទី១)សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ត្រូវការរយៈពេល ៩០ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ […]

អាន​បន្ថែម

មកទល់ពេលនេះគម្រោងសង់ប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបាត់ដំបង សម្រេចបាន ៧៥%

  គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបាត់ដំបង សម្រេចបានប្រមាណ ៧៥% ។ គម្រោងអភិវឌ្ឍន៍នេះទទួលបានហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែឧសភា ឆ្នំា២០២៥។ ខាងក្រោមនេះជាការងារសំខាន់ៗ របស់គម្រោង៖ ទី១) ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ ទី២) សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង ទី៣) សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយទឹកជំនន់នេះ ត្រូវការរយៈពេល ៥៤ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០២១មកម្ល៉េះ  និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ពេលសាងសង់រួច […]

អាន​បន្ថែម

៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%

ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។ បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។ ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។ បើក្រឡេកមើលលំហូរវិនិយោគពីបរទេស […]

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានជាង ៩៤% ហើយ

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០%ហើយ បើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សៀងហៃ(SCG) បានដំឡើងធ្នឹមស្ពានចុងក្រោយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលនេះ ត្រូវបានចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ រីឯផ្លូវមេដែលតភ្ជាប់ស្ពាននេះ មានប្រវែងសរុប ១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គ.ម និងត្រើយខាងលិចប្រវែង ៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០ គ.ម សម្រេចលទ្ធផលបាន ៦៩,៩១% ហើយ។ ស្ពាន និងផ្លូវ ដែលកំពុងសាងសង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប […]

អាន​បន្ថែម

កម្ពុជា-កូរ៉េ ចុះអនុស្សរណៈរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងទឹក កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ មានសុពលភាព ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដែលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរបានផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនដូចជា៖ ការគ្រប់គ្រងធនធានទឹកចម្រុះ ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបនិងបញ្ញាសិប្បនិម្មិត(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រីជាដើម។ គួរបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួនបីគឺ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង។ ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា […]

អាន​បន្ថែម

ក្រុមហ៊ុន Beijing Scitech បង្ហាញចេតនាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនដោយចង់វិនិយោគនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងឆៅនៅកម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​ក្នុង​ជំនួប​រវាង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លោក Zhu Yujiang។ ក្នុង​ជំនួប​នោះ លោក Zhu Yujiang បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​លើ​វិស័យ​ផ្សេងៗ និង​បាន​ទទួលស្គាល់​ការពង្រឹង​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​។ លោកបានគូសបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសក្នុងការវិនិយោគចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលដែលចេញពីការកែច្នៃសំណល់បានមកពីការចម្រាញ់ប្រេងទាំងនោះ។ លោក Zhu បានកត់សម្គាល់ទៀតថា “ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាពក្នុងវិស័យផលិតកម្មរបស់ប្រទេសកម្ពុជាផងដែរ” ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវជំហរស្វាគមន៍របស់កម្ពុជាចំពោះការវិនិយោគបរទេស។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយលើកទឹកចិត្តដែលជំរុញការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការជំរុញផលិតកម្មក្នុងស្រុកនៃទំនិញពាក់កណ្តាលសម្រេច និងបញ្ចប់ក្នុងគោលបំណងប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយជំរុញអ្នកវិនិយោគដែលមានសក្តានុពលទាំងអស់ ធ្វើការស្វែងយល់បន្ថែមពីឱកាសដ៏ច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា និងចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនសក្តានុពលវិនិយោគរបស់ពួកគេ។ ការអភិវឌ្ឍន៍នេះគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាដែលជាគោលដៅវិនិយោគ ជាពិសេសក្នុងវិស័យដែលជួយជំរុញទាំងកំណើនសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពឧស្សាហកម្ម។

អាន​បន្ថែម

ក្រុមហ៊ុន១មកពីអាមេរិកប្រកាស ជ្រើសយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Montana Fly Co., Ltd. ដែលជាក្រុមហ៊ុនផលិតឧបករណ៍នេសាទដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក បានកំណត់ជ្រើសយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌល់ផលិតកម្មចម្បងរបស់ខ្លួនសម្រាប់នាំចេញទៅទីផ្សារពិភពលោក។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុន Montana Fly តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% គឺក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. បានប្តេជ្ញាចិត្តថា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងយកកម្ពុជាធ្វើជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពិភពលោក។ ការសម្រេចចិត្តរបស់ក្រុមហ៊ុននាឱកាសនេះ ត្រូវបានជះឥទ្ធិពលដោយកត្តាអំណោយផលជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំងគោលនយោបាយគាំទ្រអាជីវកម្មរបស់រដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានភាពជាម្ចាស់ ១០០% នៃសហគ្រាសរបស់ពួកគេ។ លើសពីនេះទៀត ការវិនិយោគដែលកំពុងបន្តនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកម្លាំងពលកម្មដែលមានជំនាញ និងអាចសម្របខ្លួនបានដោយស្ទាត់ជំនាញនូវភាសាអង់គ្លេស ដែលនេះជាការរួមចំណែកដល់ការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយនេះ។ Montana Fly ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតឧបករណ៍នេសាទ និងនុយ ដ៏ធំបំផុតរបស់ពិភពលោក ដោយផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅអាមេរិកខាងជើង និងសហភាពអឺរ៉ុប។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកប្រមាណ […]

អាន​បន្ថែម

ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ $៩០លាន លើផ្ទៃដី ៣០ហិកតា នៅក្រុងតាខ្មៅ ចាប់ផ្តើមសាងសង់ហើយ!

  គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ទំហំ ៣០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះហើយ។ គម្រោងនេះផ្តួចផ្ដើមឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន ៩០លានដុល្លារ។ ពិធិបើកការដ្ឋាននេះត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈនៅក្នុងតំបន់។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ នឹងត្រូវ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃក្នុងកិច្ចសន្យាសរុបប្រមាណជាង ៩០លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។ គម្រោងនេះ ត្រូវបែងចែកជា២ផ្នែក៖ ១. ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប […]

អាន​បន្ថែម

រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ខណៈផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ ទើបជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងដែលមានទីប្រជុំជនពោរពេញដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការចុះផ្សារលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈទាំង ៣៧ រួមមាន បន្ទប់ទឹកបុរស ២២ បន្ទប់ (បន្ទប់អង្គុយ ១០ និងបង្គន់ឈរ ១២), បន្ទប់ទឹកស្ត្រី ១៤បន្ទប់ និងបន្ទប់ទឹកសម្រាប់ជនពិការ ១បន្ទប់។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងជួសជុលច្រាំងទន្លេមួយផ្នែកប្រវែង ១៧២ម៉ែត្រ និងជម្រាលប្រវែង ២២ម៉ែត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ដែលស្របនឹងផ្លូវថ្មើរជើងនេះផងដែរ។ គម្រោងជួសជុលច្រាំងទន្លេនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១ខែប៉ុណ្ណោះ ខណៈការសាងសង់បន្ទប់ទឹកនឹងត្រូវចំណាយពេលប្រហែលជា ៣ខែឯណោះ។ បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ […]

អាន​បន្ថែម

ក្រុមហ៊ុនវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា បើកដំណើរការហើយ

រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រោងចក្រវេចខ្ចប់ទុរេនសម្រាប់នាំចេញទៅក្រៅប្រទេសដំបូងគេនេះមានទីតាំងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។ រោងចក្រនេះនឹងផ្តោតលើការវេចខ្ចប់ផ្លែទុរេន សម្រាប់នាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។ ជុំវិញការងារនេះ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសម្តែងការសាទចំពោះការបើកដំណើរការរោងចក្រមួយនេះ ដោយបានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលប្រទេសកម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក បង្កើតរោងចក្រដែលធ្វើការប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ទុរេនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំនេះ។ ប្រជាកសិករដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ នឹងទទួលបានភាពងាយស្រួលក្នុងការលក់ដំណាំរបស់ពួកគេក្នុងតម្លៃសមរម្យប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។ ការបង្កើតរោងចក្រក្នុងស្រុកនេះ ត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងអ្នកដាំទុរេន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម។ លោក ហេង ពិសិទ្ធ ក៏បានបន្ថែមថា «ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កសិផលទុរេនរបស់យើងមិនមែនមានតែទីផ្សារនាំចេញទៅប្រទេសថៃ និងវៀតណាមប៉ុណ្ណោះទេ […]

អាន​បន្ថែម